Category: Politico 360

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា : ការចូលសំចតលើកទី១ នាវាចម្បាំងកងទ័ពជើង ទឹកសាធារណរដ្ឋកូរ៉េ DDH-978 នៅកម្ពុជា គឺជាប្រវត្តិសាស្ត្រដែលនឹងត្រូវកត់ត្រាទុក

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា : ការចូលសំចតលើកទី១ នាវាចម្បាំងកងទ័ពជើង ទឹកសាធារណរដ្ឋកូរ៉េ DDH-978 នៅកម្ពុជា គឺជាប្រវត្តិសាស្ត្រដែលនឹងត្រូវកត់ត្រាទុក

    ភ្នំពេញ : ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការចូលសំចតលើកទី១ នាវាចម្បាំងកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ DDH-978 នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២៤ នេះគឺជាប្រវត្តិសាស្ត្រដែលនឹងត្រូវកត់ត្រាទុក។ ឯកឧត្តមជឿជាក់កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ នឹងបន្តរីកចម្រើនជាបន្តទៀត នៅថ្ងៃអនាគត។ ការបញ្ជាក់នេះ ក្នុងពិធីជប់លៀងស្វាគមន៍ នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ ចំនួន០១គ្រឿង ឈ្មោះ Wang Geon Destroyer (DDH-978) ដឹកនាំដោយវរនាវីឯក Chio Jong Soo មេបញ្ជាការនាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តថា ដំណើរបំពេញទស្សនកិច្ចរបស់ នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ Wang Geon Destroyer ជាការពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។ នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េនេះ អាចទម្ងន់ផ្ទុកសរុប៥៥៨២តោន…

  • ឯកឧត្តម ប៉ែន បូណា៖ ក្រៅពីមានចំណេះជំនាញ មានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់

    ឯកឧត្តម ប៉ែន បូណា៖ ក្រៅពីមានចំណេះជំនាញ មានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់

    «ក្រៅពីមានចំណេះជំនាញច្បាស់លាស់និងមានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ និងការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដើម្បីឱ្យការសម្តែងមតិរបស់ខ្លួនធ្វើឡើងដោយមិនប្រឈមនឹងបញ្ហា ហើយមានប្រយោជន៍សម្រាប់សង្គម»។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស រួមទាំងសាស្រ្តាចារ្យ សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបប្រមាណជិត ៤០០ នាក់។ ក្នុងបាឋកថានេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ចំណុចសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណ ដែលប្រកាសដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតសំខាន់លើមុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានឆ្លៀតរំលេចអំពីសេរីភាពបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យដោយឈរលើនីតិរដ្ឋ ក្នុងនោះ ការគោរពច្បាប់និងគោរពសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាលក្ខខណ្ឌចាំបាច់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជា កតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសេចក្តីប្រកាសជាសាកល ស្តីពី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តនិងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការ​វិនិយោគ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តនិងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការ​វិនិយោគ

    រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តនិងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការ​វិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យ​កសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេច​សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធ “ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤” នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការ​វិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យ​កសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេច​សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ អ្វីដែលជាការកត់សម្គាល់ គឺសមត្ថភាពរបស់កូនខ្មែរ ដែលអាចផលិតរ៉ូបូត (Robot) ឆុងកាហ្វេ​បានដោយប្រើប្រាស់បច្ចេកវិទ្យា ហើយនេះជាស្នាដៃកូនខ្មែរ ក្នុងការផលិតឧបករណ៍ ឬសម្ភារៈដោយការច្នៃប្រឌិតភ្ជាប់នឹងបច្ចេកទេសក្នុងការផលិត ឬបម្រើសេវាកម្ម។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រើប្រាស់បច្ចេកវិទ្យារៀបចំធ្វើជាបញ្ជការងារ ដើម្បីផ្តល់ព័ត៌មាន អំពីតម្រូវការ និងឱកាសការងារជូនដល់និស្សិត និងអ្នកស្វែងរកការងារបានកាន់តែមានភាព​ងាយ​ស្រួល និងទំនើប ពិសេសអាចស្វែងរកព័ត៌មានឆាប់រហ័ស ដែលនេះជាការជួយដល់យុវជនខ្មែរ​ផង ក៏ដូចជាជួយដល់វិស័យឯកជនផង ក្នុងការស្វែងរកបុគ្គលិក បានតាមតម្រូវការ និង​ប្រកប​ដោយជំនាញពិតប្រាកដ។…

  • បណ្ឌិត សួន សេរីរដ្ឋា៖​ កម្ពុជាមិនមែនជាប្រទេស​ដែល​ប្រកាន់​របប​ផ្តាច់ការនោះទេ គឺជាប្រទេសប្រកាន់នៅរបបលទ្ធិប្រជាធិបតេយ្យ

    បណ្ឌិត សួន សេរីរដ្ឋា៖​ កម្ពុជាមិនមែនជាប្រទេស​ដែល​ប្រកាន់​របប​ផ្តាច់ការនោះទេ គឺជាប្រទេសប្រកាន់នៅរបបលទ្ធិប្រជាធិបតេយ្យ

    ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍​នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ថា របបផ្តាច់ការពិតប្រាកដនៅលើពិភពលោក គឺត្រូវតែដួលរំលំ ពីព្រោះរបបផ្តាច់ការមិនទទួលបានការពេញចិត្ត ការគាំទ្រការស្រឡាញ់ពីប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែកម្ពុជាមិនមែនជាប្រទេសដែលប្រកាន់របបផ្តាច់ការទេ គឺជាប្រទេសប្រកាន់នៅរបបលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានសង្វៀនប្រកួតប្រជែងការបោះឆ្នោតតាមរយៈលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សរៀងរាល់៥ឆ្នាំម្តងៗ ហើយរាជរដ្ឋាភិបាលកម្ពុជាប្រសូត្រចេញពីការបោះឆ្នោតតាមឆន្ទៈប្រជាពលរដ្ឋ ប្រជាពលរដ្ឋម្ចាស់ឆ្នោត គឺជាអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រនិងផ្តល់ទំនុកចិត្តឱ្យមេដឹកនាំគណបក្សប្រជាជកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលទទួលខុសត្រូវវាសនាប្រទេសជាតិ និងទទួលខុសត្រូវអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។ លោកបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត គឺទទួលបានការគាំទ្រការស្រឡាញ់ការពេញចិត្ត និងមានទំនុកចិត្តពីប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយអត់មានអ្វីដែលត្រូវព្រួយបារម្ភ និងអត់មានអ្វីដែលត្រូវយល់ច្រឡំដូចអ្វីដែលក្រុមជ្រុលនិយមនិយាយលើកឡើងអំពីរបបផ្តាច់ការនោះទេ ពីព្រោះកម្ពុជាអត់មានរបបផ្តាច់ការ មានតែរបបប្រជាធិបតេយ្យ សេរីពហុបក្ស ហើយដែលអនុវត្តរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគណបក្សណាដែលឈ្នះឆ្នោត គឺដឹកនាំរាជរដ្ឋាភិបាល ដឹកនាំវាសនាប្រទេសជាតិរបស់កម្ពុជា។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានបន្តទៀតថា អ្វីដែលក្រុមជ្រុលនិយមចង្អុលបង្ហាញអំពីប្រទេសបង់ក្លាដេស និងប្រទេសស៊ីរី វាមិនខុសពីអ្វីដែលពួកគេបាននិយាយពីអតីតកាលចង្អុលបង្ហាញពីប្រទេសលីប៊ី ឬក៏ប្រទេសទុយនេស៊ីទេ វាគឺជាសុបិន្តរបស់ពួកគេ ដែលពួកគេគិតថាគេធ្វើនយោបាយ គឺគេចង់ឱ្យមានព្រឹត្តិការណ៍បែបនឹងណាស់ ព្រឹត្តិការណ៍បែបបង្ហូរឈាម ទំនាស់ស៊ីវិល ព្រឹត្តិការណ៍បែបសង្គ្រាមឡើងវិញ។ ប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺយើងចង់ឱ្យស្ថេរភាព សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ គឺមានជានិច្ចនិរន្តសម្រាប់ធានាដល់ការរស់រានរបស់ប្រជាពលរដ្ឋកម្ពុជា។ លោកបានអះអាងថា នៅកម្ពុជាវាមិនមានអ្វីកើតឡើងដូចជាបណ្តាប្រទេសដែលក្រុមជ្រុលនិយមបានគិតបានស្រម៉ៃចង់បាននោះទេ។ មែនទែន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ៖ « កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល » នៅសាលសន្និបាតនិងពិពណ៌កោះពេជ្រ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូនេះ ប្រារព្ធឡើងមានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជន អង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមបុព្វជិតគ្រប់និកាយ សាសនា ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសថ្មីៗលើគ្រប់រូបភាពដែលពាក់ព័ន្ធ ទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។ សម្តេចធិបតីបានមានប្រសាសន៍បន្តថា ការដោះស្រាយការជួញដូរមនុស្ស គឺទាមទារឱ្យមានវិធានការទប់ស្កាត់ដែលមានប្រសិទ្ធភាពខ្ពស់ ដែលកន្លងមកយើងបានឃើញហើយថាមានជនល្មើសជាច្រើន ដែលភាគច្រើនដាច់ខាតជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់បានបន្លំខ្លួនចូលមកកម្ពុជា ដើម្បីសម្ងំលាក់ខ្លួនបង្កើតបានជាបទលើ្មសយ៉ាងអាណាធិបតេយ្យនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំមកនូវបច្ចេកទេសនៃបទល្មើសប្លែកៗ និងទំនើបៗ ដែលកម្ពុជាមិនធ្លាប់មានមកសាបព្រោះនៅលើទឹកដីកម្ពុជា ដោយទាញយកឱកាសនៃការអនុវត្តសេដ្ឋកិច្ចក្នុងដំណាក់កាលនៃការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។ សម្តេចធិបតី…

  • មេដឹកនាំគណបក្សខ្មែរអភិរក្ស៖ យុទ្ធសាស្ត្រផ្ការីករបស់សម រង្ស៊ី វាគ្រាន់តែជាផ្កាជ័រដែលមិនអាចរីកបានឡើយ

    មេដឹកនាំគណបក្សខ្មែរអភិរក្ស៖ យុទ្ធសាស្ត្រផ្ការីករបស់សម រង្ស៊ី វាគ្រាន់តែជាផ្កាជ័រដែលមិនអាចរីកបានឡើយ

    ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែរអភិរក្ស បានចំអកឱ្យជនក្បត់ជាតិ៣ជំនាន់ ថា យុទ្ធសាស្ត្រផ្ការីករបស់សម រង្ស៊ី វាគ្រាន់តែជាផ្កាជ័រដែលមិនអាចរីកបានឡើយ គឺគ្រាន់តែទុកសម្រាប់លម្អរគេហដ្ឋានរបស់ខ្លួនតែប៉ុណ្ណោះ។ ការចំអកនេះ បន្ទាប់ពីជនក្បត់ជាតិ ៣ជំនាន់ បាននឹងកំពុងធ្វើយុទ្ធនាការផ្ការីកដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយគំរូតាមប្រទេសបង់ក្លាសដេស ស៊ីរី …។ល។ ហើយវាគ្រាន់តែជាមធ្យោបាយទាល់ច្រកគ្មានការងារធ្វើចេះតែរករឿងអ្វីដែលប្លែកៗ មកញុះញង់ដើម្បីកុំអោយស្ងាត់ឆាកនយោបាយរបស់គាត់តែប៉ុណ្ណោះ។ ឯកឧត្តម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា ចំពោះយុទ្ធសាស្រ្តនយោបាយដែលទណ្ឌិត សម រង្ស៊ី ដាក់ឈ្មោះហៅថាផ្ការីកតាមគេតាមឯងនោះមកអំពាវនាវឃោសនាអុជអាលញុះញុងប្រជាពលរដ្ឋខ្មែរឱ្យងើបឈរបះបោរប្រឆាំងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាដោយយកឧទាហរណ៍គំរូតាមប្រទេសបង់ក្លាសដេស ស៊ីរី …។ល។ វាគ្រាន់តែជាមធ្យោបាយទាល់ច្រកគ្មានការងារធ្វើចេះតែរករឿងអ្វីដែលប្លែកៗ មកញុះញង់ដើម្បីកុំឱ្យស្ងាត់ឆាកនយោបាយរបស់គាត់តែប៉ុណ្ណោះ។ ឯកឧត្តមបានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី រួមទាំងបក្សពួកមួយក្តាប់តូចមិនអាចធ្វើអ្វីបានទាំងអស់ ព្រោះថាប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នមានភាពឆ្លាតឈ្លាសវៃចេះពិចារណានូវហេតុផលច្បាស់លាស់ថា តើអ្វីដែលជាការរីកចម្រើន អ្វីដែលធ្វើអោយមានការបំផ្លាញជាតិរបស់ខ្លួនឯង។ ជាពិសេសគឺចលនាជាតិនិយមដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋខ្មែរបាននឹងកំពុងផុសផុលហើយជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលមានទាំងសន្តិភាពនិងការអភិវឌ្ឍដោយឈរនៅលើជំហរមហាគ្រួសារខ្មែរ ខ្មែរតែមួយ។ មេដឹកនាំគណបក្សខ្មែរអភិរក្ស បានចំអកឱ្យជនក្បត់ជាតិ ៣ជំនាន់ថា ទណ្ឌិត សម រង្ស៊ី មិនអាចយកប្រទេសខ្មែរទៅប្រៀបធៀបជាមួយនឹងប្រទេសផ្សេងដែលមានបរិបទនយោបាយ និងភូមិសាស្រ្តនយោបាយផ្សេងគ្នាដោយឡែកនោះទេ។ និយាយរួមទៅផ្ការបស់ទណ្ឌិត សមរង្ស៊ី វាគ្រាន់តែជាផ្កាជ័រដែលមិនអាចរីកបានឡើយ គឺគ្រាន់តែទុកសម្រាប់លម្អគេហដ្ឋានរបស់គាត់តែប៉ុណ្ណោះ។ សូមជម្រាបថា…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញ និងជាវិទ្ធង្សនាលើរបបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលនាំគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានគូសបញ្ជាក់ថា ដូចប្រទេសនានាដែរ រួមទាំងអាម៉េរិក និងអឺរ៉ុប អង្គការ សមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ក្នុងនោះសម្រាប់កម្ពុជា ច្បាប់បានតម្រូវឱ្យផ្ដល់របាយការណ៍សកម្មភាព របាយការណ៍ហិរញ្ញវត្ថុ និងលេខគណនីប្រតិបត្តិការមកក្រសួងមានសមត្ថកិច្ច។ ការណែនាំនេះ ក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជំរុញ និងលើកទឹកចិត្តសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់ និងលក្ខន្តិកៈដែលខ្លួនតម្កល់ទុកនៅក្រសួងមានសមត្ថកិច្ច។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យចៀសវាងជាដាច់ខាតការពាក់ព័ន្ធ ឬគាំទ្រអំពើសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងអាវុធមហាប្រល័យ ព្រមទាំងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិនិង បរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ…

  • កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត

    កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរចំពោះការបោះឆ្នោតប្រកបដោយជោគជ័យនាពេលថ្មីៗនេះរបស់សហរដ្ឋ អាមេរិក ខណៈទទួលជួប លោកស្រី Bridgette L. Walker ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា សម្តែងការគួរសម នៅទីស្តីការក្រសួង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីព្រះរាជសារ និងសារលិខិតអបអរសាទរ របស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្ញើជូនប្រធានាធិបតី ជាប់ឆ្នោត លោក Donald J. Trump ដែលការណ៍នេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទំនាក់ទំនងកម្ពុជា- សហរដ្ឋអាមេរិក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការ ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលសហរដ្ឋអាមេរិកថ្មី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានការចូលរួមកម្រិតខ្ពស់ រួមមានដំណើរទស្សនកិច្ចថ្មីៗមក កម្ពុជារបស់ លោក Lloyd Austin…

  • ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ

    ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ

    ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅទីងងឹត ដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែ ព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះឱ្យអស់ពីសង្គមយើង។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់បន្តទៀតថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសាងស្នាដៃធំធេងមហិមាជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ។ សមិទ្ធផលរាប់មិនអស់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសុខសន្តិភាព និងការបង្រួបបង្រួមជាតិដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ឆ្នាំចុងក្រោយ គឺជាតឹតតាងប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ដែលគ្មានអ្នកណាអាចកាឡៃបាន។ សមិទ្ធផលទាំងអស់នេះ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបាននិងកំពុងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ គឺជាព័ត៌មានពិតដែលយើងត្រូវបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានដឹងជាប្រចាំតាមមធ្យោបាយដែលមានប្រសិទ្ធភាពខ្ពស់។ ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីនិងជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ដល់មន្ត្រីនិងអ្នកនាំពាក្យខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ…

  • ឯកអគ្គរដ្ឋទូតវៀតណាម៖ រាជរដ្ឋាភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជារក្សាបាននូវសុខសន្ដិភាព និងស្ថិរភាពនយោបាយ​

    ឯកអគ្គរដ្ឋទូតវៀតណាម៖ រាជរដ្ឋាភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជារក្សាបាននូវសុខសន្ដិភាព និងស្ថិរភាពនយោបាយ​

    ភ្នំពេញ៖ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមក​ ហើយ​រាជរដ្ឋាភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី កម្ពុជារក្សាបាននូវសុខសន្ដិភាព, ស្ថិរភាពនយោបាយ​, សណ្តាប់ធ្នាប់សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​លើគ្រប់វិស័យ ព្រមទាំងធានាបាននូវកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល​ឯកឧត្តម​បញ្ចប់បេសកកម្មការទូត​នៅកម្ពុជា​ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូត​ ក៏បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតជាសកល និងអសកល, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ឆ្នាំ២០២២​, ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣​ និងការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិសំខាន់ៗនាពេលថ្មីៗ​ ដូចជា​ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI), មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12), សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព លើកទី១១(IPTP11) និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ​ដែលគ្មានមីន​ ជាដើម…