-
ឯកឧត្តមប្រធានរដ្ឋឡាវ៖ វត្តមានរបស់សម្តេចធិបតី និងគណៈប្រតិភូក្នុងឱកាសដ៏ក្រៀមក្រំនេះ ជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងជាប្រពៃណី មិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង រវាងប្រទេសទាំងពីរ

នារសៀលថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយកឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានគណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតប្រធានរដ្ឋឡាវ។ ឯកឧត្តមប្រធានរដ្ឋបានថ្លែងថា៖ ក្នុងនាមបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមសូមថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើព្រះរាជសារ និងលិខិតចូលរួមរំលែកទុក្ខ ជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះមរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ ខាំតៃ ស៊ីផាន់ដន។ ឯកឧត្តមប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងឱកាសដ៏ក្រៀមក្រំ ដែលនេះជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងជាប្រពៃណី មិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានរដ្ឋ បានបញ្ជាក់ថា មរណភាពរបស់ឯកឧត្ដម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនអនុញ្ញាតឱ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ មិនថាអតីកាល ថ្ងៃនេះ ថ្ងៃស្អែក ឬទៅថ្ងៃអនាគត។ ការបញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ សម្ដេចធិបតីបានមានប្រសាសន៍បន្តថា មានប្រទេសជាច្រើនក្នុងតំបន់បានដាក់ឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីខ្លួនដោយចំហ។ តែកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើដែនអធិបតេយ្យរបស់ខ្លួននោះឡើយ។ ដោយសម្តេចបានលើកឡើង បើកម្ពុជាចង់បើកឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជាមែននោះ គឺកម្ពុជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រានោះគឺបានហើយ តែកម្ពុជាមិនមានបំណង មិនមានចេតនាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើមាត្រានេះនោះទេ ដោយកម្ពុជាប្ដេជ្ញាបន្តគោរពតាមរដ្ឋធម្មនុញ្ញដែលមានស្រាប់ជាដដែល។ សម្តេចនាយករដ្ឋមន្ត្រីបានបន្តទៀតថា នៅពេលដែលមិត្តបរទេសមួយចំនួនបង្ហាញពីការបារម្ភចំពោះចិនដែលធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជា សូមបញ្ជាក់ទៅមិត្តបរទេសទាំងនោះថា គ្មាននរណាស្រឡាញ់អធិបតេយ្យកម្ពុជា ការពារអធិបតេយ្យកម្ពុជា ជាងកម្ពុជានោះទេ។ មូលដ្ឋានរាម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាតែមួយគត់ គ្មានចំណែកណាត្រូវ បានកាត់ទៅដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពណានោះឡើយ។ ការរធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ការធ្វើទំនើបកម្មកងទ័ព នោះហើយគឺជាការគិតគូរអំពីការការពារអធិបតេយ្យភាពជាតិ ទប់ទល់នឹងការឈ្លានពានពីខាងក្រៅ។ ក្រោយមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ទរាមបញ្ចប់ការសាងសង់រួចហើយ កម្ពុជាស្វាគមន៍ភាគីមិត្តបរទេសទាំងអស់ មកធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាជាមួយកម្ពុជានៅមជ្ឈមណ្ឌលនេះ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងឡើងនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើទំនើបកម្មពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការកសាងឡើងនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើទំនើបកម្មពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដែលធានាដល់កិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម កម្ពុជានឹងមានសមត្ថភាពកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការ ការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូលំទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខលំហសមុទ្ររបស់កម្ពុជា។ សម្តេចធិបតី ក្រើនរំលឹកដល់កងទ័ពទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពក្នុងកិច្ចការពារបូរណភាពទឹកដី និងខឿនការពារឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈទំាងផ្លូវអាកាស ទឹក និងជើងគោក៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវសូមឱ្យប្រជាពលរដ្ឋស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាលើការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិក បាននិងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញ ពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយ បានជារដ្ឋបាលប្រធានាធិបតី ឯកឧត្តម ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប (Reciprocal Tariffs) លើបណ្តាប្រទេសដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្ម។ សម្តេចធិបតីបានបញ្ជាក់ថា ជាក់ស្តែង កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង៤៦% រៀងគ្នា ដោយសារសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយ វៀតណាម។ ដូច្នេះ ការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូលដែលប្រទេសទាំងនោះបានដាក់លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ ទៀតសោត មានតែ ៥០% នៃអត្រាដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ តែប៉ុណ្ណោះ។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិកដើម្បីរកដំណោះស្រាយ សមស្របណាមួយ។ សម្តេចធិបតី បន្តថា…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ ប្តេជ្ញាចិត្តពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយគ្នាឱ្យកាន់តែស្និទ្ធស្នាល សំដៅពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក នៃប្រជាជន និងប្រជាជាតិទាំងពីរ។ ការប្តេជ្ញារបស់រដ្ឋមន្ត្រីការបរទេសទាំងពីរបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីកាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា រាប់ចាប់ពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តម Bendito dos Santos Freitas នឹងចូលជួបសម្តែង ការគួរសមចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ១សង់ទីម៉ែត្រ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ១ខ្នង កម្ពស់២ជាន់ ទំហំ២៤ម៉ែត្រx១០ម៉ែត្រ ស្មើ ១៤បន្ទប់ សមិទ្ធផលនានា និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅស្នងការដ្ឋានខេត្តកំពង់ចាម។ ក្នុងន័យដដែលប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ មិនមានថ្នាក់ដឹកនាំណាម្នាក់បណ្តែតបណ្តោយ ឬចង់ឱ្យបាត់បង់ទឹកដីរបស់ខ្លួនឯងនោះទេ ទន្ទឹមនេះដើម្បីថែរក្សាទឹកដី និងព្រំដែនឱ្យបានគត់មុត និងគង់វង្ស ប្រជាពលរដ្ឋគ្រប់រូប គឺមានភាគហ៊ុនដូចគ្នា ក្នុងការចូលរួមថែរក្សាបូរណភាពទឹកដី សូម្បីតែមួយមីលីម៉ែត្រ ដោយមិនមែនជាកតាព្វកិច្ចរបស់ថ្នាក់ដឹកនាំណាម្នាក់ឡើយ ពោលគឺជាកិច្ចការរួម។ ប្រមុខក្រសួងមហាផ្ទៃក៏បានលើកឡើងអំពីការបំផុសធ្វើបដិវត្តន៍ពណ៌បំបែកបំបាក់ ជាច្រើនលើកច្រើនសា ជាក់ស្តែងនាព្រឹត្តិការណ៍១៨ សីហា ២០២៤ នាពេលចុងក្រោយនេះ គឺត្រូវបានបរាជ័យទាំងស្រុង ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងឆ្លងកាត់បទពិសោធដ៏ជូរចត់រួចមកហើយ ផ្ទុយទៅវិញការដឹកនាំប្រកបដោយប្រតិភាណនៅនិតិកាលថ្មីនេះ កំពុងតែនាំកម្ពុជាឱ្យមានសុខសន្តិភាព និងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់មន្ត្រីកងកម្លាំង…
-
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ដល់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រាជទាយាទ នៃប្រទេសលុចហ្សាំបួរ ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធន៍របស់សម្តេចដល់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រាជទាយាទ នៃប្រទេសលុចហ្សាំបួរ ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា ជាពិសេស បទពិសោធន៍របស់សម្តេចជាអ្នកចរចាឱ្យមានបទឈប់បាញ់ និងបញ្ជាក់ថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ។ ការចែករំលែកបទពិសោធន៍របស់សម្តេចតេជោដល់ដល់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie ក្នុងជំនួបសម្តែងការគួរសម ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ Guillaume Jean Joseph Marie និង គណៈប្រតិភូដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខចំពោះមរណភាពបងប្រុសរបស់សម្ដេចនាពេលនេះ ដែលបង្ហាញអំពីសមានចិត្តដ៏ល្អរបស់ភាគីមិត្ត និងចំណងមិត្តភាព និងការយកចិត្តទុកដាក់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ សម្ដេចមានការសោកស្ដាយ ចំពោះការលុបគម្រោងជំនួបរវាង រាជទាយាទជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយសារ ពិធីបុណ្យសពរបស់បងប្រុសសម្ដេច។ សម្ដេចក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សារបស់គណៈប្រតិភូលុចហ្សាំបួរ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយចាប់ផ្តើមចេញដំណើរជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ សម្រាប់រយៈពេល ១ឆ្នាំ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន។ យុទ្ធនាការនេះក៏ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ក្រុមការងារតាមដានព័ត៌មានរបស់គណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយ ដឹកនាំដោយក្រសួងព័ត៌មាន បានកត់ត្រាឃើញថា មានព័ត៌មានក្លែងក្លាយដែលមានចរិតញុះញង់ បញ្ឆេះកំហឹង បង្កើតឱ្យមានការស្អប់ខ្ពើម វោហាសាស្ត្ររើសអើង និងបំផ្ទុះចលនាបង្កអសន្តិសុខ អស្ថិរភាព បំផ្លាញសន្តិភាព និងបង្កើតទំនាស់ជាមួយសរុបចំនួន ៣៦៥១ មានការកើនឡើងចំនួន ១៤% ប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣២០៨ ព័ត៌មានក្លែង ហើយយុវជនជាអ្នកដែលងាយរងគ្រោះជាងគេពីផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយនេះ។ រួមគ្នាកម្ចាត់ចោលព័ត៌មានក្លែងក្លាយពីសង្គមរបស់យើង!ដោយ៖ពលជ័យរូបថតដោយ ឡុង ដេវីត
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យុជនគឺជាក្រុមមនុស្សដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយបានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដែលវាបង្ហាញពីសកម្មភាព ញុះញង់ លាបពណ៌មិនល្អដល់សង្គម ក្នុងចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាផ្នែកអាជីវកម្ម និងនយោបាយ ជាដើម។ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើនទៀតនោះ យុជន គឺជាក្រុមមនុស្ស ដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត។ ការបញ្ជាក់នេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលបានរៀបចំឡើង នៅទីស្ដីការក្រសួងព័ត៌មាន នារសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្ដម នេត្រ ភក្ត្រា បានបន្តថា ក្រសួងព័ត៌មាននឹងអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលចាប់ផ្ដើមបើកជាផ្លូវការនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិការ គឺជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយ ហើយតាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» យុវជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមទូទៅ…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបពិភាក្សាការងារទ្វេភាគីជាមួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជា មួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងព្រះអង្គម្ចាស់រជ្ជទាយាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។ បន្ទាប់មក កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទូទៅ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលលុចសំបួ ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ លុចសំបួ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅពង្រឹងទំនាក់ទំនងទ្វេភាគី៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស