-
សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវែល- ហ្សេឡង់ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភដ៏សាហាវយង់ឃ្នងលើពលករស្ត្រីខ្មែរ ដោយទាហានឈុតខ្មៅសៀម

សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវែល- ហ្សេឡង់ រួមមាន៖ សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង សមាគមខ្មែរ-អូស្ត្រាលី នៃរដ្ឋឃ្វីនស្កែនដ៍ សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្វីងតុន សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា សមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី នងសមាគមខ្មែរ ញូហ្សេលែន បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត និងទទូចទាមទារឱ្យមានយុត្តិធម៌ពេញលេញចំពោះអំពើឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃដែលប្រព្រឹត្តឡើងដោយទាហានឈុតខ្មៅសៀម៧នាក់។ សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវែល- ហ្សេឡង់ ថ្កោលទោស និងបរិហារនូវអំពើចាប់រំលោភជាក្រុមយ៉ាងសាហាវឃោរឃៅលើពលករស្ត្រីខ្មែរម្នាក់ នៅតាម បណ្តោយតំបន់ព្រំដែនកម្ពុជា-ថៃ ដែលទង្វើនេះបានបង្ហាញឱ្យឃើញពីការបំពានយ៉ាងធ្ងន់ធ្ងរទៅលើ សិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និង សុវត្ថិភាពរបស់ស្ត្រីខ្មែរម្នាក់ ដែលជាអំពើមិនអាចលើកលែងបាន និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដ៏អាម៉ាស់បំផុតសម្រាប់ជាតិ សាសន៍ថៃ។ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈុតខ្មៅសៀម ៧ នាក់ ដែលបានប្រើប្រាស់តួនាទី និង អំណាចរបស់ខ្លួនដើម្បីប្រព្រឹត្តអំពើថោកទាប ប៉ះពាល់ដល់កិត្តិយសជាតិខ្មែរ និងបំផ្លាញអនាគតរបស់ជនរងគ្រោះ ដែលអំពើនេះ ប្រសិនបើត្រូវបានព្រងើយកន្តើយនោះបង្ហាញពីការមិនទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំយោធាថៃក្នុងការធានាសុវត្ថិភាពដល់ពលករឆ្លងដែន។ សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវែល- ហ្សេឡង់ ទាមទារជាបន្ទាន់ទៅកាន់រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ឱ្យចាត់វិធានការភ្លាមៗ និងម៉ឺងម៉ាត់ ដោយបើកការ ស៊ើបអង្កេតដោយតម្លាភាព…
-
ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសនូវ៉ែលហ្សេឡង់ជួបជុំគ្នានៅមុខរដ្ឋសភារដ្ឋធានីវ៉ែល្លីងតុនប្រកាសថ្កោលទោសទាហានថៃបាញ់ប្រហារមកលើពលរដ្ឋស្លូតត្រង់ខ្មែរ

(រដ្ឋធានីវ៉ែល្លីងតុន ប្រទេសនូវ៉ែលហ្សេឡង់) នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងរដ្ឋធានីវ៉ែល្លីងតុន ទីក្រុងក្រៃឈើច ទីក្រុងផាមើស្តុនណតស៍ ប្រទេសនូវ៉ែលហ្សេឡង់ ប្រមាណជាង២០០នាក់ បានជួបជុំគ្នានៅមុខរដ្ឋសភារដ្ឋធានីវ៉ែល្លីងតុន ប្រទេសនូវ៉ែលហ្សេឡង់ ដើម្បីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបាញ់ប្រហារបង្កដោយភាគីថៃ មកលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត និង៣នាក់រងរបួស និងដើម្បី៖១.ទាមទារឱ្យមានការដោះលែងជាបន្ទាន់នូវទាហានរបស់កម្ពុជាចំចំនួន ១៨ នាក់ ដែលកំពុងត្រូវបានឃុំខ្លួនដោយប្រទេសថៃ។២.ថ្កោលទោសការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ របស់ប្រទេសថៃ និងអំពាវនាវឱ្យមានការទទួលខុសត្រូវចំពោះការរំលោភនេះ។៣.ទទូចឱ្យប្រទេសថៃគោរព និងអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។៤.សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់គាត់ក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធី ដែលផ្តល់ឱ្យយើងនូវក្តីសង្ឃឹមសម្រាប់អនាគតដ៏យុត្តិធម៌ និងមានសុវត្ថិភាពជាងមុន៕ដោយ៖ពលជ័យ
-
ប្រធានអាស៊ានបានទូរស័ព្ទមកនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ

ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន បានជួបពិភាក្សាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម អានូទិន ឆានវីរកូល នាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព បន្ទាប់ពីមានហេតុការណ៍ថ្មីៗនេះ នៅតាមបណ្ដោយព្រំដែនរួមរបស់ប្រទេសទាំងពីរ។ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម បានបន្តថា មេដឹកនាំទាំងពីរបានផ្ដល់ មតិស្ថាបនាវិជ្ជមាន និងបានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តដំណោះស្រាយដោយសន្តិវិធី ស្របតាមការយោគយល់គ្នាដែលបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ (Kuala Lumpur Peace Accord)។ ខ្ញុំបានលើកឡើងវិញនូវជំហររបស់ប្រទេសម៉ាឡេស៊ីថា មិត្តភាព និងបទឈប់បាញ់រវាងប្រទេសទាំងពីរត្រូវតែត្រូវបានពង្រឹងបន្ថែមទៀត អនុលោមតាមកិច្ចព្រមព្រៀងដែលបានបញ្ចប់នៅទីក្រុងកូឡាឡាំពួរកាលពីខែមុន។ ខ្ញុំក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ម៉ាឡេស៊ី ក្នុងការបន្តដើរតួនាទីជា អ្នកសម្របសម្រួលរបស់យើង ក្នុងការគូសវាសផ្លូវឆ្ពោះទៅកាន់សន្តិភាពនេះ។ នាយករដ្ឋមន្ត្រីទាំងពីរបានសម្ដែងការកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ី និងទំនួលខុសត្រូវដែលយើងបានទទួល មិនត្រឹមតែក្នុងនាមជា ប្រធានអាស៊ាន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមិត្ត និងជាអ្នកជិតខាងជិតស្និទ្ធ ដែលប្ដេជ្ញាចិត្តចំពោះសន្តិភាពក្នុងតំបន់ផងដែរ។ សូមជូនពរឱ្យប្រទេសទាំងពីរ បន្តបង្ហាញនូវការប្ដេជ្ញាចិត្ត និងភាពក្លាហានដែលចាំបាច់ ដើម្បីស្ដារស្ថិរភាពឡើងវិញនៅតាមបណ្ដោយព្រំដែន សម្រាប់សន្តិភាពយូរអង្វែងក្នុងតំបន់ និងសុវត្ថិភាពរបស់ប្រជាជនរបស់ពួកគេ៕ដោយ៖ពលជ័យ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។ ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។ សម្តេចធិបតីសូមឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ សូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។ ជាមួយគ្នានេះ សម្តេចធិបតីសូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត។ កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ៕ដោយ៖ពលជ័យ
-
ក្រសួងការពារជាតិកម្ពុជាប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅរបស់ទាហានថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅរបស់ទាហានថៃរបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន៕ ដោយ៖ពលជ័យ
-
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បង្កការរបួសជនស៊ីវិលចំនួន ៥រូប

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តមអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញាអនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕ ដោយ៖ពលជ័យ
-
សមាគម ជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យសំខាន់ៗ ដើម្បីរួមចំណែកក្នុងការជំរុញការរីកចម្រើនផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូធុរជន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូធុរជន ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូនសម្តេចបវរធិបតីថា ក្នុងដំណើរទស្សនកិច្ចលើកទី៥នេះ មានការចូលរួមពីសមាជិកសមាគមទាំងថ្មី ទាំងចាស់ចំនួន៣០ ក្រុមហ៊ុន។ ឯកឧត្តមប្រធានក៏បានគោរពរាយការណ៍អំពីវឌ្ឍនភាពល្អប្រសើរនៃការអនុវត្តផែនការរបស់សមាគម បន្ទាប់ពីសមាគមបានបង្កើតការិយាល័យផ្លូវការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមប្រធានសមាគមក៏បានជម្រាបជូនសម្តេចធិបតីអំពីចំណាប់អារម្មណ៍ និងផែនការធុរកិច្ចសំខាន់ៗមួយចំនួនរបស់សមាគម ដែលបានរៀបចំ និងកំពុងអនុវត្ត ដោយផ្តោតជាពិសេសលើវិស័យសំខាន់ៗ ចំនួន ៣ រួមមាន៖ ១) ការបណ្ដុះបណ្ដាលធនធានមនុស្ស សំដៅលើកកម្ពស់ជំនាញរបស់ពលករកម្ពុជា ដោយយកស្ដង់ដារជប៉ុនជាគោល; ២) វិស័យកសិ-ឧស្សាហកម្មកែច្នៃ ដែលផ្តោតលើការកែច្នៃផលិតផលកសិផលមួយចំនួន; និង ៣)…
-
ក្រសួងការពារជាតិកម្ពុជាបដិសេធការចោទប្រកាន់របស់ភាគីថៃចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួស

ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិកត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃ ដែលបានចោទប្រកាន់មកលើកម្ពុជាថា បានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជា។ ក្រសួងការពារជាតិ សូមបញ្ជាក់យ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ ជាការពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។ សូមជម្រាបជូនផងដែរថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថាក្រោយពេលកើតហេតុរួចកងកម្លាំងទាំងសងខាងដែលនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា ហើយគិតមកដល់ម៉ោងនេះសភាពការណ៍មានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងទេ។ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ…
-
កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ ជាការឆ្លើយតប, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្មដល់ការស្ដារ និង អភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន។ សម្តេចធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ គឺជាកត្តាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ, សម្ដេចធិបតី ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការ នៅសាធារណរដ្ឋកូរ៉េ។ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ផងដែរថា សុខសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនកូរ៉េ…
-
ក្រសួងការពារជាតិធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) សរុបចំនួន ១២ប្រទេស នៅទីស្តីការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តម រដ្ឋលេខាធិការ បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួន ដែលបានព្រមព្រៀងគ្នាក្រោមសេចក្តីថ្លែងការណ៍រួម ព្រមទាំងបានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ ឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការពារជាតិ