Category: Politico 360

  • សម្តេចធិបតីអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ

    សម្តេចធិបតីអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារក្នុងបណ្តាញសង្គមតេឡេក្រាមថា៖ «ក្នុងមួយរយៈនេះ ខ្ញុំសង្កេតឃើញមានសកម្មភាព ឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។ សម្តេចគិតថា អ្នកដែលធ្វើសកម្មភាព ឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើល ឬអ្នកស្ដាប់ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថា សកម្មភាព ឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាព ឬពាក្យសំដីទាំងនោះទេ។ សម្តេចធិបតីអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។ បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម»៕ដោយ៖ពលជ័យ

  • សម្តេចធិបតី៖ ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត និងការរៀបចំគោលនយោបាយត្រឹមត្រូវ

    សម្តេចធិបតី៖ ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត និងការរៀបចំគោលនយោបាយត្រឹមត្រូវ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” នាព្រឹកថ្ងៃទី៤ ខែ មីនា ឆ្នាំ ២០២៥, និងសង្កត់បញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មានដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។ ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការណ៍សកល រួមមាន ៖ (១). ការកើនឡើងនូវចរន្តគាំពារនិយមដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា; (២). ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត, និង(៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនីជាដើម។ បន្ថែមពីនេះ ក្នុងបរិការណ៍កម្ពុជា, សូមមានការពិភាក្សាឱ្យបានផុលផុសលើ ៖…

  • សម្តេចតេជោ ហ៊ុន សែន ជាពីជម្ងឺកូវីដ១៩ ហើយ, សម្តេចនឹងចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិ និងអន្តរជាតិ

    សម្តេចតេជោ ហ៊ុន សែន ជាពីជម្ងឺកូវីដ១៩ ហើយ, សម្តេចនឹងចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិ និងអន្តរជាតិ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​ប្រធានគណបក្សប្រជាជនកម្ពុជា បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ សម្តេចនឹងចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិ និងអន្តរជាតិ។ សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមថា ម្សិលមិញធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមាន​កូវីដ១៩ ហើយ តែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហា​ក្សត្រ និងហ្លួងម៉ែជាទីគោរពសក្ការៈយាងទៅប៉េកាំងព្រឹកមិញ។ នេះព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ។ ការបារម្ភខ្លាចឆ្លងទៅព្រះអង្គ​ ​និងថ្នាក់ដឹកនាំផ្សេងទៀត។ មុននេះ២ម៉ោង បានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។ សម្តេចតេជោបានបញ្ជាក់ថា ដូចនេះទាំងគ្រូពេទ្យទាំងខ្ញុំ កំណត់ថា ខ្ញុំពុំ​មានជម្ងឺកូវីដ១៩ទៀតទេ។ ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ លាហើយកូវីដ១៩ ជាលើកទី២ និងខិតខំមិនឱ្យមានការលាជាលើកទី៣។ ដោយសារថ្មីៗនេះ មានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក និងប្រធាធិបតីអ៊ុយក្រែន ខ្ញុំជូនរូបថតពេលខ្ញុំចរចាឆ្នាំ១៩៨៩ ដែលខ្ញុំហៅថាវេចបាយស៊ីដើម្បីចរចារកសន្តិភាព។ ពេលនោះខ្ញុំទើបមានអាយុ៣៧ឆ្នាំ តែពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ។(អត់ធ្មត់ អត់ធ្មត់និងអត់ធ្មត់)នេះមេរៀនរបស់ខ្ញុំ៕ដោយ៖ពលជ័យ

  • ប្រមុខការទូតកម្ពុជា៖ ក្នុងប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្ររវាងមហាអំណាចធំៗនឹងដាក់សម្ពាធដោយផ្ទាល់ ឬដោយប្រយោល លើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាយើងជាមិនខាន

    ប្រមុខការទូតកម្ពុជា៖ ក្នុងប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្ររវាងមហាអំណាចធំៗនឹងដាក់សម្ពាធដោយផ្ទាល់ ឬដោយប្រយោល លើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាយើងជាមិនខាន

    ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្រ នយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ រវាងមហាអំណាចធំៗនៅលើលោក នឹងកំណត់អំពីការប្រែប្រួលនៃ ស្ថានការណ៍តំបន់ និងពិភពលោក ហើយក៏នឹងដាក់សម្ពាធដោយផ្ទាល់ ឬដោយ ប្រយោល លើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាយើងជាមិនខាន។ ការបញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបន្តថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់យើង នឹងនៅតែជាមជ្ឈមណ្ឌលនៃការដណ្តើម ឧត្តមភាព ឥទ្ធិពល និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម និងជាទី តាំងនៃភាពតានតឹងជាច្រើនដោយសារតែសារៈសំខាន់នៃតំបន់នេះ ទាំងផ្នែកសេដ្ឋ កិច្ច ពាណិជ្ជកម្ម យុទ្ធសាស្ត្រ នយោបាយ និងការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ។ ស្ថិតនៅកណ្តាលនៃការលំបាក និងការប្រឈមដ៏មហាសាលទាំងនេះ តើកម្ពុជានឹង ត្រូវដើរលើផ្លូវណា បត់បែនយ៉ាងដូចម្តេច ជំនះ គេចឧបសគ្គ និងអន្ទាក់ណាខ្លះ…

  • សហជីពនៅកម្ពុជា៖ បាតុកម្មមានអ្នកចូលរួមតិចបំផុតនៅសាធារណរដ្ឋកូរ៉េបង្ហាញពីបរាជ័យផ្នែកនយោបាយ និងការធ្វើនយោបាយឡុងចុងរបស់ក្រុមប្រឆាំង

    សហជីពនៅកម្ពុជា៖ បាតុកម្មមានអ្នកចូលរួមតិចបំផុតនៅសាធារណរដ្ឋកូរ៉េបង្ហាញពីបរាជ័យផ្នែកនយោបាយ និងការធ្វើនយោបាយឡុងចុងរបស់ក្រុមប្រឆាំង

    មេដឹកនាំសហជីពនៅកម្ពុជាបានរិះគន់ចលនាបាតុកម្មដឹកនាំដោយអតីតអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេសដែលមានអ្នកចូលរួមតិចបំផុតនៅកូរ៉េខាងត្បូងថា ជាការបង្ហាញយ៉ាងច្បាស់លើការអស់ជំនឿពីសំណាក់បងប្អូនពលករខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូង។ ទន្ទឹមនឹងនេះ វាបានបង្ហាញពីបរាជ័យផ្នែកនយោបាយ និងជាការធ្វើនយោបាយឡុងចុងរបស់ក្រុមប្រឆាំងជ្រុលនិយមខុសច្បាប់ទាំងនោះ។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ការរៀបចំចលនាបាតុកម្មលើប្រធានបទដដែលៗ ដឹកនាំដោយលោកស្រី មូរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស(កូរ៉េខាងត្បូង) គឺជារឿងអាម៉ាស់មួយនៅលើឆាកនយោបាយ និងបង្ហាញច្បាស់ពីការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ត្បិតគ្មានជំនឿចិត្តពីសំណាក់ពលរដ្ឋនៅក្រៅប្រទេសទៀតនោះទេ។ លោកបានពន្យល់បន្ថែមថា ការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅស្រុកនេះ ពីព្រោះការធ្វើបាតុកម្មនៅកូរ៉េខាងត្បូងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះមានអ្នកចូលរួមតិចបំផុត ដូច្នេះការប្រមូលផ្តុំគ្នាដើម្បីតវ៉ារឿងអ្វីមួយហើយគ្មានអ្នកចូលរួមសំដែងមតិទេនោះ មានន័យថាសកម្មភាពបាតុកម្មទាមទាររបស់ពួកគេមិនត្រូវបានគាំទ្រដោយពលរដ្ឋនៅបរទេសទៀតនោះទេ ដែលទាំងនេះបញ្ជាក់ថាពលរដ្ឋគ្មានជំនឿលើការធ្វើនយោបាយប្រជាភិថុត បោកប្រាស់ពលរដ្ឋនៅក្រៅស្រុកទៀតនោះឡើយ។ លោកបានគូសបញ្ជាក់ថា ការធ្វើបាតុកម្មពាក់ព័ន្ធនឹងបញ្ហាកោះគុត និងរឿងដដែលផ្សេងៗទៀត គឺបង្ហាញពីចេតនានយោបាយ និងសកម្មភាពបម្រើផលប្រយោជន៍បុគ្គលមួយក្តាប់តូចនៅក្រៅប្រទេសដែលសុទ្ធសឹងតែជាអតីតសមាជិក និងមេដឹកនាំគណបក្សសង្គ្រោះជាតិ មិនបម្រើដល់ផលប្រយោជន៍រួមនោះទេ ហើយការតវ៉ានេះគឺដើម្បីអ្វី? ខណៈដែលរាជរដ្ឋាភិបាលបាននឹងកំពុងចរចារ និងដោះស្រាយដោយសន្តិវិធីជាមួយប្រទេសថៃហើយនោះ។ ចំណែក លោក លាង ស៊ុនហ៊ាង អនុប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា បានលើកឡើងថា ការធ្វើបាតុកម្មដឹកនាំដោយលោកស្រី មូរ សុខហួរ នៅកូរ៉េខាងត្បូងតែគ្មានអ្នកចូលរួមលើប្រធានបទដដែលៗនេះ គឺជាការធ្វើនយោបាយមិនទាន់សម័យ ធ្វើនយោបាយលើវិធីសាស្រ្តច្រំដែល មិនទាន់សភាពការណ៍ ដែលទាំងនេះបង្ហាញពីការបរាជ័យនៃជំនួយនយោបាយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស និយាយជារួមគឺការធ្វើសកម្មភាពនយោបាយដោយគ្មានន័យ…

