Category: នយោបាយក្នុងប្រទេស

  • អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឆ្លើយតបទៅនឹងការលើកឡើងរបស់សមាជិកសភាបក្សប្រឆាំងជប៉ុន

    អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឆ្លើយតបទៅនឹងការលើកឡើងរបស់សមាជិកសភាបក្សប្រឆាំងជប៉ុន

    អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការលើកឡើងរបស់សមាជិកសភាបក្សប្រឆាំងជប៉ុន មកពីគណបក្សជំនាន់ថ្មី (Reiwa Shinsengumi) លោក ណាអូតុ សាកាគូឈិ (Naoto Sakaguchi) ដែលបានស្នើទៅរដ្ឋាភិបាលជប៉ុនដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរីនិយម ត្រូវជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងឈប់ធ្វើទុក្ខបុកម្នេញលើសកម្មជន គឺជាការមិនត្រឹមត្រូវនោះទេ។ ឯកឧត្តម ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគឺជារដ្ឋអធិបតេយ្យ និងឯករាជ្យ ស្មើមុខស្មើសិទ្ធិជាមួយប្រទេសដទៃទៀត ក្នុងនាមសមាជិកអង្គការសហប្រជាជាតិ។ បន្ថែមលើនេះ ធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាឡើយ។ បើនិយាយអំពីសិទ្ធិមនុស្សវិញ គឺសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជានេះហើយ គឺជាបិតាសិទ្ធិមនុស្សតាមរយៈការរំដោះប្រជាពលរដ្ឋចេញពីរបបខ្មែរក្រហម។ បន្តដោយការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យកម្ពុជាមានឯកភាពជាតិទាំងស្រុង ហើយមានឱកាសកសាង និងអភិវឌ្ឍន៍ជាតិ។ សម្តេចតេជោ និងថ្នាក់ដឹកនាំដទៃទៀតក៏បានការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរម្តងទៀតនៅក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យសង្គមកម្ពុជាមានស្ថេរភាព និងមានឱកាសបន្តនៅការកសាង និងការអភិវឌ្ឍន៍ជាតិ។ ឯកឧត្តមបានបន្តថា ផ្អែកលើមូលដ្ឋានទាំងនេះ និងក្រោមការដឹកនាំបន្តប្រកបដោយភាពឆ្លាសវៃ និងចក្ខុវិស័យដ៏ត្រឹមត្រូវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យកម្ពុជានៅបន្តរក្សាបានយ៉ាងគត់មត់នៅស្ថេរភាពជាតិ ហើយនិងកំណើនសេដ្ឋកិច្ចមានការរីកចម្រើនជាលំដាប់។ ពាក់ព័ន្ធជាមួយកំណើ់នសេដ្ឋកិច្ចនេះ អ្វីដែលជាភស្តុតាងបញ្ជាក់ដែលយើងមិនអាចប្រកែកបាន គឺកាលពីចុងឆ្នាំ២០២៤…

  • លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត​នូវកិច្ចសហប្រតិបត្តិការ

    លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត​នូវកិច្ចសហប្រតិបត្តិការ

    ភ្នំពេញ៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលកម្ពុជា និងថៃ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ។ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ នៅព្រះរាជាណាចក្រកម្ពុជា គឺតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ បន្ទាប់មកលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត កិច្ចប្រជុំទ្វេភាគី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ បន្ទាប់មកនឹងមានពិធីចុះហត្ថលេខា និងពិធីសម្ពោធនិមិ្មតសញ្ញាខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ។ លោកជំទាវនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ នៅចុងបញ្ចប់…

  • រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអង់គ្លេស ពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ

    រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអង់គ្លេស ពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Catherine West រដ្ឋលេខាធិការទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក របស់ក្រសួងការបរទេសអង់គ្លេស បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងកម្ពុជា និងអង់គ្លេស។ ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកជំទាវនៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Catherine West បានពិភាក្សាគ្នាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការអភិវឌ្ឍ និងការបោសសម្អាតមីន។ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់លើឱកាសសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដោយគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងប្រទេសទាំងពីរ នៅរាជធានីភ្នំពេញក្នុងឆ្នាំនេះ។ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះការ កើនឡើងនៃទំហំពាណិជ្ជកម្មដែលឈានដល់ជិត១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបញ្ចូលកម្ពុជា ក្នុងប្រទេសដែលទទួលបានផល ប្រយោជន៍ក្រោមគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS)។ លោកជំទាវ…

  • សម្តេចធិបតី៖​ យើងរួមគ្នាចាប់កាលានុវត្តភាព ចាប់ជាឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា

    សម្តេចធិបតី៖​ យើងរួមគ្នាចាប់កាលានុវត្តភាព ចាប់ជាឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃ​ក្រុម​ហ៊ុន អ​ អិម អេ (ខេមបូឌា) ម.ក ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ថា យើងរួមគ្នាចាប់កាលានុវត្តភាព ចាប់ជាឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាក់ស្តែងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង កាលដើមជាខេត្តទៅ​ហួស មកហួស សកម្មភាពសេដ្ឋកិច្ចក៏​មិនសូវមាន តែបច្ចុប្បន្នបានក្លាយជាគោលដៅនៃការវិនិយោគ និងផ្តល់ការងារជូនប្រជាជន និងជំរុញសេដ្ឋកិច្ចជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា, ត្រឹម​រយៈ​ពេល៣ឆ្នាំចុងក្រោយ បុគ្គលិកក្នុងក្រុមហ៊ុន Ford មានត្រឹមជិត២០០នាក់ កើន​ដល់ជាង ៤០០នាក់ ហើយប្រាក់បៀវត្សក៏មានការកើនឡើងផងដែរ, ឆ្នាំ២០២២ មានរោងចក្រជាង ៣០០ បង្កើតការងារបានជិត ១ម៉ឺននាក់ តែបច្ចុប្បន្នមាន​រោងចក្រជាង ៤០០ បង្កើតការងារបានជាង ១,៥ម៉ឺននាក់។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា កម្ពុជា ពីមុនជាប្រទេស​ដែលនាំចូលស្ទើរទាំងស្រុង តែបច្ចុប្បន្នបានប្រែក្លាយជា​ប្រទេសដែលអាចផលិតក្នុងស្រុក…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

    នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើរបៀបវារៈដូចខាងក្រោម៖១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផលនិងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២និងលើកទី៣ នីតិកាលទី៥។២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី៣ នីតិកាលទី៥។៣- ផ្សេងៗ។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” នាព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ។ មុនចូលឆ្នាំខ្មែរ គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់, ភូមិសាស្រ្ត និងប្រភេទហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខុសគ្នា តែទិសដៅដូចគ្នា គឺជាសមិទ្ធផលដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ លើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់មូលដ្ឋាន។ យើងនឹងបន្តចេញទៅសម្ពោធសមិទ្ធផល ទាក់ទាញការវិនិយោគ និងបង្កើតបរិយាកាសវិជ្ជមានពីកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះ កំពង់ផែនេះ មិនត្រឹមជាផែទេសចរណ៍នោះទេ គឺជាផែចម្លង បង្កើតទេសចរណ៍បន្ថែមសម្រាប់អ្នកខេត្តកំពត លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានផង និងជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព បង្កើតកញ្ចប់ទេសចរណ៍តភ្ជាប់ខេត្តជាប់គ្នា ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញឱ្យអស់លទ្ធភាព សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ បន្ថែមពីនេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមរៀបចំតុបតែង ការពារ និងបង្កលក្ខណៈអំណោយផលដល់ការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមការងារដែលបានរៀបចំតុបតែង និងបង្កលក្ខណៈសប្បាយរីករាយ,…

  • សម្តេចធិបតី៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង គឺជាការបញ្ជាក់យ៉ាងច្បាស់ផងដែរ អំពីទំនាក់ទំនងកម្ពុជា-ចិន ដែលបានលើកកម្ពស់កាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំ

    សម្តេចធិបតី៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង គឺជាការបញ្ជាក់យ៉ាងច្បាស់ផងដែរ អំពីទំនាក់ទំនងកម្ពុជា-ចិន ដែលបានលើកកម្ពស់កាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់អំពីការលើកឡើងកន្លងទៅពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង កាលពីថ្ងៃ១៧-១៨ ខែមេសា, អំពីជំហរនយោបាយរបស់កម្ពុជា ដែលយកប្រទេសជាមិត្ត គ្រប់គ្នា ស្មើសិទ្ធិ ស្មើមុខស្មើមាត់ និងមិនយកប្រទេសណា ចោលប្រទេសណានោះទេ។ ការគូសបញ្ជាក់នេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ សម្តេចធិបតីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង គឺជាការបញ្ជាក់យ៉ាងច្បាស់ផងដែរ អំពីទំនាក់ទំនងកម្ពុជា-ចិន ដែលបានលើកកម្ពស់កាន់តែស៊ីជម្រៅ និង កាន់តែរឹងមាំ ហើយបានវិវត្តក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យ និងគ្រប់រដូវកាល។ កម្ពុជាប្រកាន់គោលជំហរច្បាស់លាស់ក្នុងការប្រាស្រ័យទាក់ទងជាមួយគ្រប់ប្រទេស សំដៅបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន ហើយធានានូវអធិបតេយ្យភាព និងបូរណភាពទឹកដី។ជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅអ្នកនយោបាយមួយចំនួន ឱ្យប្រកាន់ខ្ជាប់នូវ “គុណធម៌, សីលធម៌, សច្ចធម៌ និងជំហររឹងមាំច្បាស់លាស់” សម្រាប់ធ្វើនយោបាយ ហើយរួមគ្នាគិតវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន និងផ្សព្វផ្សាយវិជ្ជមានអំពីកម្ពុជា។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ…

  • សម្ដេចធិបតី៖ កម្ពុជាមានឯករាជ្យភាព អធិបតេយ្យភាព ក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនគ្មានអ្នកណាមកដាក់សម្ពាធបានទេ

    សម្ដេចធិបតី៖ កម្ពុជាមានឯករាជ្យភាព អធិបតេយ្យភាព ក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនគ្មានអ្នកណាមកដាក់សម្ពាធបានទេ

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា មានឯករាជ្យភាព អធិបតេយ្យភាព ក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនគ្មានអ្នកណាមកដាក់សម្ពាធបានទេ ហើយក៏គ្មានអ្នកណាដែលអាចមកសម្រេចចិត្តជំនួសកម្ពុជាបានឡើយ។ ការបញ្ជាក់របស់សម្តេចធិបតីនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ សម្តេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា “កម្ពុជា មានឯករាជ្យភាព អធិបតេយ្យភាព ក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនគ្មានអ្នកណាមកដាក់សម្ពាធបានទេ ខ្ញុំសុំបញ្ជាក់ គ្មាន គោគ្មានស្ពៃនោះទេ គឺយើងយកទាំងអស់ ដើម្បីខ្លួនយើងបានរឹងមាំ យើងរស់បានយូរជីវិតជីវភាពរបស់ប្រជាពលរដ្ឋយើងកាន់តែសម្បូរសប្បាយ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរច្បាស់លាស់”។ សម្តេចធិបតីបានបញ្ជាក់ទៀតថា កម្ពុជាអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ នឹងមិនចូលប្រទេសណាប្រឆាំងប្រទេសណានោះទេ យើងមិនទាំងអស់គ្នា។ ប្រទេសខ្លះអ្នកនយោបាយខ្លះមិនទាន់បានឡើងកាន់អំណាចផងជ្រើសរើសយកមួយរួចទៅហើយ ទម្រាំតែកាន់អំណាចទៀតទៅជាស្អី។ សម្តេចធិបតីបានបន្តថា តាមរយៈសេចក្តីថ្លែងការណ៍រួមកម្ពុជា និងចិន ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍន៍ដោយ ឯករាជ្យ និងស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាដោយឥតងាករេ ចំពោះការការពារ អធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី ព្រមទាំងតួនាទីកាន់តែសកម្ម…

  • ឯកឧត្តម ហ៊ុន ម៉ានី រំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលអាចទាញយកជាមេរៀនជីវិត

    ឯកឧត្តម ហ៊ុន ម៉ានី រំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលអាចទាញយកជាមេរៀនជីវិត

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានរំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលអាចទាញយកជាមេរៀនជីវិត ព្រមទាំងជាការចងចាំមិនអាចបំភ្លេចបាន នូវអ្វីដែលប្រជាជាតិរបស់យើង បានឆ្លងកាត់មកដល់ពេលសព្វថ្ងៃនេះ។ ការរំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យើងមិនរស់ក្នុងអតីតកាលទេ ក៏ប៉ុន្តែអតីតកាលបានបញ្ជាក់នូវមេរៀនប្រវត្តិសាស្ត្រ និងភាពជូរចត់នៃសង្គមជាតិ និងប្រជាជនរបស់យើងដូចគ្នាដែរ ហើយអ្វីដែលយើងអាចទាញយកជាមេរៀននៃប្រវត្តិសាស្ត្រនេះ មិនខុសពីព្រះរាជបណ្តាំរបស់សម្តេចតាទេ គឺជាការចងចាំ និងក្រើនរំលឹកជាប្រចាំថា ខ្មែររួបរួម គឺខ្មែរខ្លាំង។ “សូមបន្តការជឿជាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា មិនថាក្នុងបរិយាកាសសប្បាយរីករាយ ឬក៏ជួបនូវវិបត្តិយ៉ាងណា យើងអាចឆ្លងកាត់ការលំបាកជាមួយគ្នា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាមួយគ្នា។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំមកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

  • កិច្ចព្រមព្រៀង និងកិច្ចសន្យា ចំនួន៥ច្បាប់ ពាក់ព័ន្ធនឹង“គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការ

    កិច្ចព្រមព្រៀង និងកិច្ចសន្យា ចំនួន៥ច្បាប់ ពាក់ព័ន្ធនឹង“គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការ

    ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀប​ចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យា​ភាព​ជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជា​អធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ រួមជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC) ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាធិការ, ឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិកា នៃអនុគណៈកម្មាធិការ, ថ្នាក់ដឹកនាំក្រុមហ៊ុន CRBC, ថ្នាក់ដឹកនាំក្រុមហ៊ុន CCCC, និងភាគីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។ កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង៥ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ដែលត្រូវបានប្រារព្ធពិធីចុះហត្ថលេខាកាលព្រឹកម្សិលមិញនេះរួមមានដូចជា៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន…