-
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់លោក អ៊ុំ សំអាន ថាបើមិនយល់ច្បាស់រឿងផែនទី អាចមកស្តាប់អ្នកជំនាញព្រំដែនពន្យល់បាន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមថា ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កាលពីព្រឹកមិញនេះ លោក អ៊ុំ សំអាន បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហម ដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៊ី ឈាន ជាមេទ័ព នាសម័យសង្រ្គាមស៊ីវិលនាទសវត្សទី៨០។ លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន ធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។ ប៉ុន្តែប៉ុន្មានមួយម៉ោងក្រោយមក ឯ.ឧ អ៊ី ឈាន បានចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិថា÷ អ្វីដែល អ៊ុំ សំអាន សរសេរនេះ…
-
នាយឧត្តមសេនីយ៍ អ៊ី ឈាន៖ ការលើកឡើងរបស់ជនក្បត់ជាតិ អ៊ុំ សំអាន គឺជាការប្រឌិតទាំងស្រុង មានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយ ក្នុងចេតនាទុច្ចរិត និងនាំឱ្យការយល់ច្រឡំមកលើកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលបានខិតខំដោះស្រាយ

នាយឧត្តមសេនីយ៍ អ៊ី ឈាន បានសរសេរនៅលើបណ្តាញសង្គមថា៖ «ខ្ញុំបាទឃើញគណនីហ្វេសប៊ុកឈ្មោះ Um Sam An បានសរសេរព័ត៌មានដោយលើកឈ្មោះខ្ញុំមកពាក់ព័ន្ធដោយលើកឡើងថា «លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ»។ ចំពោះករណីនេះ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានបញ្ជាក់ជូនបងប្អូនជនរួមជាតិថា អ្វីដែល អ៊ុំ សំអាន សរសេរនេះ គឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។ តំបន់ដែលស្ថិតនៅចន្លោះព្រំដែនលេខ៥២ និង៥៩ គឺក្នុងសង្គ្រាមស្ថិតក្រោមការគ្រប់គ្រងរបស់ សុន សេន មិនមែនអៀង សារី ទេ។ នាយឧត្តមសេនីយ៍ អ៊ី ឈាន បញ្ជាក់ថា តាំងពីសម័យសង្គ្រាមរហូតមកដល់បបច្ចុប្បន្ន និងតទៅអនាគត…
-
មេដឹកនាំសហជីពធំៗនៅកម្ពុជា៖ របាយការណ៍ Human Rights Watch ស្ដីពីបញ្ហាពលករ មិនឆ្លុះបញ្ចាំងពីការពិតនិងគ្មានវិជ្ជាជីវៈ

សហជីពធំៗនៅកម្ពុជា យល់ឃើញដូចៗគ្នាថា របាយការណ៍របស់អង្គការ Human Rights Watch ស្ដីពី បញ្ហាពលករ ដែលសម្ភាសន៍បងប្អូនអតីតពលករតែ៥៦នាក់នោះ គឺមិនឆ្លុះបញ្ចាំងពីការពិត និងគ្មានវិជ្ជាជីវៈ។ ការលើកឡើងនេះ គឺបន្ទាប់ពីអង្គការ Human Rights Watch បានចេញរបាយការណ៍មួយមានចំណងជើងថា «ពលករខ្មែរវិលត្រឡប់មកស្រុកវិញ កំពុងប្រឈមនឹងភាពអត់ឃ្លាន និងគ្មានការងារធ្វើ» ដោយអង្គការនេះបានសម្ភាសន៍អតីតពលករតែ ៥៦នាក់ប៉ុណ្ណោះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់នៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា របាយការណ៍របស់អង្គការ Human Rights Watch ដែលសម្ភាសន៍បងប្អូនអតីតពលករតែ ៥៦នាក់នោះ គឺមិនឆ្លុះបញ្ចាំងពីការពិត គ្មានវិជ្ជាជីវៈ ហើយក៏មិនឆ្លុះបញ្ចាំងអំពីសកម្មភាពពិតរបស់រាជរដ្ឋាភិបាល ក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធ។ ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍បែបនេះថា «របាយការណ៍ចេញដោយ Human Rights Watch នេះ វាផ្ទុយស្រលះទាំងស្រុង ហើយមិនបានឆ្លុះបញ្ចាំងការពិត ហើយអ្វីដែលសំខាន់នោះ Human Rights Watch មិនបានយកចិត្តទុកដាក់ក្នុងការ Research ឱ្យបានត្រឹមត្រូវ…
-
សម្តេចធិបតី៖ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ

ភ្នំពេញ៖ តាមរយៈសារជូនចំពោះបងប្អូនជនរួមជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ «ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយឱ្យបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យ និងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។» សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។ ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តទៀតថា ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែង និងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩។ ខ្ញុំសូមយកឱកាសនេះ…
-
អត្ថបទវិភាគ៖ សេណារីយ៉ូរឿងគ្រាប់មីន គឺជាយុទ្ធសាស្ត្រ «តម្រិះជិះកឯង» របស់ភាគីថៃ

ម្តងហើយម្តងទៀត ភាគីថៃតែងតែយកប្រធានបទស្តីពីការដើរជាន់មីននៃទាហានរបស់ខ្លួនមកធ្វើជាលេស ក្នុងការចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មី។ គោលដៅសំខាន់បំផុតរបស់ភាគីថៃ គឺបង្កើតលេស ដើម្បីបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍ពីការឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យភាពកម្ពុជា ក៏ដូចជាការបំពានមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ ប៉ុន្តែ ល្បិចរបស់ថៃប្រៀបដូចជាការជីករណ្តៅកប់ខ្លួនឯង ឬបើនិយាយតាមសុភាសិតខ្មែរវិញគឺ «តម្រិះជិះកឯង»។ ហេតុអ្វី? ពីព្រោះសកម្មភាពដដែលៗរបស់ថៃ បាននិងកំពុងបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់អំពីគោលដៅទុច្ចរិតរបស់ខ្លួនទៅវិញទេ។ ទី១៖ នរណាក៏ដឹងដែរថា កម្ពុជាគឺជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ដោយក្នុងអំឡុងពេលនោះ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានកប់យ៉ាងច្រើននៅក្នុងដី ពិសេសក្នុងតំបន់ដែលមានសង្គ្រាមផ្ទុះខ្លាំង ដូចជាតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជាថៃជាដើម ដែលជាទីតាំងធ្លាប់មានការប្រយុទ្ធគ្នាពីអតីតកាល។ ទី២៖ ក្រោយទទួលបានសុខសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះនាចុងទសវត្សរ៍ទី៩០ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការដោះមីន និងគ្រាប់មិនទាន់ផ្ទុះដែលជាកាកសំណល់សង្គ្រាមចេញពីទឹកដីរបស់ខ្លួន ដោយបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាស្តីពីការហាមប្រាមការប្រើប្រាស់ គ្រាប់មីនប្រឆាំងមនុស្ស។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានដោះមីន និងគ្រាប់មិនទាន់ផ្ទុះជាង៤លានគ្រាប់ រហូតបានក្លាយជាប្រទេសគំរូមួយក្នុងលោក ក្នុងការដោះមីន និងកាកសំណល់សង្គ្រាម ដែលទទួលបានការកោតសរសើរពីអង្គការសហប្រជាជាតិ។ បណ្តាប្រទេសជាច្រើនបានមកសិក្សាបទពិសោធន៍ដោះមីនពីកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជូនកងទ័ពមួកខៀវនិងអ្នកជំនាញ ដោះមីនទៅជួយបណ្តាប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ទី៣៖ ការដើរជាន់មីនពីសំណាក់ទាហានថៃបង្ហាញរូបភាពពីរយ៉ាងគឺ៖ ម្យ៉ាង ប្រសិនបើការផ្ទុះមីនកើតឡើងនៅលើទឹកដីថៃ ច្បាស់ណាស់ថា គឺជាការទទួលខុសត្រូវរបស់ថៃ។ ប្រសិនបើថៃមិនបានដាក់មីននោះ ដោយខ្លួនឯងទេ ការផ្ទុះមីនមិនអាចកើតមានជាដាច់ខាតពីព្រោះប្រទេសថៃមិនធ្លាប់មានសង្គ្រាមស៊ីវិលទេ។ ការចោទថាទាហានកម្ពុជាលួចចូលទៅដាក់មីនក្នុងទឹកដីថៃគឺជារឿងដែលមិនអាចជឿបានទាល់តែសោះពីព្រោះកងទ័ពថៃត្រូវបានដាក់ពង្រាយគ្រប់ទិសទីក្នុងទីតាំង ដែលថៃអះអាងថាជាដែនអធិបេតយ្យភាពរបស់ខ្លួន។ ដូច្នេះ តើទាហានកម្ពុជាអាចលួចចូលទៅដាក់មីនលើដីថៃបានយ៉ាងដូចម្តេច? ម្យ៉ាងទៀត ប្រសិនបើការផ្ទុះនោះស្ថិតនៅលើដីខ្មែរ ប្រាកដណាស់ថានោះគឺជាមីនដែលសល់ពីសង្គ្រាមដែលទាហានថៃទន្ទ្រានចូលនិងដើរជាន់។…
-
ក្រសួងការបរទេសកម្ពុជា៖ ពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងវៀតណាមនោះទេ

ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មានអំពីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗនេះ ដែលថា វៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀង ដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺថា តាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និងព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹង កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។ រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់ កំពុងផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មានខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕ដោយ៖ពលជ័យ
-
រដ្ឋាភិបាលតួកគីយ៉េ ផ្តល់ជំនួយសប្បុរសធម៌ប្រមាណ៤ម៉ឺនដុល្លារជូនប្រជាពលរដ្ឋប្រមាណ៧០០ គ្រួសារដែលត្រូវបានជម្លៀសពីភូមិព្រៃចាន់ ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ

ភ្នំពេញ ៖ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានចូលរួមជាមួយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា បានរសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ បាននាំយកជំនួយសប្បុរសធម៌ ដែលជាការបរិច្ចាគពីរដ្ឋាភិបាលតួកគីយ៉េ សរុបទឹកប្រាក់ប្រមាណ៤មុឺនដុល្លារអាម៉េរិករួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបង្គោលភ្លើងសូឡា ដើម្បីចែកជូនប្រជាពលរដ្ឋប្រមាណ៧០០ គ្រួសារ នៅវត្តច័ន្ទសុីសាមគ្គីរតនារាម នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានជម្លៀសពីភូមិព្រៃចាន់ ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ។ ពិធីប្រគល់–ទទួលអំណោយនេះ ត្រូវបានរៀបចំក្រោមកិច្ចសហការរវាងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃកបទ.សអនិងអាជ្ញាធរមូលដ្ឋាន ដោយមាន ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អញ្ជើញចូលរួមទទួល។ ក្នុងឱកាសនោះ គណ:ប្រតិភូបានពិនិត្យមើលទិដ្ឋភាពជាក់ស្តែង និងឃើញនូវផលប៉ះពាល់ដែលបង្កដោយជម្លោះព្រំដែនកម្ពុជា–ថៃ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានបង្ហាញនូវក្តីសង្ឃឹមថា ការផ្តល់ជំនួយនេះនឹងជំរុញឱ្យមានការចូលរួមបន្ថែមពីភាគីផ្សេងៗទៀត ខណៈដែលលោកជំទាវឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តផ្តល់ជំនួយមនុស្សធម៌ជូនដល់តំបន់រងគ្រោះ៕ ដោយ៖ពលជ័យ
-
ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសួរសុខទុក្ខប្រជាជនស្លូតត្រង់កម្ពុជាដែលជាជនភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាម

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៤:១០នាទី ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (Military Attaché Corps of Phnom Penh – MACPP) ចុះទៅសួរសុខទុក្ខដល់ប្រជាជនស្លូតត្រង់កម្ពុជាដែលជាជនភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សូមគូសបញ្ជាក់ផងដែរថា ជនភៀសសឹកទាំងនោះត្រូវបានជម្លៀសចេញពីផ្ទះសម្បែងភ្លាមៗ បន្ទាប់ពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៥០នាទី នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលហេតុការណ៍នោះបានបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសធ្ងន់ ចំនួន ០៣រូប និងបាត់បង់ជីវិតនៅនឹងកន្លែងចំនួន ០១រូប៕ដោយ៖ពលជ័យ
-
ករណីទាហានឈុតខ្មៅថៃរំលោភពលករខ្មែរជាស្ត្រី៖ សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិប្ដឹងទៅមហាអំណាចឱ្យស្វែងរកយុត្តិធម៌ជូនស្ត្រីរងគ្រោះ

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានដាក់ញត្តិនៅស្ថានទូតអាមេរិក ចិន, រុស្ស៊ី បារាំង និងបណ្តាស្ថានទូតបណ្តាប្រទេសផ្សេងៗ រួមទាំងសហភាពអឺរ៉ុប, និងអង្គការ ILO-IOM-UN នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីឱ្យជួយអន្តរាគមន៍ករណីកងទ័ពឈុតខ្មៅថៃចាប់រំលោភមកលើពលករស្ត្រីកម្ពុជា យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។ លោក សំ សឿន មានប្រសាសន៍ថា ក្នុងនាមសហជីពតំណាងឱ្យកម្មករនិយោជិតនៅកម្ពុជា ពិតជាមិនទទួលយកបានទេនូវទង្វើដ៏អាក្រក់បំផុត សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ទាហានឈុតខ្មៅថៃ ដែលបានវាយធ្វើបាបពលករ និងរំលោភស្ត្រីជាពលករកម្ពុជាធ្វើការនៅប្រទេសថៃ។ ជាមួយគ្នានេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅនេះ ក៏ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើចាប់រំលោភមកលើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ ផងដែរ។ សេចក្ដីថ្លែងការណ៍ លើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំសហភាពពលកម្មជាតិកម្ពុជា (NLC) មានសហព័ន្ធសហជីព និងអង្គការ-សមាគមសរុបចំនួន១៧ និងសហជីពមូលដ្ឋានមានចំនួន១៧៨ ដែលមានសមាជិកសរុបជាង ៧០ ០០០នាក់ មកពីគ្របវិស័យ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវ ដែលបានប្រព្រឹត្តទៅលើពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ អំពើនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សសិទ្ធិស្ត្រី និងសិទ្ធិជាតិនៃពលករចំណាកស្រុកដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយ…
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ កម្ពុជាលើកកម្ពស់សារៈសំខាន់នៃព័ត៌មានស្ថិតិសម្រាប់ការគ្រប់គ្រងលើគ្រប់វិស័យ

ភ្នំពេញ៖ កម្ពុជាលើកកម្ពស់សារៈសំខាន់នៃព័ត៌មានស្ថិតិសម្រាប់ការគ្រប់គ្រងលើគ្រប់វិស័យ។ ប្រារព្ធប្រាំឆ្នាំម្តង ទិវាស្ថិតិពិភពលោកឆ្នាំ២០២៥ បានផ្តល់ឱកាសសម្រាប់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន តួអង្គទាំងអស់ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃទិន្នន័យ និងព័ត៌មានស្ថិតិ ដោយបរិយាបន្ន គ្រប់ជ្រុងជ្រោយ រាប់បញ្ចូលទាំងព័ត៌មានបានមកពីការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍ។ ក្នុងបរិបទនេះ របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ឆ្នាំ២០២៤ និង ២០២៥ ជាមូលដ្ឋានគ្រឹះមួយដ៏ចាំបាច់ សម្រាប់ការអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដែលស្របគ្នាជាមួយនឹងឆ្នាំដែលពិភពលោកប្រារព្ធទិវាស្ថិតិពិភពលោក ដែលត្រូវបានប្រារព្ធប្រាំឆ្នាំម្តង។ ឯកឧត្តមអនុរដ្ឋលេខាធិការបានពន្យល់ថា របាយការណ៍នេះបានផ្តល់ព័ត៌មានស្ថិតិបែបវិទ្យាសាស្ត្រ ដែលមានសារៈសំខាន់ចាំបាច់ សម្រាប់គាំទ្រដល់ការធ្វើការសម្រេចចិត្ត ការរៀបចំគោលនយោបាយនិងយន្តការការងារ ជាមួយការកំណត់គោលដៅត្រឹមត្រូវ និងមានប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការជាក់ស្តែង ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងភាពជឿជាក់មកលើការដឹកនាំ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍គូសបញ្ជាក់ថា របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៤ និង២០២៥ សុទ្ធសឹងជាលទ្ធផលស្តែងចេញពីការសិក្សា ដែលមានលក្ខណៈបរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងផ្តល់ទំនុកចិត្តខ្ពស់។ «ការសិក្សានេះបានប្រើវិធីសាស្ត្របែបវិទ្យាសាស្ត្រដែលពិភពលោកទទួលស្គាល់ ក្នុងនោះវិធីសាស្ត្រស្រាវជ្រាវឯកសារ(Desk Review), ការស្ទង់មតិឯករាជ្យ ដោយវិធីស្ទង់មតិចៃដន្យ(Random Sampling)…