-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យុជនគឺជាក្រុមមនុស្សដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយបានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដែលវាបង្ហាញពីសកម្មភាព ញុះញង់ លាបពណ៌មិនល្អដល់សង្គម ក្នុងចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាផ្នែកអាជីវកម្ម និងនយោបាយ ជាដើម។ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើនទៀតនោះ យុជន គឺជាក្រុមមនុស្ស ដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត។ ការបញ្ជាក់នេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលបានរៀបចំឡើង នៅទីស្ដីការក្រសួងព័ត៌មាន នារសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្ដម នេត្រ ភក្ត្រា បានបន្តថា ក្រសួងព័ត៌មាននឹងអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលចាប់ផ្ដើមបើកជាផ្លូវការនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិការ គឺជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយ ហើយតាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» យុវជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមទូទៅ…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបពិភាក្សាការងារទ្វេភាគីជាមួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជា មួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងព្រះអង្គម្ចាស់រជ្ជទាយាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។ បន្ទាប់មក កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទូទៅ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលលុចសំបួ ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ លុចសំបួ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅពង្រឹងទំនាក់ទំនងទ្វេភាគី៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស
-
សម្តេចធិបតីសម្រេចបង្កើតក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបង្កើតក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) ក្នុងគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ ហើយជាយន្តការបំពេញបន្ថែមសំដៅបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) បានរៀបចំពិធីប្រកាសសមាសភាពជាផ្លូវការ។ ស្ថិតក្នុងឱកាសនេះ ឯកឧត្តម ម៉ុក ចន្ទសុធា ប្រធាន ក.ច.ស.ធ. បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់សមាជិកក្រុមការងារទាំងអស់ និងអង្គពិធីទាំងមូល។ ឯកឧត្តមប្រធាន ក.ច.ស.ធ. បានលើកឡើងបន្ថែមទៀតថា ការបង្កើត ក.ច.ស.ធ. គឺមានគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី និងមិនទៅជំនួសយន្តការដែលមានស្រាប់នោះទេ។ ក.ច.ស.ធ. គឺជាយន្តការបំពេញបន្ថែមដើម្បីបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។ ជាមួយគ្នានេះឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា ការអនុវត្តការងារត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ វិន័យ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ចៀសវៀងការប្រព្រឹត្តអំពើខុសឆ្គង និងខុសច្បាប់ ព្រមទាំងសកម្មភាពទាំងឡាយដែលប៉ះពាល់ដល់…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយថ្នាក់ដឹកនាំ និងប្រជាជនមីយ៉ាន់ម៉ា និងថៃ ចំពោះគ្រោះមហន្តរាយធម្មជាតិរញ្ជួយដី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយថ្នាក់ដឹកនាំ និងប្រជាជននៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងព្រះរាជាណចក្រថៃ ចំពោះគ្រោះមហន្តរាយធម្មជាតិ រញ្ជួយដី ដែលបានការខូចខាតយ៉ាងធ្ងន់ធ្ងរនូវហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ និងអាយុជីវិត កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។ នេះជាគ្រោះមហន្តរាយដ៏សាហាវពុំធ្លាប់មាននៅក្នុងតំបន់របស់យើង។ ជាមួយនឹងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារអ្នកដែលបានបាត់បង់ជីវិត ឯកឧត្តមក៏សូមបួងសួងឱ្យកិច្ចការជួយសង្គ្រោះអ្នកដែលកំពុងរងរបួស និងបាត់ខ្លួនទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្ថានឯកអគ្គរាជទូតព្រះរាជាណចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ និងអាជ្ញាធរកម្ពុជាពាក់ព័ន្ធ ដែលបានជួយជ្រោមជ្រែងសម្របសម្រួលការជួយសង្រ្គោះប្រជាពលរដ្ឋខ្មែរដែលស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់នោះ។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅ និងបំពេញកិច្ចការនៅតំបន់ហានិភ័យទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសូមមានសុខសុវត្ថិភាពទាំងអស់គ្នា៕ដោយ៖ពលជ័យ
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីស្ថានភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធូរស្រាលហើយ

សម្តេចតេជោ ហ៊ុន សែន ៖ បើទោះជាខ្ញុំកំពុងប្រឈមជាមួយនឹងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តីតែខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល។ ព្រឹកមិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារនិងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញនៅថ្ងៃទី២៩មីនាដើម្បីពិនិត្យសាជាថ្មី។ សម្តេចតេជោបានបញ្ជាក់ថា យោងលើពេលវេលានេះ ខ្ញុំគិតថាបើទោះភរិយាខ្ញុំត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញថ្ងៃ២៩ឬ៣០មីនាក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំដែលអាចនឹងលាចាកលោកនៅយប់ថ្ងៃទី២៧ឈានចូលថ្ងៃ២៨ស្អែកនេះបានដែរ(ព័ត៌មានប៉ានស្មានរបស់គ្រូពេទ្យដែលព្យាបាលបងប្រុសខ្ញុំ)។តែទោះយ៉ាងណាក៏ខ្ញុំបានបន្ថយការលំបាកលើរឿងពីរក្នុងពេលតែមួយដូចពីម្សិលមិញ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន
-
សម្តេចធិបតី ៖ ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលបានជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយបានរួមចំណែកជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ដូចនេះ រាជរដ្ឋាភិបាលបានដាក់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខ ដែលមានកំពង់ផែទឹកជ្រៅ តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីក ឱ្យទៅជាកំពង់ផែអន្តរជាតិ និងជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់ ដែលនឹងនាំមកនូវសក្តានុពលកាន់តែធំសម្រាប់ខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះក៏ទាមទារឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សគ្រប់គ្រាន់ ដែលតម្រូវឱ្យអ្នកខេត្តព្រះសីហនុជាអ្នកដែលនៅផ្ទាល់ ត្រូវតែមានលទ្ធភាព និងអាទិភាពក្នុងការទទួលយក និងរៀបចំខ្លួនសម្រាប់ទទួលផលនៃការវិនិយោគនេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថាការប្រកួតប្រជែងក្នុងវិស័យអប់រំ មិនមែនដើម្បីបានតែពានរង្វាន់នោះទេ តែដើម្បីទទួលផលផលជាក់ស្តែងក្នុងការផលិតធនធានមនុស្ស ក្នុងន័យនេះសាលាកាន់តែទទួលបានលទ្ធផលល្អ នោះធនធានមនុស្សកាន់តែប្រកបដោយគុណភាព ទាំងគ្រូ និងសិស្ស ហើយធនធានមនុស្សនេះ នឹងចែកផលបន្ត។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ “សម្ភារៈបរិក្ខារប្រើប្រាស់ ទំនើបកម្មទៅមុខ តែនឹងថយចុះតាមពេលវេលា និងអាយុកាលនៃការប្រើប្រាស់ទាំងគុណភាព និងបច្ចេកទេស តែធនធានមនុស្ស កាន់តែប្រើប្រាស់កាន់តែល្អនិងរីកចម្រើន ហើយរីកដុះដាលបន្ថែម”។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានផ្តល់អាទិភាពក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាជំនាញបច្ចេកទេសសំខាន់សម្រាប់តម្រូវការក្នុងខេត្តផង និងសេដ្ឋកិច្ចជាតិផង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹងអ្នករិះគន់នៅក្រៅស្រុកដែរថាទាហានខ្មែរវេទនា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គ្មានទាហានរណាម្នាក់ដើរល្បាតស្ពាយតុតាមខ្លួននោះទេ និងឱ្យអ្នកដែលបារម្ភមកខ្មែរ សម្តេចនឹងជូនទៅមើលផ្ទាល់តែម្តង។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីសម្តេចបានឃើញអ្នកលេងបណ្តាញសង្គម ដែលកំពុងរស់នៅបរទេស និងតែងតែយកការរិះគន់ ឬជេប្ររមាថសម្តេចធ្វើជាអាជីវកម្ម បានយករូបភាពទាហានជួរមុខ តាមបន្ទាត់ព្រំដែន ដែលកំពុងចុះល្បាត ទទួលទានអាហារក្រោមដើមឈើ លើស្មៅឬលើដី នៅលើបណ្តាញសង្គម ដោយភ្ជាប់នូវមតិថា ទាហានស្រុកខ្មែរវេទនាណាស់។ ការឆ្លើយតបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសិស្ស អគារទីចាត់ការ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ។ សម្តេចធិបតី បានសម្តែងការហួសចិត្ត នឹងការលើកឡើងខាងលើនេះ ហើយសម្តេចក៏បានផ្តល់ការបកស្រាយខ្លីៗទៅវិញថា ទាហានសម័យនេះទំនើប ជាងសម័យកាលច្បាំងគ្នាច្រើនណាស់ បើមិនមានផ្ទះថ្ម ក៏មានផ្ទះឈើសម្រាប់ជាទីតាំងឈរជើងអចិន្ត្រៃយ៍ ដែលកិច្ចការទាំងនេះ អ្នកធ្លាប់ទៅស្គាល់ព្រំដែន…
-
សម្តេចធិបតី៖ ការប្រេះស្រាំជាតិសាសន៍ ការរើសអើងជាតិសាសន៍ ជាកត្តាមួយផ្នែកដែលនាំឱ្យមានការបែកបាក់ក្នុងសង្គម

ភ្នំពេញ៖ ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន លើកទី៩ ជាមួយបងប្អូនខ្មែរឥស្លាម ប្រមាណ ៦០០០នាក់ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការប្រេះស្រាំជាតិសាសន៍ ការរើសអើងជាតិសាសន៍ ជាកត្តាមួយផ្នែកដែលនាំឱ្យមានការបែកបាក់ក្នុងសង្គម។ ហេតុនេះយើងត្រូវរួមសាមគ្គីគ្នា រក្សាសុខដុមភាពក្នុងសង្គម ដើម្បីកម្ពុជាមានសុខសន្តិភាពបានអង្វែងយូរ និងការអភិវឌ្ឍជានិរន្តរ៍។ ចំណែកឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាតំណាងសាសនាអ៊ិស្លាមនៅកម្ពុជា៖ កម្ពុជាជាប្រទេសដែលមានថ្នាក់ដឹកនាំកំពូលកាន់ព្រះពុទ្ធសាសនា តែបានយកចិត្តទុកដាក់ចំពោះសាសនិកអ៊ិស្លាមនៅកម្ពុជា ជាងប្រទេសដទៃទៅទៀត។ សហគមន៍អន្តរជាតិ បានកោតសរសើរចំពោះកម្ពុជា និងបានមកសិក្សាស្វែងយល់ដកយកបទពិសោធន៍ពីកម្ពុជា ចំពោះភាពសុខដុម(ការរួមរស់នៅជាមួយគ្នាដោយសេចក្ដីសុខ) នៃជាតិសាសន៍ និងសាសនា។ ឯកឧត្ដមបន្ថែមថា កម្ពុជា គឺជាប្រទេសគំរូមួយនៅក្នុងពិភពលោក និងគួរសហគមន៍អន្តរជាតិរៀនសូត្រតាម។ សាសនិកអ៊ិស្លាមនៅកម្ពុជា ដឹងគុណ និងតបស្នងសងគុណចំពោះសម្ដេចតេជោ និងសម្ដេចធិបតី តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានចំនួនដ៏ច្រើនលើសលប់ ដែលការតបស្នងសងគុណនេះ គឺស្របនឹងទស្សនៈរបស់សាសនាអ៊ិស្លាម ដែលតែងអប់រំឱ្យចេះដឹងគុណ និងតបគុណចំពោះអ្នកដែលបានជួយសង្គ្រោះ(ការរំដោះនៅថ្ងៃ ៧ មករា…
-
សម្តេចធិបតី ជំរុញការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទោះបីជាយើងទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ បញ្ហានេះ តម្រូវឱ្យយើងត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមាអត្រាឈឺ និងស្លាប់ដោយសារ ជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាត្រូវបន្តជំរុញការយក ចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត” នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។ សម្តេចធិបតីបានបន្តថា ប្រជាពលរដ្ឋមានសុខុមាលភាព រួមចំណែក អភិវឌ្ឍន៍ធនធានមនុស្ស និងសកម្មភាពសង្គម សេដ្ឋកិច្ច ដើម្បីបង្កើនលទ្ធភាព និងជីវភាពរស់នៅកាន់តែល្អប្រសើរ ស្របតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងរួមចំណែកក្នុង កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការបញ្ចប់ជំងឺរបេង ដោយយើងទាំងអស់គ្នាត្រូវរួបរួមប្តេជ្ញា វិនិយោគ អនុវត្ត និងបង្កើនល្បឿន…
-
ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធាន ADB បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា បានរីកចម្រើនជាលំដាប់។ ឯកឧត្តមប្រធាន ADB ក៏បានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា នឹងបន្តរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានោះ, ឯកឧត្តមប្រធាន ADB ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១ របស់ឯកឧត្តម មកកាន់កម្ពុជា នាឱកាសនេះ ឯកឧត្តម និង គណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តកែប ដើម្បីស្វែងយល់អំពីគម្រោងនៃ “ការពង្រឹងភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា”…