  • បាតុកម្មរបស់ក្រុមប្រឆាំងនៅកូរ៉េខាងត្បូងបរាជ័យព្រោះអ្នកចូលរួមមិនបាន១% ខណៈដែលពលរដ្ឋនៅកូរ៉េ៩៩% បន្តជឿលើរាជរដ្ឋាភិបាលលើបញ្ហាទឹកដី

    បាតុកម្មរបស់ក្រុមប្រឆាំងនៅកូរ៉េខាងត្បូងបរាជ័យព្រោះអ្នកចូលរួមមិនបាន១% ខណៈដែលពលរដ្ឋនៅកូរ៉េ៩៩% បន្តជឿលើរាជរដ្ឋាភិបាលលើបញ្ហាទឹកដី

    បើទោះបីជាយកបញ្ហាកោះគុតធ្វើជានុយក៏ដោយក៏បាតុកម្មនៅកូរ៉េខាងត្បូងដែលបំផុសបំផុលដោយក្រុមប្រឆាំងជ្រុលនិយម ក៏មិនអាចប្រមូលផ្តុំមនុស្សឱ្យចូលរួមច្រើនបាននោះឡើយ។ ជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រឹងប្រែងប្រកូកប្រកាស ប៉ុន្តែគ្មានអ្នកចូលរួមទេក្រៅពីសកម្មជនរបស់ខ្លួននោះ។ លោក សំ សឿន អ្នកឃ្លាំមើលសង្គម និងនយោបាយបានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការ នៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។ លោក អះអាងថា៖« ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃជើង រចនាសម្ព័ន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះដែលមិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូងនោះទេ»។ បើតាមអ្នកតាមដានសង្គមរូបនេះដដែល ការប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីបរទេស ជាការបង្កការរំខានការបំពេញការងាររបស់ពលករ និងសិស្សនិស្សិត និងជាការធ្វើឱ្យខូចកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ និងធ្វើឱ្យជាតិសាសន៍ដទៃមើលងាយជាតិសាសន៍ខ្មែរ។ ដោយឡែក លោក អ៊ុន ដារ៉ា ដែលជាអ្នកតាមដានសង្គមនយោបាយនៅកម្ពុជា បានកត់សម្គាល់ពីមូលហេតុដែលក្រុមប្រឆាំងបរាជ័យជាបន្តបន្ទាប់លើការប្រមូលពលរដ្ឋធ្វើបាតុកម្ម គឺដោយសារពលរដ្ឋនៅកូរ៉េអស់ជំនឿព្រោះតែជាបាតុកម្មដែលប្រមូលលុយ និងគ្រាន់តែជាបាតុកម្មជំនួញនយោបាយដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិពិតប្រាកដ។ លោកបញ្ជាក់ថា៖ “ក្រុមប្រឆាំងតែងតែធ្វើបាតុកម្មដើម្បីតែប្រមូលលុយដើម្បីតែប្រយោជន៍ខ្លួន ហើយពលរដ្ឋក៏គេលែងជឿទៀតដែរ ព្រោះមិនដែលឃើញបានស្អីផង”។ លោកបានកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសបានបន្តភាពជឿជាក់មកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ និងសម្តេចធិបតីទាំងការការពារបូរណភាពទឹកដីជាមួយប្រទេសជិតខាង និងការអភិវឌ្ឍរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោក សំ សឿនអ្នកតាមដានសង្គមនយោបាយ បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់ទិសទី និងនៅទឹកដីកូរ៉េខាងត្បូងសូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដើម្បីអធិបតេយ្យភាពជាតិ និងការអភិវឌ្ឍ៕ដោយ៖ពលជ័យ

