-
OHCHR បានឆ្លើយតបនឹងញត្តិបន្ទាន់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពាក់ព័ន្ធកងទ័ពកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតនៅជាប់ឃុំឃាំង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស បានឆ្លើយតបនឹងញត្តិបន្ទាន់របស់ គ.ស.ម.ក. ពាក់ព័ន្ធកងទ័ពកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតនៅជាប់ឃុំឃាំង។ គ.ស.ម.ក. សូមដកស្រង់ខ្លឹមសារនៃលិខិតឆ្លើយតបរបស់ OHCHR ដូចខាងក្រោមនេះ៖ “កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងអនុវត្តន៍១៣ចំណុច នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ គឺជាក្របខណ្ឌសំខាន់មួយ ដែលឆ្ពោះទៅរកការបន្ថយភាពតានតឹងជាអចិន្ត្រៃយ៍ និងការទប់ស្កាត់ការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ វាជាការចាំបាច់ណាស់ ចំពោះកងទ័ពត្រូវបានឃុំខ្លួនក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ ត្រូវទទួលបានការប្រព្រឹត្តមកលើខ្លួនយ៉ាងពេញលេញ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងច្បាប់មនុស្សធម៌ អន្តរជាតិជាធរមាន ហើយខ្ញុំក៏បានអំពាវនាវ ដល់រាជរដ្ឋាភិបាលប្រទេសថៃ ពាក់ព័ន្ធនឹងកងទ័ពកម្ពុជាដែល កំពុងស្ថិតក្រោមការឃុំឃាំងរបស់យោធាថៃផងដែរ។ ខ្ញុំសូមអំពាវនាវចំពោះរាជរដ្ឋាភិបាលទាំងពីរប្រទេស គោរពកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយភាពស្មោះត្រង់ ព្រមទាំងចាត់វិធានការធានាការពារប្រជាពលរដ្ឋ។ ខ្ញុំក៏សូមអំពាវនាវឱ្យមានការអនុវត្តវិធានការកសាងទំនុកចិត្តរួមបញ្ចូលទាំងយន្តការទ្វេភាគីនិងកម្រិតតំបន់ ដែលមានស្រាប់។ វាគឺជាគន្លឹះក្នុងការធានាការកាត់បន្ថយភាពតានតឹងដោយសន្តិវិធី និងដោះស្រាយបញ្ហា ដែលមានយូរណាស់មកហើយ ដើម្បីទទួលបានសន្តិភាព។ ចំពោះការបន្តទំនាក់ទំនងជាមួយប្រទេសទាំងពីរ OHCHR នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលប្រទេសកម្ពុជានិងប្រទេសថៃ ក្នុងការប្រកាន់ខ្ជាប់កាតព្វកិច្ចសិទ្ធិមនុស្ស”៕ ដោយ៖ពលជ័យ
-
រដ្ឋសភានឹងកោះប្រជុំរដ្ឋសភាវិសាមញ្ញ នៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបាន អនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន៥ មាន៖១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់។៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម៕ដោយ៖ពលជ័យរូបភាព៖រដ្ឋសភា
-
ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការ យោធភូមិភាគទី៤ កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។ ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាទៅលើការងារសំខាន់ៗចំនួនបី៖១.ការណែនាំសមាសភាពក្រុមការងារសម្របសម្រួល (Cordination Group) នៃភាគីទាំងពីរ២.ការបន្តប្តេជ្ញាជំរុញការកាត់បន្ថយភាពតានតឹង៣.ពិភាក្សាការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ ជាការអនុវត្តស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុង កិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧…
-
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ផ្ញើសារជូនថ្នាក់ដឹកនាំ និងប្រជាជនថៃ!

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះថា ថៃ ជាប្រទេសដែលមានព្រះមហាក្សត្រ និងមានប្រពៃណីទំនៀមទម្លាប់អ្នកកាន់ព្រះពុទ្ធសាសនាហ្នឹងគេដែរ! ជាប្រទេសមួយមិនធ្លាប់ស្ថិតក្រោមអាណានិគមបរទេស! ជាប្រទេសស្ថាបនិកមួយរបស់អាស៊ាន និងជាប្រទេសមានសេដ្ឋកិច្ចខ្លាំងមួយនៅក្នុងតំបន់ដែរ។ ប៉ុន្តែបច្ចុប្បន្ន ថៃ បានក្លាយទៅជារដ្ឋមួយ ដែលគ្មានភាពខ្មាសអៀន បាត់អស់ភាពថ្លៃថ្នូរ និងក្លាយជារដ្ឋមួយ ដែលមានប្រព័ន្ធដឹកនាំជាតិ គ្មានក្បាល គ្មានកន្ទុយ។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបន្តថា មិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែលើកនេះ សកម្មភាពប្រមាថរបស់ជនជាតិថៃខ្លះ មកលើសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា ដ៏មានគុណមួយរូបរបស់ប្រជាជនខ្មែរ បានប្រព្រឹត្តឡើងដោយកងកម្លាំងថៃ តែម្ដង។ ការយករូបសម្ដេចតេជោ ធ្វើជាផ្ទាំងស៊ីបនៃល្បែងបាញ់យករង្វាន់ ទោះបី សម្ដេចតេជោ ទទូចសុំពលរដ្ឋកុំប្រព្រឹត្តតបនឹងទង្វើដ៏អន់ថយនោះទៅថៃវិញ ក៏ដោយ តែក្នុងនាមពលរដ្ឋខ្មែរ យើងមានភាពចាំបាច់ ដើម្បីថ្កោលទោសលើអំពើរបស់ពួកគេ។ ឯកឧត្តម អភិសន្តិបណ្ឌិត បានបន្តទៀតថា ជាដំបូង យើងត្រូវតែចង្អុលឱ្យចំមុខតែម្ដង ចំពោះទង្វើរបស់មេដឹកនាំថៃ…
-
ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥៖ ក្រសួងព័ត៌មានបានកាត់ត្រាព័ត៌មានក្លែងក្លាយចំនួន១០៥៣ករណី ក្នុងនោះពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មាន៨៥៧ករណី ដែលបង្កើតឡើងក្រុមជ្រុលនិយម និងការប្រើបច្ចេកវិទ្យាAI

ព្រៃវែង៖ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មានបានរកឃើញនិងកត់ត្រាព័ត៌មានក្លែងក្លាយចំនួន១០៥៣ករណី ក្នុងនោះព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មានដល់ទៅ៨៥៧ករណី ដែលបង្កើតឡើងដោយមនុស្សជ្រុលនិយម និងការប្រើបច្ចេកវិទ្យា AI ។ ក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្តព្រៃវែង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយទាំងនោះ ធ្វើឱ្យប៉ះពាល់ទៅដល់ទឹកចិត្តរបស់កងទ័ព ក៏ដូចជាប៉ះពាល់ទៅដល់ការអនុវត្តយន្តការផ្នែកបច្ចេកទេសនិងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នមានសមត្ថកិច្ចខិតខំសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាជាមួយនឹងភាគីថៃ។ ឯកឧត្តម ទេព អស្នារិទ្ធ បានបង្ហាញពីវិធានការទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលបានរកឃើញទាំងអស់នោះ ជាពិសេសមាតិកា ដែលមានប្រភពនៅក្រៅប្រទេស ដោយបានសហការជាមួយក្រុមហ៊ុន មេតា (ហ្វេសប៊ុក ) និងក្រុមហ៊ុន តិកតុក។ «ក្រសួងព័ត៌មានបានសហការជាមួយនឹងក្រសួងប្រៃសណីយ៍ ក្រសួងមហាផ្ទៃ ក្នុងការធ្វើ report នូវមាតិកាទាំងនោះ ជាមួយនឹងក្រុមហ៊ុន មេតា និងក្រុមហ៊ុន តិកតុក ដើម្បីបង្ហាញអំពីការរំលោភបំពានទៅលើក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផង ហើយក៏ជាការធ្វើខុសទៅនឹង គោលការណ៍ នៅក្នុងការប្រើប្រាស់ ហ្វេសប៊ុក ឬក៏ តិកតុក ផងដែរ។…
-
កម្ពុជា និងកុំមិនវែលដូមីនីក (the Commonwealth of Dominica) ឯកភាពពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ជាកិច្ចចាប់ផ្តើម, សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបវរធិបតីបានចាត់ទុកដំណើរទស្សនកិច្ចការងារនេះថា ជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្តេចបវរធិបតីបានបន្ថែមថា ឆ្នាំនេះគឺជាខួបលើកទី១៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល, ប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ដែលបានផ្តល់ការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យរបស់សម្តេចបវរធិបតី ប្រទេសកម្ពុជានឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន និងវិបុលភាព បន្ថែមទៀត។ ជាមួយគ្នានេះ, ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីដ៏ល្អ និងមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការនឹងកាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀត។ ប្រមុខរដ្ឋាភិបាលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នាថ្ងៃនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសក្តានុពលដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក…
-
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិអំពាវនាវឱ្យអ្នករាយការណ៍សិទ្ធិមនុស្សបង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន

ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើបទអន្តរាគមន៍ ក្នុងអំឡុងពេលអនុម័តសេចក្តីសម្រេច ស្តីពីសេវាប្រឹក្សា និងជំនួយបច្ចេកទេសសម្រាប់កម្ពុជា។ ដោយនៅក្នុងពេលធ្វើបទអន្តរាគមន៍ តំណាងអចិន្ត្រៃយ៍កម្ពុជាអំពាវនាវឱ្យអ្នករាយការណ៍សិទ្ធិមនុស្សបង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន។ ក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូតបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ចំពោះការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ការចូលរួមប្រកបដោយភាពស្ថាបនា និងភាពជាអ្នកដឹកនាំគំរូក្នុងនាមជាអ្នកតាក់តែងសេចក្តីសម្រេច ដោយបានកត់សម្គាល់ថា ការអត់ធ្មត់ យុត្តិធម៌ និងការស្វែងរកការឯកភាពរបស់ជប៉ុន ជាថ្មីម្តងទៀតបានបង្កប់នូវខ្លឹមសារនៃពហុភាគីនិយម និងការទូតសហប្រតិបត្តិការ ដែលទ្រទ្រង់នូវសុចរិតភាព និងភាពជឿជាក់នៃក្រុមប្រឹក្សានេះ។ ឯកឧត្តម ឯកអគ្គរាជទូតបានគូសបញ្ជាក់បន្ថែមថា អស់រយៈពេលជាងបីទសវត្សរ៍មកហើយ ដែលកម្ពុជាបានចូលរួមដោយបើកចំហ និងជាប់លាប់ជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេសប្រាំពីររូបជាបន្តបន្ទាប់ ដោយបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការនេះគឺជាការប្តេជ្ញាចិត្ត មិនមែនជាសម្បទាននោះទេ។ អាណត្តិរបស់អ្នករាយការណ៍ត្រូវជួយ មិនចោទប្រកាន់ ត្រូវចូលរួម មិនមែនប្រឆាំង និងត្រូវណែនាំ មិនមែនវិនិច្ឆ័យទេ ហើយភាពជឿជាក់ស្ថិតនៅលើយុត្តិធម៌ ភាពត្រឹមត្រូវ និងការគោរពចំពោះបរិបទ។ ជុំវិញជម្លោះប្រដាប់អាវុធដែលកំពុងបន្តជាមួយប្រទេសថៃ ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា កាតព្វកិច្ចរបស់អ្នករាយការណ៍មិនអាចបញ្ចប់ត្រឹមតែរបាយការណ៍នោះទេ គឺទាមទារភាពក្លាហានខាងសីលធម៌…
-
ទស្សនៈវិភាគ៖ តើថៃពិតជាចង់ឱ្យពិភពលោកកត់ត្រាថា ជាប្រទេសរំលោភសិទ្ធិមនុស្សនិងជារដ្ឋភេរវកម្មមែនទេ?

