Category: នយោបាយក្នុងប្រទេស

  • សម្តេចប្រធានរដ្ឋសភាកម្ពុជាផ្ញើលិខិតជូនសមភាគីឡាវ វៀតណាមពីការបញ្ចប់កិច្ចសហប្រតិបត្តិ​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមចាប់ពីថ្ងៃទី២១ កញ្ញាតទៅ

    សម្តេចប្រធានរដ្ឋសភាកម្ពុជាផ្ញើលិខិតជូនសមភាគីឡាវ វៀតណាមពីការបញ្ចប់កិច្ចសហប្រតិបត្តិ​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមចាប់ពីថ្ងៃទី២១ កញ្ញាតទៅ

    ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើលិខិតជាផ្លូវការជូនឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man)ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋ​សង្គម​​និយម​វៀតណាមស្តីពីការសូមបញ្ចប់កិច្ចសហប្រតិបត្តិការក្រោម ក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។ ក្នុងសារលិខិតសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា «យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រដ្ឋសភានៃ​ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសសូមជម្រាប ជូន ឯកឧត្តមប្រធានទាំងពីរ មេត្តាជ្រាបថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ចប់កិច្ចសហប្រតិបត្តិការក្រោម ក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ»។ ឆ្លៀតក្នុងឱកាសនេះ សម្តេចបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម ចំពោះកិច្ច​ខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភា ក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម នាពេលកន្លងមក។ សម្តេចធិការបតីរដ្ឋសភាក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការត្រីភាគីកម្ពុជា-ឡាវ-វៀតណាម ដែលបានផ្តល់នូវសមិទ្ធផល…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ក្នុងការដកកម្ពុជាចេញពី CLV-DTA

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ក្នុងការដកកម្ពុជាចេញពី CLV-DTA

    ភ្នំពេញ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រពេញទំហឹងចំពោះ​ការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្ដេច​តេជោ ហ៊ុន សែន ក្នុងការដកកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងសារគាំទ្រតាមរយៈបណ្តាញសង្គម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសរសេរថា ៖ ខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងមូល ក៏មិនខុសពីបងប្អូនជនរួមជាតិគ្រប់និន្នាការដែរ យើងពិតជាមានសេចក្ដីពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏​ឈ្លាសវៃ និងប្រកបដោយប្រតិភាណរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដកព្រះរាជាណាចក្រកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាទឡ្ហីករណ៍បញ្ជាក់យ៉ាងច្បាស់ថា សម្ដេចតេជោ ពិតជាយកចិត្តទុកដាក់ខ្ពស់រាល់មតិយោបល់ ទស្សនៈ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ចំពោះជោគវាសនា​ជាតិ និងប្រជាជន រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងគាំទ្រគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងកិច្ចដំណើរ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន។ ជាពិសេស ជាយុទ្ធសាស្ត្រផ្ដាច់ ឫសគល់របស់ក្រុមអគតិឱកាសនិយមជ្រុល ដែលឆ្លៀតយកប្រធានបទ CLV-DTA ធ្វើជាឧបករណ៍នយោបាយដុតរោលកម្ពុជា។…

  • រដ្ឋមន្រ្តីការបរទេសកម្ពុជា ជូនលិខិតផ្លូវការទៅសមភាគីឡាវ និងវៀតណាម បញ្ជាក់ពីការបញ្ចប់ចូលរួម កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍន៍

    រដ្ឋមន្រ្តីការបរទេសកម្ពុជា ជូនលិខិតផ្លូវការទៅសមភាគីឡាវ និងវៀតណាម បញ្ជាក់ពីការបញ្ចប់ចូលរួម កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍន៍

    ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជូន​លិខិតផ្លូវការទៅសមភាគីរបស់លោកគឺ ​រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងវៀតណាម ដោយបញ្ជាក់អំពីការសម្រេចបញ្ចប់​ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ក្នុងលិខិតចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានខ្លឹមសារថា៖«ឯកឧត្តម​ជាទីរាប់អាន! ខ្ញុំសូមជម្រាបជូនឯកឧត្តមជាផ្លូវការ អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហ​ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ថា បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម៉ត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះបានឈានដល់គោលដៅរបស់ខ្លួនហើយ។ នាពេលនេះ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។ ក្នុងន័យនេះ ខ្ញុំសូមជូនដំណឹងឯកឧត្តមថា កម្ពុជាបានសម្រេចបញ្ចប់ការចូលរួមរបស់ខ្លួន នៅក្នុង CLV-DTA ស្របតាមមាត្រា១៨ នៃអនុស្សរណៈនៃការយោគយល់ ក្នុងចំណោមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលនៃសាធារណដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្ពោះទៅរកការបង្កើតគោលនយោបាយ អនុគ្រោះពិសេស​សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ CLV-DTA បានផ្តល់ផល​ប្រយោជន៍​ធំធេង​ដល់ប្រទេសយើងទាំងបី។ខ្ញុំសូមសម្តែងនូវអំណរគុណ…

  • សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ,រាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ

    សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ,រាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ

    សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានសរសេរនៅលើហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចថា៖ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឱ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។ រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគនឹ្លះទៅកាន់វេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ (The Fourth Eurasian Women’s Forum) ដោយបានគូសបញ្ជាក់ថា ពិភពលោកគួរលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្រ្តីឱ្យបានកាន់តែច្រើនថែមទៀតទៅលើផ្នែកនយោបាយ ហើយគួរផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាស្វែងរកសន្តិភាព និងដំណើរការនៃការដោះស្រាយជម្លោះ តាមរយៈការពង្រឹងនូវបណ្តាញទំនាក់ទំនងអន្តរសភា និងលើកកម្ពស់ភាពជាដៃគូឆ្លងដែនក្នុងចំណោមអ្នកដឹកនាំជាស្រ្តី។ វេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ នេះរៀបចំឡើងដោយក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី និងសន្និបាតអន្តរសភានៃរដ្ឋសមាជិករបស់សហគមន៍ រដ្ឋឯករាជ្យ ក្រោមមូលបទស្តីពី “ស្រ្តីនៅក្នុងការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការសកល” ដែលប្រារព្ធធ្វើពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៤ នៅក្នុងប្រទេសរុស្ស៊ី។ មានប្រសាសន៍តាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ទៅកាន់វេទិកាអន្តរជាតិនេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសប្រធានបទដ៏មានសារៈសំខាន់នេះព្រោះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងរបត់មួយដ៏ស្មុគស្មាញនិងមិនប្រាកដប្រជាមានហានិភ័យខ្ពស់ ដោយសារការធ្លាក់ចុះនៃអភិបាលកិច្ចសកល និងពហុភាគីនិយម ព្រមទាំងការធ្លាក់ចុះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ជម្លោះនិងសង្គ្រាម រវាងរដ្ឋនិងរដ្ឋ និងនៅក្នុងរដ្ឋ បាននិងកំពុងរីករាលដាលយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។ ក្នុងន័យនេះ ការធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ គឺពិតជាការចាំបាច់ ដើម្បីស្តារ និងថែរក្សានូវប្រព័ន្ធអន្តរជាតិមួយ…

  • សម្តេចធិបតី៖ ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងបន្តពង្រឹងនិងពង្រីកនៅទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាមិត្ត

    សម្តេចធិបតី៖ ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងបន្តពង្រឹងនិងពង្រីកនៅទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាមិត្ត

    ភ្នំពេញ៖ ថ្លែងនៅក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃដំបូងនៃការចូលកាន់ដំណែងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងសមទ្ធិផលថ្មីៗបន្ថែមទៀតជូនជាតិ និងមាតុភូមិដោយឈរលើសមទ្ធិផលទាំងឡាយដែលកើតចេញពីការដឹកនាំដ៏ឈ្លាវ៉ៃ និងប៉ិនប្រសព្វប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ តាមរយ:ការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល។ ក្នុងស្មារតីនេះ ដើម្បីតាមកម្មវិធីនយោបាយសម្រាប់នីតិកាទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចេរភាព ដោយបន្តផ្តោតសំខាន់លើរបៀបវារ:ធានាប្រសិទ្ធភាព សមទ្ធិកម្ម តាមរយ:ការអនុវត្តអភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ។ … ជាមួយនឹងការកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់សម្រាប់ការឈានទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សម្តេចធិបតីបានមានប្រសាសន៍បន្តថា ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ជាមួយនឹងការខិតខំយ៉ាងប្តូរផ្តាច់ឥតរាថយទោះបីស្ថិតក្នុងដំណាក់កាលដែលសភាពការណ៍សកលមានការវិវត្តន៍ប្រកបដោយភាពស្មុគស្មាញពោរពេញដោយភាពមិនប្រាកដប្រជាខ្ពស់និងពិបាកប៉ាន់ស្មាន ក៏រាជរដ្ឋាភិបាលនៅតែបានចាប់ផ្តើមនឹងកំពុងបន្តធ្វើដំណើរយ៉ាងស្វាហាប់នៅគន្លងវិជ្ជមានហើយសម្រេចបាននៅសមិទ្ធផលសំខាន់ៗជាច្រើនជាបន្តបន្ទាប់ជូនប្រជាជាតិកម្ពុជា។ ពិសេសគឺការរក្សាបាននៅសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការបន្តពង្រឹង…

  • រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល​៖ ឯកឧត្តម​ ហួត​ ហាក់​ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងឯកឧត្តម​ សុខ​ សូកេន​ ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច

    រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល​៖ ឯកឧត្តម​ ហួត​ ហាក់​ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងឯកឧត្តម​ សុខ​ សូកេន​ ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច

    នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋសភាបើកសម័យ​ប្រជុំ​ជា​វិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យសំណើបោះឆ្នោតផ្តល់សេចក្តីទុក្ខចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ២រូប។ សមាជិកសភាចូលរួមប្រជុំមានចំនួន​១០៦រូប។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើរដ្ឋសភាធ្វើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ២រូប គឺផ្លាស់ប្តូរឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងផ្ទេរឯកឧត្តម ហួត ហាក់ ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទៅធ្វើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការស្នើសុំ កែសម្រួលសមាសភាពសមាជិករាជរដ្ឋាភិបាលចំនួន២រូប ដោយសំឡេងភាគច្រើនលើសលុប។ សម្តចធិបតី​ ហ៊ុន​ ម៉ាណែ​ត​ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា​ ចាប់តាំងពីថ្ងៃដំបូង នៃការចូលកាន់ដំណែងរាជរដ្ឋាភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា​ បានប្តេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងសមទ្ធិផលថ្មីៗបន្ថែមទៀតជូនជាតិ​ និងមាតុភូមិដោយឈរលើសមទ្ធិផលទាំងឡាយដែលកើតចេញពីការដឹកនាំដ៏ឈ្លាវៃ និងប៉ិនប្រសព្វប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ​ តាមរយ:ការអនុវត្តយុទ្ធសាស្ត្រត្រីកោណ​ យុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល។ ក្នុងស្មារតីនេះ​ ដើម្បីតាមកម្មវិធីនយោបាយ​សម្រាប់នីតិកាទី៧​ នៃរដ្ឋសភា​ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១​ ដើម្បីកំណើន​ ការងារ​ សមធម៌​ ប្រសិទ្ធភាព​ និងចីរភាព ដោយបន្តផ្តោតសំខាន់លើរបៀបវារ:​ធានាប្រសិទ្ធភាព​…

  • សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ

    សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ

    ក្នុងឱកាសនៃជំនួប ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលចប់បេសកកម្មការទូត បានកោតសរសើរការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងអាណតិ្តការទូតរបស់ឯកឧត្តម។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូតក៏បានផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបតិ្តការលើវិស័យមួយចំនួនដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងសន្តិសុខ៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

  • នាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី ប្ដេជ្ញាបន្តភាពជាដៃគូក្នុងការគាំទ្រកម្ពុជា

    នាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី ប្ដេជ្ញាបន្តភាពជាដៃគូក្នុងការគាំទ្រកម្ពុជា

    ក្នុងឱកាសនៃជំនួប លោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាននិងជានាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបអំពីការងារសំខាន់ៗរបស់អង្គការមូលនិធិអាស៊ី ដែលមានប្រតិបត្តិការនៅប្រទេសចំនួន២០ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេល៧០ឆ្នាំកន្លងមក និងវឌ្ឍនភាពការងារនៃភាពជាដៃគូរបស់អង្គការមូលនិធិអាស៊ី នៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក។ ដោយមានការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការមូលនិធិអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា លោកស្រីនាយកប្រតិបត្តិបានប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា តទៀត ជាពិសេស តាមរយ:ការចូលរួមគាំទ្រដល់ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ សម្ដេចធិបតីបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយអង្គការមូលនិធិអាស៊ី ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបានចែករំលែកអំពីអាទិភាព និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកសាងមូលធនមនុស្ស ដែលជាមូលដ្ឋាននៃការជំរុញអភិបាលកិច្ច កំណើន និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយដែលកម្មវិធីរបស់អង្គការមូលនិធិអាស៊ី នៅកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់។ លោកស្រីនាយកប្រតិបត្តិក៏បានឯកភាពជាមួយសម្តេចធិបតីថា ការអភិវឌ្ឍមូលធនមនុស្ស គឺពិតជាស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់បុគ្គលិកបម្រើការរបស់អង្គការមូលនិធិអាស៊ី៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង១ខែ កើនឡើង៤ដុល្លារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង១ខែ កើនឡើង៤ដុល្លារ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់គោលការណ៍ទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ២០៤ដុល្លារ។ សម្តេចធិបតី បានសសេរលើបណ្តាញសង្គមថា មុននេះបន្តិច ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរាយការណ៍អំពីលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ។ ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំបានផ្ដល់គោលការណ៍ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង…