Category: Politico 360

  • សម្តេចតេជោ ហ៊ុន សែន គាំទ្រអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈ

    សម្តេចតេជោ ហ៊ុន សែន គាំទ្រអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅលា្ងចថ្ងៃទី២០ ខែកុម្ភៈនេះថា បន្ទាប់ពីបានឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈរួចមក ខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់អនាគតសមាគមមួយនេះ។ កន្លងមកក៏ដូចជាបច្ចុប្បន្ន ខ្ញុំក៏បានរួមចំណែកជួយដល់សិល្បករសិល្បការីនីដែលជួបការលំបាកតាមរយៈសមាគមផង និងតាមបុគ្គលផង ខ្ញុំគិតថាបញ្ហាថវិកាទ្រទ្រង់សមាគមដើម្បីជួយដោះស្រាយការលំបាករបស់សមាគមនៅតែជាបញ្ហាប្រឈមធំ។ ដូចនេះ ប្រសិនបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគម យើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ខ្ញុំមិនជ្រៀតជ្រែកលើការបោះឆ្នោតរើសប្រធានសមាគមទេ តែដោយសារយើងត្រូវការសិល្បៈដែលមានការសាមគ្គីភាព និងរីកចម្រើនទៅមុខ ទើបខ្ញុំផ្តល់ការគាំទ្របែបនេះ៕

  • សម្តេចធិបតី ៖ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងក្រោមជាតិ​ឱ្យតែរកឃើញថាមានប្រើប្រាស់​​គ្រឿងញៀន ឬក៏ពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខ័ណ្ឌ

    សម្តេចធិបតី ៖ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងក្រោមជាតិ​ឱ្យតែរកឃើញថាមានប្រើប្រាស់​​គ្រឿងញៀន ឬក៏ពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខ័ណ្ឌ

    ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ច្បាស់ៗថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំង​ថ្នាក់ជាតិ និងក្រោមជាតិឱ្យតែរកឃើញថា មានប្រើប្រាស់គ្រឿងញៀន ឬក៏ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនត្រូវបណ្តេញចេញពី​ក្របខ័ណ្ឌអត់ទុកទេ។ សម្ដេចធិបតីបានបង្ហាញហេតុផលនៃចំណាត់ការធ្ងន់ដៃបែបនេះថា គឺដើម្បីពង្រឹងវិន័យការឯកភាពក្នុងការអនុវត្តមន្ត្រីរាជការ ទាំង​កងកម្លាំងប្រដាប់អាវុធ ទាំងស៊ីវិល គឺត្រូវមានក្របខ័ណ្ឌវិន័យ ក្របខ័ណ្ឌសីលធម៌ និងការទទួលខុសត្រូវជាប្រជាពលរដ្ឋធម្មតា ។សម្ដេចបន្ថែមថា យើង​ជាគំរូគេ។ ដើម្បីទៅអនុវត្តយើងត្រូវចាប់ផ្តើមអនុវត្តសម្អាតផ្ទះយើងតែម្តង។ ។”គឺថាអត់មានការអនុគ្រោះ​នៅក្នុងជួររដ្ឋាភិបាលទៀតទេ​ក្នុងការ​ប្រើប្រាស់គ្រឿងញៀន”។ សម្ដេចធិបតីបញ្ជាក់ដោយទឹកមុខម៉ឹងម៉ាត់។ ចំណុចបញ្ជាក់ទាំងឡាយខាងលើ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល​ការងារ​ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតីបន្តថា មានបងប្អូនខ្លះសួរថា ទុកឱកាសលើកទី២ បានអត់? សម្តេចបានបញ្ជាក់ថា “កាប់ប្រឡាកាប់ឱ្យវាដាច់។ បើសិន​ជាកាប់មិនដាច់ វានឹងមុតយើង គ្រោះថ្នាក់បំផុត”។សម្តេចជឿថា មន្ត្រីរាជការបើមិនបានប្រើប្រាស់គ្រឿងញៀនមិនដាច់ពោះ​ស្លាប់​ទេ។ បើមិនបានប្រើប្រាស់,មិនបានប៉ះពាល់នូវគ្រឿងញៀន​បែបនេះ ប្រហែលជាកាន់តែមានសុភមង្គល​គ្រួសារ​តទៅទៀត ហើយនេះ​ក៏ជាវិធីសាស្ត្រមួយដែរនៅក្នុងការសម្អាតចកនៅក្នុងបឹង៕ដោយ៖ពលជ័យ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នាដើមខែមីនា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នាដើមខែមីនា

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ស្ត្រីទីមួយកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នាដើមខែមីនា ឆ្នាំ២០២៤នេះ។ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ ពិតជាសប្បាយរីករាយនិងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ការអញ្ជើញរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិត មកកាន់ប្រទេសអូស្ត្រាលី។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ពីថ្ងៃទី២ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ ។ ក្នុងដំណើរនៃការបំពេញទស្សនកិច្ចនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសនូវ៉ែលហ្សេឡង់ផងដែរ។ ប្រជាពលរដ្ឋសហគមន៍ខ្មែរដែលរស់នៅប្រទេសអូស្តាលី និងណូវ៉ែលហ្សឺឡង់ បានត្រៀមខ្លួនរួចជាស្រេចប្រកបដោយក្តីរំភើបយ៉ាងក្រៃលែង ដើម្បីទទួលបដិសណ្ឋាកិច្ចស្វាគមន៍ការអញ្ជើញរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតស្ត្រីទីមួយកម្ពុជាមកកាន់ប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែររស់នៅគ្រប់ទិសទីបានអបអរសាទរចំពោះការអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី និងបានជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ទទួលបានជោគជ័យក្នុងដំណើរបំពេញបេសកកម្ម៕

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នកគ្រប់គ្រងធនាគារពិភពលោក ពេញចិត្តកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខណ្ឌជារួមនៅកម្ពុជា និងជាមួយក្រសួងមហាផ្ទៃ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នកគ្រប់គ្រងធនាគារពិភពលោក ពេញចិត្តកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខណ្ឌជារួមនៅកម្ពុជា និងជាមួយក្រសួងមហាផ្ទៃ

    ភ្នំពេញ៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នកគ្រប់គ្រងធនាគារពិភពលោក (WB) នៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងបង្ហាញការពេញចិត្តដូចៗគ្នាចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌជារួមនៅកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃ ក្នុងរយៈពេលជាង ៣ទស្សវត្សកន្លងមក។ នេះបើតាមលទ្ធផលនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Maryam Salim អ្នកគ្រប់គ្រងរបស់ធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ធនាគារពិភពលោកដល់កម្ពុជា លើគម្រោងអប់រំ សុខភាព និងអាហារូបត្ថម្ភ ផ្លូវថ្នល់ ការលើកកម្ពស់ជីវភាពរស់នៅ ការធ្វើពិពិធកម្មកសិកម្ម ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ការផ្គត់ផ្គង់ទឹក និងអនាម័យ ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និងការផ្តល់សេវាកម្រិតសហគមន៍ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា រហូតទទួលបានផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។ នាឱកាសនោះដែរ ទាំងឯកឧត្តមអភិសន្តិបណ្ឌិត និងលោកស្រី Maryam Salim ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និងធនាគារពិភពលោក…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្ហាញបំណងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្ហាញបំណងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត

    ភ្នំពេញ៖ ក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អ៊ីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា នារសៀលទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណង់ចង់ឱ្យភាគីទាំងពីរបង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាល ក្នុងគោលបំណងកសាងធនធាននគរបាល នៃប្រទេសទាំងពីរ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ គឺបន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដែលទាំងឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានបង្ហាញគោលជំហរដូចគ្នាថាទាមទារចាំបាច់នូវកិច្ចការសហប្រតិបត្តិកាការខ្ពស់ដើម្បីប្រឆាំងបញ្ហានេះក្នុងតំបន់។ ភាគីទាំងពីរ ក៏សង្ឃឹមមុតមាំថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តរីកចម្រើនដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។ ក្នុងក្របខ័ណ្ឌនយោបាយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានយកឱកាសនោះនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានថ្លែងអំណរគុណឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ទីម័រខាងកើត។ ឯកឧត្តម អ៊ីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតទីម័រខាងកើត ក៏បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត…

  • គ.ជ.ប៖ ថ្ងៃទីដប់ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ

    គ.ជ.ប៖ ថ្ងៃទីដប់ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ

    ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីដប់​ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាផ្សេងៗទៀតតាមកម្មវិធីដែលគណបក្សនយោបាយនីមួយៗបានគ្រោងទុក។ គ.ជ.ប បានបញ្ជាក់ថា ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ បើតាម គ.ជ.ប បានឱ្យដឹងថា តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ ឃើញថា៖-គណបក្សឆន្ទៈខ្មែរ មានសកម្មភាពជួបប្រជុំនៅរាជធានីភ្នំពេញ នៃភូមិភាគទី១ និងនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង នៃភូមិភាគទី៨ ហើយមានសកម្មភាពចែកខិត្តបណ្ណ ជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តព្រៃវែង នៃភូមិភាគទី៦ ។-គណបក្សហ៊្វុនស៊ិនប៉ិច មានសកម្មភាពចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស នៅខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧ ។-គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនៅគ្រប់ភូមិភាគ ដោយនៅភូមិភាគទី២ មានការចាក់មេក្រូផ្សព្វផ្សាយ និងនៅភូមិភាគផ្សេងទៀត មានការជួបប្រជុំ ចុះជួបអ្នកបោះឆ្នោត ចែកខិត្តបណ្ណ និងបង្រៀនគូសសន្លឹកឆ្នោត។-គណបក្សកម្លាំងជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃនេះទេ។ ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា…

  • អន្តរគណៈកម្មការរដ្ឋសភា និងក្រសួងកសិកម្ម ជួបប្រជុំពិភាក្សាទាក់ទងនឹងការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល

    អន្តរគណៈកម្មការរដ្ឋសភា និងក្រសួងកសិកម្ម ជួបប្រជុំពិភាក្សាទាក់ទងនឹងការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល

    ភ្នំពេញ៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ សហការជាមួយឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានស្តីទីគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងឯកឧត្តម ប៉ាន សូរស័ក្កិ លេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា និងទីប្រឹក្សាច្បាប់អមរដ្ឋសភា បានជួបប្រជុំជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងសហការី ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅចម្បងរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក៏ដូចជាអាណត្តិមុនៗ គឺជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅចម្បងរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក៏ដូចជាអាណត្តិមុនៗ គឺជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះ ក៏ដូចជាអាណត្តិមុនៗ គឺជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើតការងារឱ្យបានច្រើនគ្រប់កន្លែង ប្រែក្លាយពីកន្លែងបឹង ពីកន្លែងព្រៃ ពីវាលស្រែ កន្លែងពីអត់ផ្លូវទៅជាកន្លែងដែលមានការបង្កបង្កើនផលកសិកម្ម រុញភ្លើងទៅដល់មូលដ្ឋាន រុញរោងចក្រទៅដល់មូលដ្ឋានបង្កើតការងារជាច្រើន។ គោលដៅធំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការកាត់បន្ថយ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់របស់សម្តេចធិបតីក្នុងពិធីបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតីបានមានប្រសាសន៍បន្តថា នេះជាគោលដៅតែមួយគត់របស់រាជរដ្ឋាភិបាលជាង៤០ឆ្នាំនេះ ដែលពីប្រទេសបែកបាក់ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈនៅការបង្កើតនៅបរិស្ថានចាំបាច់ គឺការបញ្ចប់សង្គ្រាម និងថែរក្សាសន្តិភាពឱ្យបាន ហើយដើម្បីធានានៅភាពរីកចម្រើន។ បើរាប់តែ២៥ឆ្នាំនេះ រាប់តែពីក្រោយសង្គ្រាម យើងបញ្ចប់នៅឆ្នាំ១៩៩៨ នយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាម ឃើញថាជីវភាពរស់នៅរសប់ប្រជាពលរដ្ឋបានកើនឡើងតែក្នុងរយៈពេល២៥ឆ្នាំ។ នៅឆ្នាំ១៩៧៩ ដល់១៩៩៨ យើងនៅវ៉ៃគ្នានៅឡើយ តំបន់ដាច់ដោយដុំជាច្រើននៅឡើយ មិនទាន់ទាក់ក្រឡាគ្នា ថវិកាជាតិជាច្រើនត្រូវបានចំណាយទៅលើការទិញគ្រាប់បាញ់គ្នា។ កម្លាំងពលកម្មយើងជាច្រើនត្រូវបានចូលទ័ពដើម្បីវៃគ្នាលើសមរភូមិ។ ដីយើងច្រើនណាស់ជាពិសេសនៅតាមព្រំដែន គឺយើងទៅមិនរួចទៅមិនដល់សុទ្ធតែមីន។ តែក្រោយពីឆ្នាំ១៩៩៨មកនេះ យើងអាចបញ្ឈប់រាល់ការបាត់បង់ទាំងអស់នោះ។ ហើយបែរប្រមូលកម្លាំងទាំងធនធានមនុស្សទាំងថវិកា ទាំងការរំដោះដីធ្លីមកជាការបង្កបង្កើនផល។ សម្តេចធិបតីបានលើកឡើងថា មុនកូវីដ-១៩ មកដល់ គឺប្រទេសយើងបានរីកចំរើននៅក្នុងកម្រិតជាប្រទេសដែលមានសេដ្ឋកិច្ចលឿនជាងគេនៅក្នុងចំណោមប្រទេស១០% , ជាង៧%…

