Category: Politico 360

  • អ្នកនាំពាក្យ៖ បើសិនមានពាក្យបណ្តឹង គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើល្មើសនៅក្នុងអំឡុងពេលនៃការឃោសនា

    អ្នកនាំពាក្យ៖ បើសិនមានពាក្យបណ្តឹង គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើល្មើសនៅក្នុងអំឡុងពេលនៃការឃោសនា

    ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការគំរាមកំហែង បំភិតបំភ័យ របស់គណបក្សនយោបាយមួយលើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួនឲ្យបោះឆ្នោតឲ្យគណបក្សនេះ ឬគណបក្សនោះ គឺជាអំពើល្មើសច្បាប់។ ប៉ុន្តែសម្រាប់ គ.ជ.ប នៅពេលដែលមិនទាន់មានលិខិតប្តឹងជាលាយលក្ខណ៍អក្សរ។ គ.ជ.ប នៅតែតាមឃ្លាំមើលរាល់ដំណើរប្រព្រឹត្តទៅនៃអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ប្រសិនជាមានការប្តឹងជាលាយលក្ខណ៍អក្សរ គ.ជ.ប នឹងធ្វើការស្រាវជ្រាវព្រមទាំងកំណត់ទោសទណ្ឌ ឬក៏ការដាក់វិន័យផ្សេងចំពោះអ្នកប្រព្រឹត្តអំពើល្មើសនៅក្នុងអំឡុងពេលនៃការឃោសនា។ អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់យ៉ាងដូច្នេះថា ទាក់ទងករណីនេះ គ.ជ.ប នឹងផ្អែកលើពាក្យបណ្តឹង បើសិនជាមានពាក្យបណ្តឹងនឹងពិនិត្យទិដ្ឋភាពច្បាប់ នឹងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកបញ្ហាដែលកើតមានឡើង។ នេះជាគោលការណ៍សំខាន់ដែល គ.ជ.ប ត្រូវធ្វើការអនុវត្ត ហើយគ.ជ.ប នឹងកំណត់ទោសទណ្ឌ ឬក៏ការដាក់ពិន័យជាក្រោយ។ ទាក់ទងករណីនេះ គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត (គ.ជប) បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះ មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ គណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃ ការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។…

  • ឯកអគ្គរដ្ឋទូតហ្វីលីពីន កោតសរសើរកម្ពុជាក្នុងការរួមចំណែកដ៏ធំធេងក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ

    ឯកអគ្គរដ្ឋទូតហ្វីលីពីន កោតសរសើរកម្ពុជាក្នុងការរួមចំណែកដ៏ធំធេងក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ

    ភ្នំពេញ ៖ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា កោតសរសើរកម្ពុជាក្នុងការរួមចំណែកដ៏ធំធេងក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ហើយកោតសរសើរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ។ ការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុង ឱកាសដែល លោក…

  • គណបក្សនយោបាយជាច្រើនថ្កោលទោស និងស្នើដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការចំពោះគណបក្សនយោបាយមួយ​ដែលកំពុង​គំរាម​កំហែងបង្កបញ្ហាដល់ការបោះឆ្នោត

    គណបក្សនយោបាយជាច្រើនថ្កោលទោស និងស្នើដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការចំពោះគណបក្សនយោបាយមួយ​ដែលកំពុង​គំរាម​កំហែងបង្កបញ្ហាដល់ការបោះឆ្នោត

    ភ្នំពេញ៖គណបក្សនយោបាយជាច្រើននៅកម្ពុជាបានធ្វើញត្តិដាច់ដោយឡែកៗពីគ្នាថ្កោលទោសគណបក្សនយោបាយមួយដែលបាននិងកំពុងគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត និងបានស្នើដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការ​ចំពោះ​គណបក្ស​នយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបានតឹងរ៉ឹងបំផុត។ នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សនយោបាយជាច្រើនដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា​ ពួកគេបានសង្កេត និងតាម ដានយ៉ាងយកចិត្តទុកដាក់អំពីដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិក​ព្រឹទ្ធសភា​​នីតិកាលទី៥​។ បានសង្កេតឃើញមានគណបក្សនយោបាយមួយបាន និងកំពុងគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យ​បាត់ទំនុកចិត្តលើការបោះឆ្នោតនេះ។ គណបក្សនយោបាយទាំងនោះបានថ្កោលទោសចំពោះទង្វើគំរាមកំហែង ដែលផ្ទុយពីមាត្រា៧១ នៃច្បាប់ស្តីពីការបោះ​ឆ្នោតជ្រើស​តាំងសមាជិកព្រឹទ្ធសភា ។គណបក្សទាំងនោះបានគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិរៀប​ចំ ការបោះឆ្នោត លេខ ០០២ គជប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ លេខ០០៤ សប្រក ចុះថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីធានាបាននូវការអនុវត្តសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាម​រដ្ឋធម្មនុញ​នៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តរភាពនៃដំណើរការលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា និងជាពិសេស​ធានាបាននូវដំណើរការបោះឆ្នោតទៅយ៉ាងរលូនដោយពុំមានការគំរាមកំហែង និងស្នើដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការចំពោះ​គណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបានតឹងរ៉ឹងបំផុត៕ដោយ៖ពលជ័យ

