-
ឯកឧត្តម ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃដែលទើបតែកន្លងទៅនេះ មានសភាពអធិកអធមយ៉ាងក្រៃលែង។ ភ្ញៀវទេសចរជាតិ និងបរទេសចំនួនជិត ២៤លាននាក់ បានចូលរួមកម្សាន្តសប្បាយដោយទឹកចិត្តសោមនស្សរីករាយឥតឧបមា។ តួលេខនេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរម្នាក់អាចដើរកម្សាន្តលើសពីរមួយដង។ នេះគឺជាផ្លែផ្កានៃសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ បើគ្មានសុខសន្តិភាព គ្មានហេដ្ឋារចនាសម្ព័ន្ធល្អ គ្មានការកើនឡើងនៃជីវភាពរស់នៅ និងគ្មានការបង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាលទេ ប្រជាពលរដ្ឋខ្មែរគ្មានឱកាសកម្សាន្តសប្បាយបែបនេះឡើយ។ ឯកឧត្តមបានកត់សម្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនប្រជាពលរដ្ឋដែលចូលរួមកម្សាន្តសប្បាយ និងបញ្ចេញស្នាមញញឹមប្រកបដោយភាពកក់ក្តៅនៅក្នុងពិធីបុណ្យធំៗបានកើនឡើងជាលំដាប់។ នេះគឺជាទឡ្ហីករណ៍ដែលបង្ហាញថា ប្រជាពលរដ្ឋខ្មែរទទួលបានផលពីការដឹកនាំប្រទេសកាន់តែច្រើនឡើងៗជាលំដាប់។ គ្មានទេ ការសប្បាយបែបនេះ នៅក្នុងប្រទេសដែលញាំញីដោយភ្លើងសង្គ្រាម ដែលពលរដ្ឋអត់បាយក្រហាយទឹកនិងគ្មានជំនឿចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល។ ស្នាមញញឹមប្រកបដោយក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរដែលបាននិងកំពុងកើតឡើងនាពេលនេះ គឺជាផ្លែផ្កានៃសុខសន្តិភាពដែលកើតចេញពីគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ផ្ទុយស្រឡះពីនេះ ក្រុមជ្រុលនិយមឯណោះវិញ តែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋជានិច្ចតាមរយៈការបញ្ចេញសារនយោបាយលាបពណ៌ ញុះញង់ បំបែកបំបាក់ខ្មែរ បង្កអរិភាពជាមួយប្រទេសជិតខាង និងជាមួយមហាអំណាចក្នុងតំបន់ជាដើមដែលសុទ្ធសឹងជានយោបាយបង្កជម្លោះដ៏គ្រោះថ្នាក់។ គោលបំណងរបស់ពួកគេ គឺធ្វើឱ្យមានភាពវឹកវរ ជ្រួលច្របល់ និងអស្ថិរភាពសង្គមដើម្បីឆ្លៀតឱកាសផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈចលនាបដិវត្តន៍ពណ៌ខុសច្បាប់ ទាញប្រទេសឱ្យក្រឡាប់ធ្លាក់ចូលទៅក្នុងអតីតកាលដ៏ខ្មៅងងឹត។ សកម្មភាពបែបនេះ គឺដើម្បីបម្រើមហិច្ឆតានយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួនតែម្យ៉ាងគត់ដោយមិនខ្វាយខ្វល់ពីជោគវាសនាប្រទេសជាតិនិងប្រជាពលរដ្ឋឡើយ។ ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា សកម្មភាពផ្ទុយគ្នាទាំងស្រុងរវាងរាជរដ្ឋាភិបាលនិងក្រុមជ្រុលនិយម បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរអាចបែងចែកយ៉ាងច្បាស់ដាច់ស្រឡះពីគ្នារវាងមេដឹកនាំដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានសុខសប្បាយ និងក្រុមនយោបាយដែលបង្កការភ័យខ្លាចជាប្រចាំ។…
-
សម្ដេចតេជោ ហ៊ុន សែន៖ វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណីដ៏រឹងមាំ ពង្រឹងមិត្តភាពដែកថែប

នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងកិច្ចពិភាក្សានោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ក្នុងនាមសម្ដេចផ្ទាល់ និងប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមប្រធានាធិបតីចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាលើកទី២ ដែលលើកទី១ កាលពីឆ្នាំ២០១៦។ សម្ដេចតេជោ បានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥នេះ ហើយការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមក៏មានលក្ខណៈពិសេសផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នៅពេលនេះ ពិតជាមានអត្ថន័យដ៏ធំធេងណាស់ ជាពិសេសនៅពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមួយដែលកំពុងឈានទៅរកសង្គ្រាមពាណិជ្ជកម្មបណ្ដើរៗ ហើយសម្ដេចបានមានប្រសាសន៍ទៀតថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណី ដ៏រឹងមាំ ពង្រឹងមិត្តភាពដែកថែប លើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងរដ្ឋ រវាងបក្ស និងបក្ស ឱ្យកាន់តែជិតស្និទ្ធមួយកម្រិតថែមទៀត។ ជាងនេះទៅទៀត សម្ដេចតេជោបានមានប្រសាសន៍ថា ឆ្នាំ២០២៥…
-
ព្រះមហាក្សត្រ ប្រទានគ្រឿងឥស្សរិយយស មហាកណ្ឋាភណ្ឌឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម ស៊ី ជីនពីង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានសវនាការជូនឯកឧត្តម ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំងនៅរសៀលថ្ងៃទី១៧ ខែមេសានេះ។ មុនព្រះរាជសវនាការ មានការផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ ហើយព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានគ្រឿងឥស្សរិយយស មហាកណ្ឋាភណ្ឌឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម ស៊ី ជីនពីង។ តាមកម្មវិធី បន្ទាប់ពីព្រះរាជសវនាការចប់ ឯកឧត្តម ស៊ី ជីនពីង អញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ បន្ទាប់ពីជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន រួច ឯកឧត្តម ស៊ី ជីនពីង អញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា។ បន្ទាប់ពីប្រជុំទ្វេភាគីចប់ នឹងមានពិធីចុះហត្ថលេខា៕ដោយ៖ពលជ័យ
-
ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកាសគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ខណៈព្រែកជីកមួយនេះ នឹងបម្រើការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជានាពេលអនាគតនោះ។ ការប្រកាសនេះ ក្នុងកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ីជីនពីង នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ។ ឯកឧត្តម ស៊ី ជីនពីង បានបញ្ជាក់ថា ភាគីចិនគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងដំណើរការសាងសង់ ហើយភាគីចិនគាំទ្រចំពោះគំនិតផ្តួចផ្តើម ឬក៏ការសាងសង់របស់កម្ពុជានៅព្រែកជីកហ្វូណនតេជោ។ ឯកឧត្តម ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ចិននិងកម្ពុជាពង្រឹងទំនាក់ទំនងបន្ថែមទៀតទាំងក្របខណ្ឌបក្ស ទាំងក្របខណ្ឌរដ្ឋាភិបាល។ សម្តេចតេជោ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង គឺមានអត្ថន័យធំធេងណាស់ ជាពិសេសនៅពេលដែលពិភពលោកស្ថិរនៅក្នុងស្ថានភាពមួយឈានទៅរកសង្គ្រាមពាណិជ្ជកម្មបណ្តើរៗ។ សម្តេចតេជោបានបន្តថា វត្តមានរបស់ឯកឧត្តម ស៊ី ជីនពីង បានបង្ហាញពីំចំណងមិត្តភាពជាប្រពៃណីដ៏រឹងមាំ ពង្រឹងមិត្តភាពដែកថែប លើកម្ពស់រវាងស្ថាប័នរដ្ឋ និងរដ្ឋ រវាងបក្សនិងបក្សកាន់តែជិតស្និទ្ធមួយកម្រិតថែមទៀត។ ជាមួយគ្នានេះ សម្តេចតេជោក៏បានស្នើភាគីចិនបន្តការគាំទ្រការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា៕ដោយ៖ពលជ័យរូបថត៖ ក្រុមការងារ AKP
-
ឯកឧត្តម ស៊ី ជីនពីង៖ ចិននឹងបន្តផ្តល់ការគាំទ្រដោយឥតងាករេចំពោះកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា កម្ពុជា គឺជាអាទិភាពមួយនៅក្នុងយុទ្ធសាស្រ្តការទូតជិតខាងរបស់ប្រទេសចិន។ ចិននឹងបន្តផ្តល់ការគាំទ្រដោយឥតងាករេចំពោះកម្ពុជា ក្នុងការប្រកាន់ខ្ជាប់សិទ្ធិស្វ័យភាពយុទ្ធសាស្រ្ត និងការដើរលើគន្លងផ្លូវអភិវឌ្ឍន៍ ដែលសមស្របជាមួយស្ថានភាពជាតិរបស់កម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ស៊ី ជីនពីង បន្ទាប់ពីអញ្ជើញមកដល់កម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម ស៊ី ជីនពីង មានភាពជឿជាក់ថា ជាមួយការប្រទានពរជ័យពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាប្រមុខ ប្រជាជនកម្ពុជា នឹងសម្រេចបានសមិទ្ធផលកាន់តែល្អអស្ចារ្យថែមទៀត នៅក្នុងដំណើរអភិវឌ្ឍន៍ជាតិ។ ឯកឧត្តមប្រធានាធិបតីបានបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងកម្ពុជា ត្រូវបានកសាង និងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ដោយថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ ហើយគ្មានការប្រែប្រួលឡើយ ទោះត្រូវប្រឈមមុខ ជាមួយបរិយាកាសអន្តរជាតិប្រែប្រួលបែបណាក៏ដោយ និងបានបន្តឋិតថេររឹងមាំជាប់ជានិច្ច។ចិននិងកម្ពុជាបានដើរតួនាទីនាំមុខ ក្នុងការកសាងសហគមន៍រួមវាសនា នៅក្នុងកម្រិតទ្វេភាគី ព្រមទាំងក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់និងផ្លូវ។ ប្រទេសយើងទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក ក្នុងការរក្សាស្ថិរភាពជាតិ ក៏ដូចជាការលើកកម្ពស់…
-
សម្តេចតេជោ ហ៊ុន សែន៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទទួលដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ របស់ឯកឧត្តម ស៊ី ជីនពីង( Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តពិសេស AIR CHINA នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ។សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមថា កម្ពុជាសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping…
-
ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តពិសេសនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជពិធីស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទទួលដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ របស់ ឯកឧត្តម ស៊ី ជិនពីង( Xi Jinping ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានប្រារព្ធធ្វើនៅក្រោមបរិយាសនៃសុខសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានប្រារព្ធធ្វើនៅក្រោមបរិយាសនៃសុខសន្តិភាព ដែលប្រមូលផ្តុំយុវជន និងសាធារណជនគ្រប់មជ្ឈដ្ឋានរួមគ្នាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថែរក្សា អភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក៏ដូចជាផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាពីភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនារបស់កម្ពុជា។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៥ នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។ សម្តេចធិបតី បានបន្តថា ទន្ទឹមនឹងការរៀបចំសង្រ្កាន្តនៅលើទឹកដីអង្គរ, សង្រ្កាន្តនៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសបាននិងកំពុងរៀបចំដូចគ្នា ដែលបានឆ្លុះបញ្ចាំងពីសុខដុមរមនា ក្នុងចំណោមប្រជាជនទូទាំងប្រទេស ក្នុងស្មារតីគ្រួសារខ្មែរតែមួយ។ សូមជម្រាបថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ត្រាន្តក្នុងឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំឡើង ដើម្បីបង្កភាពសប្បាយរីករាយជាមួយនឹងទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ដែលដូនតាបានបន្សល់ទុក ប្រកបដោយភាពលិចធ្លោ និងពោរពេញដោយអរិយធម៌ និងស្នាមញញឹមនៃភាពកក់ក្ដៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងស្ថានភាពរីកចម្រើនប្រកបដោយសុខសន្ដិភាព និងសម្បត្ដិវប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរ និងធ្វើឱ្យមានការគោរពស្រឡាញ់ និងទស្សនាមិនចេះជិនណាយ គឺជាមោទនភាពរបស់កម្ពុជា ពិសេសគឺការផ្សព្វផ្សាយឱ្យភ្ញៀវទេសជាតិជាតិ និងអន្តរជាតិ នាំគ្នាទៅកម្សាន្តនៅខេត្តសៀមរាបក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែម្តង៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី…
-
សម្តេចធិបតី៖ នយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈការបែងចែកផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត

ភ្នំពេញ៖ សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន នាព្រឹកថ្ងៃសៅរ៍ទី១២ ខែមេសា ឆ្នាំ២០២៥ ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈការបែងចែក និងពង្រាយផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន និងកាន់តែជិតប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត។ អភិក្រមនៃការធ្វើផ្លូវ គឺត្រូវធ្វើដើម្បីតភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចក្នុងប្រទេសរបស់យើង និងពង្រីកផ្លូវឱ្យបានច្រើនខ្សែបន្ថែមទៀត ដែលជាសរសៃឈាមសេដ្ឋកិច្ច និងដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន របស់ប្រជាពលរដ្ឋយើង។ “មានផ្លូវ មានសង្ឃឹម” ពេលណាមានផ្លូវ អ្វីៗនឹងកើតឡើងជាបន្តបន្ទាប់នៅតាមដងផ្លូវ រួមមានទាំងភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ភូមិឋានប្រជាពលរដ្ឋរស់នៅ មន្ទីរពេទ្យនិងសាលារៀន ជាដើម។ ការភ្ជាប់ស្ពាន និងផ្លូវ នេះពុំមែនសម្រាប់តែអ្នកស្ទឹងត្រង់ និងអ្នកក្រូចឆ្មារទេ ប៉ុន្តែសម្រាប់បម្រើជូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យធ្វើដំណើរកាន់តែងាយស្រួល ឆាប់រហ័ស ជាពិសេស ជួយលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន ហើយធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងឯករាជ្យភាពក្នុងការធ្វើដំណើរ។ សមិទ្ធផលថ្ងៃនេះ បានបង្ហាញពីការកសាងសមិទ្ធផល រាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ ដែលដឹកនាំដោយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ឆ្លើយតប…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលនិងបន្តរឹងមាំទៅមុខទៀត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មិនមានការប្រែប្រួល និងបន្តរឹងមាំទៅមុខទៀត ដោយផ្អែកលើមូលដ្ឋានដែលមានស្រាប់ក្នុងរយៈពេល៦៧ឆ្នាំកន្លងមកនេះ និងផ្អែកលើការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ការគោរពសិទ្ធិ និងការជួយគ្នាទៅវិញទៅមក ដោយមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាឡើយ។ ការបញ្ជាក់របស់សម្តេចធិបតី នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់បន្ថែមថា សមទ្ធិផលជាច្រើន ដែលជាការជួយពីមិត្តចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នោះគឺជានិម្មិតរូប នៃទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា-ចិន ដែលមិនដូចជាការលើកឡើងរបស់ក្រុមអ្នកវិភាគ និងសារព័ត៌មានបរទេស ដែលថាចាប់តាំងពីរដ្ឋាភិបាលថ្មីឡើងមក ទំនាក់ទំនងកម្ពុជា-ចិន កាន់តែធ្លាក់ថយ និងមិនមានការជឿទុកចិត្តគ្នា។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ផ្លូវនេះបាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។ ជាងនេះទៀត ផ្លូវនេះ និងស្ពានមិត្តភាពកម្ពុជា-ចិន ដែលបានសាងសង់រួច ពិតជាបានតភ្ជាប់នូវក្តីសង្ឃឹមសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅកុះករក្នុងតំបន់នេះ ជាពិសេស ភាពសុខដុមនីយកម្មខាងជំនឿសាសនា រវាងអ្នកកាន់សាសនាព្រះពុទ្ធ និងសហគមន៍សាសនិក…