-
នាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី ប្ដេជ្ញាបន្តភាពជាដៃគូក្នុងការគាំទ្រកម្ពុជា

ក្នុងឱកាសនៃជំនួប លោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាននិងជានាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបអំពីការងារសំខាន់ៗរបស់អង្គការមូលនិធិអាស៊ី ដែលមានប្រតិបត្តិការនៅប្រទេសចំនួន២០ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេល៧០ឆ្នាំកន្លងមក និងវឌ្ឍនភាពការងារនៃភាពជាដៃគូរបស់អង្គការមូលនិធិអាស៊ី នៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក។ ដោយមានការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការមូលនិធិអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា លោកស្រីនាយកប្រតិបត្តិបានប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា តទៀត ជាពិសេស តាមរយ:ការចូលរួមគាំទ្រដល់ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ សម្ដេចធិបតីបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយអង្គការមូលនិធិអាស៊ី ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបានចែករំលែកអំពីអាទិភាព និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកសាងមូលធនមនុស្ស ដែលជាមូលដ្ឋាននៃការជំរុញអភិបាលកិច្ច កំណើន និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយដែលកម្មវិធីរបស់អង្គការមូលនិធិអាស៊ី នៅកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់។ លោកស្រីនាយកប្រតិបត្តិក៏បានឯកភាពជាមួយសម្តេចធិបតីថា ការអភិវឌ្ឍមូលធនមនុស្ស គឺពិតជាស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់បុគ្គលិកបម្រើការរបស់អង្គការមូលនិធិអាស៊ី៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង១ខែ កើនឡើង៤ដុល្លារ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់គោលការណ៍ទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ២០៤ដុល្លារ។ សម្តេចធិបតី បានសសេរលើបណ្តាញសង្គមថា មុននេះបន្តិច ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរាយការណ៍អំពីលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ។ ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំបានផ្ដល់គោលការណ៍ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង…
-
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មិនមែនជាមូលហេតុអំពីការបាត់បង់ទឹកដីនោះទេ

ឯកឧត្ដម ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការព្រួយបារម្ភអំពីការបាត់បង់ទឹកដីនៃប្រទេសកម្ពុជា គឺជាសញ្ញាណល្អរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែកិច្ចកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មិនមែនជាមូលហេតុនោះទេ។ លទ្ធភាពនៃការបាត់បង់ទឹកដីគឺអាចកើតឡើងដោយសារតែការបែកបាក់សាមគ្គីជាតិ និងទំនាស់ផ្ទៃក្នុងនៃពលរដ្ឋខ្មែរ ដែលមិនបានឈ្វេងយល់ច្បាស់លាស់ និងស៊ីជម្រៅអំពីបញ្ហានយោបាយ ចាញ់កលការញុះញង់ពីជនបរទេស ឬក្រុមដែលមាននិន្នាការប្រឆាំងជ្រុលនិយម។ ក្នុងចំណុចនេះ ឯកឧត្ដមក៏បានបន្ថែមថា ការរក្សាស្ថេរភាពនយោបាយដើម្បីទទួលបានសន្តិភាព ពង្រឹងសមត្ថភាពពលរដ្ឋ សមត្ថភាពកងទ័ព អភិវឌ្ឍន៍តាមតំបន់ព្រំដែន និងបង្កើតលក្ខខណ្ឌអំណោយផលដល់ពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែនគឺជាជាការសំខាន់ និងចាំបាច់។ ការបញ្ជាក់នេះ ក្នុងឱកាសបណ្តុះបណ្តាល ណែនាំ និងប្រឹក្សាយោបល់ ចំពោះបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬ CLV-DTA បញ្ហាព្រំដែន ប្រវត្តិសាស្ត្រ សង្គម និងនយោបាយ ដល់សមាគមក្រុមការងារ ១០០រាត្រី អង្គការ សមាគម សហភាពអង្គការសង្គមសុីវិល និងសហការី។ ឯកឧត្ដម ព្រាប កុល បានបង្ហាញយ៉ាងច្បាស់លាស់អំពីកិច្ចសហប្រតិបត្តិរវាង កម្ពុជា ឡាវ វៀតណាម ដែលឯកឧត្ដម បានសិក្សាស្រាវជ្រាវ និងមានមូលដ្ឋានច្បាស់លាស់ ក្នុងនោះមានខេត្តរតនគីរី…
-
កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ដោយការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងនូវែលសេឡង់ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍រួម។ ការពេញចិត្តនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម សុខ ចិន្តាសោភា បានស្វាគមន៍ និងអរគុណឯកឧត្តម Jonathan Kings ដែលបានអញ្ជើញមកធ្វើបាឋកថា នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ក្រោមប្រធានបទ “ខួប ៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-នូវែលសេឡង់ និងអាទិភាពនៃគោលនយោបាយការបរទេសនូវែលសេឡង់”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីជំនួបប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ កាលពីខែកក្កដា នៅទីក្រុងវៀងចន្ទន៍។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះជំនួយរបស់នូវែលសេឡង់ និងបានស្នើឱ្យភាគីនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀតលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងស្នើភាគីនូវែលសេឡង់រៀបចំសិក្ខាសាលាធុរកិច្ច នៅក្នុងរាជ/រដ្ឋធានីណាមួយនៃប្រទេសសមាជិកអាស៊ាន ដែលមានធុរជនជនជាតិនូវែលសេឡង់ច្រើន ដោយមានតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមធ្វើបទបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ភាគីទាំងពីរ ក៏បានពិភាក្សាស្ដីពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់…
-
ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល ព្រួយបារម្ភពីចេតនាទុច្ចរិតរបស់ក្រុមជ្រុលនិយមក្រៅប្រទេស ពិសេសទណ្ឌិត សម រង្សី ដែលព្យាយាមប៉ុនប៉ងម្តងហើយម្តងទៀត បំភ្លៃសភាពការណ៍ដើម្បីគោលដៅចង់បំផ្លាញសុខសន្តិភាពសង្គមកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល ព្រួយបារម្ភពីចេតនាទុច្ចរិតរបស់ក្រុមជ្រុលនិយមក្រៅប្រទេស ពិសេសទណ្ឌិត សម រង្សី ដែលព្យាយាមប៉ុនប៉ងម្តងហើយម្តងទៀត បំភ្លៃសភាពការណ៍ដើម្បីគោលដៅចង់បំផ្លាញសុខសន្តិភាពសង្គមកម្ពុជា។ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសរបស់សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ជាង២០អង្គភាពសមាគមអង្គការសង្គមស៊ីវិល កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្នាក់ការកណ្តាលសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល។ កិច្ចប្រជុំនេះ បានវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែង ធ្វើកិច្ចការមនុស្សធម៌សង្គមនិងចូលរួមដាំដើមឈើរួមគ្នា នៅមូលដ្ឋាន ជាច្រើនលើកច្រើនសា ក្នុងរយៈពេលត្រីមាសកន្លងមក និងដាក់ទិសដៅអនុវត្តផែនការសកម្មភាពបន្តទៅមុខទៀត។ អង្គប្រជុំក៏បានដាក់ផែនការកំណត់នឹងចុះទៅធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA នៅចំណុចព្រំដែនខេត្តចំនួន៤ គឺមានខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលការការធ្វើដំណើរនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមឯកឧត្តម ហែម ប្រសើរ បានមានប្រសាសន៍ថា នៅក្នុងបេសកកម្មមួយនេះ គឺមានវត្តមានចូលរួមពីសមាគមអង្គការមិនមែនរដ្ឋាភិបាល សមាគមអ្នកសារព័ត៌មាន ថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួន ដែលជាសម្ព័ន្ធភាព និងអតីតបេក្ខភាពក្រុមប្រឹក្សារបស់គណបក្សប្រឆាំងជាច្រើន រូបផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ការចុះទៅធ្វើទស្សនកិច្ចនេះ គឺមិនមែនត្រឹមតែជាការចង់ឃើញបង្គោលព្រំដែនឱ្យបានច្បាស់លាស់នោះទេ ប៉ុន្តែបេសកកម្មនេះ ចង់សិក្សាស្វែងយល់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ក៏ដូចជាមតិយោបល់ការយល់ឃើញរបស់ប្រជាពលរដ្ឋនៅទីនោះ…
-
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនធ្វើបទបង្ហាញអំពីព្រំដែនកម្ពុជា ជាមួយប្រទេសវៀតណាម ឡាវ និងថៃ ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ឡាំ ជា បានអញ្ជើញធ្វើបទបង្ហាញជូនប្រតិភូគណបក្ស នៃឧត្តមក្រុមប្រឺក្សាពិគ្រោះនិងផ្តល់យោបល់ នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ការធ្វើបទបង្ហាញនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម្ពុជា បានឯកភាពឱ្យឯកឧត្តមបណ្ឌិត ឡាំ ជា មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រវាងប្រទេសឡាវ-វៀតណាមនិងថៃ តាមការស្នើសុំរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការឯកភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈចំណារលើលិខិតស្នើរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានមានប្រសាសន៍ថា ការដែលឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាដ្ធានកិច្ចការព្រំដែនមកធ្វើបទបង្ហាញ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រតិភូគណបក្សទាំងអស់នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងប្រជាពលរដ្ឋខ្មែរទាំងអស់ដែលត្រូវតែដឹងឱ្យច្បាស់អំពីព្រំដែនស្របច្បាប់របស់ខ្មែរ ចៀសវាងការចាញ់បោកពួកប្រឆាំងជ្រុលនិយមដែលបំភ្លៃការពិតក្នុងបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។ លោកជំទាវបានបន្តថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើការប្រឆាំងដាច់ខាតចំពោះចេតនាបង្កភាពចលាចល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើការប្រឆាំងដាច់ខាតចំពោះចេតនាបង្កភាពចលាចលក្នុងសង្គមតាមរយៈការប្រឌិតព័ត៌មានមិនពិត ការភូតភរ ក្លែងបន្លំ និងការញុះញង់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ បំផ្លាញសន្តិភាព និងស្ថិរភាពសង្គម ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបណ្តុះវប្បធម៌សន្តិភាព និងការរក្សាបានចីរភាពនៃការអភិវឌ្ឍ សង្គមជាតិយើង។ ផ្ទុយពីរាជរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានប្រឌិតព័ត៌មានមិនពិតគ្មាន មូលដ្ឋានពិតប្រាកដ ញុះញង់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ បំផ្លាញសន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ការបណ្តុះវប្បធម៌សន្តិភាព និងសន្តិសុខរបស់ប្រទេស។ នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតីបានបញ្ជាក់ថា សន្តិភាពងាយណាស់ក្នុងការបាត់បង់ តែពិបាកក្នុងការស្វែងរកមកវិញ ហើយបើរកមកបានវិញ ក៏ត្រូវការពេលវេលា និងការលះបង់ជាច្រើនផង។ ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សូមបញ្ជាក់សាជាថ្មីឡើងវិញ នូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សា «សន្តិភាព» និង ការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។ សម្តេចធិបតីមានជំនឿយ៉ាងមុតមាំថា ពិធីអបអរសាទរ «ទិវាសន្តិភាពអន្តរជាតិ»…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍ Gumball មិនត្រឹមតែបានស្រូបទាញអ្នកមកទស្សនាកម្ពុជាប៉ុណ្ណោះទេ តែវាក៏បានផ្ញើសារទៅកាន់ពិភពលោកនូវសក្តានុពលវិស័យទេសចរណ៍

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមថា យើងសូមអរគុណដល់ Gumball 3000 ដែលបានជ្រើសរើសព្រះរាជាណចក្រកម្ពុជា ជាទីតាំងប្រារព្ធកម្មវិធីរបស់ខ្លួន ដែលឆ្នាំនេះត្រូវជាខួបទី២៥ របស់ព្រឹត្តិការណ៍នេះផងដែរ។ ព្រះរាជាណាចក្រកម្ពុជា មានមោទនភាពក្នុងការបើកទ្វារទទួលបណ្តាប្រិយមិត្តមកពីទូទាំងពិភពលោកឱ្យបានស្គាល់នូវសម្បត្តិវប្បធម៍ និងទេសភាពដ៏ស្រស់ត្រកាលនៃដែនដីអច្ឆរិយៈរបស់យើង។ ឯកឧត្តមបន្តថា ព្រឹត្តិការណ៍ Gumball មិនត្រឹមតែបានស្រូបទាញអ្នកមកទស្សនាកម្ពុជាក្នុងអំឡុងពេលកម្មវិធីប៉ុណ្ណោះទេ តែវាក៏បានផ្ញើសារទៅកាន់ពិភពលោកនូវសក្តានុពលវិស័យទេសចរណ៍ ស្នាមញញឹមរបស់ប្រជាជន និងបរិយាកាសដ៏សែនកក់ក្តៅដែលអ្នកចូលរួមកម្មវិធីបានចែករំលែកនៅលើទំព័របណ្តាញសង្គមរបស់ពួកគេ៕ដោយ៖ពលជ័យ
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត និងបានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម ព្រោះជាក់ស្ដែងណាស់ សហរដ្ឋអាមេរិក តែងតែកើតមានអំពើបាញ់ប្រហារឃោរឃៅ រហូតថ្មីៗនេះមានទាំងការប៉ុនប៉ង់សម្លាប់អតីតប្រធានាធិបតី និងក៏ជាបេក្ខជនប្រធានាធិបតី ដោយសារតែភាពជ្រុលនិយមខាងនយោបាយ។ ការថ្លែងថ្កោលទោសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ចំនួន៤ ដែលរួមមាន៖ វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៦ វគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់នៅបណ្តោះអាសន្ននិងបាត់មុខ និងវគ្គបណ្តុះបណ្តាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់មន្រ្តីនគរបាលថ្នាក់ក្រោមជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្តិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤៕ដោយ៖ពលជ័យ
-
អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស Tony Blair កោតសរសើរការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា

ក្នុងឱកាសនៃជំនួប ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលមានសាខានៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងតំបន់អាស៊ាន បានកោតសរសើរការរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល១ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានជម្រាបជូនសម្ដេចធិបតីអំពីសកម្មភាពការងាររបស់វិទ្យាស្ថានTony Blair ដែលជាវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងមានបេសកកម្មផ្ដល់ទស្សនទានផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍ ដល់បណ្តារដ្ឋាភិបាលនៅលើពិភពលោក។ ឯកឧត្តម Tony Blair បានបង្ហាញអំពីបំណងនៃការផ្តល់កិច្ចសហការជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលររួមចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់កម្ពុជា។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារនិងបេសកកម្មរបស់វិទ្យាស្ថាន Tony Blair និងបានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍របស់វិទ្យាស្ថាន ក្នុងការផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតីបានជម្រាបជូនដោយសង្ខេបនូវសមិទ្ធផលក្នុងរយៈពេលមួយឆ្នាំ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាន ទិសដៅបន្ត និងចក្ខុវិស័យ ព្រមទាំងបានលើកទឹកចិត្តឱ្យវិទ្យាស្ថាន Tony Blair បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាក់លាក់ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។ សម្ដេចធិបតី និងឯកឧត្តម Tony Blair ក៏បានផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈអំពីវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមមានជាអាទិ៍៖ វិស័យអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ,…