  • ក្រសួងការបរទេសបំភ្លឺចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ក្រោមចំណងជើងថា “កម្ពុជាទាត់ចោលការវិភាគថាអាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង”

    ក្រសួងការបរទេសបំភ្លឺចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ក្រោមចំណងជើងថា “កម្ពុជាទាត់ចោលការវិភាគថាអាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង”

    ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការបំភ្លឺចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមចំណងជើងថា “កម្ពុជាទាត់ចោលការវិភាគថា អាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង” ដូចខាងក្រោម៖ ១.អ្នកនាំពាក្យក្រសួង ពុំបានចេញសេចក្តីថ្លែងការណ៍ឡើយ តែបានសរសេរលិខិតឆ្លើយបំភ្លឺ ទៅ The Diplomat។២.ចំពោះការធ្វើអត្ថាធិប្បាយរបស់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកនៅមិនទាន់បានសម្រេច ផ្តល់ប្រព័ន្ធអនុគ្រោះ GSP ដល់កម្ពុជាឡើងវិញទេ ខណៈដែលប្រព័ន្ធនេះបានផុតកំណត់ក្នុង ឆ្នាំ២០២០ សូមបញ្ជាក់ថា ករណីនេះបានកើតមានចំពោះក្រុមប្រទេសកំពុងអភិវឌ្ឍន៍ដែល ទទួលបាន GSPរបស់សហរដ្ឋអាមេរិកទាំងអស់ ពុំមែនជាករណីដោយឡែកចំពោះតែកម្ពុជាមួយនោះទេ៕

  • នៅព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីម្ពោធបើកការដ្ឋានផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា តម្លៃប្រមាណ៦០លានដុល្លារ

    នៅព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីម្ពោធបើកការដ្ឋានផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា តម្លៃប្រមាណ៦០លានដុល្លារ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា។ គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ (ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ) ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។ ស្ពានដ៏សំខាន់ដែលកើតឡើងដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ បានដំណើរការការដ្ឋានមុនពិធីសម្ពោធបើកការដ្ឋានជាផ្លូវការចាប់ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និងធានាសមិទ្ធផលរួចរាល់តាមការគ្រោងទុក ដែលមកដល់ពេលនេះ សម្រេចបានជាង២ភាគរយហើយ។ ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវសាងសង់ប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ ងសង់ដោយក្រុមហ៊ុន…