Category: Politico 360

  • ឯកឧត្តម នេត្រ ភក្ត្រា៖ អង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងជាតួអង្គយ៉ាងសំខាន់ក្នុងដំណើរការបោះឆ្នោត, ជាសំឡេងដែលតំណាងឱ្យប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាស្រុក

    ឯកឧត្តម នេត្រ ភក្ត្រា៖ អង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងជាតួអង្គយ៉ាងសំខាន់ក្នុងដំណើរការបោះឆ្នោត, ជាសំឡេងដែលតំណាងឱ្យប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាស្រុក

    «អង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងជាតួអង្គយ៉ាងសំខាន់ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុងស្រុក, ជាសំឡេងដែលតំណាងឱ្យប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួនដើម្បីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាស្រុកដើម្បីចូលរួមបំពេញតួនាទីដឹកនាំនិងអភិវឌ្ឍមូលដ្ឋានខេត្ត ស្រុកក្រុងរបស់ខ្លួនឱ្យរីកចម្រើនស្របតាមយុទ្ធសាស្ត្រនយោបាយរបស់រាជរដ្ឋាភិបាល»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៤ អំឡុងពេលដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតក្នុងស្រុកឆ្លូង ខេត្តក្រចេះដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋាន និងសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកឆ្លូងសរុបជាង៤០០នាក់។ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានបានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់របស់គណបក្សប្រជាជនកម្ពុជា និងអង្គបោះឆ្នោតផ្សេងៗបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែមានការរីកចម្រើនរុងរឿងបន្ថែមទៀត។ ឯកឧត្តមបានលើកឡើងថាគណបក្សប្រជាជនកម្ពុជាតែងតែគិតគូរពីផលប្រយោជន៍ជាតិនិងប្រជាជនជានិច្ច ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចុះនូវគោលនយោបាយ និងយុទ្ធសាស្ត្រនយោបាយដែលមានភាពប្រាកដនិយម ជាក់ស្តែងនិងឈរលើតម្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ។ ឯកឧត្តមបានថ្លែងអំណរគុណដល់អង្គបោះឆ្នោតទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតព្រឹទ្ធសភាកាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្ត នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតដឹកនាំប្រទេស, បានដឹកនាំអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនជាមួយកំណើនសេដ្ឋកិច្ចស្ទុះខ្លាំងប្រមាណជាង ៧% ក្នុងមួយឆ្នាំ រយៈពេលជាង ២០ ឆ្នាំក្រោយពីកម្ពុជាមានសុខសន្តិភាពពេញលេញនៅខែធ្នូ ឆ្នាំ១៩៩៨។ គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត បានអនុញ្ញាតឱ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងពង្រឹងឯករាជភាពជាតិ និងការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ និងធ្វើឱ្យជីវភាពពលរដ្ឋមានការរីកចម្រើន ថែរក្សាបានសុខសន្តិភាពពេញលេញ។ ជាមួយសន្តិភាព និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, កម្ពុជាមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេស។ ក្នុងនាមសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសូមប្រកាសគាំទ្រពេញទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោង ផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយគម្រោងនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ…

  • មេដឹកនាគណបក្សមហាសាមគ្គីជាតិខ្មែរ គាំទ្រប្រសាសន៍សម្តេចតេជោ ក្នុងការជំរុញឱ្យរាជរដ្ឋាភិបាលថ្មីពន្លឿនក្នុងការជីកព្រែកហ្វូណនតេជោ ឱ្យបានឆាប់

    មេដឹកនាគណបក្សមហាសាមគ្គីជាតិខ្មែរ គាំទ្រប្រសាសន៍សម្តេចតេជោ ក្នុងការជំរុញឱ្យរាជរដ្ឋាភិបាលថ្មីពន្លឿនក្នុងការជីកព្រែកហ្វូណនតេជោ ឱ្យបានឆាប់

    ភ្នំពេញ៖ មេដឹកនាំគណបក្សមហាសាមគ្គីជាតិខ្មែរ បានគាំទ្រនៅការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញឱ្យកើតមានគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានឆាប់កាន់តែល្អ គឺបង្ហាញឱ្យឃើញពីស្មារតីជាតិកាន់តែច្បាស់មិនស្រពិចស្រពិលសម្រាប់ប្រជាជនកម្ពុជា ក្រោមមាគ៌ាដឹកនាំរបស់សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត យកសាច់ស្រស់ឈាមស្រស់ដូរយកសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាជាង៤០ឆ្នាំមកនេះ គឺវាលំបាកណាស់សម្រាប់ កម្ពុជាដ៏កំសាត់មួយនេះ។ លោកបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា ជុំវិញការយកចិត្តទុកចិត្តគម្រោងព្រែកជីកហ្វូណន គឺជាស្នូលឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលដើរតួនាទីដ៏មានសារៈសំខាន់ក្នុងការតភ្ជាប់ដឹកជញ្ជូនផ្លូវទឹកដែលកម្ពុជាអាចធ្វើបាន សម្តេចតេជោធ្វើបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីធ្វើបាន ហើយប្រជាជនកម្ពុជាមានការជឿជាក់គាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត អភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដើម្បីទុកជាគុណតម្លៃនៃសេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជាតរៀងទៅអនាគត។ សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជា ពោលគឺ វាអាចកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។ អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត…

  • ស្ថានភាពទូទៅថ្ងៃទីមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ៖ ប្រព្រឹត្តទៅដោយរលូន និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ

    ស្ថានភាពទូទៅថ្ងៃទីមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ៖ ប្រព្រឹត្តទៅដោយរលូន និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើការឃោសនាបោះឆ្នោតយ៉ាងផុលផុស មានសកម្មភាពជាអាទិ៍ ហែក្បួនឃោសនា ជួបប្រជុំនៅទីស្នាក់ការគណបក្ស និងទីកន្លែងមួយចំនួន ចុះជួបអ្នកបោះឆ្នោតតាមខ្នងផ្ទះ ចែកខិត្តបណ្ណ ចាក់មេក្រូផ្សព្វផ្សាយ ប្រគុំតន្រ្តី បង្ហាញលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោត។ គ.ជ.ប បានបន្តថា តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ឃើញថា ៖គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនា ដោយមានអ្នកចូលរួមជាច្រើន នៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្ដរមានជ័យ ស្វាយរៀង ព្រះសីហនុ ក្រចេះ និងព្រៃវែង ហើយបានជួបប្រជុំបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមបណ្ដាខេត្តផ្សេងទៀត។ គណបក្ស ឆន្ទៈខ្មែរ បានជួបប្រជុំបេក្ខជន សមាជិក អ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោត…

  • អ្នកនាំពាក្យពាក្យ គ.ជ.ប ៖ ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ គឺជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥៥៦នាក់ នឹងជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣៦៤១នាក់

    អ្នកនាំពាក្យពាក្យ គ.ជ.ប ៖ ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ គឺជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥៥៦នាក់ នឹងជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣៦៤១នាក់

    ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះការបោះឆ្នោត គឺជ្រើសរើសតំណាងដែលជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥៥៦នាក់ ហើយនឹងជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣៦៤១នាក់។ អ្នកនាំពាក្យ គ.ជ.ប បានបន្តថា រាល់ការបោះឆ្នោតទាំងអស់ទោះសកល ឬក៏អសកល គឺត្រូវឆ្លងកាត់ដំណាក់កាល៤ ជាលក្ខណៈបច្ចេកទេស ទី១. ការចុះឈ្មោះអង្គបោះឆ្នោត ឬក៏ហៅថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ទី២. ការចុះបញ្ជីគណបក្សនយោបាយ និងដាក់បេក្ខជនឈរឈ្មោះសម្រាប់ការប្រកួតប្រជែង។ គ.ជ.ប បានធ្វើការប្រកាសជាផ្លូវការហើយបញ្ជីអង្គបោះឆ្នោត គឺមាន ១១៦២២នាក់ ហើយការដាក់បញ្ជីគណបក្សនយោបាយ និងដាក់បេក្ខជន ក៏ទទួលស្គាល់ គឺមានគណបក្សចំនួន ៥ ដែលនឹងធ្វើការឃោសនាប្រកួតប្រជែង ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។…

  • ឯកឧត្តម នេត្រ ភក្ត្រា ៖ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាបានរស់ឡើងវិញក្រោមដំបូលនៃសុខសន្តិភាព

    ឯកឧត្តម នេត្រ ភក្ត្រា ៖ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាបានរស់ឡើងវិញក្រោមដំបូលនៃសុខសន្តិភាព

    ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានបញ្ជាក់ថា ៖ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាបានរស់ឡើងវិញក្រោមដំបូលនៃសុខសន្តិភាព។ សន្តិភាពពេញលេញដែលចេញមកពីការយកជីវិតធ្វើជាដើមទុន លះបង់គ្រប់បែបយ៉ាង របស់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងការសង្គ្រោះជាតិកម្ពុជាចេញពីរបបខ្មែរក្រហម ប៉ុល ពត, ខិតខំប្រឹងប្រែងស្តារ និងកសាងជាតិឡើងវិញពីបាតដៃទទេ និងការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «បិតាសន្តិភាពកម្ពុជា» មគ្គុទ្ទេសក៏ឯកនៃនយោបាយឈ្នះឈ្នះ ដើម្បីរំលាយអង្គការចាត់តាំងនយោ បាយនិងយោធាខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ មានឯកភាពជាតិ ឯកភាពទឹកដីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយ របស់កម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស​តាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកក្នុងខេត្តក្រចេះនៅថ្ងៃបើកយុទ្ធនាការនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ។ ឯកឧត្តម នេត្រ ភក្ត្រាបានបន្តថា កម្ពុជាដែលពេលនេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច និងសង្គមកិច្ច មានកិត្យានុភាពជាតិ និងពលរដ្ឋរស់ក្នុងភាពសុខសាន្តក្រោមដំបូលនៃសន្តិភាពដែលរកបានដោយពិបាកនេះ។ ចាប់តាំងពីថ្ងៃបដិសន្ធិគណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាព លើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ…

  • មេដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ស្តីពីព្រែកជីកហ្វូណនតេជោ

    មេដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ស្តីពីព្រែកជីកហ្វូណនតេជោ

    ភ្នំពេញ៖ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីព្រែកជីកហ្វូណនតេជោ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ចំពោះការជំរុញឱ្យរាជរដ្ឋាភិបាលថ្មីពន្លឿនក្នុងការជីកព្រែកហ្វូណនតេជោឱ្យបានឆាប់។ ដោយឯកឧត្តមបានលើកឡើងថា ការជីកព្រែកហ្វូណនតេជោកាន់តែលឿនកាលណា គឺកម្ពុជានឹងទទួលបានជោគជ័យយ៉ាងឆាប់រហ័សនៅពេលនោះ។ ហេតុអ្វីបានជាថាជោគជ័យ? កម្ពុជាមិនខ្ចីដង្ហើមគេដក កម្ពុជាមិនខ្ចីផ្លូវទឹកគេប្រើតទៅទៀត កម្ពុជាមិនចាំបាច់ទៅលួងលោមបំពេញបំណងតាមតម្រូវការរបស់វៀតណាមតទៅទៀតទេ។ ហើយវៀតណាម ក៏គ្មានសិទ្ធិក្នុងការលូកដៃក្នុងអធិបតេយ្យភាពរបស់កម្ពុជាបានដែរ។ ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបន្តថា ការជីកព្រែកហ្វូណនតេជោបានកាន់តែលឿន គឺកម្ពុជានឹងទទួលផលបានកាន់តែច្រើនពីការដឹកជញ្ជូន ពីវិស័យទេសចរណ៍ ពីការបង្កបង្កើនផល ពីការរំដោះគ្រោះមហន្តរាយ ទឹកជំនន់នៅក្នុងប្រទេស និងការនេសាទត្រីផ្សេងៗ។ ជាពិសេសទៅទៀតនោះ គឺធ្វើឱ្យអ្នកវិនិយោគនៅក្រៅប្រទេសចាប់អារម្មណ៍នៅក្នុងការវិនិយោគនៅក្នុងស្រុក ព្រោះបានផ្តល់នៅភាពងាយស្រួលដល់ការដឹកជញ្ជូន។ ឯកឧត្តមគាំទ្រនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យរាជរដ្ឋាភិបាលថ្មីពន្លឿននៅការជីកព្រែកនេះ គឺបើជីកបានកាន់តែឆាប់កាលណាកាន់តែល្អ គឺចង់ឃើញការលេចឡើងនូវសមទ្ធិផលថ្មីដែលជាព្រែកជីកប្រវត្តិសាស្ត្រ ហ្វូណនតេជោ នៅលើទឹកដីកម្ពុជាយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានសំណូមពរទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមកុំជឿការបោកប្រាស់របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងវេទិកាធុរកិច្ចនេះមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង៣០០នាក់ ដែលតំណាងឱ្យ ១៩៨ ក្រុមហ៊ុន។ សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ។ លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារនិយាយជារួម និងមានចំនួនប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩ ក្នុងឆ្នាំ២០២៣ កន្លងទៅ។ កម្ពុជា-កូរ៉េ ក៏បានចុះជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ជាមួយគ្នាផងដែរ កាលពីខែធ្នូ ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងផ្តល់ភាពងាយស្រួល ដល់វិនិយោគិនកូរ៉េក្នុងការបណ្តាក់ទុន និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាពជាច្រើនក្នុងស្រុក រួមជាមួយនឹងគោលការណ៍អនុគ្រោះការវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលនឹងផ្តល់នូវ លក្ខខណ្ឌពិសេសជាច្រើន ជួយសម្រួលដល់វិនិយោគផងដែរ។ បន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ធ្វើជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៦

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ធ្វើជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៦

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចូលរួមជាអធិបតីជាមួយ ឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៦ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤។ អនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៦ មានដូចជា៖១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង រវាង រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ។៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ។៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រងគ្រឿងញៀន រវាង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា ឆ្នាំ២០២៤។ បើតាមឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សម្តេចធិបតី មានជំនួបទ្វេភាគីជាមួយឯកឧត្តម ប្រធានាធិបតី យួន សកយ៉ល ដើម្បីពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការលើពហុវិស័យ ដើម្បីជម្រុញនៅការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk…

  • ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួនបួន និងមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. ត្រៀមផ្សព្វផ្សាយសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»

    ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួនបួន និងមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. ត្រៀមផ្សព្វផ្សាយសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»

    ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួនបួនចំណុះឱ្យក្រសួងព័ត៌មាន បានត្រៀមខ្លួនជាស្រេច ដោយសហការជាមួយក្រុមការងារមជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍សន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ការពារ និងឆ្លើយតតាមរយៈការអប់រំ និងការថែទាំសុខភាព» ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នាសាលយុត្តិតេជោ (អតីតសាលសវនាការនៃសាលាក្តីខ្មែរក្រហម)។ កិច្ចសហការភាពជាដៃគូរវាងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. មានសារៈសំខាន់ណាស់ ហើយស្របទៅនឹងគោលបំណងរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា និងនៅលើសកលលោក ឱ្យបានដឹង និងយល់អំពីសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្ត្រក្នុងដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល១៦ឆ្នាំកន្លងមកនេះ ព្រមទាំងភារកិច្ច និងសកម្មភាពការងារសំខាន់ៗ ដែលអ.វ.ត.ក. បាននិងកំពុងបន្តអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី។ នេះជាប្រសាសន៍របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសឯកឧត្តមបានដឹកនាំក្រុមការងារផ្សព្វផ្សាយនៃក្រសួងព័ត៌មាន ចូលរួមក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលធនធានអ.វ.ត.ក. នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំដោយ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក.…