-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិភាគទី២” ដោយឮសំឡេងកាំភ្លើង, សំឡេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់៕ដោយ៖ពលជ័យ
-
បណ្ឌិត ស៊ឺន សំ៖ ការឈ្លានពានរបស់ប្រទេសថៃ និងការប្តេជ្ញាចិត្តស្នេហាជាតិរបស់កម្ពុជា

ភ្នំពេញ៖ បណ្ឌិត ស៊ឺន សំ គឺជាគ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ និងសម្បូរទៅដោយវប្បធម៌ដ៏រុងរឿង ប៉ុន្តែក៏បានឆ្លងកាត់នូវបញ្ហាប្រឈមជាច្រើន ជាពិសេសការឈ្លានពាន និងការជ្រៀតជ្រែកពីប្រទេសជិតខាង ដូចជាប្រទេសថៃ។ ការឈ្លានពានរបស់ថៃ មិនត្រឹមតែកើតឡើងតាមរយៈជម្លោះព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទម្រង់ជាច្រើន ដូចជា ការគាំទ្រក្រុមប្រឆាំង និងការប៉ុនប៉ងបំផ្លាញស្ថិរភាពផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា។ *ប្រវត្តិនៃការឈ្លានពានរបស់ថៃជាប្រវត្តិសាស្ត្រ ប្រទេសថៃបានបង្ហាញនូវគោលជំហរឈ្លានពានចំពោះកម្ពុជាជាច្រើនលើកច្រើនសា។ ចាប់តាំងពីសម័យអាណានិគមបារាំង ដែលសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ បានកំណត់ព្រំដែនដោយផ្អែកលើខ្សែទឹកភ្នំដងរែក ប៉ុន្តែបានបន្សល់ទុកនូវភាពមិនច្បាស់លាស់ដែលនាំឱ្យមានជម្លោះរហូតមកដល់សម័យទំនើប។ឧទាហរណ៍ដ៏ច្បាស់បំផុត គឺជម្លោះប្រាសាទព្រះវិហារនៅឆ្នាំ២០០៨-២០១១ ដែលបណ្តាលឱ្យមានការប៉ះទង្គិចយោធា និងការបាត់បង់អាយុជីវិតជាច្រើន។ នៅឆ្នាំ២០២៥ ជម្លោះបានកើនឡើងវិញនៅតំបន់ត្រីកោណ និងជុំវិញប្រាសាទតាមាន់ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិត និងការផ្លាស់ទីលំនៅរបស់ប្រជាជនជាង២៧០,០០០នាក់។ ក្រៅពីជម្លោះព្រំដែន ថៃក៏ត្រូវបានគេសង្ស័យថា បានជួយឧបត្ថម្ភក្រុមប្រឆាំងនៅកម្ពុជា ដោយផ្តល់ថវិកា និងការគាំទ្រផ្នែកនយោបាយ ដើម្បីបង្កអស្ថិរភាពផ្ទៃក្នុង។ ឧទាហរណ៍ នៅសម័យខ្មែរក្រហម និងសម័យសង្គ្រាមស៊ីវិល ក្រុមប្រឆាំងមួយចំនួនដែលមានមូលដ្ឋាននៅតាមព្រំដែនថៃ-កម្ពុជា ត្រូវបានគេជឿថា បានទទួលការគាំទ្រពីថៃ ដើម្បីបន្តសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា។ ការគាំទ្រនេះមានគោលបំណងធ្វើឱ្យមានកម្ពុជាចុះខ្សោយ និងរារាំងការអភិវឌ្ឍជាតិ ដើម្បីរក្សាឥទ្ធិពលថៃក្នុងតំបន់។ *ផលប៉ះពាល់នៃការឈ្លានពានការឈ្លានពានរបស់ថៃ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជា។ ទីមួយ ជម្លោះព្រំដែនបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិត…
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវការវិភាគបន្ថែមពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាញ់ប្រហារលើសម្តេច កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅខេត្តសៀមរាប

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុងថា ម្សិលលមិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅទីរួមខេត្តសៀមរាប។ ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច (ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយ ព្រោះម្ជាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)។ ការសរសេរបែបនេះ គឺជាកំហុសដែលមើលឃើងតែមួយជ្រុងនៃតួនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដទៃទៀត។ ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឱ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។២.គ្រប់គ្រងសភាពការណ៍បាន រដ្ឋសភាដំណើការប្រជុំធម្មតា និងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំងបង្កើតរាជរដ្ឋាភិបាលមិនបាន។៣.ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។៤.មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។ តាមរយៈការស្រុះស្រួលនេះ សន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលល្អលើស ហ៊ុន សែន ច្រើនដង។ នៅមានកត្តាច្រើនទៀតដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃខ្លួនឯង៕ដោយ៖ពលជ័យ
-
សម្តេចតេជោ ហ៊ុន សែន រម្លឹកពីខួបលើកទី២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់សម្តេចនៅទីរួមខេត្តសៀមរាប, ប្រសិនពេលនោះ សម្តេចស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គម នាយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ថ្ងៃ២៤កញ្ញា២០២៥នេះ ជាខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ នៅទីរួមខេត្តសៀមរាប (២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។ ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ធ្នូ១៩៩៨។ សម្តេចតេជោបន្តថា ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេ តែខ្ញុំគួរតែបញ្ជាក់ថា ប្រសិនពេលនោះ ខ្ញុំស្លាប់ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាប និងមានអ្នកនយោបាយជាច្រើននឹងត្រូវស្លាប់។ សម្តេចតេជោបញ្ជាក់ថា គិតពីថ្ងៃ២៤កញ្ញា១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយ និងសង្ឃឹមថានឹងរស់បានតិចបំផុត២៧ឆ្នាំបន្តទៀត។ ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ៕ដោយ៖ពលជ័យ
