Category: Politico 360

  • សម្ដេចធិបតី៖ ការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្សក្បាច់គុនដូនតាខ្មែរឱ្យបានគង់វង្ស

    សម្ដេចធិបតី៖ ការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្សក្បាច់គុនដូនតាខ្មែរឱ្យបានគង់វង្ស

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពស្តីពីការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដោយគណៈកម្មការបានសម្រេចការងារសំខាន់ៗមួយចំនួន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា គណៈកម្មការបានបែងចែកភារកិច្ចដល់ក្រុមជំនាញស្រាវជ្រាវ ទៅតាមប្រភេទនីមួយៗនៃក្បាច់គុនដូនតាខ្មែរ ដែលការស្រាវជ្រាវនោះ គឺពឹងផ្អែកលើប្រភពអរូបី ដែលរួមមានមរតកមនុស្សរស់ សម្រាប់ជាមូលដ្ឋាននៃការស្រាវជ្រាវ និងប្រភពរូបី ដែលមានសាស្ត្រាស្លឹករឹត វត្ថុបុរាណ សិលាចារឹកដែលមានឆ្លាក់នៅតាមប្រាសាទបុរាណនានា ព្រមទាំងប្រភពកម្លាំងធម្មជាតិ ដូចជាការស្រាវជ្រាវលើយ័ន្ត និង មន្តអាគមជាដើម។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» លើកទី២ ដែលគ្រោងរៀបចំនៅចុង ឆ្នាំ២០២៥។ ជាការឆ្លើយតប សម្ដេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់គណៈកម្មការស្រាវជ្រាវ ដែលបានខិតខំនាពេលកន្លងមក និងបានគូសបញ្ជាក់ថា យុទ្ធគុនដូនតាខ្មែរដែលបានរក្សាទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ មានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវខិតខំស្រាវជ្រាវ…

  • អគ្គនាយកក្រុមហ៊ុន JTI សកលលោក ចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់ ព្រមទាំងស្វែងរកកិច្ចសហការនិងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជាដើម្បីបន្តរីកចម្រើនធំធាត់ថែមទៀត

    អគ្គនាយកក្រុមហ៊ុន JTI សកលលោក ចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់ ព្រមទាំងស្វែងរកកិច្ចសហការនិងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជាដើម្បីបន្តរីកចម្រើនធំធាត់ថែមទៀត

    លោក Eddy Pirard អគ្គនាយក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Japan Tobacco International (JTI) សកលលោកបានឃើញការរីកចម្រើនយ៉ាងលឿនខ្លាំងក្លារបស់ប្រទេសកម្ពុជា និងបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់សម្រាប់ក្រុមហ៊ុន ព្រមទាំងស្វែងរកកិច្ចសហការ និងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជាដើម្បីបន្តរីកចម្រើនធំធាត់ថែមទៀត។ លោក Eddy Pirard មានជំនឿជឿជាក់យ៉ាងមុតមាំថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំកម្ពុជាឈានទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ។ ការបញ្ជាក់នេះ ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោក Eddy Pirard និងសហការី ដែលបានអញ្ជើញមកប្រទេសកម្ពុជា និងស្នើសុំអនុសាសន៍ណែនាំ និងចក្ខុវិស័យពី សម្តេច ក្នុងកិច្ចដំណើរការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចតេជោ បានបន្តថា ទោះបីសម្តេចមិនមែនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្តី សម្តេច នៅតែទទួលជួបជាមួយវិស័យឯកជន ដើម្បរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ នាឱកាសជំនួបនេះ លោក Eddy…

  • សម្តេចធិបតីនាយករដ្ឋមន្ត្រី ចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង

    សម្តេចធិបតីនាយករដ្ឋមន្ត្រី ចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា «ឆ្លៀតឱកាសចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ១០០០តោន។ សូមកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម​ ៧០%​ និងគ្រាប់ស្វាយចន្ទីស្ងួត​ ៣០%​ ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥%។ បន្ថែមពីនេះ ក៏សូមវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ។ បន្ថែមពីនេះទៀត ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាចទទួលបាននូវយន្តការគាំទ្រចំនួនពីរ ដូចជា៖ ១/. ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និងទី២/. មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម។…

  • អ្នកនាំពាក្យ៖ ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ មិនជាប់ពាក់ព័ន្ធនឹងការគាបសង្កត់ ឬបំភិតបំភ័យផ្នែកនយោបាយលើសិទ្ធិបញ្ចេញយោបល់នោះទេ

    អ្នកនាំពាក្យ៖ ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ មិនជាប់ពាក់ព័ន្ធនឹងការគាបសង្កត់ ឬបំភិតបំភ័យផ្នែកនយោបាយលើសិទ្ធិបញ្ចេញយោបល់នោះទេ

    អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតបទល្មើសជាក់ស្តែង និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផាន់ សារ៉ាត់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ អនុប្រធានស្តីទីគណបក្សកម្លាំងជាតិ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ពាក់ព័ន្ធ ករណីញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត ដែលមានចេតនាញុះញង់ នាំឱ្យមានការរើសអើងថ្នាក់ដឹកនាំ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលប្រព្រឹត្តកាលពីពេលកន្លងទៅនេះ។ អ្នកនាំពាក្យបន្តថា ជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកសាកសួរ ដោយយោងតាមចម្លើយសារភាព និងភស្តុតាង បុគ្គលនេះពិតជាបានប្រព្រឹត្តសកម្មភាពបំភ្លៃព័ត៌មាន និងចែកចាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គមប្រាកដមែន។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ ខាងលើ គឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនិងការគាបសង្កត់ ឬបំភិតបំភ័យ ផ្នែកនយោបាយលើសិទ្ធិបញ្ចេញយោបល់នោះទេ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០…

  • ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ភ្ញៀវទេសចរមកកម្ពុជា គឺដោយសារកម្ពុជាមានសុខសន្តិភាព មានសុវត្ថិភាព

    ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ភ្ញៀវទេសចរមកកម្ពុជា គឺដោយសារកម្ពុជាមានសុខសន្តិភាព មានសុវត្ថិភាព

    ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រនិង​ការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាអង្គរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបញ្ជាក់ថា បើទោះបីកម្ពុជាមានបេតិកភណ្ឌធម្មជាតិជាច្រើនរាប់មិនអស់ក៏ដោយ ប៉ុន្តែភ្ញៀវទេសចរមកកម្ពុជា គឺដោយសារកម្ពុជាមានសុខសន្តិភាព មានសុវត្ថិភាព បូករួមនិងស្នាមញញឹមរបស់ពលរដ្ឋមកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានសង្កត់ធ្ងន់ថា គ្មានភ្ញៀវទេសចរណាគេចង់មកផ្សងព្រេង ឬមកទស្សនាកម្ពុជាកម្សាន្តនៅកម្ពុជា បើកម្ពុជាកំពុងអសន្តិសុខ និងអស្ថេរភាពនោះឡើយ។ ពិតណាស់ថា កម្ពុជាមានបេតិកភណ្ឌធម្មជាតិជាច្រើនរាប់មិនអស់ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ដឹងគ្រប់ៗគ្នាដែរថា ភ្ញៀវទេសចរមកកម្ពុជា គឺដោយសារកម្ពុជា មានសុខសន្តិភាព មានសុវត្ថិភាព ហើយយើងក៏តែងតែឮភ្ញៀវទេសចរជាច្រើន និយាយដូចគ្នាថា ប្រជាជនកម្ពុជា មានភាពរួសរាយរាក់ទាក់ ញញឹមញញែម មានចិត្តមេត្តាធម៌ មានបេះដូងធំ និងមានចិត្តស្មោះ នេះគឺជាកិត្តិនាម ដ៏ល្អផូរផង់មួយ ដែលយើងត្រូវរក្សា ការពារឱ្យបានល្អ ដោយប្រុងប្រយ័ត្នជាទីបំផុត”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នេះមិនមែនជាការងារដែលក្រសួងទេសចរណ៍ ឬរាជរដ្ឋាភិបាល ធ្វើតែម្នាក់ឯងនោះឡើយ ពោលគឺត្រូវមានការចូលរួម ពីវិស័យឯកជន និងអ្នកផ្តល់សេវាទេសចរ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។ ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ…

  • រាជរដ្ឋាភិបាលចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាសសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច

    រាជរដ្ឋាភិបាលចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាសសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥។ បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា ការដាក់ឱ្យអនុវត្តនូវថ្នាលឌីជីថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មី មួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់អ្នកទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាសសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍។ សូមជម្រាបថា រាជរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ…

  • សម្តេចធិបតីនាយករដ្ឋមន្ត្រី ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី

    សម្តេចធិបតីនាយករដ្ឋមន្ត្រី ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី

    នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាកសិករ ដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាមប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ។ សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។ ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង២,០០០ហិកតា តែប្រជាពលរដ្ឋធ្វើដល់ ៤,០០០ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានការតវ៉ាស្វែងរកកិច្ចអន្តរាគមន៍។ ក្រោយកើតមានបាតុភាពស្វែងរកកិច្ចអន្តរាគមន៍នោះ អាជ្ញាធរពាក់ព័ន្ធក៏បានចុះពិនិត្យលទ្ធភាព ដើម្បីទាញយកទឹកមកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ។ ពេលនេះ ទឹកបានបូមដាក់ប្រឡាយ ហើយប្រជាកសិករកំពុងបូមដាក់ស្រែ ដើម្បីបន្តដង្ហើមស្រូវប្រកបដោយក្តីត្រេកអរ៕ដោយ៖ពលជ័យ

  • បណ្ឌិត សួន សេរីរដ្ឋា៖ អ្នកវិភាគមួយចំនួនមិនហ៊ាននិយាយអំពីភាព​ដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងបានប្រឌិតរឿងខុសពីការពិតធ្វើឱ្យប្រជា​ពលរដ្ឋមានការយល់ច្រឡំ

    បណ្ឌិត សួន សេរីរដ្ឋា៖ អ្នកវិភាគមួយចំនួនមិនហ៊ាននិយាយអំពីភាព​ដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងបានប្រឌិតរឿងខុសពីការពិតធ្វើឱ្យប្រជា​ពលរដ្ឋមានការយល់ច្រឡំ

    ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព បានមានប្រសាសន៍ថា អ្នកវិភាគមួយចំនួននៅក្រៅប្រទេសមិនដែលទទួលស្គាល់ការពិត ការរីកចម្រើននៅក្នុងប្រទេសកម្ពុជានោះទេ ពីព្រោះអ្នកវិភាគត្រូវឈរលើគោលការណ៍មួយ គឺខុសនិយាយថាខុស ត្រូវនិយាយថាត្រូវ។ ក៏ប៉ុន្តែបុគ្គលដែលគេហៅថា អ្នកវិភាគនោះ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានធ្វើ បានដឹកនាំត្រូវមានផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិ ក៏គេអត់ដែលលើកឡើងថា ការដឹកនាំ ឬក៏ការសម្រេចចិត្ត ឬក៏ទង្វើរបស់រដ្ឋាភិបាលត្រឹមត្រូវដែរ។ ផ្ទុយទៅវិញ គេព្យាយាមបិទបាំងនូវអ្វីដែលជាសមិទ្ធផលដែលជាការរីកចម្រើន ដែលជាភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ហើយគេឆ្កឹះយកបញ្ហាដែលវាមិនមែនជាការពិតយកទៅលើកត្រដាងលាបពណ៌ ហើយប្រឌិតបន្ថែមបញ្ចេញបញ្ចូលធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋស្តាប់ទៅ គឺថាមានការយល់ច្រឡំ។ ចំណុចនេះឃើញច្បាស់ថា វាមិនមែនឈរលើក្រមសីលធម៌អ្នកវិភាគទេ ហើយបើសិនជាមើលអំពីប្រវត្តិថា ហេតុអីបានជាពួកគេបានទៅរស់នៅក្រៅប្រទេស គឺដោយសារគេនិយាយដើម្បីឱ្យខុសនឹងច្បាប់របស់កម្ពុជា ប្រឆាំងនឹងច្បាប់របស់កម្ពុជា ដើម្បីបានឱកាសរត់ចោលស្រុក។ ការពិតនៅក្នុងប្រទេសកម្ពុជា គឺប្រជាពលរដ្ឋបានមើលឃើញដោយខ្លួនឯងហើយ មិនចាំបាច់មនុស្សម្នាក់ពីរនាក់រត់ចោលស្រុក មកនិយាយប្រឌិតរឿងលាបពណ៌វាយប្រហារ ក្នុងន័យដើម្បីដុតបញ្ជេះកំហឹងប្រជាពលរដ្ឋឱ្យខឹងឲ្យស្អប់រាជរដ្ឋាភិបាលទេ។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តថា ទាក់ទងបញ្ហាកោះគុត ឬក៏ប្រភពធនធានរ៉ែនៅក្នុងដែនសមុទ្រ ការលើកឡើងរបស់អ្នកវិភាគក្រៅស្រុកថា ក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន ឃុបឃិតគ្នាជាមួយក្រុមគ្រួសារលោក ថាក់ស៊ីន ដែលមានកូនស្រីធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសថៃ ឃុបឃិតគ្នាដើម្បីយកធនធានរ៉ែពីតំបន់សមុទ្រត្រួតស៊ីគ្នារាប់រយពាន់លានដុល្លារយកមកធ្វើជាទ្រព្យផ្ទាល់ខ្លួន ដើម្បីរក្សាការពារអំណាច វាគឺជារឿងខុសបាត់ទៅហើយ ពីព្រោះរដ្ឋធម្មនុញ្ញកម្ពុជាទ្រព្យសម្បត្តិរ៉ែទាំងអស់ដែលនៅក្រោមទឹកក្រោមដី មិនមែនជារបស់បុគ្គលណាម្នាក់ទេ គឺជារបស់រដ្ឋ។…

  • រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរដែលជាសំណើរបស់រាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា

    រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរដែលជាសំណើរបស់រាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា

    ភ្នំពេញ៖ រដ្ឋសភាបានទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា រួចធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ ការទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា គឺដើម្បីពិភាក្សាអនុម័តលើរបៀបវារៈចំនួន៥។ នៅក្នុងនោះកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា រួចធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ គួរឱ្យដឹងថា សេចក្តីព្រាងច្បាប់ទំាងពីរនោះមាន សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានពិនិត្យសម្រេចលើនីតិវិធីការងារផ្ទៃក្នុងរដ្ឋសភាចំនួនបីផងដែរ មានសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងវិធាននៃការតំាងសំណួរចម្លើយនិងការបំភ្លឺនៅរដ្ឋសភា សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទការងារគណៈកម្មការនានានៃរដ្ឋសភា និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទនិងនីតិវិធីនៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានានៃរដ្ឋសភា៕ដោយ៖ពលជ័យរូបភាព៖រដ្ឋសភា

  • សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅក្នុងឆ្នាំ២០២៤

    សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅក្នុងឆ្នាំ២០២៤

    សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅ ក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជននៅក្រោមម្លប់នៃសន្តិភាព។ នៅក្នុងអំឡុងពេលនេះ ទោះបីត្រូវជួបការលំបាកជាច្រើនក្តី ក៏រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ជោគជ័យ ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានឆ្លើយតបទៅនឹងសេចក្តីសង្ឃឹម និងការជឿជាក់របស់ប្រជាជន។ ជាក់ស្តែង សន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ និងបូរណភាពទឹកដីត្រូវបានរក្សា ការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ ព្រមជាមួយនឹងការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុសាធារណៈ និងស្ថិរភាពនៃជីវភាពរបស់ប្រជាជន។ ជាមួយនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានាកាន់តែត្រូវបានពង្រឹង និងពង្រីកឡើង។ អង្គសន្និបាតបានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ ដែលបានធានាដល់ការពង្រឹងសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការគោរពនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។ បណ្តាគណបក្សនយោបាយ អង្គការនៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន និងបណ្តាមជ្ឈដ្ឋានចម្រើនជឿនលឿនក្នុងសង្គមបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនេះ។ ក្នុងស្មារតីលើកកម្ពស់វប្បធម៌សន្ទនា កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ…