-
សមត្ថកិច្ចកម្ពុជាបញ្ជូនខ្លួនខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឱ្យភាគីថៃ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ សមត្ថកិច្ចកម្ពុជាបានបញ្ជូនខ្លួនជនសង្ស័យមានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ ទៅឱ្យភាគីថៃហើយ ដើម្បីចាត់ការតាមនីតិវិធី។ ការប្រគល់ជនសង្ស័យធ្វើនៅច្រកទ្វារប៉ាយប៉ែតខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ Ekkalak Pheanoi ជនជាតិថៃ បានបញ្ជូនខ្លួនដើម្បីប្រគល់ទៅឱ្យភាគីថ្ងៃកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ សូមជម្រាបថា ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូប កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវ…
-
សមាគមអង្គការសរុប ១៥ អង្គភាព បានចេញលិខិតគាំទ្រប្រសាសន៍សម្តេចតេជោ ជុំវិញការស្នើធ្វើច្បាប់ភេវរកម្ម

-
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា

ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ការវាយតម្លៃនេះ ក្នុងជំនួបជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំ២០២៣។ សម្ដេចធិបតីបានថ្លែងអំណរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះការរួមចំណែក និងជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសុខសន្ដិភាព, ការស្ដារប្រទេសឡើងវិញ និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ សម្ដេចធិបតីបានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ នឹងកាន់តែចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ, ឌីជីថល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ របៀបវារៈសំខាន់ៗដែលលើកយកមកពិនិត្យ និងសម្រេច មានដូចជា ៖១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។២-ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។៣-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៥។៤- ផ្សេងៗ៕ដោយ៖ពលជ័យរូបភាព៖ព្រឹទ្ធសភា
-
ឯកឧត្តម គី តិច៖ «ការវិនិច្ឆ័យដោយអគតិរបស់អមនុស្សដែលមានខួរពណ៌ខ្មៅ»

ឯកឧត្តម គី តិច បានឱ្យដឹងថា នៅថ្ងៃទី៧-១-២០២៥ លោក លឹម គីមយ៉ា ជាអ្នកនយោបាយខ្មែរមួយរូប មានសញ្ជាតិបារាំង ត្រូវបានឃាតកបាញ់ប្រហារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ ខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងកំពុងអនុវត្តនីតិវិធី។ ក្នុងឋានៈជាជនជាតិខ្មែរតែមួយ សុំចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយគ្រួសារនៃសព និងសុំប្រកាសថ្កោលទោសលើខ្មាន់កាំភ្លើង និងប្រកាសថ្កោលទោសពេញមួយទំហឹងចំពោះអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែលមានចេតនាបង្កប់ដោយអំពើទុច្ចរិត ធ្វើការសន្និដ្ឋានបែបអគតិ ប្រឌិតមួលបង្កាច់ ចោទប្រកាន់ទំលាក់កំហុសបង្វែដាក់លើថ្នាក់ដឹកនាំជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ពេលនេះជនល្មើស កំពុងស្ថិតក្នុងចំណាត់ការសួរយកចម្លើយ រីឯសមត្ថកិច្ចក៏ពុំទាន់បានសន្និដ្ឋានវាយតម្លៃជាក់លាក់ណាមួយនៅឡើយដែរ។ ខ្ញុំឆ្ងល់និងចង់សួរទៅអ្នកនយោបាយល្ងីល្ងើខ្លះថា តើអ្នកផ្អែកលើមូលដ្ឋានស្អី ដែលហ៊ានវិនិច្ឆ័យចោទប្រកាន់ទំលាក់កំហុសមកលើថ្នាក់ដឹកនាំរបស់ប្រជាជាតិខ្មែរ បែបនេះ? ឯកឧត្តម គី តិច សូមរំឭកជូនសាធារណជនជ្រាបថា អំពើបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈការថ្លែងមួលបង្កាច់ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងអំពើញុះញង់ឱ្យមានភាពវឹកវរ បង្កអសន្តិសុខដល់សង្គមជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានកំណត់ចែង និងផ្តន្ទាទោស នៅក្រោមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ពលជ័យ
-
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន សែន ក្នុងការធ្វើច្បាប់ភេរវកម្មដាក់ក្រុមប្រឆាំងជ្រុលនិយមជាភេរវករ

ភ្នំពេញ៖ លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលបានឱ្យដឹងថា សម្ព័ន្ធបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានមានប្រសាសន៍បញ្ជាក់ថា ដល់ពេលដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។ លោកបានបន្តថា នេះជាលើកទី២ ហើយដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងភេរវកម្ម ភេរវករ ភេរវជន ចំពោះជន ឬក៏ក្រុមទាំងឡាយណាដែលធ្វើឱ្យសង្គមជាតិខ្មែរមានភាពវឹកវរជាដើម។ ក៏ប៉ុន្តែនៅមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូចនៅតែមិនភ្ញាក់រលឹក និងបន្តញុះញង់បំផុសគំនិតឱ្យមានការរើសអើង ឱ្យមានការបះបោរដោយចង់សាកសល្បងអំពីការដឹកនាំរបា់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ប្រភពដដែលបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានអាយុជាង១៦ខែ ពិតជាមានភាពចាស់ទុំ និងល្មមដល់ពេលវេលាដែលគួរចេញនៅកណ្តាប់ដៃដែកដោយការបង្កើតនៅយន្តការបង្កើតនៅច្បាប់ទុកស្កាត់អំពើភេរវកម្មនានា ដើម្បីធានាដល់សន្តិសុខជាតិ និងសុខមាលភាពប្រជាពលរដ្ឋដែលកំពុងតែរសើនៅក្នុងសុខសន្តិភាពក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយទង់ជាតិតែមួយ និងព្រះមហាក្សត្រតែមួយ។ ជាមួយគ្នានេះ អនុប្រធានសម្ព័ន្ធបណ្តុំសមាគមអង្គការសង្គមស៊ីវិលបានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជាចេះពិចារណាចំពោះការទទួលយកនៅព័ត៌មានពិត និងកុំជឿលើព័ត៌មានញុះញង់ដែលនាំឱ្យបងប្អូនធ្លាក់ក្នុងអំពើខុសច្បាប់តែប៉ុណ្ណោះ។ គួររម្លឹកឱ្យដឹងថា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩…
-
ប៉ូលិសកម្ពុជាចាប់ខ្លួនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិបានហើយ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ជនសង្ស័យជាឃាតករបាញ់សម្លាប់ លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ការចាប់ខ្លួនជនសង្ស័យនៅព្រៃស្វាយ ស្រុកមោងឫស្សី កាលពីម៉ោង ១រសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ជនសង្ស័យដែលចាប់ខ្លួនជាជនជាតិថៃ អតីតនាវិកយោធារបស់ថៃ។ គួររម្លឹកឱ្យដឹងថា អតីតសមាជិករដ្ឋសភាគណបក្សប្រឆាំងកម្ពុជាម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអង្គារ ទី៧ ខែមក រាឆ្នាំ២០២៥ ក្រោយបង្កហេតុ ខ្មាន់កាំភ្លើងម្នាក់បានជិះម៉ូតូពាក់មួកការពារគេចចេញពីកន្លែងកើតហេតុបាត់។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានថៃហើយត្រូវបានរាយការណ៍ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។ សូមជម្រាបថា ករណីឃាតកម្មបាញ់សម្លាប់លោក លិម គឹមយ៉ា បានកើតឡើងនៅម៉ោង ៥ និង ៣០នាទី កាលពីថ្ងៃទី ៧ មករា ឆ្នាំ២០២៥ ក្បែរវត្តបុណ្ណនិវេវិហារ ប្រទេសថៃ ខណៈឃាតករប្រហារពាក់មួកសុវត្ថិភាព ជិះម៉ូតូពណ៌ក្រហម។ ប៉ូលិសបានរាយការណ៍ដោយផ្នែកលើកាំមេរ៉ាសុវត្ថិភាពថា ឃាតករ ដែលបានបាញ់សម្លាប់…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់របស់ក្រុមប្រឆាំងជ្រុលនិយម ករណីឃាតកម្មបាញ់សម្លាប់អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសថៃ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានច្រានចោលចំពោះការចោទប្រកាន់គ្មានភស្តុតាង និងគ្មានមូលដ្ឋានច្បាស់លាស់ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម អង្គការសង្គមស៊ីវិល និងប្រព័ន្ធឃោសនាមួយចំនួនពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់លោក លិម គឹមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ខណៈដែលសមត្ថកិច្ចថៃកំពុងតែធ្វើការស៊ើបអង្កេតស្រាវជ្រាវក្នុងការស្វែងរកឃាតករដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ពាក់ព័ន្ធករណីនេះ កម្ពុជានិងថៃ គឺជាប្រទេសអធិបតេយ្យភាពពីរផ្សេងគ្នា ហើយរាជរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវតែចំពោះអ្វីដែលបានកើតឡើងនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ។ កម្ពុជាគ្មានសមត្ថកិច្ចអ្វីទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើងនៅលើដែនដីអធិបតេយ្យភាព នៃប្រទេសដទៃឡើយ។ ជាអ្នកនយោបាយក្តី ឬអង្គការសង្គមស៊ីវិលក្តី ត្រូវយល់ឱ្យបានច្បាស់កន្លែងនេះ និងត្រូវចេះបែងចែកមុននឹងធ្វើសេចក្តីថ្លែងការណ៍ចោទប្រកាន់មកលើគេ។ ករណីឃាតកម្មដែលកើតនៅលើប្រទេសថៃសូមទុកឱ្យសមត្ថកិច្ចថៃស៊ើបអង្កេត និងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមានរបស់ប្រទេសថៃ ហើយចាំគេមានលទ្ធផលយ៉ាងណាចាំលើកយកមកនិយាយ មិនអាចចេះតែមកចោទប្រកាន់គេគ្មានភស្តុតាង និងគ្មានមូលដ្ឋានអ្វីទាំងអស់ដូច្នេះទេ។ ឯកឧត្តមបានបន្តថា វប្បធម៌លាបពណ៌មួលបង្កាច់មកលើរាជរដ្ឋាភិបាលដោយគ្នាភស្តុតាង បានក្លាយទៅជាអត្តសញ្ញាណរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាអស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយរាប់ទាំងក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក និងអង្គការបរទេសមួយចំនួនផង។ ពួកគេតែងតែធ្វើសេចក្តីថ្លែងការណ៍ចោទប្រកាន់ទម្លាក់កំហុសដោយគ្មានការទទួលខុសត្រូវ គ្មានវិជ្ជាជីវៈ និងគ្មានភស្តុតាងអ្វីទាំងអស់ទៅតាមរបៀបវារៈនយោបាយរបស់បែបទុច្ចរិតដែលលាក់ទុកនៅពីក្រោយខ្នង។ នយោបាយស្មោគគ្រោកបែបនេះរបស់ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយទណ្ឌិតសម រង្ស៊ី គឺតែងតែប្រើវិធីនឹង គឺអត់មានអីចម្លែកទេសម្រាប់ប្រជាពលរដ្ឋខ្មែរ។ កន្លេងទៅសូម្បីតែជម្លោះផ្ទៃក្នុងខ្លួនឯង ជម្លោះប្តីប្រពន្ធ គ្រោះថ្នាក់ចរាចរណ៍ ឬក៏សូម្បីផឹកស៊ីស្រវឹងវៃតបគ្នាក៏គេអាចប្រែក្លាយរឿងហ្នឹងទៅជារឿងនយោបាយ ហើយទម្លាក់កំហុសចោទប្រកាន់មកលើអាជ្ញាធររាជរដ្ឋាភិបាលបានដែរ។ ដូច្នេះនយោបាយស្មោគគ្រោកបែបនេះវាបានរុញច្រានក្រុមប្រឆាំងជ្រុលនិយមឱ្យស្ថិតនៅឯកោបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋស្ទើរតែទាំងស្រុងទៅហើយ។ ដូច្នេះប្រជាពលរដ្ឋខ្មែរយល់ច្បាស់ណាស់អំពីនយោបាយទុច្ចរិត និងស្មោកគ្រោករបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនោះ។ ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមឱ្យអ្នកនយោបាយ…
-
លោក ហេង សំណាង៖ ថ្ងៃទី៧ មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា នៃខុទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត «ខ១១» បានបញ្ជាក់ថា ថ្ងៃទី៧ មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរចាប់ពីពេលនោះមក។ រហូតមកដល់បច្ចុប្បន្ន ស្មារតី៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរពដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា(០៧.០១.១៩៧៩ – ០៧.០១.២០២៥) កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ លោកបន្តថា កាលពី៤៦ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបំបិទមិនឱ្យមានឡើយ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, ការរៀបចំសម្ងួត, ការស្ដុកទុក និងការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ និងបានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់, ក៏ដូចជាការចូលរួមផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ សំដៅលើកកម្ពស់គុណភាពផលិតផល និងបង្កើនផលិតភាព ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការវិវឌ្ឍរីកចម្រើននៃផលិតកម្មស្រូវអង្ករកម្ពុជា…