Category: Politico 360

  • មេដឹកនាំសម្ព័ន្ធសហជីពជាតិអំពាវនាវដល់កម្មករនិយោជិត កុំជឿតាមការឃោសនាញុះញង់របស់ក្រុមជ្រុលនិយមមួយចំនួនតូចនៅក្រៅប្រទេស

    មេដឹកនាំសម្ព័ន្ធសហជីពជាតិអំពាវនាវដល់កម្មករនិយោជិត កុំជឿតាមការឃោសនាញុះញង់របស់ក្រុមជ្រុលនិយមមួយចំនួនតូចនៅក្រៅប្រទេស

    ភ្នំពេញ៖ មេដឹកនាំសម្ព័ន្ធសហជីពជាតិ បានអំពាវនាវទៅដល់កម្មករ​និយោ​​ជិត​កុំជឿតាមការឃោសនាញុះញង់របស់ក្រុមជ្រុលនិយមមួយ​ចំនួនតូចនៅក្រៅប្រទេស និងកុំចូលរួមរាល់សកម្មភាពញុះញង់ណា​មួយដែលបង្កអស្ថេរភាព អសន្តិសុខសង្គម ដែលបង្កឡើងដោយក្រុម​ចលនា​របស់ទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានមានប្រសាសន៍ថា ថ្មីៗនេះបានឮនូវព័ត៌មានមួយចំនួនដែលទណ្ឌិត សម រង្ស៊ី បានបង្កនៅបញ្ហាជាច្រើនដែលមិនអាចអត់ឱនឱ្យបាន។ ក្រុមរបស់ទណ្ឌិត សម រង្ស៊ី បានបង្កនូវបញ្ហាជាច្រើន ដូចជាកន្លងមកនេះបានបំផ្លាញនូវ EBA ធ្វើយ៉ាងណាឱ្យគេផ្តាច់ EBA ពីប្រទេសកម្ពុជា ធ្វើឱ្យកម្មករបាត់បង់ការងារធ្វើជាច្រើន។ ក្រុមចលនារបស់ទណ្ឌិត សម រង្ស៊ី បានបំភ្លៃនៅការពិតជាច្រើនដែលប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតកំពុងតែមមារញឹកនឹងការងារ និងកំពុងតែរស់នៅក្នុងសុខសន្តិភាព ក៏ដូចជាសុខដុមរមនីយកម្មនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប។ ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ថា “យើងពេលនេះ កំពុងតែមានការរីកចម្រើនខ្លាំង ហើយក្រុមចលនាមួយចនេះមិនសុខចិត្តនោះទេ នៅពេលដែលឃើញប្រទេសជាតិរីកចម្រើនស្ទើរតែគ្រប់វិស័យ ក៏ដូចជាបងប្អូនកម្មករនិយោជិតកំពុងតែមានការងារធ្វើយ៉ាងសស្រាក់សស្រាំ”។ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានអំពាវនាវដល់កម្មករនិយោជិតសូមកុំចូលរួមរាល់សកម្មភាពញុះញង់ណាមួយដែលបង្កអស្ថេរភាព អសន្តិសុខសង្គម និងកុំជឿតាមការឃោសនា កុំជឿតាមការញុះញង់របស់ក្រុមទណ្ឌិត សម រង្ស៊ី៕ដោយ៖ពលជ័យ

  • មេដឹកនាំគណបក្សបៃតង៖ យុទ្ធនាការផ្ការីករបស់ជនក្បត់ជាតិ ៣ជំនាន់ គឺគ្មានទទួលការគាំទ្រនោះទេ

    មេដឹកនាំគណបក្សបៃតង៖ យុទ្ធនាការផ្ការីករបស់ជនក្បត់ជាតិ ៣ជំនាន់ គឺគ្មានទទួលការគាំទ្រនោះទេ

    ភ្នំពេញ៖ មេដឹកនាំគណបក្សបៃតង បានហៅការធ្វើយុទ្ធនាការផ្ការីករបស់ជនក្បត់ជាតិ ៣ជំនាន់ គឺគ្មានទទួលការគាំទ្រពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសនោះទេ និងក៏មិនទទួលបានជោគជ័យដែរ ពីព្រោះប្រជាពលរដ្ឋលែងមានជំនឿលើជនក្បត់ជាតិរូបនេះតទៅទៀតហើយ ដែលជនក្បត់ជាតិរូបនេះធ្វើនយោបាយបំផ្លាញជាតិខ្លួនឯង។ លោក ខុន ចាន់នី ប្រធានគណបក្សបៃតង បានមានប្រសាសន៍ថា យុទ្ធនាការផ្ការីករបស់ជនក្បត់ជាតិ សម រង្ស៊ី គឺនឹងមិនទទួលបានការគាំទ្រ និងទទួលបានជោគជ័យនោះទេ ហើយជនក្បត់ជាតិរូបនេះ ជាអ្នកនយោបាយទាល់ច្រកមិនប្រាកដប្រជានិយម ក្នុងមួយជីវិត គឺមិនទទួលបានជោគជ័យទេ។ ប្រជាពលរដ្ឋនៅក្នុងស្រុក និងក្រៅស្រុកមិនទៅចាញ់បោកបុគ្គលរូបនេះតទៅទៀតដែរ។ យុទ្ធនាការផ្ការីករបស់បុគ្គលសមរង្ស៊ី គឺគ្រាន់តែជាការស្រមើស្រម៉ៃតែប៉ុណ្ណោះ។…ជនក្បត់ជាតិ សម រង្ស៊ី ជាអ្នកនយោបាយឱបភ្លើង ពីព្រោះនៅពេលដែលឃើញស្ថានការណ៍នៅប្រទេសណាមួយមានការជ្រួលច្រលប់បុគ្គលរូបនេះទៅភ្ជាប់ខ្លួនជាមួយហើយ ដូចជាស្ថានការណ៍នៅកូរ៉េខាងត្បូង និងនៅប្រទេសស៊ីរី។ ប្រធានគណបក្សបៃតងបានបញ្ជាក់ថា “យុទ្ធនាការផ្ការីកនេះ គឺមិនទទួលជោគជ័យទេ អត់ទាល់តែសោះ សម្រាប់ខ្ញុំ គឺសូន្យតែម្តង វាគ្រាន់តែជាការស្រមើស្រម៉ៃតែប៉ុណ្ណោះ។ ការដែលគាត់ (សម រង្ស៊ី) ស្វះស្វែងទាំងអស់នេះ គឺដើម្បីចង់ឱ្យអតីតគូប្រកួតគាត់របស់គាត់ គឺសម្តេចតេជោ ហ៊ុន សែន ធ្វើម៉េចឱ្យសម្តេចឆ្លើយតបជាមួយគាត់បន្តិចទៅគាត់ដេកលក់ហើយ តែសម្តេចតេជោលោកមិនឆ្លើយឆ្លើងជាមួយទេ។ សូម្បីតែអ្នកនយោបាយជំនាន់ថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មិនឆ្លើយឆ្លងទៅសមរង្ស៊ីផងនឹង…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងពីតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងដែន កំណើនសេដ្ឋកិច្ចសង្គម និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

    រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងពីតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងដែន កំណើនសេដ្ឋកិច្ចសង្គម និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

    នៅចំពោះមុខថ្នាក់ដឹកនាំខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងតំណាងមកពីបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក ប្រមាណ៣០០នាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឱ្យមានការសហការលើប្រព័ន្ធផ្សព្វផ្សាយកាន់តែទូលំទូលាយនៅក្នុងអំឡុងពេលនៃការថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាស្តីពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកទី៣ ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលស្វយ័តស៊ីសន់ប៉ាណា ខេត្តយូណាន។ ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន កំណើនសេដ្ឋកិច្ចសង្គម និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងភាពជាដៃគូរវាងកម្ពុជានិងប្រទេសចិន រួមមានគំនិតផ្តួចផ្តើម “ដំណើរទេសចរណ៍យូណាន-អង្គរ” និងភាពយន្តឯកសារដែលផលិតរួមគ្នា ដោយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ជាដើម។ ឯកឧត្ដមក៏បានបង្ហាញទៅដល់អ្នកចូលរួមទាំងអស់ពីការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដោយទទួលបានភ្ញៀវទេសចរចំនួនជាង៥លាននាក់ក្នុងឆ្នាំ២០២៤ និងបានកោតសរសើរចំពោះការរួមចំណែករបស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិត ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយព័ត៌មានក្លែងក្លាយ និងលើកកម្ពស់វិស័យ”ការទូតព័ត៌មាន” ដើម្បីធានាបាននូវព័ត៌មានប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវ។ ឯកឧត្ដមបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ សន្តិភាពក្នុងតំបន់ និងវិបុលភាព៕រូបភាព៖ឡុង ដេវីត

  • កម្ពុជាអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ​ផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នៅក្នុងវេទិកាបណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍

    កម្ពុជាអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ​ផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នៅក្នុងវេទិកាបណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍

    ពីខេត្តយូណាន ប្រទេសចិន – ថ្លែងក្នុងសុន្ទរកថានៅវេទិកាប្រចាំឆ្នាំរបស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឯកឧត្ដម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ពីតួនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចងសាមគ្គីភាពតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ឯកឧត្ដមបានលើកឡើងពីសារៈសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្សាភ្ជាប់វប្បធម៌ ការផ្សព្វផ្សាយព័ត៌មានសាធារណៈ និងការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល នៅចំពោះមុនថ្នាក់ដឹកនាំខេត្តយូណាន និងតំណាងស្ថាប័នសារព័ត៌មានពីបណ្តាលប្រទេសអាស៊ីខាងត្បូង និងបណ្តាប្រទេសតាមដងទន្លេមេគង្គ ចំនួនប្រមាណ២០០នាក់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមក៏បានលើកឡើងពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការគួរឱ្យកត់សម្គាល់របស់កម្ពុជាលើវិស័យប្រព័ន្ធផ្សព្វផ្សាយជាមួយបណ្តាអាស៊ាន និងប្រព័ន្ធផ្សព្វផ្សាយចិន។ “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កម្ពុជាបានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយនៅតាមបណ្តាប្រទេសអាស៊ាន និងប្រទេសចិន នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងមេគង្គ-ឡានឆាង” នេះជាការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្តី។ តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ បានជំរុញឱ្យប្រជាជនកម្ពុជាយល់កាន់តែច្បាស់អំពីទំនាក់ទំនងក្នុងតំបន់ ដោយជំរុញការយោគយល់ និងទំនាក់ទំនងមិត្តភាពទៅវិញទៅមកឱ្យកាន់តែប្រសើរបន្ថែមទៀត។ ការបង្កើតបណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កាលពីដើមឆ្នាំនេះគឺជាការវិវត្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យប្រព័ន្ធផ្សព្វផ្សាយតំបន់។ ឯកឧត្ដមបានក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើការរៀបចំវេទិកានេះដើម្បីនាំយកនូវអ្នកជំនាញដែលមានបទពិសោធមកជជែកពិភាក្សា និងបង្កើតកិច្ចសហការជាមួយគ្នាក្នុងចំណោមប្រទេសជាសមាជិក ដោយបានលើកយកឧទាហរណ៍អំពីគម្រោងរួមគ្នា មានដូចជា “ទេសចរណ៍យូណាន-អង្គរ ឬ Yunnan-Angkor Tours” ជាដើម។ ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានលើកឡើងជាអនុសាសន៍ចំនួន៤…

  • សម្ដេចតេជោ ស្នើប្រធានសភាអារ៉ាប៊ីសាអូឌីត ជំរុញវិនិយោគិនឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់

    សម្ដេចតេជោ ស្នើប្រធានសភាអារ៉ាប៊ីសាអូឌីត ជំរុញវិនិយោគិនឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តមប្រធានសភា ជំរុញវិនិយោគិនអារ៉ាប៊ីសាអូឌីត ឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់ នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។ សម្តេចបាន បន្ថែមថាមិនមានប្រទេសច្រើនផ្តល់ឱកាសឱ្យវិនិយោគដោយផ្ទាល់ដូចនេះទេ។ សម្តេចតេជោ បានលើកឡើងថា អារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជា មានសន្តិសុខស្បៀង។ ប្រទេសយើងទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។ ការស្នើនេះ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ នៅព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងបានអរគុណសម្តេចតេជោ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ឯកឧត្តម បានសម្តែងក្តីរីករាយក្នុងការទទួល និងជួបសម្តេចតេជោ ដោយផ្ទាល់។ នាឱកាសនេះ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ឯកឧត្តមប្រធានសភា ចំពោះការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ ជាពិសេស…

  • សម្ព័ន្ធភាពបណ្តុំអង្គការសមាគមសង្គមស៊ីវិល៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈល្អប្រសើរ មិនដូចការលើកឡើងរបស់ក្រុមប្រឆាំង

    សម្ព័ន្ធភាពបណ្តុំអង្គការសមាគមសង្គមស៊ីវិល៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈល្អប្រសើរ មិនដូចការលើកឡើងរបស់ក្រុមប្រឆាំង

    ភ្នំពេញ៖ លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមានប្រសាសន៍ថា ទិដ្ឋភាពនិងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ ទាំងក្នុងការបញ្ចេញមតិ ការធ្វើនយោបាយ សង្គមនិងសេដ្ឋកិច្ច ពីព្រោះប្រជាពលរដ្ឋមានការយល់ដឹងច្រើនអំពីទិដ្ឋភាពច្បាប់ ការគោរពច្បាប់ គោលការណ៍ច្បាប់ ដែលធ្វើឱ្យប្រទេសកម្ពុជាមានស្ថេរភាព និងមានការអភិវឌ្ឍល្អប្រសើរ។ លោក ហេង ម៉េងលី បានកោតសរសើរដល់រាជរដ្ឋាភិបាលដែលតែងតែលើកទឹកចិត្តក្នុងការបញ្ចេញមតិក្នុងការធ្វើនយោបាយដូចជា ការបង្កើតឱ្យមានសារព័ត៌មាន និងគណបក្សនយោបាយជាច្រើននៅក្នុងប្រទេសកម្ពុជា។ ដែលនេះជាលំហនៃសិទ្ធិសេរីភាពយ៉ាងពេញលេញសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលផ្ទុយពីការមើលឃើញរបស់មជ្ឈដ្ឋានមួយចំនួនតូចដែលមាននិន្នាការ និងការប្រើប្រាស់សិទ្ធិសេរីភាពហួសគោលការណ៍កំណត់នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ដូចជាការប្រកាសបង្កើតចលនាតស៊ូ ការប្រកាសបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅស្រុកជាដើម គឺជាអំពើខុសច្បាប់ ហួសដែនកំណត់នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។ អនុប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសមាគមសង្គមស៊ីវិល ក៏បានសំណូមពឬដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនឱ្យស្របទៅនឹងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានហ្មត់ចត់ ចៀសវាងការប្រឡូក ឬក៏ការចូលរួមនៅក្នុងចលនា ឬក៏ការបង្កើតនៅព្រឹត្តិការណ៍អ្វីមួយដែលហួសពីដែនកំណត់នៃច្បាប់ ដែលធ្វើឱ្យបងប្អូនក្លាយទៅជាជនរងគ្រោះបាត់បង់ពេលវេលា និងមានទោសមានពៃរ្យជាប់ពន្ធនាគារទៀតផង៕ដោយ៖ពលជ័យ

  • សម្តេចធិបតី៖ សម្តេចតេជោ បានខិតខំកសាងនិងថែទាំយ៉ាងយកចិត្តទុកដាក់​បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា

    សម្តេចធិបតី៖ សម្តេចតេជោ បានខិតខំកសាងនិងថែទាំយ៉ាងយកចិត្តទុកដាក់​បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា

    ក្នុងពិធី​បើក​សន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP) នៅព្រឹកថ្ងៃទីទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់​បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិន​អាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដុមនីយ​កម្មជាតិសាសន៍ និងសាសនា​នៅព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង, សុខសន្តិភាពនេះ បានអនុញ្ញាតឱ្យ​កម្ពុជារៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ, ការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ និងការរៀបចំ​សន្និបាតលើកទី២០ របស់អង្គការ RISEAP នាពេលនេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា ឌី.អេន.អេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលដែលដឹកនាំដោយ​គណបក្ស​ប្រជាជនកម្ពុជា គឺតែងប្រកាន់​ខ្ជាប់ជានិច្ចនូវគោលការណ៍នេះ។ ព្រមជាមួយគ្នានេះ បងប្អូនខ្មែរឥស្លាមជាច្រើន ក៏បានចូលរួម​ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងតួនាទីជាថ្នាក់ដឹកនាំ រួមមានទាំងព្រឹទ្ធសភា, រដ្ឋសភា, សមាជិករាជរដ្ឋា​ភិបាល,​ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សា​ស្ថាប័នរដ្ឋ និងតួនាទីក្នុងក្របខណ្ឌថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងក្នុងជួរកងកម្លាំងផងដែរ។ បន្ថែមពីនេះ​,…

  • កម្ពុជា-ម៉ាឡេស៊ី នៅមានសក្ដានុពលនិងកាលានុវត្តភាពជាច្រើន ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ

    កម្ពុជា-ម៉ាឡេស៊ី នៅមានសក្ដានុពលនិងកាលានុវត្តភាពជាច្រើន ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី​ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ការគាំទ្រដល់អង្គការ RISEAP ក្នុងការរៀបចំសន្និបាតលើកទី២០ របស់ខ្លួន នៅរាជធានីភ្នំពេញ នាឱកាសនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងបំផុត។ ឯកឧត្តមប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសាវតាររបស់អង្គការ RISEAP ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨០ ដោយនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងលើកកម្ពស់ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក រវាងសាសនានិងសាសនា ព្រមទាំងការចូលរួមចំណែកក្នុងការបង្កើតសង្គមមួយប្រកបដោយសុខសន្តិភាព និងសុខដុមនីយកម្ម។ ឯកឧត្តមប្រមុខរដ្ឋបាលនៃរដ្ឋ Sarawakក៏បានកត់សម្គាល់បន្ថែមថា កម្ពុជាគឺជាប្រទេសមួយដែលមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន នៅក្នុងការពង្រឹង​និង​ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី…

  • សម្តេចធិបតី៖ បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនៃកាលានុវត្តភាពសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល

    សម្តេចធិបតី៖ បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនៃកាលានុវត្តភាពសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP) នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា។ ក្នូងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ជាអង្គការក្រៅរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ១៩៨០។ ព្រមជាមួយគ្នានេះដែរ បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនៃកាលានុវត្តភាពសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល។ សម្តេចធិបតីបញ្ជាក់ថា សន្តិភាព ភាពជឿនលឿននៃសង្គម-សេដ្ឋកិច្ច និង ទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា បងប្អូនឥស្លាមជាច្រើន ក៏មានឱកាសទៅសិក្សារៀនសូត្រនូវចំណេះដឹងផ្នែកសាសនាឥស្លាម ក៏ដូចជា ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅបណ្តាប្រទេសដៃគូជាច្រើននៅលើពិភពលោក។ បងប្អូនឥស្លាមកាន់តែច្រើន ក៏មានលទ្ធភាព និងឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ, ហើយបងប្អូនឥស្លាមខ្លះទៀត ក៏មានឱកាសចាប់ដៃគូជាមួយវិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

  • ក្រុមហ៊ុន MinebeaMitsumi Inc. នឹងដាក់ឱ្យដំណើរការរោងចក្រថ្មីជាផ្លូវការនៅខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ

    ក្រុមហ៊ុន MinebeaMitsumi Inc. នឹងដាក់ឱ្យដំណើរការរោងចក្រថ្មីជាផ្លូវការនៅខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកអគ្គនាយកក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពដ៏ល្អ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្ដើមវិនិយោគដំបូងនៅក្នុងឆ្នាំ២០១១ និងបានពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់រហូតមក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ ក្រុមហ៊ុន Minebea​ ជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តាប្រទេសជាច្រើន។ លោកអគ្គនាយកក្រុមហ៊ុនក៏បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក ហើយរោងចក្រថ្មីដែលក្រុមហ៊ុនកំពុងដំណើរការសាងសង់នេះនឹងក្លាយទៅជារោងចក្រទីមួយនៅកម្ពុជា ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០%។ ការណ៍នេះ បង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅក្នុងវិស័យឧស្សាហកម្ម។ បន្ថែមពីនេះ កម្ពុជាក៏មានកម្លាំងពលកម្មដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ ការណ៍នេះ​ បង្ហាញឱ្យឃើញអំពីការជឿជាក់បន្ថែមទៀតរបស់ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជា…