Category: Politico 360

  • សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោក ជាផ្លូវការ នៅវិមានរដ្ឋសភាបារាំង

    សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោក ជាផ្លូវការ នៅវិមានរដ្ឋសភាបារាំង

    សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី បានចាប់ផ្តើមជាផ្លូវការដោយមានការចូលរួមពីប្រធានសភាជាស្រ្តីទាំង២៥រូប នៅលើពិភពលោក អង្គទូតនៃប្រទេសតំណាងទាំង២៥ នៅប្រទេសបារាំង ព្រមទាំងប្រតិភូអមដំណើរ និងអង្គការដៃគូរបស់រដ្ឋសភាបារាំង នាទីក្រុងប៉ារីស ប្រទេសបារាំង ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភាប្រទេសបារាំងបានផ្តល់នូវចំណាប់អារម្មណ៍ក្នុងនាមជាស្រ្តីទី១ ដែលបានជាប់ឆ្នោតជាប្រធានសភានៃប្រទេសបារាំងថា លោកជំទាវពិតជាមានមោទកភាពដែលរូបលោកជំទាវ និងស្រ្តីនៃប្រទេសផ្សេងៗទៀតបានជាប់ឆ្នោតជាប្រធានសភា។ លោកជំទាវបានលើកឡើងថា ការជួបជុំប្រធានសភាជាស្រ្តីពិភពលោកនាពេលនេះ ដើម្បីជំរុញបន្ថែមនូវការទូតសភាបុរេសកម្ម ដែលគិតគូពីបញ្ហាស្រ្តី និងក្មេងស្រី និងលើកកម្ពស់សិទ្ធិស្រ្តីនៅទូទាំងពិភពលោក។ លោកជំទាវបានលើកឡើងទៀតថា ដើម្បីផ្លាស់ប្តូរបរិបទពិភពលោក យើងត្រូវផ្លាស់ប្តូរការគិតរបស់ប្រទេសយើងអំពីទស្សនៈចំពោះយេនឌ័រ។ ប្រធានរដ្ឋសភាប្រទេសបារាំង បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា គិតគូអំពីវិធានការជាវិជ្ជមានដែលជួយគាំទ្រដល់ស្រ្តី ផ្តល់សិទ្ធិសេរីភាពពេញលេញដល់ស្រ្តី ប្រឆាំងរាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាលើស្ត្រី ក៏ដូចជាលើកកម្ពស់សមភាពរវាងស្ត្រី និងបុរស តាមរយៈការស្នើនិងការអនុម័តច្បាប់។ នេះជាលើកទី១ហើយ ដែលមានជំនួបកំពូលប្រធានសភាស្រ្តីពិភពលោក ហើយរដ្ឋសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ។ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ បានឱ្យដឹងថា នៅក្នុងដំណើរការកិច្ចប្រជុំនាឱកាសនេះ នឹងមានវេទិកាតុមូលចំនួនពីរ។ វេទិកាទី១…

  • ឯកឧត្តម ស សុខា ៖ បណ្តាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បានត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍នៃការរីកច្រើនទាំងផ្នែកបច្ចេកវិទ្យា ជាពិសេសឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត

    ឯកឧត្តម ស សុខា ៖ បណ្តាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បានត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍នៃការរីកច្រើនទាំងផ្នែកបច្ចេកវិទ្យា ជាពិសេសឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានមានប្រសាសន៍បញ្ជាក់ថា ការជួបជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅពេលនេះ នឹងក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់សមាជិកក្រុមគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ក្នុងការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការចូលរួមចែករំលែកនូវទស្សនវិស័យសម្រាប់អនាគត ក្នុងន័យចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងបរិបទ នៃការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាពទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច ក្នុងសង្គម ការរីកលូតលាស់យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ឆ្ពោះទៅរកការរីកចម្រើន ប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្តូរជាវិជ្ជមានដើម្បីបង្កើននូវភាពធនក្នុងការកសាសង្គម សេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ ស្របតាមគោលនយោបាយដឹកនាំប្រកបដោយឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថា បណ្តាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ដែលដែលជាសមាជិកក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍នៃការរីកចម្រើនទាំងផ្នែកបច្ចេកវិទ្យា ជាពិសេសឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ត្រូវតែបន្តធ្វើប្រព័ន្ធកំណែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែប្រសើរឡើង និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមតំបន់ និងអន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើពុទ្ធិ…

  • អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ស្ត្រីជាកត្តាធនធានមនុស្សមិនអាចខ្វះបានក្នុងវិស័យព័ត៌មាន

    អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ស្ត្រីជាកត្តាធនធានមនុស្សមិនអាចខ្វះបានក្នុងវិស័យព័ត៌មាន

    ភ្នំពេញ៖ ស្ត្រីជាកត្តាធនធានមនុស្សមិនអាចខ្វះបានក្នុងវិស័យព័ត៌មាន ហើយស្រ្តីដែលជាអ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ និងយ៉ាងសកម្មក្នុងការរួមចំណែកលើកស្ទួយសមភាពយេនឌ័រ ការពារ និងលើកកម្ពស់តម្លៃស្ត្រីនៅក្នុងសង្គម។ ស្របពេលដែលសង្គមមានការរីកចម្រើន ការអភិវឌ្ឍក្នុងវិស័យព័ត៌មានបានបង្កឱកាសបន្ថែមទៀតសម្រាប់ស្ត្រី ដែលការចូលរួមរបស់ស្ត្រីទាំងក្នុងសារព័ត៌មាន ការផលិតមាតិកាព័ត៌មានអនឡាញ និងជាអ្នកដឹកនាំកម្មវិធីផ្សាយព័ត៌មាននានាមានការកើនឡើង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង ចំណេះដឹង ការកម្សាន្ត និងព័ត៌មានផ្សេងៗទៀត ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប សម្រាប់ជាប្រយោជន៍ដល់ការប្រកបការងារ របរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ យ៉ាងណាក៏ដោយ ឱកាសក្នុងការទទួលបានការងារក្នុងវិស័យព័ត៌មាននៅមានកម្រិតនៅឡើយ ជាពិសេសសម្រាប់ស្រ្តីដែលរស់នៅតាមជនបទ បើធៀបនឹងចំនួនអ្នកសារព័ត៌មានទាំងអស់។ ម្យ៉ាងទៀត ស្ត្រីប្រឈមនឹងហានិភ័យមួយចំនួនជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងសុខុមាលភាពការងារ។ ទន្ទឹមនេះ វប្បធម៌ និងផ្នត់គំនិតចំពោះស្ត្រីដែលចាក់ឫសយ៉ាងជ្រៅក្នុងសង្គមកម្ពុជា ក៏ជាកត្តារារាំងដល់ស្ត្រី និងក្មេងស្រី ក្នុងការចូលរួមឱ្យបានពេញលេញ។ ទោះយ៉ាងនេះក្តី ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល វាមានភាពចាំបាច់ក្នុងការប្រែក្លាយឱកាសជាមធ្យោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យព័ត៌មាន ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីបង្កើនការរួមចំណែករបស់ស្រ្តីក្នុងវិស័យព័ត៌មាន ជួយដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី ព្រមទាំងលើកទឹកចិត្តពួកគាត់ឱ្យសម្របខ្លួនបានទៅនឹងសម័យកាលនៃការវិវត្តបច្ចុប្បន្ន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់តម្លៃខ្ពស់ដល់ការចូលរួមរបស់ស្ត្រីជាវិស័យអាទិភាពមួយ ដោយបានដាក់បញ្ចូល «ស្ត្រី និង ក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ទៅក្នុងផែនការយុទ្ធសាស្ត្រ សម្រាប់ការអនុវត្ត។ ក្នុងនោះ ក្រសួងព័ត៌មានបានផ្តល់ឱកាសជូនដល់មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាស្ត្រី និងលើកទឹកចិត្តដល់ស្ត្រីនៅកម្ពុជា…

  • ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) អបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលកម្ពុជាសម្រេចបាន

    ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) អបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលកម្ពុជាសម្រេចបាន

    លោកជំទាវ ទូលៀ អ៊ែកសិន (Tulia Acson) ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU ហើយជឿជាក់ថា កម្ពុជានឹងបន្តលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីអនាគតមួយដ៏ប្រសើរ សម្រាប់ប្រជាជន និងប្រទេសជាតិ។ លោកជំទាវប្រធានសភាតង់ហ្សានី បានលើកឡើងដូចនេះ នៅក្នុងជំនួបទ្វេរភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ទូលៀ អ៊ែកសិន ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋបារាំង។ ក្នុងជំនួបទ្វេរភាគីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ទាក់ទងនឹងស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា-តង់ហ្សានី និងកិច្ចសហការក្រោមក្របខណ្ឌ IPU។ ភាគីទាំងពីរបានយល់ស្របគ្នាថា ពិភពលោកកំពុងស្ថិតក្នុងរបត់មួយដ៏គ្រោះថ្នាក់ ពិបាកទាយទុកជាមុន ប្រកបដោយហានិភ័យខ្ពស់។ អភិបាលកិច្ចសកល ប្រព័ន្ធពហុភាគីនិយម និងរបបពិភពលោក ដែលផ្អែកលើវិធានច្បាប់ដែលមានការធ្លាក់ចុះគួរឱ្យបារម្ភ ចាប់តាំងពីសង្រ្គាមលើកលើកទី២ ដោយសារតែការប្រកួតប្រជែងអំណាចដ៏ស្មុគ្រស្មាញរវាងប្រទេសមហាអំណាច ការកើនឡើងនូវជម្លោះ បម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។ ក្នុងបរិបទនេះ…

  • ប្រធានក្រុមយុវជនសង្គមស៊ីវិលគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    ប្រធានក្រុមយុវជនសង្គមស៊ីវិលគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល តាងនាមឱ្យថ្នាក់ដឹកនាំបណ្តុំអង្គការ សមាគម សង្គមស៊ីវិល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមសម្តែងនូវការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ស្ទើរតែទាំងស្រុងក្នុងអាសនៈព្រឹទ្ធសភា ខណៈដែលការបោះឆ្នោតព្រឹទ្ធសភាបានបិទបញ្ចប់ប្រកបដោយភាពរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងអនុវត្តតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងយុត្តិធម៌។ ប្រធានក្រុមយុវជនសង្គមស៊ីវិល បានបន្តថា ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ដែលមានសមាជិកសមាជិការដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ ការបោះឆ្នោតនេះ គឺបានអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដោយបានរៀបចំការបោះឆ្នោតសកល និងអសកលជាទៀងទាត់ស្របតាមច្បាប់ជាធរមាន។ ខណៈដែលសុខសន្តិភាពនេះហើយ គឺជាមូលដ្ឋានគ្រឹះធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។ លោក ហេង សំណាង បានបន្តទៀតថា បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានាជឿជាក់ថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន…

  • បិទបញ្ចប់នៃការចុះបញ្ជី៖ មានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤

    បិទបញ្ចប់នៃការចុះបញ្ជី៖ មានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤

    ភ្នំពេញ៖ នៅវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ គឺជាការបិទបញ្ចប់ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ គឺមានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សា” អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៦ ខែមីនា នេះថា រយៈពេល៥ថ្ងៃ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ គិតត្រឹមថ្ងៃ ៤:៣០នាទីល្ងាច គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានទទួលពាក្យសុំចុះបញ្ជីបេក្ខជនរបស់គណបក្សនយោបាយចំនួន ៥គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ…

  • អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ពីករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃរបួសធ្ងន់២នាក់ និងស្រាលចំនួន២៣នាក់

    អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ពីករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃរបួសធ្ងន់២នាក់ និងស្រាលចំនួន២៣នាក់

    ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានទទួលព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃនៅស្រុកណាឌី ខេត្តប្រាជីនបុរី ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ មានពលករខ្មែរចំនួន២០នាក់ និងកុមារចំនួន៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរពីកន្លែងស្នាក់នៅ ស្ថិតក្នុងភូមិខ្លងម៉ាហ្វៃ ដើម្បីទៅធ្វើការនៅស្រុកណាឌី ខេត្តប្រាជីនបុរី ប្រទេសថៃ។ គ្រោះថ្នាក់នេះ បានបណ្តាលឱ្យពលករខ្មែររងរបួសធ្ងន់ចំនួន២នាក់ និងស្រាលចំនួន២៣នាក់។ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបន្តថា ក្រោយពេលកើតហេតុ ពលករខ្មែរចំនួន២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅមន្ទីរពេទ្យស្រុកកាប៊ិនបុរី ខេត្តប្រាជីនបុរី។ ចំណែកអ្នករងរបួសស្រាល ក្រោយពីត្រូវបានសង្រ្គោះបឋមរួចហើយ ត្រូវបានថៅកែថៃទទួលយកទៅកន្លែងស្នាក់នៅវិញ។ ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ក៏បានបញ្ជាក់ថា រាល់ការចំណាយផ្សេងៗក្នុងការព្យាបាលរបួសត្រូវបានថៅកែជនជាតិថៃទទួលបន្ទុកទាំងអស់៕

  • ប្រធានរដ្ឋសភាបារាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សម្តេចរដ្ឋសភាធិបតី ក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនៅសាធារណរដ្ឋបារាំង ដើម្បីការពារផលប្រយោជន៍ស្រ្តីលើសកលលោក

    ប្រធានរដ្ឋសភាបារាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សម្តេចរដ្ឋសភាធិបតី ក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនៅសាធារណរដ្ឋបារាំង ដើម្បីការពារផលប្រយោជន៍ស្រ្តីលើសកលលោក

    លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជានៅសាធារណរដ្ឋបារាំង និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី ដែលសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងប្រមូលផ្តុំសំឡេងតំណាងពលរដ្ឋជាស្រ្តី ដើម្បីការពារផលប្រយោជន៍ស្រ្តីនៅទូទាំងពិភពលោក។ លោកជំទាវប្រធានរដ្ឋសភាបារាំង បានលើកឡើងដូច្នេះ នៅក្នុងឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាកម្ពុជា នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាបារាំង នាទីក្រុងប៉ារីស។ សម្តេចរដ្ឋសភាធិបតី និងលោកជំទាវប្រធានរដ្ឋសភាបារាំង បានសម្តែងសេចក្តីរីករាយ ដោយបានឃើញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំងមានការរីកចម្រើនជាលំដាប់ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកដល់ការរក្សាបាននូវគោលការណ៍ពហុភាគីនិយម លើកកម្ពស់យន្តការសន្ទនា ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ជូនពលរដ្ឋជាសកល ក្នុងខណៈដែលសកលលោកនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅស្ថានភាពមួយមិនច្បាស់លាស់ ប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមទាំងមានការផ្ទុះឡើងនូវសង្រ្គាមក្នុងតំបន់នានាមួយចំនួន។ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលជានិច្ចកាលបានជួយគំាទ្រ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា តាំងពីដើមរៀងរហូតមក ជាពិសេសក្នុងការផ្តួចផ្តើមបង្កើតបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងពីការរីកចម្រើនរបស់កម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ ដែលរាល់សមិទ្ធផលទាំងនេះមិនអាចកាត់ផ្តាច់បានពីការគាំទ្រដ៏មានតម្លៃរបស់មិត្តបារំាងនោះឡើយ។ បារាំងបានគាំទ្រគម្រោងនានាលើវិស័យជាច្រើននៅកម្ពុជា ជាពិសេសវិស័យសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ច្បាប់…

  • សភានិយាយភាសាបារាំងចាត់ទុកកម្ពុជា ជាប្រទេសសំខាន់បំផុតក្នុងអាស៊ីអាគ្នេយ៍ ក្នុងការលើកកម្ពស់សភានិយាយភាសាបារាំង និងវិស័យការទូតសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

    សភានិយាយភាសាបារាំងចាត់ទុកកម្ពុជា ជាប្រទេសសំខាន់បំផុតក្នុងអាស៊ីអាគ្នេយ៍ ក្នុងការលើកកម្ពស់សភានិយាយភាសាបារាំង និងវិស័យការទូតសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

    លោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs) អគ្គប្រតិភូនៃសភានិយាយភាសាបារាំង បានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយសំខាន់បំផុតក្នុងអាស៊ីអាគ្នេយ៍ នៅក្នុងការលើកកម្ពស់សភានិយាយភាសាបារំាង ក៏ដូចជាលើកកម្ពស់វិស័យការទូតសភាក្នុងការបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលអញ្ជើញមកពីប្រទេសផ្សេងៗគ្នានៃរដ្ឋសភានិយាយភាសាបារាំង នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋបារាំង នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ លោកបានបញ្ជាក់ថា ឆ្លងតាមទស្សនៈ និងក្តីសង្ឃឹមរួមគ្នា យើងនឹងធ្វើការជាមួយគ្នាដើម្បីការអភិវឌ្ឍដោយចីរភាព។ APF គាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APF ព្រមទាំងបន្តការជួយគាំទ្រនិងបណ្តុះបណ្តាលភាសាបារាំងដល់មន្រ្តីសភាផងដែរ។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្រោមក្របខណ្ឌនៃសភានិយាយភាសាបារាំង (APF) ក្នុងការជំរុញការទូតសភា ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការជំរុញសមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី ការលើកកម្ពស់វិស័យវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសនានា ដែលជាស្ថាបនិកអង្គការប្រទេសនិយាយភាសាបារាំង ដែលបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ សមាជិកភាពរបស់កម្ពុជាពិតជាមានសារៈសំខាន់ និងមានទទួលខុសត្រូវក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យការងាររបស់ APF។ រដ្ឋសភាកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវក្របខណ្ឌការងារយុទ្ធសាស្រ្តរបស់ APF ឆ្នាំ២០២៣-២០៣០ ក្នុងនោះរួមមាន ការជំរុញការងារការទូតសភា ដើម្បីជំរុញអត្តសញ្ញាណ APF…

  • នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ

    នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាគ្នាលើវិស័យគន្លឹះ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងកម្ពុជា និងវៀតណាម ដែលរួមមានដូចជា៖ វិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ ជាដើម។ ការពិភាក្សាទ្វេភាគីនេះ បានធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមក ដោយក្ដីសោមនស្សរីករាយ។ ក្នុងជំនួបនេះ ឯកឧត្តម ផាម មិញជិញ បានអបអរសាទរកម្ពុជាចំពោះជោគជ័យនៃរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក៏ដូចជាអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជម្នះលើការបោះឆ្នោត ដោយទទួលបាន៥៥អាសនៈ។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានផ្ដាំផ្ញើការសួរសុខទុកថ្វាយជូនព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…