-
កម្ពុជា-សាធារណរដ្ឋរវ៉ាន់ដា ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម NKUBITO Manzi Bakuramutsa ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ ដោយការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អរវាងកម្ពុជា និងរវ៉ាន់ដា ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៥មក។ ក្នុងឱកាសនៃកិច្ចសន្ទនានេះដែរ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក៏បានសំដែងនូវការជឿជាក់ផងដែរថា ក្នុងអំឡុងពេលលោក Nkubito Manzi Bakuramutsa ជាឯកអគ្គរដ្ឋទូត រវ៉ាន់ដាប្រចាំកម្ពុជា ឯកឧត្តមនឹងបន្តលើកកម្ពស់ និងជំរុញថែមទៀត ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត…
-
សហភាពអឺរ៉ុបបញ្ជាក់ពីភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជា
ភ្នំពេញ៖ លោកស្រី JUTTA URPILAINEN ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីមកកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយកម្ពុជាជា ប្រទេសដំបូងដែលលោកស្រីបានមកក្នុងតំបន់អាស៊ាន។ ដំណើរទស្សនកិច្ចនេះ បានផ្តល់បទពិសោធន៍ជាច្រើន។ វាជាកិត្តិយសណាស់ដែលបានជួបដៃគូជាច្រើនក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី មិនថារដ្ឋាភិបាល ធុរកិច្ច សង្គមស៊ីវិល និងយុវជន។ ការបញ្ជាក់នេះ នៅក្នុងសន្និសីទសារព័ត៌មានបិទនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ លោកស្រី JUTTA URPILAINEN បានបន្តថា កម្ពុជាមានការរីកចម្រើនជាលំដាប់ ការជួបគ្នាទាំងនេះបានតំណាងឱ្យឱកាសដើម្បីចាប់យកកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងសហភាពអឺរ៉ុប និងចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីៗដើម្បីជំរុញការវិនិយោគបន្ថែមទៀត។ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានជំរុញប្រជាជនរាប់លាននាក់ឱ្យចេញពីភាពក្រីក្រក្នុងរយៈពេលម្ភៃឆ្នាំចុងក្រោយនេះ។ ជាមួយនឹងការបញ្ចប់ពីភាពជាប្រទេសអភិវឌ្ឍន៍តិចតួចនៅពេលខាងមុខនេះ កម្ពុជាស្ថិតក្នុងដំណាក់កាលមួយដ៏សំខាន់។ សហភាពអឺរ៉ុបបញ្ជាក់ឡើងវិញនូវភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជានៅក្នុងដំណាក់កាលអន្តរកាលនេះ។ ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមទីមួយគឺផ្តោតលើ “កសិ-ពាណិជ្ជកម្មបៃតង និងការងារសមរម្យ” នឹងកៀងគរថវិកា ចំនួន មួយពាន់លានអឺរ៉ូ ហើយមួយទៀតគឺផ្តោតលើ “រោងចក្របៃតង និងការងារសមរម្យ” ដែលនឹង កៀងគរថវិកាចំនួន ៤០០លានអឺរ៉ូ។ គំនិតផ្តួចផ្តើមទាំងនេះគាំទ្រដល់ចីរភាព កសិ-ពាណិជ្ជកម្មបៃតង រោងចក្របៃតង និងការទទួល បានការងារសមរម្យ។ គំនិតផ្ដួចផ្ដើមទាំងពីរនេះ លើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃដែលមានចីរភាពនៅក្នុងវិ ស័យផលិតភាពដែលបានជ្រើសរើស…
-
ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមឆ្នាំនេះ៖ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”
ភ្នំពេញ៖ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” គឺជាប្រធានសំខាន់ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា។ សេចក្តីប្រកាសព័ត៌មានមានរំលេចថា កាកបាទក្រហមកម្ពុជា ជាដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានកិត្តិយសសូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូនជនរួមជាតិ មេត្តាជ្រាបថា ការប្រារព្ធខួប ១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ទិវា ៨ឧសភា) ឆ្នាំ២០២៤នេះ នឹងប្រារព្ធឡើង ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”។ ប្រភពដដែលបន្តថា ទិវា ៨ឧសភានេះ មានគោលបំណងរំលឹកដល់ខួបនៃការបង្កើតចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាឱកាស បង្ហាញពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនសាធារណជនជាតិ និងអន្តរជាតិ។…
-
សម្តេចប្រមុខរដ្ឋស្តីទី៖ កម្ពុជាត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋរវ៉ាន់ដា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋរវ៉ាន់ដា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ការបញ្ជាក់នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដម Nkubito Manzi BAKURAMUTSA ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤។ ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម Nkubito Manzi BAKURAMUTSA ដែលត្រូវបានឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ស.ស.យ.ក បានជំរុញនិងលើកទឹកចិត្តប្រជាជន ជាពិសេសយុវជនឱ្យចូលរួមចំណែកកាន់តែផុសផុលថែមទៀតនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានមានប្រសាសន៍បញ្ជាក់ថា ស.ស.យ.ក បានជំរុញនិងលើកទឹកចិត្តប្រជាជន ជាពិសេសយុវជនឱ្យចូលរួមចំណែកកាន់តែផុសផុលថែមទៀតនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ពង្រឹងពង្រីកចំណេះដឹង ចំណេះធ្វើ ជំនាញទសវត្សទី២១ ពិសេសពង្រឹងបំនិនសម្បទា ចរិយាសម្បទា ដើម្បីទទួលខុសត្រូវសកម្មភាពចូលរួម និងសុខភាព ដើម្បីក្លាយជាសរសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នៅសាលសន្និសីទសណ្ឋាគារសុខា ភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តថា កិច្ចប្រជុំមួយថ្ងៃកន្លះមកនេះ គឺជាការជួបជុំ ដើម្បីបូកសរុបពិនិត្យវាយតម្លៃ និងអបអរសាទរសមទ្ធិផលការងារដែលយើងរួមគ្នាសម្រេចបាន គិតចាប់ពីមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន និងលើកទិសដៅការងារសម្រាប់អនុវត្តនាពេលខាងមុខ។ ការរៀបចំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃយ៉ាងទៀតទាត់ គោលការណ៍ដឹកនាំ យន្តការ និងរបៀបរបបការងារច្បាស់លាស់ ការអនុវត្តការងារតាមរចនាសម្ព៍ន្ធ ពិតជាឆ្លុះបញ្ចាំងឲ្យឃើញនៅវិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុង នឹងភាពរឹងមាំ នៃ ស.ស.យ.ក ។ ឯកឧត្តមបានបន្តទៀតថា ក្នុងរយៈពេលជាង១ឆ្នាំទៅនេះ…
-
កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទានសម្បទានប្រមាណ១៥៤លានដុល្លារ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ប្រមាណ១៥៤លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់។ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម កុមឺរ៉ាម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធខាងលើ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ការផ្តល់ឥណទានសម្បទាននេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការគាំទ្រនេះ នឹងរួមចំណែកផងដែរដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំ២០២៣ ត្រូវបានដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»៕
-
សហភាពអឺរ៉ុប នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសំខាន់ៗជាច្រើន
ភ្នំពេញ៖ លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ បានបញ្ជាលក់ថា សហភាពអឺរ៉ុបនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យឧស្សាហកម្ម វិស័យអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសុខាភិបាលផងដែរ។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពនា រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោកជំទាវ Jutta Urpilainen បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និងអបអរសាទរផងដែរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។ លោកជំទាវ ក៏បានបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជិតស្និទ្ធ និងយូរអង្វែងរវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកបដោយផ្លែផ្កា នាពេលកន្លងមក។ លោកជំទាវ ក៏បានគោរពជម្រាបជូន សម្តេចធិបតីផងដែរ អំពីការកត់សម្គាល់នៃការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យកម្ពុជាអាចចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប…
-
សមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ ឡេង ចាន់ណា
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននរគបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប៊ីលានស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើសឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ហើយជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។ អយ្យការ នឹងជូនព័ត៌មានដើម្បីឱ្យសាធារណៈជនជ្រាបពីចំណាត់ការជាបន្តបន្ទាប់នូវសំណុំរឿងនេះ៕ដោយ៖ពលជ័យ
-
គ.ជ.ប សម្រេចទទួលស្គាល់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន ៥ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានពិនិត្យពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ដែលគណបក្សនយោបាយបានដាក់មកទាំងអស់ តាមលំដាប់លំដោយ ហើយបានសម្រេចលើបញ្ជីទាំងនោះជាបន្តបន្ទាប់។គ.ជ.ប បន្តថា តាមរបាយការណ៍ពី គធ.ខប គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:៣០នាទីល្ងាច គធ.ខប បានសម្រេចទទួលស្គាល់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួមរួមជាតិ។ គ.ជ.ប បានបញ្ជាក់ថា ផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្នុងករណី គធ.ខប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយណាមួយ ពុំបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងប្រការ ២.៣៦ រហូតដល់ប្រការ ២.៤២ គធ.ខប…
-
នាយឧត្តមសេនីយ៍សៅ សុខា បញ្ចេញកម្លាំងបើកយុទ្ធនាការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាមធ្យោបាយ គ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៏កងរាជអាវុធហត្ថ ប្រមាណ៣០០នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិសាត់។ ចំពោះគោលដៅទីតាំងភូមិសាស្ត្រដែលត្រូវប្រតិបត្តិការជាអាទិភាពមាន ០៤ឃុំ និង ១៤ចំណុចធំៗ ក្នុងនោះ ទី១នៅឃុំថ្មដា (ចំណុចខ្នង ១៦ ភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង)។ ទី២នៅឃុំអន្លង់រាប(ចំណុចជើងភ្នំ១៥០០ និងចំណុច៨០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង/ចំណុចជើងភ្នំក្រឡឹង និងជួរភ្នំ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង/ចំណុចជើងភ្នំខ្មោច ភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង/ចំណុចដីសហគមន៏ក្រាំងរងៀង ឃុំអន្លង់រាប/ចំណុចអូរ១ អូរ២ ចំណុចក្បាលស្ទឹងទួលល្ងៀង ភូមិអូរដីខ្មៅ ឃុំអន្លង់រាប។ ទី៣នៅឃុំក្រពើពីរ(ចំណុចច្រកចង្អៀត ភូមិក្រពើពីរលើ…