Category: នយោបាយក្នុងប្រទេស

  • មេបញ្ជាការកងទ័ពជើងគោកអំពាវនាវឱ្យកងទ័ពរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ

    មេបញ្ជាការកងទ័ពជើងគោកអំពាវនាវឱ្យកងទ័ពរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវឱ្យកងទ័ពរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ព្រមទាំងបន្តយកចិត្តទុកដាក់ស្វែងយល់អំពីសភាពការណ៍ថ្មីៗ ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់ជំនាញ។ ទន្ទឹមនឹងនេះ ក៏សូមបន្តសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការកសាងភូមិ-ឃុំ មានសុវត្ថិភាព ព្រមជាមួយនឹងការបន្តប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព។

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា កំពុងតែមមាញឹកក្នុងការសង្រ្គោះជីវិតប្រជាពលរដ្ឋពីមាត់មច្ចុរាជកូវីដ-១៩ មានគណបក្សមួយចំនួនធ្វើការឃោសនាចោទរាជរដ្ឋាភិបាលតាមគ្រប់រូបភាព

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា កំពុងតែមមាញឹកក្នុងការសង្រ្គោះជីវិតប្រជាពលរដ្ឋពីមាត់មច្ចុរាជកូវីដ-១៩ មានគណបក្សមួយចំនួនធ្វើការឃោសនាចោទរាជរដ្ឋាភិបាលតាមគ្រប់រូបភាព

    ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា ខណៈពេលដែលគណបក្សប្រជាជនកម្ពុជា កំពុងតែមមាញឹកក្នុងការសង្រ្គោះជីវិតប្រជាពលរដ្ឋពីមាត់មច្ចុរាជកូវីដ-១៩ ផ្ទុយទៅវិញគណបក្សមួយចំនួនទៀត បានយកឱកាសធ្វើការឃោសនាអុចអាល ព្យាយាមរកលេសក្នុងការចោទរាជរដ្ឋាភិបាលកម្ពុជាតាមគ្រប់រូបភាព ហើយគ្រប់ទង្វើរបស់ពួកគេ គឺគ្មានសកម្មភាពណាមួយដែលជួយដល់ប្រជាជន និងប្រទេសជាតិឡើយ ក្រៅតែពីការទទូចសុំឱ្យមានការដាក់ទណ្ឌកម្មមកលើប្រទេសជាតិ ដើម្បីតែនឹងបង្កទុក្ខវេទនា និងការលំបាកដល់ប្រជាជនដោយឥតស្រាកស្រាន្ត។

  • ឯកឧត្តម ហ៊ុន ម៉ាណែត សូមឱ្យប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

    ឯកឧត្តម ហ៊ុន ម៉ាណែត សូមឱ្យប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

    ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ បន្តកិច្ចការបម្រើជាតិ និងប្រជាជន។ ឯកឧត្តម ហ៊ុន ម៉ាណែត សូមឱ្យប្រជាពលរដ្ឋជឿទុកចិត្ត និងគាំទ្រសមិទ្ធផល និងគោលនយោបាយរបស់គណបក្សក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាសប្រកបដោយនិរន្តរភាពនៃសន្តិភាព ស្ថិរភាព និងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសលើឆាកអន្តរជាតិ។ ទាំងនេះ គឺជាកិច្ចតបស្នងគុណចំពោះការជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ។

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនជំនាន់នេះគប្បីខិតខំចូលរួមចំណែកបន្តថែរក្សា និងបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនជំនាន់នេះគប្បីខិតខំចូលរួមចំណែកបន្តថែរក្សា និងបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត

    ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា យុវជនគណបក្សប្រជាជនកម្ពុជា ជំនាន់មុនបានបន្សល់នូវគំរូវីរភាព និងសមិទ្ធផលច្រើនអនេកបន្តទុកឱ្យយុវជនជំនាន់នេះ ដូច្នេះគប្បីខិតខំចូលរួមចំណែកបន្តថែរក្សា និងបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ ការបន្តលើកកម្ពស់សមត្ថភាព ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការយល់ដឹងច្បាស់ពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកបក្ស ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា បន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល។

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ ក្នុងសង្រ្គាមកូវីដ-១៩ សម្តេចតេជោ បានរក្សានូវលំនឹងពីហានិភ័យនៃវិនាសកម្មបង្កដោយជំងឺនេះ

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ ក្នុងសង្រ្គាមកូវីដ-១៩ សម្តេចតេជោ បានរក្សានូវលំនឹងពីហានិភ័យនៃវិនាសកម្មបង្កដោយជំងឺនេះ

    ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា ក្នុងសង្រ្គាមកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានរក្សានូវលំនឹងពីហានិភ័យនៃវិនាសកម្មបង្កដោយជំងឺនេះ តាមរយៈការសម្រេចរៀបចំមូលដ្ឋាននៃការព្យាបាលរឹងមាំ រួមមានជាអាទិ៍ ការបើកដំណើរការមណ្ឌលព្យាបាលទាំងថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់នៅទូទាំងប្រទេស ការសម្រេចចិត្តរហ័សទាន់ពេលវេលាក្នុងការជ្រើសរើសយកថ្នាំព្យាបាល និងវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងការសម្រេចអនុញ្ញាតឱ្យព្យាបាលតាមផ្ទះ ដោយមានការចូលរួមពិចារណា ពិគ្រោះយោបល់ និងសិក្សាស្រាវជ្រាវច្បាស់លាស់ត្រឹមត្រូវរបស់ក្រុមបច្ចេកទេសជំនាញនៃក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនានា។

  • អ្នកនាំពាក្យ៖ គណបក្សប្រជាជនកម្ពុជាគ្មានការព្រួយបារម្ភចំពោះការចងសម្ព័ន្ធភាពរបស់គណបក្សនយោបាយមួយចំនួននោះទេ

    អ្នកនាំពាក្យ៖ គណបក្សប្រជាជនកម្ពុជាគ្មានការព្រួយបារម្ភចំពោះការចងសម្ព័ន្ធភាពរបស់គណបក្សនយោបាយមួយចំនួននោះទេ

    អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជា មិនមានការព្រួយបារម្ភចំពោះការចងសម្ព័ន្ធភាពរបស់គណបក្សនយោបាយមួយចំនួន ដែលទើបតែបង្កើតថ្មី ដើម្បីប្រកួតជាមួយគណបក្សខ្លួននៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះទេ។ ការមិនព្រួយបារម្ភ គឺដោយសារតែបក្សទាំងនោះ កើតចេញពីគណបក្សដែលចាញ់រួចមកហើយ។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះថា ការចងសម្ព័ន្ធភាពនេះ អត់មានអីទំនាស់នឹងច្បាប់ដែលត្រូវហាមឃាត់ទេ ហើយការចងសម្ព័ន្ធភាពរវាងគ្នាគាត់និងគ្នាគាត់នេះ គឺឱ្យតែគេឯកភាពគ្នា វាអត់មានបញ្ហាអីទេ។ ឯកឧត្តមបានបញ្ជាក់ថា “ការចងសម្ព័ន្ធភាពនេះ មិនមែនជារឿងចម្លែកទេ វាជារឿងធម្មតាសម្រាប់គណបក្សប្រជាជនកម្ពុជា ពីព្រោះក្នុងចំណោមគណបក្សដែលចង់សម្ព័ន្ធភាពជាមួយគ្នានេះ គឺជាឫសគល់តែមួយទេ។

  • ប្រមុខ​ការទូត​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក

    ប្រមុខ​ការទូត​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក

    ​តប​តាម​ការអញ្ជើញ​រួមគ្នា​របស់ ឯកឧត្តម Josep BORRELL FONTELLES តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប និង​ឯកឧត្តម Jean-Yves LE DRIAN រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប និង​ការបរទេស​បារាំង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិនៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅ​ទីក្រុង​ប៉ារីស​។​

  • មេដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​គាំទ្រ​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​អាជ្ញាធរ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្សនយោបាយ

    មេដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​គាំទ្រ​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​អាជ្ញាធរ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្សនយោបាយ

    ឯកឧត្តម ញឹក ប៊ុនឆៃ មេដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់ យោបល់ បាន​គាំទ្រ និង​អរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែល​បាន​អំពាវនាវ​ទៅកាន់​អាជ្ញាធរ​នៅ​ទូទាំងប្រទេសបង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​បណ្ដារ​គណបក្សនយោបាយ​ដែល​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ អាចធ្វើ​សកម្មភាព​នយោបាយ​បាន​ដោយ​គ្មាន​ការរារាំង​។

  • ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត គាំទ្រ​សំណើ​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ក្នុងការ​សម្លឹងមើល​លទ្ធភាព​នៃ​ការពង្រីក​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​

    ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត គាំទ្រ​សំណើ​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ក្នុងការ​សម្លឹងមើល​លទ្ធភាព​នៃ​ការពង្រីក​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​

    ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា បាន​ជួប​​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម មីយ៉ាកេ ស៊ីហ្គោ(Miyake Shingo) អនុរដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជប៉ុនកាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២​។

  • ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែកុម្ភៈ នៅទីក្រុងប៉ារីស

    ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែកុម្ភៈ នៅទីក្រុងប៉ារីស

    តបតាមការអញ្ជើញរួមគ្នារបស់ឯកឧត្តម Josep BORRELL FONTELLES តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប និងឯកឧត្តម Jean-Yves LE DRIAN រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសបារាំង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉ារីស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានររបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។