Category: នយោបាយក្នុងប្រទេស

  • កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា

    កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ កម្ពុជាបន្តប្តេជ្ញាចិត្តក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ព្រឹកមិញនេះ នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា”។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធនិងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃមកលើកម្ពុជា ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ សូមជម្រាបជូនសាធារណជនថា បើយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល គឺ “ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាងរបស់កងទ័ពភូមិភាគទី២ថៃឡើយ”។ ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ…

  • កម្ពុជា-ប្រេស៊ីល នឹងពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន

    កម្ពុជា-ប្រេស៊ីល នឹងពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។ លោកជំទាវបានបង្ហាញនូវសេចក្ដីសោមនស្សជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ ប្រចាំកម្ពុជា ក្នុងប្រវត្តិសាស្រ្ត នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ, លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានការវិវត្តរីកចម្រើនឥតឈប់ឈរ រហូតឈានដល់ការបើកស្ថានទូតទៅវិញទៅមក។ ក្នុងអាណត្តិការទូតនេះ, លោកជំទាវប្ដេជ្ញាថា នឹងខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើវិស័យជាច្រើនបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ និងសម្តែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកជំទាវ ព្រមទាំងបានអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ ប្រចាំកម្ពុជា។ សម្ដេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបើកស្ថានទូតទៅវិញទៅមក។ សម្ដេចធិបតីមានជំនឿយ៉ាងមុតមាំថា…

  • ក្រុមហ៊ុនអាម៉េរិកធំៗ ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជាបន្ថែមទៀត

    ក្រុមហ៊ុនអាម៉េរិកធំៗ ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជាបន្ថែមទៀត

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិកចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម Ted Osius បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន​ ពាក់ព័ន្ធកម្ពុជាទាំងអស់ ដែលតែងតែបានផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ US-ABC នាពេលកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ក្រសួង​-ស្ថាប័នកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងសំណូមពរនានា របស់បណ្ដាក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា ប្រកបភាពស្មោះត្រង់ និងបើកចំហ។ ឯកឧត្តម Ted Osius ក៏បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់វិនិយោគិន និងវិស័យឯកជន។ ឆ្លៀតក្នុងឱកាសនេះ សមាជិកគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាម៉េរិកជាច្រើន​…

  • អត្ថបទវិភាគ៖ «តើអ្វីជាយុទ្ធសាស្ត្ររបស់តេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងកងទ័ពខ្មែរ១៨នាក់ ដែលថៃកំពុងគ្រប់គ្រង?»

    អត្ថបទវិភាគ៖ «តើអ្វីជាយុទ្ធសាស្ត្ររបស់តេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងកងទ័ពខ្មែរ១៨នាក់ ដែលថៃកំពុងគ្រប់គ្រង?»

    ក្រោយពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា លោកចាត់ទុកកងទ័ពខ្មែរទាំង១៨នាក់ ដែលទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ថា បានធ្វើពលីកម្មយ៉ាងថ្លៃថ្លាជូនជាតិមាតុភូមិរួចទៅហើយ មានអ្នកខ្លះ ជាពិសេសក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស និងជនជាតិថៃមួយចំនួន បានយកប្រធានបទនេះមកវាយប្រហារលើលោក ហ៊ុន សែន ថាបានបោះបង់ចោលកងទ័ពទាំង១៨នាក់នោះទៅហើយ។ គោលដៅរបស់ពួកគេ គឺដើម្បីកេងចំណេញនយោបាយ និងបំបែកសាមគ្គីភាពជាតិខ្មែរ តាមរយៈការដាក់កំហុសលើរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាថាមិនអើពើចំពោះកងទ័ពទាំង១៨នាក់។ ប៉ុន្តែ សម្រាប់អ្នកយុទ្ធសាស្ត្រ និងអ្នកដែលមានបទពិសោធន៍ក្នុងបញ្ហាចំណាប់ខ្មាំង ឬអ្នកតាមដានបញ្ហាសង្គមនយោបាយ ពិតជាអាចយល់បានអំពីចិត្តសាស្ត្ររបស់ថ្នាក់ដឹកនាំដែលពោរពេញដោយបទពិសោធន៍ ដូច លោក ហ៊ុន សែន។ តើហេតុអ្វីបានជាលោក ហ៊ុន សែន មានប្រសាសន៍ជាសាធារណៈបែបនេះនៅក្នុងកាលៈទេសៈនេះ? នេះជាសំណួរសំខាន់ដែលត្រូវស្វែងយល់។ សាររបស់លោក ហ៊ុន សែន មិនមែនជារឿងចៃដន្យឡើយ ហើយវាបានបង្កប់អត្ថន័យច្រើនយ៉ាង៖ ទី១៖ សារនេះ គឺជាការផ្តល់តម្លៃយ៉ាងធំធេងបំផុតដល់វីរភាពរបស់កងទ័ពខ្មែរទាំង១៨នាក់ ដែលទាហានថៃបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺមួយថ្ងៃក្រោយពីបទឈប់បាញ់ចូលជាធរមាន។ តម្លៃរបស់វីរៈកងទ័ពទាំង១៨ នាក់ គឺស្មើនឹងការលះបង់ជីវិតដើម្បីការពារជាតិ ការពារបូរណភាពទឹកដីដោយយកជីវិតទៅប្តូរ។…

  • កម្ពុជា​អំពាវនាវដល់រដ្ឋភាគីទាំងអស់ ឱ្យរក្សានូវបទដ្ឋាន និងស្មារតីនៃអនុសញ្ញាអូតាវ៉ា ដោយ​មិនត្រូវកេងចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌

    កម្ពុជា​អំពាវនាវដល់រដ្ឋភាគីទាំងអស់ ឱ្យរក្សានូវបទដ្ឋាន និងស្មារតីនៃអនុសញ្ញាអូតាវ៉ា ដោយ​មិនត្រូវកេងចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌

    ភ្នំពេញ៖ តាងនាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ និង​ជា​អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ អញ្ជើញ​ធ្វើ​សេចក្ដីថ្លែងការណ៍ស្តីពីវឌ្ឍនភាពនៃសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញា​ហាម​ប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​ (អនុសញ្ញាអូតាវ៉ា​) នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥​ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ កម្ពុជា​បានអំពាវនាវដល់រដ្ឋភាគីទាំងអស់ ឱ្យរក្សានូវបទដ្ឋាន និងស្មារតីនៃអនុសញ្ញាអូតាវ៉ា ហើយកម្ពុជាជឿជាក់ថា រដ្ឋភាគីទាំងអស់មិនត្រូវកេងចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌ដែលជាបេះដូងនៃអនុសញ្ញានេះឡើយ។​ ជាពិសេស​ រួម​គ្នា​សម្រេចឱ្យបាននូវផែនការសកម្មភាព និងសេចក្តីថ្លែងការនយោបាយសៀមរាប-អង្គរ​ ដើម្បី​បោសសម្អាត​អតីត​កាល​ និងកសាងអនាគតមួយដែលមានសន្តិភាពសម្រាប់​មនុស្ស​ជាតិ​។ ជាមួយ​គ្នានោះ​ ឯកឧត្ដម​ លី​ ធុជ​​ បាន​បញ្ជាក់​ពី​គោលការណ៍​នៃកម្មវិធីសកម្មភាពមីនរបស់កម្ពុជា ដែល​ធ្វើ​ឡើង​ប្រកបដោយតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងអនុលោមតាមកាតព្វកិច្ច​របស់​ខ្លូន​ ដើម្បីធានាបាននូវទំនុកចិត្តរវាងរដ្ឋភាគី​រហូត​ដល់​កម្ពុជា​ទទួល​បាន​ការ​វាយតម្លៃ​ខ្ពស់​ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន ការគ្រប់គ្រងព័ត៌មាន​ និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​ថ្លែង​បញ្ជាក់​ទៀតថា​ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលដៅនៃអនុសញ្ញានេះ ហើយនឹងបន្តពង្រឹងសមត្ថភាពជាតិ គាំទ្រជនរងគ្រោះ​ ចែករំលែកជំនាញទៅកាន់ពិភពលោក និងផ្តល់ការគាំទ្រទៅតាមតម្រូវការនិងការស្នើសុំរបស់ប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារមីន។ ឯកឧត្ដម​ លី​ ធុជ​ លើកឡើង​ទៀត​ថា កម្ពុជាទទួលស្គាល់ថា តំបន់ព្រំដែននៅប្រទេស​មួយ​ចំនួន​…

  • អគ្គនាយកស៊ីម៉ាក់លើកជាសំណួរថា “ថៃតែងតែជាន់មីន​ថ្មី​ ហេតុអ្វីចិនជាន់មីនចាស់”?

    អគ្គនាយកស៊ីម៉ាក់លើកជាសំណួរថា “ថៃតែងតែជាន់មីន​ថ្មី​ ហេតុអ្វីចិនជាន់មីនចាស់”?

    ភ្នំពេញ៖ ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូទទួលបន្ទុក​អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាព​កម្ចាត់មីន​​កម្ពុជា ហៅ​កាត់ ស៊ីម៉ាក់ បានធ្វើការកត់សម្គាល់លើករណីជ​នជាតិចិនម្នាក់ជាន់មីន នាទៀបភ្លឺថ្ងៃទី២៩ ខែធ្នូ ក្បែរបង្គោល​សីមា​លេខ៤៨ ដោយលើសំណួរថា “ថៃតែងតែជាន់មីន​ថ្មី​ ហេតុអ្វីចិនជាន់មីនចាស់”?។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរយ៉ាងដូច្នេះថា​ បញ្ហាផ្ទុះគ្រាប់មីន​ប្រឆាំងមនុស្សរបួសដាច់ជើងម្ខាង និងរងរបួសដៃព្រមទាំងផ្ទៃមុខ​ ជនជាតិចិនម្នាក់ភេទប្រុស​ វេលាម៉ោងប្រមាណ​៣:២០នាទី​ព្រឹកទៀបភ្លឺ នៅថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ នៅភូមិសាស្រ្តចម្ការមីនកម្ពុជាលេខBS:22575 ក្បែរបង្គោល​​សីមា​លេខ៤៨​ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រោយឧបទ្ទវ​ហេតុគ្រោះថ្នាក់​ផ្ទុះមីន ជនជាតិចិនម្នាក់នេះភ្លាម​ ខាងភាគីថៃបានបំពងសំឡេងវាយប្រហារលាប​ពណ៌កម្ពុជា​ថា​ ជនជាតិចិនលួចឆ្លងដែន​ពីកម្ពុជាទៅថៃ​ និងជាពិសេសចោទប្រកាន់ថា​ កម្ពុជាមិនសហការដោះមីនតាមបណ្តោយព្រំដែន​ជាដើម…។ ឯកឧត្តម ហេង​ រតនា បានពន្លិចនូវចំណុចពិចារណាមួយចំនួនដោយលើកឡើងថា ករណីផ្ទុះមីនជនជាតិចិនម្នាក់នេះ​ ធ្វើ​ឱ្យមនុស្សម្នាទាំងឡាយនឹកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជា ដែល​មាន​ឯកសារខ្លះបានបញ្ជាក់ថា​ មានចំនួនប្រមាណជាង៤៣.០០០នាក់ មានទាំងទារក​ ក្មេងចាស់ប្រុសស្រី​ យកមកចាក់​ចោលនៅ​តំបន់ភ្នំខ្មោច​ ដោយបង្ខំឱ្យដើរឆ្លងកាត់ចម្ការមីនមកកម្ពុជាវិញ ​បណ្តាលឱ្យជាន់គ្រាប់មីនរបួស​ និងស្លាប់​យ៉ាងច្រើន។…

  • កម្ពុជា-នូវែលសេឡង់ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត

    កម្ពុជា-នូវែលសេឡង់ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ នូវែលសេឡង់-កម្ពុជា និងបានគូសបញ្ជាក់ថា នូវែលសេឡង់ ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ហើយនូវែលសេឡង់នឹងបន្តគាំទ្រ ក៏ដូចជាការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណកម្ពុជា ដែលបានគាំទ្រដល់ការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងអាស៊ាន ពិសេស ការគាំទ្រលើការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលសេឡង់” ដែលបានប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅប្រទេសម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។…

  • កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ

    កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ជាមួយគ្នានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជា នាពេលកន្លងមក និងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀត។ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-វៀតណាម, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរលើគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរថាការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្រប់កម្រិតរបស់គណៈប្រតិភូ នៃប្រទេសទាំងពីរ បានរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។…

  • ព្រះមហាក្សត្រកោតសរសើរសម្តេចតេជោ និងសម្តេចធិបតី ក្នុងការការពារអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី

    ព្រះមហាក្សត្រកោតសរសើរសម្តេចតេជោ និងសម្តេចធិបតី ក្នុងការការពារអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី

    នៅក្នុងព្រះរាជសារ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ដើម្បីធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ ហើយជានិច្ចកាលតែងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនូវគ្រប់កាល:ទេស: ជាពិសេសបេសកកម្មក្នុងការការពារអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយ:យន្តការការទូត និងច្បាប់អន្តរជាតិ៕ដោយ៖ពលជ័យ

  • នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ បដិសេធនិងច្រានចោលទាំងស្រុងចំពោះការបកស្រាយមួលបង្កាច់ និងកាឡៃការពិតរបស់លោក អ៊ុំ សំអាន

    នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ បដិសេធនិងច្រានចោលទាំងស្រុងចំពោះការបកស្រាយមួលបង្កាច់ និងកាឡៃការពិតរបស់លោក អ៊ុំ សំអាន

    នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា ដែលគេស្គាល់ថា ចលនាម៉ូលីណាកា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានសម្តែងការសោកស្តាយនិងខកចិត្តជាខ្លាំងចំពោះការបកស្រាយមួលបង្កាច់ និងកាឡៃការពិតរបស់លោក អ៊ុំ សំអាន កាលពីពេលថ្មីៗនេះ។ នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ បានបដិសេធនិងច្រានចោលទាំងស្រុងចំពោះទង្វើបំភ័ន្តមតិនេះ និងបានគូសបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖១-ការលើកឡើងរបស់ខ្ញុំក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២៥ កញ្ញា ២០២៥ គឺជាការបង្ហាញពីប្រវត្តិនៃចលនាតស៊ូដែលធ្លាប់បានឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានស្គាល់ទីតាំងបង្គោលព្រំដែន មួយចំនួនក្នុងអតីតកាល។២-ខ្ញុំមានជំនឿ និងសុទិដ្ឋិនិយមចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានយុទ្ធសាស្ត្រក្នុងការដោះស្រាយ បញ្ហាព្រំដែនដោយប្រសិទ្ធភាពសំដៅការពារបូរណភាពទឹកដី អធិបតេយ្យ និងឯករាជ្យ៕ដោយ៖ពលជ័យ