Category: នយោបាយក្នុងប្រទេស

  • គម្រោង​បោសសម្អាត​មីន​​ ក្នុង​ទំហំ​ផ្ទៃដីមានមីនជាង៤១ គីឡូម៉ែត្រការ៉េ គឺស្ថិត​ក្នុង​ភូមិ​ ឃុំ​ ស្រុក​ ក្នុង​ខេត្ត​មិន​ជាប់​ និង/ឬ​មិននៅ​ជិត​​នឹង​តំបន់​ព្រំដែនកម្ពុជា​-ថៃ​​ទេ​ ហើយ​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន​កម្ពុជា

    គម្រោង​បោសសម្អាត​មីន​​ ក្នុង​ទំហំ​ផ្ទៃដីមានមីនជាង៤១ គីឡូម៉ែត្រការ៉េ គឺស្ថិត​ក្នុង​ភូមិ​ ឃុំ​ ស្រុក​ ក្នុង​ខេត្ត​មិន​ជាប់​ និង/ឬ​មិននៅ​ជិត​​នឹង​តំបន់​ព្រំដែនកម្ពុជា​-ថៃ​​ទេ​ ហើយ​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន​កម្ពុជា

    អាជ្ញាធរ​មីន​បានបញ្ជាក់ថា​ ថ្មីៗ​នេះ​ គម្រោងបោសសម្អាតមីន​ ដែលអាជ្ញាធរមីន​ តាងនាម​ឱ្យ​រាជរដ្ឋាភិបាល​ ប្រគល់ជូន​កងទ័ព​ជើង​គោក​ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ និង​អង្គភាព​ស៊ីម៉ាក់ កាល​ពី​ថ្ងៃទី​២​ ខែ​តុលា​ ឆ្នាំ​២០២៥​ ក្នុង​ទំហំ​ផ្ទៃដីមានមីនចំនួនជាង៤១គីឡូម៉ែត្រការ៉េ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​ គឺ​ធ្វើ​ឡើង​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ បម្រើ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​ និងស្ថិត​ក្នុង​ភូមិ​ ឃុំ​ ស្រុក​ ក្នុង​ខេត្ត​ មិន​ជាប់​ និង/ឬ​មិននៅ​ជិត​​នឹង​តំបន់​ព្រំដែនកម្ពុជា​-ថៃ​​ ទេ។ គម្រោង​បោសសម្អាត​មីននេះ​ រាជរដ្ឋាភិបាល​ មាន​ផែនការ​បោសសម្អាត​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​មិន​ពាក់ព័ន្ធសោះ​​ឡើយ​នឹង​សំណូម​ពរ​របស់​ភាគី​ថៃ​ ​និងតំបន់​ព្រំដែន​កំពុង​មាន​ជម្លោះ​រវាង​កម្ពុជា​-ថៃ​ ទេ។ គម្រោង​បោសសម្អាត​មីន​នេះ​​ គាំទ្រ​ដល់​គោលបំណង​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ក្នុង​ការ​ផ្តល់​ដី​សុវត្ថិភាព​​ ផ្តល់​ក្តី​សង្ឃឹម​ ការកសាង​ឡើង​វិញ​នូវ​សហគមន៍​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជាជន​កម្ពុជា​ និង​ដើម្បី​អនាគត​មួយ​កាន់​តែ​ប្រសើរ​ឡើងរបស់​ប្រជាជន​កម្ពុជា​យើង​។ អាជ្ញាធរ​មីន​ ​ពិត​ជា​មាន​សេចក្ដី​រីករាយ​ និង​សូម​គោរព​នូវ​ឧត្តម​គតិ​ស្នេហា​ជាតិ​របស់​បងប្អូន​ប្រជាជនកម្ពុជាយើង​៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការងារទាត់ចោលការផ្សាយរបស់ក្រុមប្រឆាំងក្រៅប្រទេសថា “មានការឃុំខ្លួនកម្មករ” ថាជារឿងភូតកុហុក

    អ្នកនាំពាក្យក្រសួងការងារទាត់ចោលការផ្សាយរបស់ក្រុមប្រឆាំងក្រៅប្រទេសថា “មានការឃុំខ្លួនកម្មករ” ថាជារឿងភូតកុហុក

    អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នារសៀលថ្ងៃទី៥ ខែតុលានេះ បានលើកឡើងថា ក្រុមបក្សប្រឆាំងក្រៅប្រទេសកំពុងបំភ្លៃខុសពីការពិតលើការតវ៉ារបស់បងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុនតារាល និងបានច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយបំភ្លៃខុសការពិតទាំងនោះ ដោយចាត់ទុកថា ជាចេតនាញុះញង់បំផ្លាញសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ លោកថ្លែងថា៖ «ខ្ញុំមើលឃើញថា ក្រុមបក្សប្រឆាំងក្រៅប្រទេសកំពុងតែធ្វើការបំភ្លៃខុសពីការពិតលើការតវ៉ារបស់បងប្អូននៅក្រុមហ៊ុនតារាល ជាក់ស្តែងការផ្សព្វផ្សាយរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ អាចារ្យហ្វី និង កុច សំបូរ គឺជាការចោទប្រកាន់ដោយអគតិ គ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុង ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីចេតនារញុះញង់ និងរុញឱ្យបងប្អូនកម្មករធ្វើខុសច្បាប់ ព្រមទាំងបំផ្លាញទំនាក់ទំនងល្អរវាងថៅកែរោងចក្រនិងកម្មករ»។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការពិតនៃបញ្ហារបស់បងប្អូននៅក្រុមហ៊ុនតារាល ដែលមានអាសយដ្ឋាននៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺនោះ គឺពួកគាត់បានចូលធ្វើការជាធម្មតាវិញតាំងពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ លឿនរហ័ស ទាន់ពេលវេលា របស់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជក ក្រោយការតវ៉ានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។ បើតាម លោក ស៊ុន មេសា ការបំភ្លៃខុសពីការពិតពីសំណាក់ក្រុមប្រឆាំងក្រៅស្រុក មិនមែនទើបតែធ្វើពេលនេះទេ ពោលគឺ ជារឿយៗ…

  • សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី តាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់ និងគំាទ្រការដោះស្រាយជម្លោះដោយសន្តិវិធីរបស់កម្ពុជា

    សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី តាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់ និងគំាទ្រការដោះស្រាយជម្លោះដោយសន្តិវិធីរបស់កម្ពុជា

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី (YB SENATOR DATUK WIRA DR. MOHD HATTA BIN MD RAMLI) សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត និងគណៈប្រតិភូ ដែលបានអញ្ជើញញមកបំពេញទស្សនកិច្ចនៅកម្ពុជានិងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់កំពូលៗរបស់កម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ក្នុងការស្វែងរកផលប្រយោជន៍ជូនពលរដ្ឋ ពិសេសការលើកកម្ពស់សុខសន្តិភាព។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរកាន់តែជិតស្និទ្ធថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។ សម្តេចបានអបអរសាទរសភាប្រទេសម៉ាឡេស៊ី…

  • តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប​៖ពលករនិងនិស្សិតកម្ពុជាបានក្លាយទៅជាគោលដៅនៃការវាយប្រហារដោយស្អប់ការយាយីនិងវោហាសាស្ត្ររើសអើងនៅប្រទេសថៃ

    តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប​៖ពលករនិងនិស្សិតកម្ពុជាបានក្លាយទៅជាគោលដៅនៃការវាយប្រហារដោយស្អប់ការយាយីនិងវោហាសាស្ត្ររើសអើងនៅប្រទេសថៃ

    (ហ្សឺណែវ) នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្នុងរបៀបវារៈទី៩ ស្តីពីការប្រកាន់ជាតិសាសន៍ ការរើសអើងពូជសាសន៍ និងការស្អប់ខ្ពើមជនបរទេស។ ក្នុងកិច្ចអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូតបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សទាំងអស់ ដោយផ្អែកលើគោលការណ៍សកលនៃសមភាព សេចក្តីថ្លៃថ្នូរ និងសកល។ ភាពស្ងៀមស្ងាត់មិនមែនជាជម្រើសទេនៅពេលដែលមូលគ្រឹះទាំងនេះត្រូវបានគំរាមកំហែង។ ឯកឧត្តម ឯកអគ្គរាជទូតបានទាក់ទាញការយកចិត្តទុកដាក់ចំពោះការរីករាលដាលនៃការស្អប់ខ្ពើមជនបរទេស និងអំពើហឹង្សារើសអើងជាតិសាសន៍លើពលរដ្ឋកម្ពុជាក្នុងប្រទេសថៃ ជាពិសេស ពលករ និងនិស្សិត ដែលងាយរងគ្រោះដោយសារស្ថានភាពរបស់ពួកគេ បានក្លាយទៅជាគោលដៅនៃការវាយប្រហារដោយស្អប់ ការយាយី និងវោហាសាស្ត្ររើសអើង។ ទង្វើបែបនេះបំពុលទំនាក់ទំនងរវាងប្រជាជន និងបំផ្លាញស្មារតីនៃសាមគ្គីភាពដែលទ្រទ្រង់ពហុភាគីនិយម។ ឯកឧត្តម ឯកអគ្គរាជទូតបានព្រមានបន្ថែមទៀតប្រឆាំងនឹងការរីកសាយនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបំភ្លៃការពិត ការរើសអើង និងបង្ករឱ្យសហគមន៍ស្លូតត្រង់ទទួលរងហានិភ័យមិនសមហេតុផលទាំងនេះ។ ការអនុវត្តបែបនេះគឺមិនសមស្របនឹងកាតព្វកិច្ចអន្តរជាតិរបស់រដ្ឋក្នុងការធានាការមិនរើសអើង សមភាពចំពោះមុខច្បាប់ និងសន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ក្នុងដែនយុត្តាធិការរបស់ប្រទេសខ្លួន។ ឯកឧត្តម ឯកអគ្គរាជទូតបានបញ្ចប់ដោយសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ ការស្អប់ខ្ពើមជនបរទេស និងការមិនអត់ឱន មិនមែនជាជម្រើសនយោបាយទេ ប៉ុន្តែជាការចាំបាច់ខាងច្បាប់…

  • គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់ចំនួន៥ ដែលជា​សំណើរបស់រាជរដ្ឋាភិបាល

    គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់ចំនួន៥ ដែលជា​សំណើរបស់រាជរដ្ឋាភិបាល

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា​ណា​​ចក្រកម្ពុជា នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័ត​របៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបាន អនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់ចំនួន៥ ដែលជា​សំណើរបស់រាជរដ្ឋាភិបាល មកប្រគល់​ជូន​គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា រួចធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទំាង៥នោះមាន៖ ១–សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្តិភាពម្ហូបអាហារអាស៊ាន។ ២–សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣–សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន–ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។  ៤–សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន–អូស្រ្តាលី–នូវែលសេឡង់។ ៥–សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម៕ ដោយ៖ពលជ័យ រូបភាព៖រដ្ឋសភា

  • គណៈប្រតិភូសភាម៉ាឡេស៊ីវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា

    គណៈប្រតិភូសភាម៉ាឡេស៊ីវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Mohd Hatta បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមបណ្ឌិតបានសម្តែងនូវក្តី សោមនស្សរីករាយដែលបានដឹកនាំគណៈប្រតិភូសភាម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានកត់សម្គាល់នូវការរីកចម្រើននៅកម្ពុជា។ ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណគណៈប្រតិភូសភាកម្ពុជា ដែលបានអញ្ជើញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅម៉ាឡេស៊ី នាពេលថ្មីៗនេះ។ ឯកឧត្តមបណ្ឌិតមានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងពង្រីកទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមបណ្ឌិត និងគណៈប្រតិភូសភាម៉ាឡេស៊ីដែលបានអញ្ជេីញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្តេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ ផងដែរ។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញ, ពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា…

  • ឯកឧត្តម សួស យ៉ារ៉ា៖​ ជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ នៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិ

    ឯកឧត្តម សួស យ៉ារ៉ា៖​ ជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ នៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិ

    ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានដឹកនាំគណៈប្រតិភូ ICAPP/ ACC ចូលរួម «សន្និសីទពិភពលោកយូណេស្កូស្តីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយ ចីរភាព – MONDIACULT 2025» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងប៉ាសេឡូណា ព្រះរាជាណាចក្រអេស្ប៉ាញ។ នៅក្នុងពិធីបើក ឯកឧត្តម Pedro Sánchez ប្រធានាធិបតីអេស្ប៉ាញ ថ្លែងទៅកាន់គណៈប្រតិភូមកពី ជាង១៥០ប្រទេស បានបញ្ជាក់ថា MONDIACULT 2025 នឹងពិភាក្សាអំពីសសរស្តម្ភជាយុទ្ធសាស្ត្រចំនួន២ គឺវប្បធម៌សន្តិភាព និងបញ្ញាសិប្បនិម្មិត បន្ថែមលើសេចក្តីប្រកាស MONDIACULT 2022។ ឯកឧត្តម បានសង្កត់ធ្ងន់ថា វប្បធម៌ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព និងយុត្តិធម៌សង្គម ព្រមទាំងបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីថ្មី ក្នុងការកសាងពិភពលោកប្រកបដោយ យុត្តិធម៌ និងមនុស្សធម៌។ ថ្លែងក្នុងកិច្ចពិភាក្សាស្តីអំពី «វប្បធម៌ និងសន្តិភាព» ក្នុងនាមជាស្ថាប័នដៃគូនៃអង្គការយូណេស្កូ ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា…

  • បារំាងបានតាមដានសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ជាប្រចាំ និងបានគំាទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី

    បារំាងបានតាមដានសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ជាប្រចាំ និងបានគំាទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី

    នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អូលីវីយ៉េ រីឆាដ (OLIVER RICHARD) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បារំាងបានតាមដានព័ត៌មានពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃជាប់ជាប្រចាំ។ បារំាងគំាទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម អូលីវីយ៉េ រីឆាដ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ឯកឧត្តមប្រធានាធិបតីបារំាង ក៏ដូចជាពលរដ្ឋបារំាង ដែលបានសម្តែងការព្រួយបារម្ភភា្លមៗនៅក្រោយការឈ្លានពានបានកើតមានឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ប្រធានាធិបតីបារំាង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emanuel Macron) បានអបអរសាទរបទឈប់បាញ់ ដោយសង្ឃឹមថា ជម្លោះនឹងត្រូវបានដោះស្រាយ ប៉ុន្តែមិនដូច្នេះទេ ភាគីថៃបានរំលោភបទឈប់បាញ់ បំពានមកលើដែនអធិបតេយ្យភាពកម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជាស្លូតត្រង់ម្តងហើយម្តងទៀត។ បញ្ហាព្រំដែនកម្ពុជា-ថៃមិនមែនជារឿងថ្មីទេ។ វាបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារប្រទេសថៃ បដិសេធ មិនប្រើប្រាស់ផែនទីទទួលស្គាល់ដោយអន្តរជាតិ…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនមហាសន្និបាត អ.ស.ប អំពីការវាយប្រហារឥតញញើតនាពេលថ្មីចុងក្រោយនេះរបស់ថៃមកលើកម្ពុជា

    រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនមហាសន្និបាត អ.ស.ប អំពីការវាយប្រហារឥតញញើតនាពេលថ្មីចុងក្រោយនេះរបស់ថៃមកលើកម្ពុជា

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក អំពីការវាយ ប្រហារឥតញញើតនាពេលថ្មីចុងក្រោយនេះរបស់ថៃមកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជាមិនធ្វើដូចការចោទប្រកាន់ ឬបានសងសឹកឡើយ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ចំពោះសន្តិភាព។ ខណៈពេលដែលកម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួល ទៅជាអ្នកផ្តល់សន្តិភាព និងស្ថេរភាព ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្តនៅតាមព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឱ្យគោរពយ៉ាងម៉ឺងម៉ាត់លើបទឈប់បាញ់ កិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាបានអំពាវនាវឱ្យមានការគាំទ្រពីអាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិឱ្យជួយបន្ធូរបន្ថយភាព តានតឹង និងស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនមហាសន្និបាតអំពីការវាយប្រហារឥតញញើតនាពេលថ្មីចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជាមិនធ្វើដូចការចោទប្រកាន់ ឬបានសងសឹកឡើយ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា…

  • កម្ពុជាជំរុញការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតពាក់ព័ន្ធនឹងវិស័យបរិស្ថាន

    កម្ពុជាជំរុញការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតពាក់ព័ន្ធនឹងវិស័យបរិស្ថាន

    ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា កម្ពុជាសូមអំពាវនាវដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនៅទូទាំងពិភពលោកបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការការពារសាធារណជនដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងវិស័យបរិស្ថាន ដែលអាចទុកចិត្តបាន ដើម្បីចៀសវាងពីវិបត្តិប្រព័ន្ធអេកូឡូស៊ី ដោយសារតែការផ្សព្វផ្សាយព័ត៌មានមិនពិត។ ឯកឧត្តមអ្នកនាំពាក្យ បានថ្លែងដូច្នេះនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងសន្និសីទ International Day for Universal Access to Information (IDUAI) 2025 ដែលរៀបចំដោយអង្គការ UNESCO នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដោយឯកឧត្តមបានបន្ថែមថា សង្គមយើងសព្វថ្ងៃប្រឈមនឹងបញ្ហាស្របគ្នាគឺវិបត្តិផ្នែកបរិស្ថានរាប់បញ្ចូលការប្រែប្រួលអាកាសធាតុ ការបាត់បង់គម្របព្រៃឈើនិងជីវចម្រុះ ការបំពុល និងគ្រោះមហន្តរាយធម្មជាតិជាដើម ព្រមទាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាពិសេសការចែកចាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម។ ជាមួយគ្នានេះ ឯកឧត្តម បានបន្ថែមថា «ព័ត៌មានមិនពិតបានលេចចេញ និងមានវត្តមានកាន់តែខ្លាំងឡើង ដែលអាចបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរប៉ះពាល់ដល់សុវត្ថិភាព និងគុណភាពនៃការទទួលព័ត៌មានរបស់ពលរដ្ឋពាក់ព័ន្ធនឹងវិស័យបរិស្ថាន ក៏ដូចជាវិស័យផ្សេងទៀតក្នុងសង្គម»។ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានមានប្រសាសន៍សង្កត់ធ្ងន់អំពីជំហររបស់ក្រសួងព័ត៌មានក្នុងការជំរុញភាពជាដៃគូក្នុងចំណោមរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន សមាគមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងភាពធន់ បង្កើនសមត្ថភាពប្រឆាំងព័ត៌មានក្លែងក្លាយ…