Category: Politico 360

  • សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយ ត្រូវបានធានា​យ៉ាង​ពេញលេញ

    សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយ ត្រូវបានធានា​យ៉ាង​ពេញលេញ

    ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) នឹងរៀបចំវេទិកានិពន្ធនាយកលើកទី២១ឆ្នាំ២០២៤​ របស់ខ្លួន ក្រោមប្រធាន​បទ៖”វិជ្ជាជីវៈ​សារព័ត៌មាន និងការបញ្ចេញមតិ” នៅព្រឹកថ្ងៃសៅរ៍ទី២១ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារសុខាភ្នំពេញ។ ជាមួយគ្នានេះ នៅក្នុងសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ឆ្នាំ២០២៤នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចថា អនុលោមតាមច្បាប់និងបទប្បញ្ញត្តិរបស់កម្ពុជា សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយត្រូវបានធានាយ៉ាងពេញលេញ ប៉ុន្តែអ្នកសារព័ត៌មានមិនត្រូវប្រើប្រាស់សិទ្ធិទាំងនោះ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់សង្គម សណ្តាប់ធ្នាប់សាធារណៈរួមទាំងសន្តិសុខជាតិនោះទេ។ សម្តេចធិបតីនាយករដ្ឋមន្រី្តក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មានផងដែរ។ នៅក្នុងសារលិខិតអបអរសាទរកម្រាស់បីទំព័រ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណអ្នកសារព័ត៌មានទាំងអស់​ដែលបានជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្រ្តនាពេលថ្មីៗនេះ ដូចជា ព្រឹត្តិការណ៍នៃការ​សម្ពោធបើកការ​ដ្ឋាន​ព្រែកជីកហ្វូណនតេជោ និងការរួមចំណែកផ្សព្វផ្សាយដើម្បីបន្សាបព័ត៌មានព័ត៌មានក្លែងក្លាយ​ទាក់ទងនឹងកិច្ច​សហ​ប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA រួមទាំងការផ្សព្វផ្សាយពីព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក ដែលទទួលបានជោគជ័យដ៏ធំធេងនាពេលកន្លងមកនេះផងដែរ៕សូមជូនសារលិខិតអបអរសាទរ៖

  • ទីប្រឹក្សាសន្តិសុខជាតិជប៉ុនវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា

    ទីប្រឹក្សាសន្តិសុខជាតិជប៉ុនវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម AKIBA Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា។ កម្ពុជាជាដៃគូដ៏មានសារៈសំខាន់របស់ជប៉ុន ទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ការវាយតម្លៃរបស់ទីប្រឹក្សាសន្តិសុខជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមទីប្រឹក្សា ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចធិបតីថា រាជរដ្ឋាភិបាលជប៉ុននឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ស្របតាមស្មារតីនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជប៉ុន-កម្ពុជា។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ជប៉ុនដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្ដិភាពនៅកម្ពុជា,ការស្ដារ និងកសាងប្រទេសឡើងវិញ ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរីកចម្រើនលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ពិសេសភាពរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ។ សម្ដេចធិបតី និងឯកឧត្តមទីប្រឹក្សាក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានសារៈសំខាន់ដល់សន្តិភាព, ស្ថេរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • សម្ដេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍនោះឡើយ

    សម្ដេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍនោះឡើយ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការអភិវឌ្ឍនោះឡើយ។ ការបញ្ជាក់របស់សម្តេចតេជោ ក្នុងជំនួបពិភាក្សាការងារ​ជាមួយឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Akiba Takeo និង ប្រតិភូទាំងអស់ ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែមានការរីកចម្រើន ហើយឈានទៅដល់ការយោគយល់គ្នាកាន់តែច្រើនឡើង តាមរយៈទស្សនកិច្ច និងការពិភាក្សាគ្នានាពេលនេះ។ នៅក្នុងឱកាសជំនួបនេះ ឯកឧត្តម Akiba Takeo បានសម្តែងនូវក្តីសោមនស្សរីករាយ និងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបពិភាក្សាការងារ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព…

  • យុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរៀបចំយុទ្ធនាការ «ផ្ការីក» ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ក្រោមដំបូលសន្តិភាព និងធ្វើការថ្កោលទោសចំពោះចលនាផ្ការីកបែប «ភេរវកម្ម»

    យុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរៀបចំយុទ្ធនាការ «ផ្ការីក» ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ក្រោមដំបូលសន្តិភាព និងធ្វើការថ្កោលទោសចំពោះចលនាផ្ការីកបែប «ភេរវកម្ម»

    ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលដឹកនាំដោយ មេដឹកនាំយុវជនសង្គមស៊ីវិល លោក ហេង សំណាង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ បានជួបជុំគ្នាសមាជិកសមាជិកា តំណាងប្រធានផែន ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល ជាច្រើនរូប រៀបចំយុទ្ធនាការ «ផ្ការីក» ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ក្រោមដំបូលសុខសន្តិភាពក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧។ ការរៀបចំនៃយុទ្ធនាការ «ផ្ការីក» នេះ គឺឆ្លើយតបទៅនឹងទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់ និងជាអ្នកនយោបាយមានវ័យចាស់ជិតចូលក្តារមឈូស ដែលតែងតែបំផុស បំផុល ញុះញង់ និងបំបះបោរឱ្យពលរដ្ឋធ្វើបដិវដ្តពណ៌តាមផែនការរបស់ខ្លួន «ផ្ការីក»ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុកខ្លឹមសារ «ផ្ការីកនាំមកនូវសន្តិភាព និងការអភិវឌ្ឍក្រោមដំបូលសន្តិភាពសម្តេចតេជោ ហ៊ុន សែន» និងខ្លឹមសារ ថ្កោលទោសចំពោះ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ បង្កើតចលនាជាតិតស៊ូ ផ្ការីក ផ្ការោយ ពីមុន ចលនាព្រះអាទិត្យរះ ព្រះអាទិត្យលិច បច្ចុប្បន្ន លិចលែងរះ និងរោយលែងរីក។ នាឱកាសនោះ លោក ហេង សំណាង បានថ្លែងថា…

  • មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ចាត់ទុកការញុះញង់របស់​ទណ្ឌិតក្បត់ជាតិ​ឱ្យពលរដ្ឋធ្វើបដិវដ្តន៍ពណ៌នៅកម្ពុជាជាអំពើ «ភេរវកម្ម»

    មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ចាត់ទុកការញុះញង់របស់​ទណ្ឌិតក្បត់ជាតិ​ឱ្យពលរដ្ឋធ្វើបដិវដ្តន៍ពណ៌នៅកម្ពុជាជាអំពើ «ភេរវកម្ម»

    ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលនៃ​សមាគមយុវជនខ្មែរមហានគរ រួមបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានចាត់ទុកការបំបះបោរ និងញុះញង់ឱ្យប្រជាពលរដ្ឋខ្មែររបស់ទណ្ឌិត​ក្បត់ជាតិបីជំនាន់សម រង្ស៊ី ឱ្យធ្វើបដិវដ្តន៍ពណ៌នៅកម្ពុជា តាមរយៈគម្រោង «ផ្ការីក» គឺជាអំពើ«ភេរវកម្ម» សុទ្ធសាធ។ ការថ្លែងបែបនេះរបស់លោក ហេង សំណាង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីសង្កេតឃើញទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់ និងជាអ្នកនយោបាយមានវ័យចាស់ជិតចូលក្តារមឈូស បានបំផុសបំផុល ញុះញង់ និងបំបះបោរឱ្យពលរដ្ឋធ្វើបដិវដ្តពណ៌ «ផ្ការីក ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ លោក ហេង សំណាង បានថ្លែងថា «ចលនាក្បត់ជាតិរបស់ សម រង្ស៊ី តែងតែបង្កើតបំផុសញុះញង់ឱ្យមានព្រឹត្តិការណ៍ជាអាទិ៍៖ ថ្មីៗនេះ ដូចប្រជាពលរដ្ឋ និងមហាជនបានដឹងហើយថា ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺតែងតែបានជួបជុំគ្នា ធ្វើការថ្កោលទោស និងវាយបកត្រឡប់ទៅវិញពីការបើកវាំងនន នយោបាយខ្មៅកខ្វក់ អំពីមនោគមន៍វិទ្យាខ្មៅកខ្វក់ដើម្បីឱ្យមហាជនបានដឹង»។ លោកបញ្ជាក់ទៀតថា ដោយឡែកកាលពីពេលថ្មីៗនេះ ការបំផុសសាជាថ្មីរបស់ទណ្ឌិត សម រង្ស៊ី និង…

  • បណ្ឌិត ហែម ប្រសើរ អំពាវនាវទៅ​ដល់ប្រជាពលរដ្ឋ យុវជនកុំជឿតាមការញុះ​ញង់​ឃោសនារបស់ទណ្ឌិត សម រង្សី

    បណ្ឌិត ហែម ប្រសើរ អំពាវនាវទៅ​ដល់ប្រជាពលរដ្ឋ យុវជនកុំជឿតាមការញុះ​ញង់​ឃោសនារបស់ទណ្ឌិត សម រង្សី

    ភ្នំពេញ៖ បណ្ឌិត  ហែម ប្រសើរ ប្រធានសម្ព័ន្ធភាព​បណ្តុំ​សមាគមអង្គការសង្គមស៊ីវិល បានអំពាវនាវទៅ​ដល់ប្រជាពលរដ្ឋ យុវជននិងសមាជិករបស់ខ្លួនទាំងអស់  ជៀសឱ្យឆ្ងាយ កុំជឿលុងតាមការញុះ​ញង់តាម​ការ​ឃោសនារបស់ទណ្ឌិត សម រង្សី ឬក៏ក្រុមប្រឆាំងក្រៅច្បាប់  ធ្វើសកម្មភាពណាមួយដែលធ្លាក់ចូលទៅក្នុងរូបភាពសកម្មភាពផ្ការីក  ដែលអាចឱ្យបងប្អូនរងគ្រោះ ទទួល​នូវ​ទោស​ទណ្ឌ ដោយខ្លួនមិនបានដឹងមុន។ ការអំពាវនាវនេះ បានធ្វើឡើងខណៈដែលជនក្បត់ជាតិ៣ជំនាន់ បាននិងកំពុងធ្វើយុទ្ធនាការផ្ការីកញុះញងប្រជាពលរដ្ឋ និងកងកម្លាំងជាតិឱ្យងើបឈរបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ បណ្ឌិតបានបន្តថា ដូចប្រទេសណា ប្រជាជនណា ក៏ដូចជាប្រជាជនណាដែរ គឺទាំងអស់គ្នាតែងចង់មានក្តីសុខ ចង់មានការរីកចម្រើន ចង់បានសុភមង្គលនៅក្នុងគ្រួសារ មានការស្រឡាញ់ទាំងផ្លូវកាយទាំងផ្លូវចិត្ត ពោលចំណុច ទាំងអស់នេះហើយទើបស័ក្តិសមជាពលរដ្ឋដែលមាន សេចក្តីថ្លៃថ្នូរក្នុងនាមមនុស្សជាតិលើសកលលោក។ ប៉ុន្តែដោយឡែកអ្វីសម្រាប់ទឹកដីរបស់កម្ពុជាយើងវិញ បែរជារងគ្រោះម្តងហើយម្តងទៀត ព្រោះតែគំនិត ទុច្ចរិត របស់ទណ្ឌិត សម រង្សី ដែលតែងតែព្យាយាម ញុះញង់ មនុស្សជាតិឯងឱ្យដុតរោលប្រទេសរបស់ខ្លួន ធ្វើយ៉ាងណាចង់ឃើញប្រទេសខ្លួនមានការបែកបាក់និរាសព្រាត់ប្រាសគ្នា ឱ្យមានពលរដ្ឋមានស្នាមទឹកភ្នែក ជាថ្នូរដើម្បីខ្លួនចង់បានអំណាចជាអ្នកដឹកនាំប្រទេស។ បណ្ឌិត ហែម ប្រសើរ បានបន្តថា ជាក់ស្តែង អ្នកនយោបាយប្រឆាំងជាច្រើនមិនថាប្រទេសអាស៊ី ឬក៏អ៉ឺរ៉ុបនោះឡើយ ជាពិសេសគឺសហរដ្ឋអាមេរិក ពោលគឺមិនធ្លាប់មានអ្នកនយោបាយប្រឆាំងណាមួយ ញុះញង់ឱ្យប្រជាជនខ្លួនក្រោកប្រឆាំងធ្វើបដិវត្តន៍ផ្ការីកផ្តួលរំលំរដ្ឋាភិបាលរបស់គេនោះឡើយដែរ។ ជាក់ស្តែងប្រសិន បើអាមេរិកមានអ្នកនយោបាយគំនិតទុច្ចរិត…

  • សម្ដេចធិបតី កោតសសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

    សម្ដេចធិបតី កោតសសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃ​​ឧស្សាហកម្ម​ស៊ីម៉ង់ត៍ ដែលបច្ចុប្បន្ននេះ​ បណ្តា​ក្រុមហ៊ុន​ដែល​ជា​សមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២ ៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១ ៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ, វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ,​ បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់បណ្ដាក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ផងដែរ។ ​តប​តាម​សំណូមពរ​របស់​សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​សម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច…

  • ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធស្នើ​រាជរដ្ឋាភិបាល​បង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ

    ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធស្នើ​រាជរដ្ឋាភិបាល​បង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ

    ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល បានស្នើសុំដល់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ ដើម្បីរក្សាបាននូវស្ថេរភាពនយោបាយ និងគាំទ្រទៅដល់រាជរដ្ឋាភិបាលក្នុងការតាក់តែងច្បាប់ភេរវកម្ម។ លោក ហេង សំណាង ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល បានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋ បណ្តាអង្គការសមាគម យុវជនសង្គមស៊ីវិល បណ្តាគណបក្សនយោបាយបានសំណូមពរទៅដល់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីពិនិត្យលទ្ធភាពក្នុងការតាក់តែងច្បាប់ភេរវកម្មដាក់ក្រុមជ្រុលនិយមទៅជាក្រុមភេរវករ ពីព្រោះភេរវកម្ម គឺជាទង្វើមួយទាំងជាតិ និងអន្តរជាតិ រួមទាំងពិភពលោកទាំងមូលចាត់ទុកជាក្រុមខុសច្បាប់ ដោយមានការព្រួយបារម្ភដោយសារតែក្រុមនេះ មានចរិតកាចសាហាវក្នុងការបង្ហូរឈាម ក៏ដូចជាការញុះញង់បង្កើតភ្លើងសង្គ្រាម។ ចំពោះប្រទេសកម្ពុជាដែលមានទណ្ឌិតក្បត់ជាតិភៀសខ្លួននៅក្រៅប្រទេស គឺមិនដែលបានចោលចរិតដ៏កាចសាហាវរបស់ខ្លួននោះទេ ហើយតែងតែបំផុសបំផុលឱ្យបង្កើតនូវភ្លើងសង្គ្រាមផ្តួលរំលំរាជរដ្ឋាភិបាល ឬក៏ចង់ធ្វើបដិវត្តន៍ពណ៌។ លោក ហេង សំណាង បានបន្តថា ក្នុងនាមជាក្រុមយុវជនស្នើសុំ ឬក៏សំណូមពរដល់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ ក្នុងការរក្សាបាននូវស្ថេរភាពនយោបាយ សង្គម វឌ្ឍនភាពប្រទេសកម្ពុជា ពីព្រោះក្រុមយុវជនមិនចង់ឃើញភ្លើងសង្គ្រាម និងមានអស្ថេរភាពក្នុងប្រទេសនោះទេ។ សូមថ្កោកទោស ក៏ដូចជាគាំទ្រទៅដល់រាជរដ្ឋាភិបាលពិនិត្យមើលយន្តការណាមួយដើម្បីតាក់តែងច្បាប់ភេរវកម្ម។ ជាមួយគ្នានេះ…

  • កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ

    កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោកមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា។ លោកមេបញ្ជាការបានគោរពជម្រាបជូនសម្តេចធិបតីថា ដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការបន្តកិច្ចប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ លោកមេបញ្ជាការបានសម្ដែងនូវការពេញចិត្តដែលនាវា USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលនេះជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចតអស់រយៈពេល៨ឆ្នាំ។ លើសពីនេះ លោកមេបញ្ជាការបានប្តេជាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។ បន្ថែមពីនេះលោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាមេរិក ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savannah…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធ​ផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈ​ចលនាមហាជនគណបក្សប្រជាជនកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធ​ផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈ​ចលនាមហាជនគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា ធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ និងទិសដៅការងារបន្តរបស់ចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន ៧មករា។ តាមកម្មវិធីពិធីបើកសន្និបាតប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងពិធីបិទនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សន្និបាតនេះ មានការអញញជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន