-
សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរ នៅប្រទេសជប៉ុនប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃដែលបាញ់ប្រហារយ៉ាងឃោរឃៅទន្ទ្រានដែនអធិបតេយ្យភាពកម្ពុជា

(ជប៉ុន)៖ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងតូក្យូ និងខេត្តអូសាកា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីសម្តែងមតិថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅយង់ឃ្នងរបស់យោធាថៃ ដែលបានបើកការវាយប្រហារគ្មានរើសគោលដៅដោយប្រើប្រាស់អាវុធគ្រប់ធុនក្នុងការឈ្លានពាន និងទន្ទ្រានចូលដែនអធិបតេយ្យភាពរបស់កម្ពុជាសាជាថ្មីម្តងទៀត ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ អ្នកចូលរួមទាំងអស់បានស្រែកបន្លឺពាក្យស្លោក និងកាន់បដាដែលបង្ហាញពីការគាំទ្រពេញទំហឹងចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងថ្កោលទោស ចំពោះអំពើរំលោភបំពានយ៉ាងសាហាវព្រៃផ្សៃបំផុតរបស់យោធាថៃមកលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់យ៉ាងច្រើន។ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន ទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់នេះ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និងគោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន៕ដោយ៖ពលជ័យ
-
សម្តេចតេជោ ហ៊ុន សែន៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះថា ក្រោយការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព។សម្តេចតេជោបានបន្តថា ល្ងាចម្សិលមិញយើងបានតបតបន្ថែមដោយយប់មិញ និងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃអនុធីន បានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ សម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយឱបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។ ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដា ពួកគេចោទយើងថាល្មោភសង្រ្គាម។ ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធី គេចោទយើងថាខ្លាចថៃមិនហ៊ានវាយ ឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង៕ ដោយ៖ពលជ័យ
-
សម្តេចធិបតី៖ បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវីលទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះថា ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិការអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។ ហេតុដូច្នេះ គឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី ៨ ធ្នូ ២០២៥ ថាកងទ័ពភូមិភាគទី១ របស់ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់ថៃមកវិញ រួមទាំងការបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងយោធា ចូលក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា បើថៃពិតជាស្រឡាញ់សន្តិភាព និងស្រឡាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាលនិងកងទ័ពថៃ ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នានិងបានកំពុងអនុវត្តជាមួយគ្នា។ បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវីលទេ ក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេ។ កម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែក៏មិនអនុញ្ញាតឱ្យប្រទេសណារំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដែរ។ ខ្ញុំក៏បានលឺថ្នាក់ដឹកនាំថៃប្រកាសដូចគ្នា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តទៀតថា មូលហេតុនេះហើយ បានជាប្រទេសទាំងពីរបានបង្កើតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលបានដំណើរការជាង២០ឆ្នាំ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។…
