Category: នយោបាយក្នុងប្រទេស

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ។ ដើម្បីប្រារព្ធព្រះរាជពិធីនេះដោយជោគជ័យ សម្តេចធិបតីបានណែនាំឱ្យគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបានល្អដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ ការប្រកាសនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតី បានលើកទឹកចិត្តដល់បណ្តាខេត្ត ក្រុង ដែលនៅជាប់គ្នាឱ្យរៀបចំព្រឹត្តិការណ៍ប្តូរវេនគ្នាដើម្បីបង្កើតផលិតផលទេសចរណ៍ ឱ្យបានច្រើនដើម្បីក្រុមហ៊ុនទេសចរណ៍អាចលក់កញ្ចប់ទេសចរណ៍ក្នុងស្រុកបាន។ សម្តេច ក៏បានណែនាំឱ្យរៀបចំអង្គរសង្ក្រាន្ត និងសង្ក្រាន្តតាមបណ្តាខេត្តនានា សម្រាប់ឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាង ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ជាដើម៕ដោយ៖ពលជ័យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យរីកចម្រើនមកដល់បច្ចុប្បន្ន អាស្រ័យលើកត្តាសំខាន់ៗមួយចំនួន

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យរីកចម្រើនមកដល់បច្ចុប្បន្ន អាស្រ័យលើកត្តាសំខាន់ៗមួយចំនួន

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង​ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួនប្រមាណ ៣.៥៣០ អង្គ/នាក់នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចមហាបរវធិបតី បានលើកឡើងថា ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យរីកចម្រើនមកដល់បច្ចុប្បន្ន អាស្រ័យលើកត្តាសំខាន់ៗមួយចំនួន ដូចជា ទី១) កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម ដែលបានផ្តល់ឱកាសឱ្យយើងឈប់ប្រយុទ្ធគ្នា ហើយរួមគ្នាកសាងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេស លើវិស័យអប់រំដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍន៍មូលធនមនុស្ស ។ ទី២) ដោយសារការរីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលសំដៅដល់លទ្ធភាពនៅក្នុងការបង់ថ្លៃសិក្សារបស់និស្សិត ក្រៅពីនិស្សិតជាប់អាហារូបករណ៍ ពោលគឺបើសិនប្រជាពលរដ្ឋមិនមានជីវភាពល្អប្រសើរក៏មិនអាចឱ្យកូនបន្តការសិក្សាដល់កម្រិតឧត្តមសិក្សាបានទ្បើយ។ ចំណុចទី៣) ភាពទូលំទូលាយក្នុងការទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា ដោយសារគោលនយោបាយនៃការផ្តល់ឱកាសឱ្យវិស័យឯកជនបានចូលរួមចំណែកអភិវឌ្ឍលើវិស័យអប់រំ ដោយមានការបង្តើតសកលវិទ្យាល័យឯកជនជាច្រើន ទាំងកម្រិតជាតិ និងអន្តរជាតិ ដើម្បីផ្តល់ឱកាសសម្បូរបែបសម្រាប់យុវជនក្នុងការជ្រើសរើសមហាវិទ្យាល័យដែលពួកគេចង់រៀន ហើយការបើកចំហឱ្យវិស័យឯកជនបានចូលរួមនេះទៀតសោត ក៏បានឆ្លើយតបទៅនឹងកំណើនសិស្សបញ្ចប់កម្រិតទុតិយភូមិប្រមាណ ២០ម៉ឺននាក់ក្នុង១ឆ្នាំ។ លើសពីនេះ ក៏ជាការផ្តល់ឱកាសឱ្យវិស័យឯកជនបានចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសអប់រំ ជាមួយដៃគូរនានារបស់ខ្លួននៅក្រៅប្រទេស។ សម្តេចធិបតី បានលើកផងដែរថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ ជាពិសេស អាណត្តិទី៧ នៃរដ្ឋសភា បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ហើយបានចំណាយថវិកាយ៉ាងច្រើនលើវិស័យនេះ…

  • អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនវាយតម្លៃខ្ពស់និងអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសសម្រេចបានការអភិវឌ្ឍយ៉ាងត្រចះត្រចង់

    អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនវាយតម្លៃខ្ពស់និងអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសសម្រេចបានការអភិវឌ្ឍយ៉ាងត្រចះត្រចង់

    ភ្នំពេញ៖ លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន បានវាយតម្លៃខ្ពស់ និងអបអរសាទរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេស សម្រេចបានការអភិវឌ្ឍយ៉ាងត្រចះត្រចង់ និងអបអរសាទរចំពោះភាពជោគជ័យដែលសម្ដេចបានបណ្ដុះបណ្ដាលបុត្រាបុត្រីសម្ដេច សម្រាប់បន្តវេន ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។ ការវាយតម្លៃនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានស្វាគមន៍ លោកស្រីសាស្ត្រាចារ្យ និងគណប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្តែងនូវក្តីរីករាយដែលលោកស្រីមិនភ្លេចកម្ពុជា ថ្វីត្បិតទស្សនកិច្ចរបស់លោកស្រីមានរយៈពេលខ្លីក៏ដោយ។ សម្តេច សង្ឃឹមថា លោកស្រីអាចនឹងមើលឃើញដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា ក្រោយសម្រេចបាននូវសុខសន្តិភាព ដែលទាំងអស់នេះ បង្ហាញឱ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សព្វបែបយ៉ាងដែលជប៉ុនបានជួយកម្ពុជា។ លោកស្រីសាស្ត្រាចារ្យបានគូសបញ្ជាក់ថា គោលបំណងចម្បងរបស់លោកស្រីចំពោះដំណើរទស្សនកិច្ចមកកាន់តំបន់នាពេលនេះគឺ ដើម្បីចូលរួមក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧កញ្ញា ហើយលោកស្រីនឹងថ្លែងបាឋកថាមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ សិក្ខាសាលានេះ មានគោលដៅជំរុញនិងលើកកម្ពស់របៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WDE)។…

  • រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលើកឡើងពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ

    រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលើកឡើងពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលជាឆ្អឹងខ្នងនៃសណ្តាប់ធ្នាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពិភពលោក។ ការលើកឡើងនេះ ក្នុងចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត ក្រោមប្រធានបទ «ដំណោះស្រាយពហុភាគី សម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ» នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ កិច្ចប្រជុំកំពូលនេះ ដឹកនាំដោយ ឯកឧត្តម Philemon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩។ ឯកឧត្តម António Guterres អគ្គលេខាធិការអ.ស.ប. ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់នៃប្រទេសចំនួន១៨៧ បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំកំពូលនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់អាទិភាពដល់យន្តការការទូត និងការសម្រុះសម្រួលគ្នាក្នុង ការដោះស្រាយជម្លោះ ព្រមទាំងបានលើកឡើងអំពីការរួមចំណែករបស់កម្ពុជាក្នុងការបញ្ជូនកង កម្លាំងជាបុរសនិងស្ត្រីជាង ៩.០០០នាក់ ដើម្បីគាំទ្រដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គិតចាប់តាំងពីឆ្នាំ២០០៦មក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា ដោយសារការរក្សាបាននូវសន្តិភាព កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលសម្រេចបានដ៏ល្អបំផុត លើគោលដៅនៃការអភិវឌ្ឍប្រកបដោយ ចីរភាព ជាពិសេស ការកាត់បន្ថយភាពក្រីក្រ ការផ្តល់ការអប់រំ និងការថែទាំសុខភាពប្រកបដោយ គុណភាព…

  • រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាជួបពិភាក្សាជាមួយលោកជំទាវ ជូលី ប៊ីសប ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា

    រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាជួបពិភាក្សាជាមួយលោកជំទាវ ជូលី ប៊ីសប ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា

    ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកជំទាវ ជូលី ប៊ីសបវ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការតែងតាំងលោកជំទាវ ជូលី ប៊ីសប ជាប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីអំពីបទពិសោធន៍របស់កម្ពុជាក្នុងការបញ្ចប់សង្គ្រាមនិងស្វែងរកការផ្សះផ្សារជាតិ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ជំហររបស់កម្ពុជាក្នុងការបន្តកិច្ចពិភាក្សាជាមួយមីយ៉ាន់ម៉ា និងយន្តការអាស៊ានរួមមានប្រេសិតពិសេសអាស៊ាន, ត្រយកា (Troika), និង ត្រយកាពង្រីក (expanded Troika)។ លោកជំទាវប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចែករំលែកបទពិសោធន៍ និងជំហររបស់កម្ពុជា ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅមីយ៉ាន់ម៉ា៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងអតីតប្រធានសភាជប៉ុន បង្ហាញការពេញចិត្តចំពោះផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន​ ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងអតីតប្រធានសភាជប៉ុន បង្ហាញការពេញចិត្តចំពោះផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន​ ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ

    ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម FUJITA Yukihisa ឥស្សរជនជប៉ុន ដែលធ្លាប់កាន់មុខតំណែងអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាអតីតប្រធានសភាជប៉ុន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ កន្លងមក រវាងប្រទេសកម្ពុជា និងជប៉ុន ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ នេះបើតាមលទ្ធផល នៃជំនួបដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ។ ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់​បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានឆ្លៀតបញ្ជាក់ជូនភាគីជប៉ុន ដែរថាទោះបីសម្រេចដកខ្លួនពីគម្រោងត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ប្រទេសកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងផ្សេងៗទៀត ជាមួយប្រទេសជិតខាងជាធម្មតា។ ជាការឆ្លើយតប ឯកឧត្តម FUJITA Yukihisa បានថ្លែងអំណរគុណឯកឧត្ដមអភិសន្តិបណ្ឌិត ស​ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងបានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ថា ជប៉ុនគាំទ្រការសម្រេចចិត្តរបស់កម្ពុជា ក្នុងនោះជប៉ុន…

  • មេដឹកនាំគណបក្សនយោបាយ៖ រយៈពេល៣១ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងការពារបាននូវសុខសន្តិភាព

    មេដឹកនាំគណបក្សនយោបាយ៖ រយៈពេល៣១ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងការពារបាននូវសុខសន្តិភាព

    ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយបានលើកឡើងថា ក្នុងរយៈពេល៣១ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងការពារបាននូវសុខសន្តិភាពដែលរកបានមកដោយពិបាកនេះសម្រាប់កម្ពុជា។ ទោះបីជាក្រុមជ្រុលនិយមនិងចៅហ្វាយនាយបរទេសរបស់ពួកគេ បានរៀបចំផែនការទុច្ចរឹត ប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានតាមរយៈការអនុវត្តផែនការបដិវត្តន៍ពណ៌ផ្លាស់ប្តូរ របបដឹកនាំមធ្យោបាយមិនប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់ និងបំផ្លាញផែនការឧបាយកលទុច្ចរិតនេះបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា គណបក្សធម្មាធិបតេយ្យ សូមអបអរសាទរទិវាខួប៣១ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ រដ្ឋធម្មនុញ្ញនេះកាលពី ៣១ឆ្នាំមុន ព្រះករុណា ព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ បានឡាយព្រះហត្ថឱ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ។ ទាក់ទិនរដ្ឋធម្មនុញ្ញនេះ បានធ្វើឱ្យនឹកឃើញឡើងវិញនៅស្នាព្រះហត្ថព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន លោកទាំងពីរបានដឹកនាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ១៩៩១ ដែលបានបញ្ចប់សង្គ្រាមនៅកម្ពុជា។ លោកជំទាវបន្តថា ស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានដាក់បញ្ចូលបង្កើតជារដ្ឋធម្មនុញ្ញថ្មីដែលជារដ្ឋធម្មនុញ្ញតែមួយគត់ នៃព្រះរាជាណាចក្រកម្ពុជាដែលមានព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច ប្រកាន់នៅរបបប្រជាធិបតេយ្យ សេរី ពហុបក្ស។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានរាជរដ្ឋាភិបាលប្រតិបត្តិតាមគិតមកដល់ពេលនេះ ៧អាណត្តិ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍន៍ រក្សាសន្តិភាព ទោះបីជាមានពួកប្រឆាំងជ្រុលនិយមដែលមានបរទេសជាមេក្លោងបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់យ៉ាងណាក៏ដោយ។ ឯកឧត្តម…

  • ឯកឧត្តម ប៉ែន បូណា៖ សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជានិងអ្នកអានទូទៅ

    ឯកឧត្តម ប៉ែន បូណា៖ សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជានិងអ្នកអានទូទៅ

    ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» មិនមែនជារឿងប្រលោមលោកដែលរៀបរៀងឡើងដោយបន្ថែមបន្ថយខ្លឹមសារតាមអារម្មណ៍របស់អ្នកនិពន្ធនោះឡើយ ប៉ុន្តែសៀវភៅនេះ គឺជាកំណត់ត្រានៃព្រឹត្តិការណ៍ពិតពីសំណាក់សាក្សីរស់ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ និងជាពិសេសសាក្សីដ៏សំខាន់បំផុត គឺជាមនុស្សដែលនៅកៀកកិត និងមានភក្តីភាពបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន។ នោះគឺឯកឧត្តមឧត្តមសេនីយឯក មាស សុខុន ដែលជាអង្គរក្សផ្ទាល់និងជាអ្នកបើកបររថយន្តផ្ទាល់ជូនសម្តេចតេជោ ហ៊ុន សែន តែម្តង។ ដូច្នេះ ឯកឧត្តមគឺជាសាក្សីសំខាន់ណាស់ដែលមិនត្រឹមតែបានផ្តល់ធាតុចូលដ៏មានសារសំខាន់នៃរាល់ព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះសម្តេចតេជោ ប៉ុណ្ណោះទេ ឯកឧត្តម មាស សុខុន ក៏ជាអ្នកផ្តួចផ្តើមគំនិតចងក្រងឯកសារកំណត់ត្រាប្រវត្តិសាស្ត្រនេះផងដែរ។ ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា សៀវភៅ«ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា ក៏ដូចជាសម្រាប់អ្នកអានទូទៅដែរ។ តម្លៃរបស់សៀវភៅនេះ គឺស្ថិតនៅត្រង់ថា គឺជាឯកសារតែមួយគត់ គ្មានពីរ ដែលបានចងក្រងរាល់ព្រឹត្តិការណ៍នៃការប៉ុនប៉ងធ្វើឃាត ចង់យកជីវិតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ដៃគូប្រជែងនយោបាយរបស់សម្តេច។ បើតាមការកត់ត្រារបស់សៀវភៅនេះ សម្តេចតេជោ ហ៊ុន សែន បានរងការប៉ុនប៉ងធ្វើឃាតដល់ទៅ៥លើក។ ដូច្នេះ…

  • ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី

    ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី

    ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការពិគ្រោះយោបល់ទ្វេភាគីផ្សេងៗ រួមមានគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច កិច្ចពិគ្រោះយោបល់ទ្វេភាគី និងកិច្ចពិគ្រោះយោបល់ស្តីពីធម្មនុញ្ញសន្តិភាពរវាងសភាជាតិនៃប្រទេសទាំងពីរ។ ឯកឧត្តម Péter Szijjártó បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Péter Szijjártó បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកម្មវិធីផ្លាស់ប្តូរការអប់រំកម្រិតឧត្តមសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៩ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ និងនវានុវត្តន៍ នៃប្រទេសហុងគ្រី៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋឡេតូនី

    ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋឡេតូនី

    ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Baiba Braže រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋឡេតូនី ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។ លោកជំទាវ Baiba Braže បានថ្លែងអំណរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសដើម្បីរៀបចំជំនួបទ្វេភាគីនេះ ហើយលោកជំទាវនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស