Category: នយោបាយក្នុងប្រទេស

  • ក្រសួងការបរទេសកម្ពុជា បដិសេធការចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា»

    ក្រសួងការបរទេសកម្ពុជា បដិសេធការចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា»

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានច្រានចោលទាំងស្រុងនូវរបាយការណ៍គ្មានមូលដ្ឋាន ដែលចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា» ដែលត្រូវបានចុះផ្សាយក្នុង NK News កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២។ តាមការពិត កម្ពុជាបានអនុវត្តស្របតាមគ្រប់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ទាំងអស់ ដោយបានបិទគ្រប់អាជីវកម្ម និងគណនីធនាគាររបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.ក) នៅក្នុងប្រទេសកម្ពុជា និងបានបញ្ឈប់ការផ្តល់ប័ណ្ណការងារដល់កម្មករមកពី ស.ប.ប.ក ផងដែរ។

  • ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បដិសេធ​ចំពោះ​ការអត្ថាធិប្បាយ​របស់​អ្នករាយការណ៍​ពិសេស​ចំនួន​បួន​រូប

    ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បដិសេធ​ចំពោះ​ការអត្ថាធិប្បាយ​របស់​អ្នករាយការណ៍​ពិសេស​ចំនួន​បួន​រូប

    ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវបាន​បដិសេធចោល​ទាំងស្រុង​ចំពោះ​ការអត្ថាធិប្បាយ​របស់​អ្នករាយការណ៍​ពិសេស​ចំនួន​បួនរូប ដែល​បង្កឱ្យមាន​ការ​ភ័ន្ត​ច្រ​ទ្បំ គ្មាន​ទំនួល​ខុសត្រូវ និង​ពុំ​ផ្អែកលើ​មូលដ្ឋាន​នៃ​អង្គហេតុ​ពិត ពាក់ព័ន្ធ​នឹង​វិធាន​សុខាភិបាល និង​វិធានការ​ផ្លូវច្បាប់ អនុវត្ត​ចំពោះ​ការធ្វើ​កូដកម្ម​ខុសច្បាប់​ដែល​បានអូសបន្លាយ​ជាច្រើន​ខែ​។

  • លោកបណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នៅជប៉ុន បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

    លោកបណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នៅជប៉ុន បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

    លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន គឺមានសារៈសំខាន់ណាស់ គឺបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ពីព្រោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញឱ្យឃើញពីការផ្តល់តម្លៃខ្ពស់ពីសំណាក់ប្រទេសជប៉ុនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

  • កម្ពុជាជាប្រធានអាស៊ានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

    កម្ពុជាជាប្រធានអាស៊ានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

    កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល ថែរក្សា និងលើកកម្ពស់មជ្ឈភាពសាមគ្គីភាព និងឯកភាពអាស៊ានព្រមទាំង ពិភាក្សា គ្នាអំពីរបៀបនិងវិធីសាស្ត្រដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញទស្សនកិច្ចនៅកងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញទស្សនកិច្ចនៅកងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន

    កាលពីថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២២ បន្ថែមលើជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងកម្លាំងស្វ័យការពារជប៉ុន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនកិច្ចនៅកងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន ដើម្បីសិក្សាស្វែងយល់ ដកបទពិសោធន៍ ព្រមទាំងលទ្ធភាពក្នងការបង្កើតកិច្ចសហប្រតិបត្តិការ។ ជាមួយគ្នានោះ គណៈប្រតិភូក៏បានអញ្ជើញស្តាប់បទបង្ហាញអំពីអង្គភាព ទស្សនាការសម្តែងលោតឆត្រយោង ការហ្វឹកហ្វឺនបាញ់គ្រាប់ពិតពីរថក្រោះ និងការដាក់តាំងយុទ្ធោបករណ៍ផ្សេងៗផងដែរ។

  • លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសឡាវ នៅកម្ពុជាពីទី១៥-១៦ ខែកុម្ភៈ

    លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសឡាវ នៅកម្ពុជាពីទី១៥-១៦ ខែកុម្ភៈ

    តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២២ សំដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានអញ្ជើញចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផងដែរ។

  • តើ​គណៈប្រតិភូ​រដ្ឋមន្ត្រី​ការបរទេស​ណាខ្លះ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​?

    តើ​គណៈប្រតិភូ​រដ្ឋមន្ត្រី​ការបរទេស​ណាខ្លះ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​?

    គណៈប្រតិភូ​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​សហ​ព​ន្ធ័​ម៉ាឡេស៊ី ព្រមទាំង​អគ្គលេខាធិការ​អាស៊ាន បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ ស្អែក​នេះ​។​

  • ក្រសួងការបរទេសបង្ហាញលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅកម្ពុជា

    ក្រសួងការបរទេសបង្ហាញលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅកម្ពុជា

    តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២២ សំដៅលើកកម្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

  • នាយករដ្ឋមន្ត្រីជប៉ុនគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងគំនិតផ្តួចផ្តើមដែលសម្តេចតេជោ ហ៊ុន សែន ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

    នាយករដ្ឋមន្ត្រីជប៉ុនគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងគំនិតផ្តួចផ្តើមដែលសម្តេចតេជោ ហ៊ុន សែន ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

    ឯកឧត្តម ហ្វូមីអូ គីស៊ីដា (FUMIO Kishida )នាយករដ្ឋមន្ត្រីជប៉ុនបានសម្តែងនូវការគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសគំនិតផ្តួចផ្តើម និងកិច្ចការនានាដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំដើម្បីព្យាយាមដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា កម្ពុជាដែលមានសម្តេចតេជោជាប្រមុខដឹកនាំ នឹងអាចចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗទៀត ដែលអាស៊ានកំពុងមានកង្វល់។

  • ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបរដ្ឋមន្រ្តីការបរទេសិង្ហបុរី ផ្លាស់ប្តូរយោបល់អំពីទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ

    ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបរដ្ឋមន្រ្តីការបរទេសិង្ហបុរី ផ្លាស់ប្តូរយោបល់អំពីទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ

    ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Vivian Balakrishnan រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ នេះជាជំនួបសាជាថ្មី បន្ទាប់ពីថ្នាក់ដឹកនាំទាំងពីរបានជួបគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។ ជំនួបនាពេលនោះ ក៏បានពិភាក្សាបន្តស្មារតីនៃទំនាក់ទំនងល្អដែលបានចាក់ឫសរឹងមាំរវាងមេដឹកនាំទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម លី ស៊ានឡុង ដើម្បីឱ្យទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើនបន្តទៅដល់ជំនាន់ក្រោយ។