-
កិច្ចប្រជុំលើកទី២ រវាងនគរបាលជាតិកម្ពុជា និងគណៈប្រតិភូថៃ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ត្រូវបានលើកពេល ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ថ្មីនៅឡើយ

កិច្ចប្រជុំលើកទី២ រវាងនគរបាលជាតិកម្ពុជានិងគណៈប្រតិភូថៃ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពកិច្ចសហប្រតិបត្តិ្កការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស ត្រូវបានលើកពេល ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ថ្មីនៅឡើយ។បច្ចុប្បន្នភាគីកម្ពុជាកំពុងរង់ចាំលិខិតជូនដំណឹងជាផ្លូវការពីភាគីថៃ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈប្រតិភូកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ។ ផ្អែកតាមកំណត់ហេតុកិច្ចប្រជុំលើកទី១ រវាងនគរបាលជាតិកម្ពុជា និងគណៈប្រតិភូថៃ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរនឹងបន្តជួបគ្នាលើកទី២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលើខ្លឹមសារព្រាង នៃផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការ ទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស។ ភាគីទាំងពីរបានឯកភាពគ្នាយកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលកំណត់ជួបគ្នាលើកទី២ ក្នុងនោះដែរភាគីកម្ពុជាបានត្រៀមរួចរាល់ទាំងការទំនាក់ទំនងអញ្ជើញភាគីថៃ ខ្លឹមសារ និងទីកន្លែង ប៉ុន្តែនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ភាគីថៃបានជូនដំណឹងក្រៅផ្លូវការតាមរយៈអនុព័ន្ធនគរបាលភូមិន្ទថៃអមស្ថានទូតប្រចាំក្រុងភ្នំពេញពីការលើកពេល៕ ដោយ៖ពលជ័យ
-
សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ូកធឺ បេកគី (Wouter Beke) ប្រធានគណៈប្រតិភូសភាអឺរ៉ុប និងជាសមាជិកសភាអឺរ៉ុប នៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។ នៅក្នុងឱកាសនោះ តាងនាមប្រជាជនកម្ពុជាចំនួន ១៧លាននាក់ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសភាអឺរ៉ុប ដែលបានចេញនូវសេចក្ដីថ្លែងការណ៍គាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ និងបានតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ចាប់តាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានសម្រេចបន្ថែមនៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ។ កម្ពុជាប្តេជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តម វ៉ូកធឺ បេកគី បានរំលឹកពីខួបអនុស្សាវរីយ៍លើកទី៣១ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសភាអឺរ៉ុប។…
-
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនជម្រាបជូនអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជម្រាបជូនអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅប្រទេសជប៉ុន និងបានសម្តែងនូវការគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបន្តរក្សានូវភាពអត់ធ្មត់ជាទីបំផុត ដើម្បីគោរពយ៉ាងម៉ឺងម៉ាត់តាមបទឈប់បាញ់ ព្រមទាំងប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមផ្លូវការទូត និងស្របតាមច្បាប់អន្តរជាតិ។ ការជម្រាបជូនអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី១៣ នៅវត្តខ្មែរអង្គររតនរង្សី និងវត្តខ្មែរសាមគ្គី នៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌទី១៣ ដោយបាននាំយកចង្ហាន់ ភេសជ្ជៈ និងបច្ច័យប្រគេនព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន យុទ្ធជនពលីក្នុងសមរភូមិជួរមុខ និងញាត្តិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបានបួងសួងសូមឱ្យប្រទេសកម្ពុជា ជួបតែសុខសន្តិភាព៕ដោយ៖ពលជ័យរូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន
-
ថ្នាក់ដឹកនាំរដ្ឋសភាអេស្ប៉ាញ សន្យាចូលរួមសង្កេតការណ៍ការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ ដោយយកចិត្តទុកដាក់ដើម្បីធានាការពារសុខសុវត្ថិភាពជូនពលរដ្ឋប្រទេសទំាងពីរ

ឆ្លៀតនៅក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Javier Ignacio Maroto Aranzabal អនុប្រធានរដ្ឋសភានៃប្រទេសអេស្ប៉ាញ។ ឯកឧត្តម អនុប្រធានរដ្ឋសភានៃប្រទេសអេស្ប៉ាញ បានបង្ហាញការចាប់អារម្មណ៍ជាខ្លំាងអំពីបទអន្តរាគមន៍របស់សម្តេចប្រធានរដ្ឋសភា ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញលើកទី១ នៃមហា សន្និបាតអាយប៉ាលើកទី៤៦ ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ពីកិច្ចប្រឹងប្រែងដើម្បីសន្តិភាពរបស់កម្ពុជា។ ឯកឧត្តមបានលើកឡើងថា អេស្ប៉ាញ និងកម្ពុជាមានទំនាក់ទំនងជាយូរមកហើយ នៅក្នុងនោះឯកឧត្តមក៏បានធ្លាប់បានទៅទស្សនាកម្ពុជា នៅខេត្តសៀមរាប ដែលជាទឹកដីពោរពេញដោយវប្បធម៌និងអរិយធម៌ដ៏រុងរឿង។ឯកឧត្តម Javier Ignacio Maroto Aranzabal បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថាការចូលរួមក្នុងសន្និបាតអាយប៉ាលើកទី៤៦នាពេលនេះរបស់គណៈប្រតិភូសភាអេស្ប៉ាញ ក្នុងនាមជាភ្ញៀវម្ចាស់ផ្ទះប៉ុណ្ណោះ។ សភាអេស្ប៉ាញ បានដាក់បេក្ខភាពជាសភាសង្កេតការណ៍អាយប៉ា ដែលនឹងមានលទ្ធភាពកាន់តែច្រើន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ស៊ីជម្រៅទំាងក្រមខណ្ឌអាយប៉ានិងទ្វេភាគីជាមួយកម្ពុជា។ ឯកឧត្តមអនុប្រធានបានស្នើសម្តេចប្រធានរដ្ឋសភាគំាទ្រ បេក្ខភាពសភាអេស្ប៉ាញជាសភាសង្កេតការណ៍របស់អាយប៉ា។ សម្តេចរដ្ឋសភាធិបតី បានទទួលយកសំណើរបស់សភាអេស្ប៉ាញ ដោយបានគូសបញ្ជាក់ថា បេក្ខភាពអគ្គលេខាធិការអាយប៉ាអាណត្តិក្រោយចាប់ពីខែមករា ឆ្នាំ២០២៦ ជាឥស្សរជនការទូតរបស់កម្ពុជា ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏ស្នើឯកឧត្តមអនុប្រធានរដ្ឋសភា…
-
ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្ដេជ្ញាជំរុញការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី បារាំង-កម្ពុជា ឱ្យកាន់តែរឹងមាំ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា បារាំង និងកម្ពុជាគឺជាដៃគូដ៏យូរអង្វែង ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ និង ប្រកបដោយភាពរឹងមាំ។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា, រីកចម្រើន និង រឹងមាំថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Olivier RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញជំនឿជឿជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការរឹតចំណង និងពង្រឹងទំនាក់ទំនង និងមិត្តភាព ព្រមទាំង កិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌនៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, ប្រជាជន និងប្រជាជន…
-
សម្តេចតេជោ ហ៊ុន សែន អរគុណព្រុយណេចំពោះតួនាទីរបស់ព្រុយណេក្នុងឋានៈជាសមាជិកអាស៊ានដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវ នៃបញ្ហាមួយនេះ។ ដោយសម្ដេចសង្ឃឹមថា ព្រុយណេនឹងបន្តតាមដានក្នុងប្រទេស និងតំបន់ ក្នុងឋានៈជាសមាជិកអាស៊ាន និងខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យភាគីទាំងពីរគឺរក្សានូវភាពអត់ធ្មត់ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី។ ការលើកឡើងរបស់សម្តេចតេជោនៅក្នុងជំនួបពិភាក្សាការងារកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ សម្ដេចតេជោក៏អរគុណចំពោះតួនាទីរបស់ព្រុយណេក្នុងឋានៈជាសមាជិកអាស៊ានដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការក្នុងការទៅលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ដែលបានកំពុងកើតមានឡើង។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនោះ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះមេបញ្ជាការកងទ័ព និងគណៈប្រតិភូរបស់ព្រុយណេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកវត្តមានមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់ធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ជាពិសេសនៅក្នុងវិស័យយោធាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានឆ្លៀតនាំយកនូវសារផ្ដាំផ្ញើសួរសុខទុក្ខពីព្រះចៅស៊ុលតង់ នៃព្រុយណេជូនចំពោះសម្ដេចតេជោផងដែរ ដែលលោកទាំងពីរជាបងប្អូនធម៌នឹងគ្នា។ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោថា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា វាជាឱកាសមួយក្នុងការធ្វើកិច្ចការជាច្រើនដើម្បីញ៉ាំងឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។…