  • បណ្ឌិត សូ ណារ៉ូ៖ ជនក្បត់ជាតិ សម រង្ស៊ី កាន់តែព្រហើនបង្កើនការអំពាវនាវដ៏ឆ្កួតលេលាដោយចេញសារឱ្យត្រៀមកម្លាំងប្រដាប់អាវុធ និងកម្លាំងមហាជនផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាទង្វើខុសច្បាប់

    បណ្ឌិត សូ ណារ៉ូ៖ ជនក្បត់ជាតិ សម រង្ស៊ី កាន់តែព្រហើនបង្កើនការអំពាវនាវដ៏ឆ្កួតលេលាដោយចេញសារឱ្យត្រៀមកម្លាំងប្រដាប់អាវុធ និងកម្លាំងមហាជនផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាទង្វើខុសច្បាប់

    បណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានសរសេរលើបណ្តាញសង្គមថា សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាមានការប្រុងប្រយ័ត្ន ក្នុងរយៈពេលចុងក្រោយនេះ ជនក្បត់ជាតិ សម រង្ស៊ី កាន់តែព្រហើនបង្កើនការអំពាវនាវដ៏ឆ្កួតលេលាដោយចេញសារឱ្យត្រៀមកម្លាំងប្រដាប់អាវុធ និងកម្លាំងមហាជនផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាទង្វើខុសច្បាប់ ជាបទល្មើសមានទោសព្រហ្មទណ្ឌកម្រិតធ្ងន់។ បណ្ឌិត សូ ណារ៉ូ បានបញ្ជាក់ថា ការស៊ែ share សារទាំងនេះ ដែលមានចរិតញុះញង់ផ្តួលរំលំរាជរដ្ឋាភិបាល អាចចាត់ទុកជាទង្វើសមគំនិតនឹងបទល្មើសព្រហ្មទណ្ឌ ដែលអាចមានទោសសមគំនិតក្បត់ ជាពិសេសអ្នកគាំទ្រ សម រង្ស៊ី កំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នកុំចូលរួមសមគំនិតក្បត់ ដោយដាច់ខាតមិនត្រូវស៊ែ នូវសាររបស់ជនក្បត់ជាតិ សម រង្ស៊ី លើទំព័រសង្គម Facebook ឬ Tik Tok របស់ខ្លួនដោយខ្វះការពិចារណារួចជាប់ទោស៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន៖ ករណីនាយទាហានឈ្មោះ ម៉ី តារា នេះជារឿងចាស់ទេ ប៉ុន្តែទណ្ឌិត សម រង្ស៊ី បានយកមកបង្ហោះជាថ្មី ដើម្បីបំភាន់មតិសាធារណជន

    អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន៖ ករណីនាយទាហានឈ្មោះ ម៉ី តារា នេះជារឿងចាស់ទេ ប៉ុន្តែទណ្ឌិត សម រង្ស៊ី បានយកមកបង្ហោះជាថ្មី ដើម្បីបំភាន់មតិសាធារណជន

    ភ្នំពេញ៖ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ករណីនាយទាហានឈ្មោះ ម៉ី តារា នេះ ជារឿងចាស់ទេ ប៉ុន្តែទណ្ឌិត សម រង្ស៊ី បានយកមកបង្ហោះជាថ្មី ដើម្បីបំភាន់មតិសាធារណជន។ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ករណីធ្លាប់បានបកស្រាយតាមបណ្ដាញសង្គមម្ដងរួចមកហើយ ក្នុងខ្លឹមសារដូចខាងក្រោម៖បុគ្គលឈ្មោះ ម៉ី ដារ៉ា បានបន្លំស្លៀកពាក់ឯកសណ្ឋានជាកងទ័ព ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត មិនអាចលើកលែងឱ្យបាន។ កន្លងមកបុគ្គលរូបនេះបានអំពាវនាវឱ្យយុវជនទៅចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀតផង។យោធភូមិភាគទី៥ បានបញ្ជាក់បុគ្គលរូបនេះបានប្រព្រឹត្តបទល្មើសឆបោក, អនុវត្តខុសនឹងបទវិន័យទូទៅកងយោធពលខេមរភូមិន្ទជាច្រើនលើក ព្រមទាំងបានបោះបង់អង្គភាពហើយបានរត់គេចខ្លួនពីការអនុវត្តច្បាប់ ទៅជ្រកកោណនៅប្រទេសអូស្រ្តាលី ថែមទាំងបានចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់ វាយប្រហារជាបន្តបន្ទាប់មកលើកងយោធពលខេមរភូមិន្ទ និងរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនាមខ្ញុំ ជាអ្នកនាំពាក្យអគ្គបញ្ជាការ ខ្ញុំសូមអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការឃោសនាអូសទាញ និងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលនៅក្រៅប្រទេស រហូតចូលរួមក្នុងចលនាខុសច្បាប់ណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រោះនេះជាបទល្មើសព្រហ្មទណ្ឌ៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គាំទ្រទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការពារជាតិចិន

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គាំទ្រទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការពារជាតិចិន

    នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គាំទ្រទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ ឯកឧត្តម Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងទំនាក់ទំនងយោធារវាងកម្ពុជានិងចិន ដែលឯកឧត្តមបានចេញមកបដិសេធ ចំពោះការលើកឡើងទាំងឡាយណាដែលថា «ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរមានភាពរកាំរកូស»។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជាការពិតណាស់កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូនដែលបានរួមសុខរួមទុក្ខជាមួយគ្នា និងតែងមានជំហរគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនងយោធាកម្ពុជា-ចិនទៀតសោត ក៏កំពុងមានកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា ព្រមទាំងពង្រឹង និងពង្រីកបន្ថែមជាបន្តបន្ទាប់។ ជាក់ស្ដែង កងទ័ពប្រទេសទាំងពីរ កន្លងមក បានបង្កើតឱ្យមានសមយុទ្ធរួមគ្នាជាច្រើន ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាយោធា ក្នុងនោះមានសមយុទ្ធនាគមាស ដែលបានធ្វើឡើង៦លើកកន្លងមក ចាប់តាំងពីឆ្នាំ២០១៦ ហើយកំពុងពង្រីកកាន់តែធំឡើងៗ និងសមយុទ្ធសុខាភិបាលយោធារួមគ្នា ឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ជាដើម។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តថា កាលពីឆ្នាំ២០២៤ «សមយុទ្ធនាគមាស» ត្រូវបានពង្រីកវិសាលភាពបន្ថែមការហ្វឹកហ្វឺននៅលើគោកដោយបន្តធ្វើនៅលើទឹកថែមទៀត ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ហើយសមយុទ្ធនាគមាស ឆ្នាំ២០២៥…

  • ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនចូលរួមវេទិកា OISCA International ទីក្រុងតូក្យ លើកទី៤៦ នៅសភាជប៉ុន

    ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនចូលរួមវេទិកា OISCA International ទីក្រុងតូក្យ លើកទី៤៦ នៅសភាជប៉ុន

    តបតាមការអញ្ជើញរបស់លោក​ Kitsuki Fumio អគ្គលេខាធិការរបស់អង្គការ​OISCA International កាលរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយលោក​ សុខ​ ធា​ អគ្គទីប្រឹក្សាស្ថានទូត​ បានចូលរួមវេទិកា OISCA International ទីក្រុងតូក្យូលើកទី៤៦ ដែលរៀបចំដោយអង្គការសម្រាប់ភាពរីកចម្រើនផ្នែកស្មារតី និងវប្បធម៌ឧស្សាហកម្ម (Organization for Industrial Spiritual and Cultural (OISCA) International នៅសភាជប៉ុន។ វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីស្វែងយល់ពីវឌ្ឍនភាពអនុវត្តន៍គម្រោងរបស់អង្គការ OISCA International ដែលបាននឹងកំពុងប្រតិបត្តិការក្នុងប្រទេសចំនួន​៤១ ដូចជា ការបង្កើនសមត្ថភាពដល់យុវជន​/ក្មេង ការអប់រំនិងបង្កើនការយល់ដឹងពីបរិស្ថាន​ ការអភិវឌ្ឍជនបទ​ ការអភិរក្ស​ និងការស្ថារឡើងវិញធនធានព្រៃឈើ និងសមុទ្រ​ និងផ្លាស់ប្តូរយោបល់ក្នុងចំណោមអ្នកចូលរួមទាំងអស់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ​ រួមទាំង​ រៀបចំសំណើក្នុងការអនុវត្តគម្រោងបន្តទៀត។ ក្នុងវេទិកានេះ មានការចូលរួមពីសមាជិកសភា ឯកអគ្គរាជ/រដ្ឋទូត តំណាងក្រសួងការបរទេសជប៉ុន ភារធារីនិង តំណាងស្ថានទូតបរទេសប្រចាំប្រទេសជប៉ុន និងក្រុមហ៊ុនឯកជនជប៉ុន​។…