Category: Politico 360

  • ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ការពារសន្តិសុខការបោះឆ្នោត

    ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ការពារសន្តិសុខការបោះឆ្នោត

    កំពង់ឆ្នាំង៖ ដោយទទួលបានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសៅរ៏ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភុមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៏ការពារសន្តិសុខ សម្រាប់ការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឆ្នាំ២០២៤។ បន្ទាប់ពីការបោះឆ្នោតលើកទី១នៅឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមនីតិកាល និងអាណត្តិជាបន្តបន្ទាប់មានដូចជា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ នេះគឺជាសក្ខីភាពដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅប្រទេសកម្ពុជា។…

  • ឯកឧត្តម នេត្រ ភក្ត្រា៖ រយៈពេលមួយខែនៃការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ (APP) NoDrug មានអ្នកទាញយកនិងប្រើប្រាស់ សរុបបានចំនួន ៨៦០៤នាក់

    ឯកឧត្តម នេត្រ ភក្ត្រា៖ រយៈពេលមួយខែនៃការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ (APP) NoDrug មានអ្នកទាញយកនិងប្រើប្រាស់ សរុបបានចំនួន ៨៦០៤នាក់

    រយៈពេលមួយខែនៃការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ (APP) NoDrug https://nodrugsnacd.com/download_kh ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានអ្នកទាញយកនិងប្រើប្រាស់ សរុបបានចំនួន ៨ ៦០៤ នាក់។ នេះជាការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ក្នុងកិច្ចប្រជុំបូកសរុបការងារផ្សព្វផ្សាយអប់រំកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមបានថ្លែងថា នេះជាការបោះជំហានដ៏វិជ្ជមានមួយក្នុងការងារអប់រំនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយប្រើប្រាស់មធ្យោបាយបណ្តាញទំនាក់ទំនងសង្គមទំនើប និងរហ័សពេញនិយម និងមានជំនឿថាចំនួននៃការដំឡើងនិងប្រើប្រាស់កម្មវិធីនេះនឹងកើនឡើងកាន់តែច្រើនថែមទៀតដើម្បីរួមគ្នាទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនខុសច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំបានថ្លែងថាការបង្កើតកម្មវិធីទូរសព្ទដៃ APP NoDrug ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។ ឯកឧត្តមបានថ្លែងថាការងារផ្សព្វផ្សាយអប់រំជាការងារអាទិភាពទី១ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៩ ឆ្នាំ២០២៤ នេះ ហើយគណៈកម្មការទទួលបន្ហទុកផ្សព្វផ្សាយអប់រំ ដឹកនាំអន្តរវិស័យលើការបញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់ វិនាសកម្ម និងបំផុសចលនាប្រឆាំងគ្រឿងញៀនគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋាន។ គួរបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មានការប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមអធិបតីភាពឯកឧត្តម នេត្រ…

  • ឯកឧត្តម សោម សូរីដា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមានសិទ្ធិបោះឆ្នោតចំនួន២ដង

    ឯកឧត្តម សោម សូរីដា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមានសិទ្ធិបោះឆ្នោតចំនួន២ដង

    ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ហើយនៅវេលាម៉ោង ៧:០០ព្រឹក ការិយាល័យបោះឆ្នោតទាំងអស់ ត្រូវបើកដំណើរការព្រមៗគ្នា ដើម្បីទទួលឱ្យអ្នកបោះឆ្នោតចូលមកបោះឆ្នោតតាមនីតិវិធី។ ឯកឧត្តមបានបញ្ជាក់ថា អ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កា ត់ក្នុងមុខតំណែងទាំងអស់ ហើយឯកសារដែលត្រូវប្រើសម្រាប់ការបោះឆ្នោត គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬបណ្ណសម្គាល់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ អ្នកបោះឆ្នោតដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត នៃការិយាល័យបោះឆ្នោតណា ត្រូវទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោតនោះ។ អ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមានសិទ្ធិបោះឆ្នោតចំនួន២ដង ដោយលើទីមួយ អ្នកបោះឆ្នោត នឹងត្រូវទទួលសន្លឹកឆ្នោតដែលមានពណ៌ផ្ទៃមេឃ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ហើយសន្លឹកឆ្នោតនេះត្រូវដាក់ទៅក្នុងហិបឆ្នោតដែលស្ថិតនៅលើតុអនុប្រធានការិយាល័យបោះឆ្នោត រួចហើយ ទើបគាត់ទទួលបានសន្លឹកឆ្នោតមួយសន្លឹកទៀតដែលមានពណ៌ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ហើយដែលត្រូវដាក់ចូលទៅក្នុងហិបឆ្នោតដែលស្ថិតនៅលើតុសមាជិកទី១។ អ្នកបោះឆ្នោត តម្រូវឱ្យជ្រលក់ម្រាមដៃចូលក្នុងទឹកខ្មៅលុបមិនជ្រះ នៅក្រោយពេលគាត់បានបោះឆ្នោតទាំងពីរសន្លឹកនេះរួច។ ការបោះឆ្នោត នឹងត្រូវ បន្តរហូតដល់អស់អ្នកដែលត្រូវមកបោះឆ្នោត ឬករណីមានអ្នកមកបោះឆ្នោតជាបន្តបន្ទាប់ ការិយាល័យបោះឆ្នោតនឹងត្រូវដំណើរការរហូតដល់ម៉ោង ៣:០០រសៀល។ នៅពេលអ្នកបោះឆ្នោតចុងក្រោយបានបោះឆ្នោតរួច និងបានចេញផុតពីការិយាល័យបោះឆ្នោត ប្រធាន គ.ក.ប…

  • ឯកឧត្តម សោម សូរីដា៖ រយៈពេល៨ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយធ្វើសកម្មភាពឃោសនាក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ

    ឯកឧត្តម សោម សូរីដា៖ រយៈពេល៨ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយធ្វើសកម្មភាពឃោសនាក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ

    ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានថ្លែងបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៤ ខែឧសភា នេះថា ក្នុងរយៈពេល៨ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គ.ជ.ប សង្កេតឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ។ ឯកឧត្តមបានបន្តថា យោងតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គិតត្រឹមម៉ោងពីររសៀលថ្ងៃនេះ យើងអាចធ្វើការបូកសរុបព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជារួមបា នដូចខាងក្រោម៖គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗនិងតាមលទ្ធភាពរៀងៗខ្លួន ជាអាទិ៍ ការហែក្បួនឃោសនា ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោតនៅតាមទីស្នាក់ការគណបក្ស និងតាមឃុំ សង្កាត់ ការចែកខិត្តបណ្ណ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចាក់ចល័តតាមភូមិជាដើម។ ដោយបានយល់ច្បាស់នូវភារកិច្ចរបស់ខ្លួន មន្ត្រីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ពិសេស គធ.ខប បានអនុវត្តយ៉ាងត្រឹមត្រូវតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ក្នុងការសម្របសម្រួលជាមួយគ្រប់គណបក្សនយោបាយ ដោយឈរលើ គោលការណ៍ស្មើភាព អព្យាក្រឹត ឥតលម្អៀង ដើម្បីរៀបចំ…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពន្យល់សមភាគីវៀតណាមពីគម្រោង«ព្រែកជីកហ្វូណនតេជោ»

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពន្យល់សមភាគីវៀតណាមពីគម្រោង«ព្រែកជីកហ្វូណនតេជោ»

    លើទឹកដីជប៉ុន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពន្យល់លម្អិតបន្ថែមអំពីគម្រោង «ព្រែកជីកហ្វូណនតេជោ» ជូនលោក Lee Minh Khai ឧបនាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយគម្រោងនេះជាព្រែកជីក ដែលជីកលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណនមកម៉្លេះ។ ចំពោះគម្រោងនេះ កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតអស់រយៈពេល២៦ខែ ដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន៤៨នាក់ ដែលក្នុងនោះមានកម្រិតជំនាញជាសាស្រ្តាចារ្យមហាបរិញ្ញាវិទ្យាសាស្រ្តចំនួន១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន៣០នាក់ និងកម្រិតវិស្វករចំនួន៧នាក់ ដែលសុទ្ធសឹងដែលមានជំនាញនិងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។ ផ្លូវទឹកនេះ នឹងសាងសង់សន្ទះផ្លូវទឹកចំនួន៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និង ខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និង អាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្កឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងបានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទដែលមានសារៈប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន៥ នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។ បន្ទាប់ពីបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយ និងការផ្តល់ទិន្នន័យយ៉ាងជាក់លាក់ចំពោះគម្រោងនេះ ភាគីគណៈប្រតិភូវៀតណាមបានថ្លែងអំណរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសម្តែងការយល់ស្របចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដោយសង្ឃឹមថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យ គ.ជ.ប៖ ការវាយតម្លៃបឋមរយៈពេល៨ថ្ងៃ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ បានប្រព្រឹត្តទៅដោយរលូន

    អ្នកនាំពាក្យ គ.ជ.ប៖ ការវាយតម្លៃបឋមរយៈពេល៨ថ្ងៃ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ បានប្រព្រឹត្តទៅដោយរលូន

    ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គឺចាប់ពីថ្ងៃទី១៧-២៤ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះគណបក្សនយោបាយទាំង៥ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា សម្រាប់ការវាយតម្លៃបឋមការការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ សវត្ថិភាពល្អ គ្មានអំពើហិង្សានិងពុំមានបាតុភាពគួរឲ្យកត់សម្គាល់នោះទេ។ គណបក្សដែលើធ្វើសកម្មភាពឃោសនាច្រើនជាងគេ គឺគណបក្សប្រជាជនកម្ពុជា។ បើតាម គ.ជ.ប បានបង្ហាញថា ក្នុងរយៈពេល ៨ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គ.ជ.ប សង្កេតឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលរាជធានី…

  • មេដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ កោតសរសើរពីវីរភាពអង់អាចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាលរយៈពេល៩ខែមកនេះ

    មេដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ កោតសរសើរពីវីរភាពអង់អាចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាលរយៈពេល៩ខែមកនេះ

    ភ្នំពេញ៖ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានកោតសរសើរពីវីរភាពអង់អាចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយពុំបានគិតពីការនឿយហត់ក្នុងការដឹកនាំរាជរដ្ឋាភិបាលរយៈពេល៩ខែមកនេះ។ ការខិតខំប្រឹងប្រែងរបស់សម្តេចធិបតី បានរំលេចឡើងនូវរូបរាងជាច្រើនពាក់ព័ន្ធជាមួយនឹងសមិទ្ធផលផ្សេងៗ ដូចជាការលុបបំបាត់គ្រឿងញៀនកំពុងបន្តដូចភ្លៀងរលឹម។ ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបន្តថា ការចេញទៅទស្សនកិច្ចនៅក្រៅប្រទេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទទួលបានលទ្ធផលជាច្រើនតាំងពីតាំងពីពេលចូលកាន់តំណែងមក។ឯកឧត្តមគាំទ្រនូវការខិតខំប្រឹងប្រែងរបស់សម្តេចធិបតី និងបដិសេធរាល់ពាក្យសំដីអ្នកនយោបាយក្រៅប្រទេសដែលមើលងាយរិះគន់ជាន់ពន្លិចដល់ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានបង្ហាញទស្សនៈថា ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ កំពុងដើរស្របទៅតាមគោលនយោបាយបញ្ចកោណដែលសម្តេចធិបតីបានរៀបចំ។ អ្វីដែលជាពិសេសទៅទៀតនោះ គឺការកំណត់ទិសដៅនៃការជីកព្រែកហ្វូណនតេជោនៅពេលខាងមុខនេះឱ្យបានជោគជ័យ។ សម្តេចធិបតីខិតខំដើម្បីឱ្យបាននៅសមិទ្ធផលថ្មីនេះ គឺមិនមែនជារឿងងាយស្រួលមិនមែនជារឿងគិតភ្លាមបានភ្លាមនោះទេ គឺមានការបែងចែកគិតគូរវែងឆ្ងាយណាស់ទស្សនចក្ខុវិស័យ។ មិនដូចអ្នកដែលអង្គុយចាំជាន់ពន្លិចចាំតែរិះគន់នោះទេ។ សូមជម្រាបថា គិតមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុកាលបាន៩ ខែហើយ។ រាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត…

  • គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីប្រាំពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ ប្រព្រឹត្តទៅដោយរលូន

    គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីប្រាំពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ ប្រព្រឹត្តទៅដោយរលូន

    ភ្នំពេញ៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃទីប្រាំពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ គ.ជ.ប បានបន្តថា តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ឃើញថា៖ គ.ជ.ប បានបញ្ជាក់ថា ជារួម ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង…

  • ឯកឧត្តម សូរ៉ាត ហ្សាគារ ៖ ចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ

    ឯកឧត្តម សូរ៉ាត ហ្សាគារ ៖ ចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ

    ភ្នំពេញ៖ ចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ ភាគីចិនក៏នឹងខិតខំធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការធ្វើទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ ជាមួយកម្ពុជា លើគ្រប់វិស័យជាច្រើនទៀត។ នេះជាការបញ្ជាក់របស់ឯកឧត្តម សូរ៉ាត ហ្សាគារ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានសម្តែងនូវក្តីរីករាយដោយឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរមានការរីកចម្រើន។ សម្ដេចតេជោពិតជារីករាយ ដោយឃើញពីលទ្ធផលនៃជំនួប រវាងឯកឧត្តមជាមួយនឹងសម្ដេចរដ្ឋមហាសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅកាលពីម្សិលមិញ។ ជាការឆ្លើយតប ឯកឧត្តម Shohrat Zakir ពិតជារីករាយដែលបានជួប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា នៅថ្ងៃនេះ។ ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន ប្រមាណ៧០ឆ្នាំ ប្រទេសទាំងពីរបានពង្រឹងនិងពង្រីកទំនាក់ទំនងក្លាយជាមិត្តដែកថែប

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន ប្រមាណ៧០ឆ្នាំ ប្រទេសទាំងពីរបានពង្រឹងនិងពង្រីកទំនាក់ទំនងក្លាយជាមិត្តដែកថែប

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន ក្នុងរយៈពេលប្រមាណ៧០ឆ្នាំ ប្រទេសទាំងពីរបានពង្រឹង និងពង្រីកទំនាក់ទំនងក្លាយជាមិត្តដែកថែប ព្រមទាំបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ សម្តេចធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ព្រមទាំងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅវិមានសន្តិភាពនារសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Shohrat Zakir បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានគោរពជម្រាបជូនសម្តេចធិបតីថា តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជា ថា ឯកឧត្តមបានកត់សម្គាល់ឃើញថា កម្ពុជា ជាពិសេស រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីលទ្ធផលនៃជំនួបប្រកបដោយផ្លែផ្កាជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី…