-
ប្រមុខការទូតកម្ពុជា និងឡាវ ជួបពិភាក្សាទ្វេភាគីដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់

ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាទ្វេភាគីនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជំនួបពិភាក្សាការងារទ្វេភាគីនេះ ខណៈពេលដែលឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន
-
កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ដើម្បីរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៧ ខែកុម្ភៈ

កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន បានចាប់ផ្តើមកិច្ចប្រជុំជាផ្លូវការនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ កិច្ចប្រជុំនេះ រៀបចំដោយយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ហើយ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
-
រដ្ឋមន្ត្រីការពារជាតិជប៉ុន៖ ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងជួយដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត

ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិជប៉ុន និងឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានចូលរួមសម្តែងការអបអរសាទរចំពោះខួបលើកទី៣០ នៃការបញ្ជូនកងកម្លាំងស្វ័យការពារជើងគោកជប៉ុនជាលើកដំបូងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ UNTAC នៅកម្ពុជា និងស្របពេលដែលឆ្នាំ២០២២នេះ កម្ពុជាក៏កំពុងបំពេញតួនាទីជាប្រធានអាស៊ានផងដែរ។ ក្នុងស្មារតីនេះ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងបញ្ជាក់បន្ថែមថា ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ដូច្នេះដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលនេះ នឹងជួយដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀតយ៉ាងពិតប្រាកដ
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយអគ្គមេបញ្ជាការនៃកងកម្លាំងស័្វយការពារជប៉ុន ដេីម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ YAMAZAKI Koji អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបពិភាក្សារវាង ឯកឧត្តម និងឯកឧត្តម មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលទើបបានបញ្ចប់ និងបានរំលឹកអំពីការចូលរួមចំណែកមិនអាចខ្វះបានរបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុននៅក្នុងដំណើរការសន្តិភាព និងដំណើរការស្តារកសាង និងអភិវឌ្ឍកម្ពុជាតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ក៏ដូចជាបន្តទៅអនាគត។
-
គណបក្យកម្លាំងប្រជាធិបតេយ្យបដិសេធអំពីការចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយប្រាំផ្សេងទៀត

-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែស្អិតរមួត

ឯកឧត្តម នាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុន ទោះបីស្ថិតនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ ក៏ដោយ ដែលជាឱកាសពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។
-
អំពីស្ថានភាពនៅមីយ៉ាន់ម៉ា៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ន័រវែស បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយវិបត្តិដ៏ស្មុគស្មាញនេះ

អំពីស្ថានភាពនៅមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសន័រវែស បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយវិបត្តិដ៏ស្មុគស្មាញនេះ ជាពិសេសតាមរយៈការពន្លឿនការអនុវត្តកិច្ចព្រៀមព្រៀងជាឯកច្ឆន្ទទាំងប្រាំចំណុច ដែលបានឯកភាពក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយបរិយាប័ន្នមួយ និងសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសន័រវែសពិភាក្សាគ្នាពីការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអាស៊ាន-ន័រវែស

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយលោកជំទាវ Anniken Huitfeldt រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រន័រវែស កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ រដ្ឋមន្រ្តី ការបរទេសទាំងពីរបានផ្លាស់ប្តូរយោបល់លើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង កម្ពុជា-ន័រវែស និងភាពជាដៃគូអាស៊ាន-ន័រវែស។
-
រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ឯកឧត្តម ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញវន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ

ឯកឧត្តម HAYASHI Yoshimasa បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញវន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការបន្តជួយដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ទន្ទឹមនឹងការបន្តគាំទ្រកម្ពុជាក្នុងគ្រប់កាលៈទេសៈ ស័ក្តិសមជាដៃគូយុទ្ធសាស្ត្រ។ លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការគាំទ្រផងដែរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជានៅឆ្នាំក្រោយនេះស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
-
សម្តេចពិជ័យសេនា ទៀ បាញ់៖ ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣-៤ ដល់កងទ័ព គឺបានដំណើរការទៅដោយរលូន

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS ថា ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ និងដូសទី៤ ដល់កងទ័ព គឺបានដំណើរការទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយចាក់ជូនដល់កងទ័ជារៀងរាល់ថ្ងៃ នឹងពង្រីកទៅតាមតំបន់ដែលនៅឆ្ងាយៗ តាមលទ្ធភាពដែលយើងមានឧបករណ៍ទុកដាក់យ៉ាងពេញលេញ។