-
យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖ បន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីព្រឹកម៉ោង ០៥:០៤នាទី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះមក យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើឈ្លានពានយ៉ាងកម្រោល សាហាវ ឃោរឃៅ ល្មោភសង្គ្រាម របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។ សូមគូសបញ្ជាក់ផងដែរថា ការបើកធ្វើការបាញ់ប្រហាររបស់យោធាថៃលើកនេះ គឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុ ជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ជាមួយគ្នានេះខាងភាគីថៃបានបញ្ចេញនូវការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ ទាំងក្នុងបណ្តាញផ្លូវការនិងក្រៅផ្លូវការនូវព័ត៌មានមិនពិត ចោទប្រកាន់ មួលបង្កាច់មកលើកម្ពុជា ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។ នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ…
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត ភាពជឿជាក់ និងសំឡេងរបស់ប្រជាជនខ្មែរគ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ព មិនថានៅក្នុងកាលៈទេសៈណាឡើយ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀត ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍នៃ “សេចក្តីថ្លែងការណ៍រួម’ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ក្រោមវត្តមានរបស់ប្រធានាធិបតី Trump, នាយករដ្ឋមន្ត្រី Anwar Ibrahim រួមជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តី Anutin Charnvirakul ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ម្តងទៀត ថ្ងៃនេះ សំឡេងកាំភ្លើង អាវុធធុនធ្ងន់ និងកាំភ្លើងធំ បានផ្ទុះឡើង ដែលបង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជនយើង។ រូបភាពប្រជាជនយើង និងជាពិសេសកូនសិស្សសាលារបស់យើង ដែលទើបតែមកដល់សាលា ត្រូវរត់ទាំងភ័យស្លន់ស្លោដោយសារហេតុការណ៍ដ៏គ្រោះថ្នាក់នេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា អ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព ដែលយើងតែងប្រកាន់យកយ៉ាងខ្ចាប់ខ្ជួន និងអស់ពីចិត្ត។ យើងបានរក្សាជំហរស្មោះត្រង់ ក្នុងការជ្រើសរើសយកនូវដោះស្រាយជម្លោះព្រំដែន ដោយមិត្តភាព មិនមែនតាមមធ្យោបាយយោធា និងដោយយើងថែរក្សាសិទ្ធិក្នុងការប្រើប្រាស់មធ្យោបាយយោធា ក្នុងការការពារខ្លួនតែប៉ុណ្ណោះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី…
-
ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ប្ដេជ្ញាសម្របសម្រួលការអនុវត្តតាមខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់កម្ពុជា ក្នុងការសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះអនុវត្តភារកិច្ចរបស់ខ្លួននៅកម្ពុជា នាពេលកន្លងមក។ ឯកឧត្តមអគ្គមេបញ្ជាការបានគូសបញ្ជាក់ថា ជីវិត និងសន្ដិភាព ពិតជាមានតម្លៃណាស់។ ក្នុងន័យនេះ, ឯកឧត្តមបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការចូលរួមចំណែកសម្របសម្រួលឱ្យទទួលបាននូវសន្តិភាពនៃប្រទេសទាំងពីរ ក៏ដូចជាការប្ដេជ្ញាចិត្តក្នុងការបំពេញការងារប្រកបដោយអព្យាក្រឹតភាព ក្នុងការសម្របសម្រួលលើកិច្ចការនេះ។ ជាការឆ្លើយតប, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ជាពិសេស…