ការដាក់បន្លាលួសព័ទ្ធយកដី និងគំរាមបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិដ្ឋាននៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាសកម្មភាពរំលោភសិទ្ធិមនុស្សនិងបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពដ៏គឃ្លើននេះ បាននិងកំពុងស្ថិតក្រោមក្រសែរភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិក Donald Trump នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។ នៅពេលដែលអ្នកភូមិចេញតវ៉ា ដើម្បីការពារផ្ទះសម្បែង និងដីធ្លីដែលពួកគេធ្លាប់អាស្រ័យផលជាច្រើនទសវត្សរ៍មកហើយនោះ អាជ្ញាធរថៃបែរជាខំកាឡៃ ដើម្បីបំភាន់ភ្នែកសហគមន៍អន្តរជាតិថា កម្ពុជាប្រើប្រាស់ កុមារ ស្ត្រី និងមនុស្សចាស់ធ្វើជាខែលទៅវិញ។ ប៉ុន្តែ គ្មានអ្នកណាឆោតល្ងង់រហូតដល់ជឿពាក្យសម្តីរបស់ អាជ្ញាធរថៃនោះឡើយ ពីព្រោះរឿងរ៉ាវត្រូវបានបើកកកាយអស់ហើយនៅចំពោះមុខ និងក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ក៏ដូចជាក្រុមអង្កេតការណ៍បណ្តោះអាសន្ន (IOT) និងអង្គទូតនានា។ សំណួរសួរថា ប្រសិនបើថៃអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន ចុះហេតុអ្វីបានជាថៃទើបមកធ្វើសកម្មភាព ដាក់បន្លាលួស នៅពេលអនុវត្តបទឈប់បាញ់? សកម្មភាពនេះពិតជាបានបង្ហាញពីអំពើរំលោភបំពានធំៗ ២ ៖ ទី(១) គឺជាការបំពានយ៉ាងកម្រោល និងជាចំហនូវបទឈប់បាញ់ពីសំណាក់ភាគីថៃ ពីព្រោះក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់តម្រូវឱ្យភាគីទាំងសងខាងរក្សាស្ថានភាពដដែល និងទី(២) គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងសាហាវ ដែលគ្មានអ្នកណាអាចទទួលយកបានឡើយ។ ដូច្នេះ បើថៃពិតជាហ៊ានបណ្តេញប្រជាពលរដ្ឋខ្មែរចេញទាំងបង្ខំមែន ប្រទេសនេះនឹងទទួលរងនូវការថ្កោលទោសជាអន្តរជាតិយ៉ាងខ្លាំងក្លាជាក់ជាមិនខាន។ ក្រៅពីនេះ នៅសល់សំណុំរឿងចាប់ខ្លួនទាហានខ្មែរ ១៨នាក់ដោយខុសច្បាប់យកទៅឃុំដោយមិនព្រមដោះលែង…
-
សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្នួញដែលនៅបន្តលួចនាំទំនិញថៃចូលក្នុងពេលព្រំដែននៅបិទ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រីនិងឈ្នួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)៕ ដោយ៖ពលជ័យ
-
ឯកឧត្តម នេត្រ ភក្ដ្រា ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត

ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។ យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។ នៅចំពោះមុខការបង្កហេតុដោយចេតនានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិ និងការអត់ធ្មត់។ ការអំពាវនាវនេះបានបង្ហាញពីចរិតថ្លៃថ្នូរដ៏ឧត្តង្គឧត្តម និងភាពស្អាតស្អំខាងសីលធម៌ ដែលបន្តជំរុញឱ្យមានសន្តិភាព…