-
សម្ដេចតេជោឆ្លើយតប៖ កម្ពុជាមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន ក្នុងការរៀបចំស៊ីហ្គេម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ទាក់ទងនឹងការធ្វើជាម្ចាស់ផ្ទះដោយក្នុងកម្ពុជាការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ថា”ការចំណាយសម្រាប់ការប្រកួត កម្ពុជាមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន”។ ការលើកឡើងយ៉ាងដាច់ណាត់នេះ បន្ទាប់ពីមន្រ្តីនៃរដ្ឋាភិបាលថៃបាននិយាយថា ការរៀបចំស៊ីហ្គេមលើកទី៣២ របស់កម្ពុជា ចាយលុយចិន។ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយមានខ្លឹមសារដូច្នេះថា នេះខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ មុននេះផេក Facebook ផ្លូវការរបស់ខ្ញុំបានបង្ហោះវីដេអូមួយ ស្តីពីការបិទស៊ីហ្គេមនៅឆ្នាំ២០២៣ នៅកម្ពុជា។ សម្ដេចតេជោបន្តថា ខ្ញុំមិននឹកស្មានថា តាមរយៈវីដេអូនេះធ្វើឱ្យជនជាតិថៃមួយចំនួនលើកឡើងថា ខ្ញុំមានចេតនាឌឺដងឱ្យថៃដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥នេះ។ ខ្ញុំពិតជាមិនហ៊ានប្រៀបធៀបកម្ពុជា ជាមួយប្រទេសផ្សេងនោះទេ ព្រោះប្រទេសនីមួយៗមានរបៀបចាត់ចែងកិច្ចការរៀងៗខ្លួន និងកាន់តែមិនហ៊ានប្រៀបធៀប ជាមួយប្រទេសថៃ ដែលមានមនុស្សមួយចំនួនចេញមកតាំងខ្លួនថា ជាប្រទេសអ្នកមានប្រមាថមើលងាយកម្ពុជាថា ជាប្រទេសអ្នកក្រដែលមានអ្នកសុំទានពាក់កណ្តាលប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា “រឿងកាន់តែហួសចិត្តមានជនជាតិថៃមួយចំនួនចេញមកនិយាយថា សូមកុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជា ព្រោះកម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន។ (រឿងបែបនេះគេអាចនិយាយទៅកើត តើនេះជាចរិតបុគ្គល ឬចរិតជនជាតិថៃ…
-
ឯកឧត្តម ហ៊ុន ម៉ានី សម្តែងនូវសេចក្តីសោមន្សរីករាយឥតឧបមា ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកសមាគត នៃបណ្ឌិតសភាវិទ្យាសាស្ត្រ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈ ចូលរួមសម្តែងនូវសេចក្តីសោមន្សរីករាយឥតឧបមា ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុង ប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ហ៊ុន ម៉ានី សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តី រំភើប និងអបអរសារទយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលការយាងចូលជាសមាជិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រនេះ បានធ្វើឱ្យព្រះរាជកិត្តិនាមរបស់ព្រះអង្គកាន់តែល្បីសុសសាយ ស្ញប់ស្ញែង ពោរពេញទៅដោយសេចក្តីគោរពស្រឡាញ់ពីសំណាក់ប្រជារាស្ត្រកម្ពុជា និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទាំងមូល មានមោទនភាពទទួលបាននូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមនៅលើឆាកជាតិនិងអន្តរជាតិ។ ឯកឧត្តម ហ៊ុន ម៉ានី សូមព្រះបរមរាជានុញ្ញាត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមមេត្តាប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ…
-
អត្ថបទវិភាគ៖ «បញ្ហាព្រំដែន៖ បើមិនជួយចូកមិនជួយចែវ សូមកុំយកជើងរាទឹក»

បញ្ហាព្រំដែនជារឿងស្មុគស្មាញ ដោយហេតុថា វាគឺជាបញ្ហាបច្ចេកទេសផង វិទ្យាសាស្ត្រផង និងច្បាប់អន្តរជាតិផង បូកបញ្ចូលគ្នាទើបអាចធ្វើការងារនេះបាន។ ក្នុងកិច្ចការនេះទាល់តែអ្នកមានជំនាញច្បាស់លាស់ និងមានសមត្ថភាពខ្ពស់ទើបអាចធ្វើការជាមួយដៃគូប្រទេសជិតខាងបានដោយប្រសិទ្ធភាព។ បើគ្រាន់តែនិយាយរឿងព្រំដែនតាមបែបនយោបាយ គឺជារឿងងាយស្រួលបំផុត។ ប្រទេសកម្ពុជាយើងមិនសូវសម្បូរអ្នកជំនាញកិច្ចការព្រំដែនទេ ហើយពួកគេភាគច្រើនបម្រើការងារនៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ប៉ុន្តែ បើនិយាយពីអ្នកចូលចិត្តនិយាយរឿងព្រំដែនវិញ គឺសម្បូរខ្លាំងណាស់ ទោះបីជាពួកគេគ្មានជំនាញខាងព្រំដែនក៏ដោយពីព្រោះរឿងនេះងាយកេងចំណេញនយោបាយ ដូចជាលោក អ៊ំ សំអាន ជាដើម។ អ្នកជំនាញព្រំដែន និងអ្នកនិយាយកិច្ចការព្រំដែនមានលក្ខណៈសម្គាល់ខុសគ្នា៖ អ្នកជំនាញព្រំដែនមិនសូវនិយាយចេញជាសាធារណៈទេ ពីព្រោះការងារនេះភាគច្រើនមានលក្ខណៈសម្ងាត់ និងស្មុគស្មាញខ្លាំងទាមទារឱ្យមានការពន្យល់ច្បាស់លាស់។ចំណែកអ្នកនិយាយរឿងព្រំដែនវិញគឺជាប្រភេទមនុស្សមាត់ដាច និយាយបានគ្រប់រឿង គ្រប់ពេល។ អ្នកជំនាញសំអាងលើផែនទីនិយាមការ អនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង ច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។ ចំណែកឯអ្នកនិយាយរឿងព្រំដែនសំអាងលើវោហាសាស្ត្រ ទោះដឹងមិនច្បាស់ក៏ហាមាត់និយាយបានដែរ។ ហេតុដូច្នេះហើយបានជាអ្នកជំនាញកម្រចេញមុខនិយាយរឿងព្រំដែនជាសាធារណៈណាស់ ខណៈដែលអ្នកប្រោគប្រាជ្ញរឿងព្រំដែនវិញនិយាយរាល់ថ្ងៃ ជួនកាលមួយថ្ងៃនិយាយពីរបីដងក៏មាន។ ជាក់ស្តែង លោក អ៊ុំ សំអាន ដែលក្រុមប្រឆាំងក្រៅស្រុកចាត់ទុកជាអ្នកជំនាញខាងព្រំដែននោះចេញមុខនិយាយរឿងព្រំដែនរហូតប៉ុន្តែការនិយាយស្តីរបស់គាត់ហាក់មិនឃើញមានបង្ហាញការសំអាងដែលលក្ខណៈបច្ចេកទេស វិទ្យាសាស្ត្រអ្វីទេ គឺច្រើនតែចោទប្រកាន់តាមបែបនយោបាយទៅវិញ។ ភស្តុតាង សំអាងហេតុ ដែលលោក អ៊ុំ សំអាន លើកមកបង្ហាញតាមរយៈហ្វេសប៊ុករបស់គាត់ភាគច្រើនយកប្រភពពីសារព័ត៌មានថៃ និងសម្តីរបស់បុគ្គលមួយចំនួន ឬឃ្លីបវីដេអូដែលមានប្រភពមិនច្បាស់លាស់ដើម្បីចោទរដ្ឋាភិបាលនិងថ្នាក់ដឹកនាំប្រទេសថាធ្វើឱ្យបាត់ទឹកដី។ បើវិភាគទៅលើគោលបំណងរបស់លោក អ៊ុំ សំអាន គេអាចយល់បានភ្លាមថា គាត់ផ្តោតលើទិដ្ឋភាពនយោបាយច្រើនជាងបច្ចេកទេស។ ឧទាហរណ៍ បើនិយាយពីព្រំដែនកម្ពុជា–ថៃ អ្នកជំនាញត្រូវគិតដល់ផែនទីដែលបន្សល់ដោយអាណានិគមន៍បារាំងដើម្បីធ្វើជាគោល។ ផ្តើមចេញពីផែនទីគោលនេះ ទើបគេស្វែងរកព្រំដែនលើផែនដីជាក់ស្តែង ដោយគោរពតាមនិយាមការដែលបានបង្ហាញ។ គឺមិនដូចលោក អ៊ុំ សំអាន ឱ្យតែលឺអ្នកណានិយាយ ឱ្យតែឃើញឃ្លីបវីដេអូដែលនិយាយពីព្រំដែន ទោះបីអ្នកនិយាយនោះមិនយល់ទាល់តែសោះរឿងបច្ចេកទេសព្រំដែន ក៏គាត់អាចយកមកផ្សាយដើម្បីកេងចំណេញនយោបាយបានដែរ។ សូមបងប្អូនតាមមើលរាល់ការផុសរបស់គាត់នៅលើហ្វេសប៊ុក គឺអាចយល់បានហើយ។ ដូច្នេះ តាមរយៈទឡ្ហីករណ៍ទាំងនេះ គេអាចសន្និដ្ឋានបានថា លោក អ៊ុំ សំអាន មិនមែនជាអ្នកជំនាញកិច្ចការព្រំដែនទេ ប៉ុន្តែ គាត់គ្រាន់តែជាអ្នកនយោបាយនិយាយរឿងព្រំដែនតែប៉ុណ្ណោះ។ដូច្នេះ ដើម្បីយល់ដឹងពីបញ្ហាព្រំដែនពិតប្រាកដ យើងចាំបាច់ត្រូវស្តាប់អ្នកជំនាញពន្យល់ និងខិតខំស្រាវជ្រាវបន្ថែម ហើយកុំឆាប់ជឿលើពួកអ្នកនយោបាយដែលជាក្រុមប្រឆាំងជ្រុលនិយមឱ្យសោះ ពីព្រោះសារធាតុរបស់ពួកគេគឺស្វែងរកផលចំណេញខាងនយោបាយតែប៉ុណ្ណោះ ដោយមិនខ្វាយខ្វល់ពីការការពារបន្ទាត់ព្រំដែនពិតប្រាកដដូចការអះអាងឡើយ។ ជាធម្មតា ការស្តាប់អ្នកជំនាញមិនសូវពិរោះជក់ចិត្តទេ ពីព្រោះអ្នកជំនាញនិយាយតែពីបច្ចេកទេស និងច្បាប់ដែលមហាជនទូទៅមិនសូវចូលចិត្តស្តាប់ប៉ុន្មានឡើយ។ ប៉ុន្តែបើតាំងចិត្តស្តាប់ដោយក្តីស្រេកឃ្លានចំណេះដឹង យើងពិតជាទទួលបានព័ត៌មានជាច្រើនពីអ្នកជំនាញសម្រាប់ជាមូលដ្ឋានក្នុងការពិចារណារឿងព្រំដែន។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរដែលបារម្ភរឿងព្រំដែន និងចង់តាមដានរឿងព្រំដែនគួរព្យាយាមចំណាយពេលស្តាប់ក្រុមអ្នកជំនាញពន្យល់ជាជាងស្តាប់ឬជឿតាមពួកអ្នកនយោបាយប្រឆាំងជ្រុលនិយម ពីព្រោះបុគ្គលឬក្រុមនេះតែងស្វែងរកផលចំណេញខាងនយោបាយ ខណៈដែលអ្នកជំនាញនិយាយតែពីបច្ចេកទេសសុទ្ធសាធ ដើម្បីការពារជាដាច់ខាតនូវអធិបតេយ្យជាតិនិងបូរណភាពទឹកដីជាតិយើង។ នៅក្នុងកិច្ចការព្រំដែននេះទៀតសោត វាពាក់ព័ន្ធនឹងបូរណភាពទឹកដី។ ដូច្នេះ មានតែការប្រើប្រាស់បច្ចេកទេសនិងច្បាប់អន្តរជាតិតាមរយៈយន្តការដែលបានព្រមព្រៀងគ្នាទេ ទើបអាចធានាបាននូវភាពត្រឹមត្រូវនៃបន្ទាត់ព្រំដែន។ វោហាសាស្ត្រនយោបាយមិនបានផ្តល់ផលចំណេញអ្វីដល់ការងារព្រំដែនឡើយ ជាពិសេសបើវោហាសាស្ត្រនោះមានគោលដៅកេងចំណេញនយោបាយដូចករណីលោក អ៊ុំ សំអាន និងគូកនជាដើម។ ផ្ទុយទៅវិញ វោហាសាស្ត្រនយោបាយអំពីរឿងព្រំដែននាំដល់ការរាំងស្ទះដល់ដំណើរការដោះស្រាយបញ្ហាព្រំដែន បង្កអរិភាពជាមួយប្រទេសជិតខាង និងបង្កើតភាពភាន់ច្រឡំឬចលាចលសង្គមទៅវិញទេ។ ប្រសិនបើយើងស្រឡាញ់ទឹកដី ស្រឡាញ់ជាតិមែន ត្រូវទុកឱកាសឱ្យអ្នកជំនាញធ្វើការ។ ដូច្នេះ អ្នកនយោបាយនិយាយរឿងព្រំដែនដូចលោក អ៊ុំ សំអាននិងគូកនដែលជាក្រុមប្រឆាំងជ្រុលនិយមគួរបញ្ឈប់ការនិយាយអ្វីដែលគ្រាន់តែកេងចំណេញនយោបាយ។ សូមនិយាយតែអ្វីដែលមានប្រយោជន៍ពិតប្រាកដចំពោះប្រទេសជាតិ។ បើខ្លួនមិនច្បាស់សូមទុកឱ្យអ្នកជំនាញធ្វើការហើយកុំបង្កឧបសគ្គដល់ពួកគេ ដូចសុភាសិតមួយចែងថា «បើមិនជួយចូក មិនជួយចែវ សូមកុំយកជើងរាទឹក»៕ ដោយ៖ វង្ស មករា សាស្ត្រាចារ្យ និងអ្នកវិភាគនយោបាយសង្គម
-
ប្រទេសន័រវេសចាត់ទុកកម្ពុជាគឺជាអ្នកត្រួសត្រាយផ្លូវមួយដ៏សំខាន់ក្នុងគោលនយោបាយសកម្មភាពមីន ហើយតាមរយៈបទពិសោធន៍ និងសមិទ្ធផលសកម្មភាពមីន កម្ពុជាគឺជាតួអង្គមួយដ៏សំខាន់សម្រាប់អនុសញ្ញាអូតាវ៉ា

(ហ្សឺណែវ, ស្វីស) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានជួបទ្វេភាគីជាមួយ លោកស្រី Anne Karine Jahren ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយមនុស្សធម៌ នៃក្រសួងការបរទេសន័រវេស នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនន័រវេស សម្រាប់ការគាំទ្រសកម្មភាពមីននៅកម្ពុជា ជាពិសេសជួយដល់ការស្រេចបានខេត្តកែប ដែលជាខេត្តដំបូងប្រកាសអស់មីន។ តាងនាមឱ្យរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកប្រទេសន័រវេស និងអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) គឺជាមិត្តពិតប្រាកដ និងជាដៃគូយូរអង្វែងរបស់កម្ពុជា ក្នុងការទទួលបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីន។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ទៀតថា ក្រៅពីសមិទ្ធផលក្នុងប្រទេសកម្ពុជា ក៏បានចូលរួមចំណែកក្នុងសកម្មភាពមីនសាកល តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញ ទៅកាន់ប្រទេសរងគ្រោះផ្សេងទៀត ជាក់ស្តែងមានកូឡុំប៊ី និងអ៊ុយក្រែន ជាដើម។ ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បានស្នើសុំឱ្យប្រទេសន័រវេសគាំទ្រកម្ពុជា ដើម្បីបង្កើនលទ្ធភាពចែករំលែក…