  • ថ្ងៃទីប្រាំមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា

    ថ្ងៃទីប្រាំមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីប្រាំមួយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥។ គ.ជ.ប បានបន្តថា តាមការកត់សម្គាល់ សកម្មភាពផ្សេងៗរបស់គណបក្សនយោបាយសម្រាប់ថ្ងៃនេះ មានជាអាទិ៍៖-គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនានៅតាមភូមិភាគនានា លើកលែងតែភូមិភាគទី៣ ដោយបានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយអំពីគោលនយោបាយ និងសារនយោបាយនៅតាមទីស្នាក់ការគណបក្ស។-គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង។-គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តកំពត និងខេត្តព្រះសីហនុ។ដោយឡែក គណបក្សកម្លាំងជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេនៅថ្ងៃនេះ។ គ.ជ.ប បានបញ្ជាក់ថា ជាទូទៅ ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រយៈពេល៦ថ្ងៃមកនេះ គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្ស មានភាពចាស់ទុំ និងបានរៀបចំការឃោសនាប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥…

  • គ.ជ.ប ព្រមានចាត់វិធានការច្បាប់លើគណបក្សនយោបាយមួយធ្វើសកម្មភាពគំរាមកំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួន

    គ.ជ.ប ព្រមានចាត់វិធានការច្បាប់លើគណបក្សនយោបាយមួយធ្វើសកម្មភាពគំរាមកំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួន

    ភ្នំពេញ៖ក្នុងរយៈពេលនេះមានគណបក្សនយោបាយ​មួយដែលគ្មាន​បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនជាអ្នក​បោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ គណបក្សនោះដែលជា​ការ​រំលោភ​សិទ្ធិ​ក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃ ការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការ​បោះឆ្នោត។នេះជាការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។ គ.ជ.ប បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នេះថា មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមក​អនុវត្តក្នុង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានចែងថា… គ្រប់គណបក្សនយោបាយ បេក្ខជន ឬ អ្នកគាំទ្រទាំងអស់​មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬ សន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ ។…” ជាមួយគ្នានេះ គ.ជ.ប បានអំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនា​បោះ​ឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូច ជាការបោះឆ្នោតទទួលបានជោគជ័យ។ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គ.ជ.ប​ នឹងចាត់​វិធានការតាមផ្លូវច្បាប់ជាធរមាន៕ដោយ៖ពលជ័យសូមជូនសេចក្តីប្រកាសព័ត៌មាន៖

  • ក្រសួងមហាផ្ទៃប្រកាសប្រឆាំងដាច់ខាតនូវរាល់សកម្មភាពរបស់គណបក្សនយោបាយខ្លះបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត

    ក្រសួងមហាផ្ទៃប្រកាសប្រឆាំងដាច់ខាតនូវរាល់សកម្មភាពរបស់គណបក្សនយោបាយខ្លះបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត

    ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានប្រកាសប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត និងសូមលើកទឹក ចិត្តដល់អ្នកបោះឆ្នោតទាំងឡាយឱ្យប្រើប្រាស់សិទ្ធិសម្រេចចិត្តរបស់ខ្លួននៅក្នុងការបោះឆ្នោតខាងលើនេះស្របតាមរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។ការផ្លាស់ប្តូរសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួងមហាផ្ទៃតែងធ្វើការអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមានជាធរមាន ។នេះបើយោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សេចក្តីប្រកាសបានរៀបរាប់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងបានសង្កេតឃើញថា គណបក្សនយោបាយខ្លះបាននិងកំពុងធ្វើ​សកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគម្រាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះ ថា “បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ និងត្រូវប្រឈមនឹងការបណ្ដេញចេញពីសមាជិក, គណបក្សនឹងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់..។។ល។ ប្រភពដដែលបន្តថា យោងតាម មាត្រា៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានកំណត់ឱ្យការបោះឆ្នោត​ជ្រើសតាំងសមាជិក ព្រឹទ្ធសភា ត្រូវធ្វើឡើងដោយ​អសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ។ហេតុនេះ ការបង្ខិតបង្ខំ គំរាមកំហែង ដល់អ្នកបោះឆ្នោត គឺជាការរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អ្នកបោះឆ្នោតនៅក្នុងការសម្រេចចិត្តបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលធានាការពារដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើស​តាំងសមាជិកព្រឹទ្ធសភា ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ម៉្យាងទៀតសកម្មភាពទាំងនេះ ធ្វើឱ្យចលាចលដល់​អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានតួនាទីធានានូវការគ្រប់គ្រង និងរៀបចំដំណើរការប្រព្រឹត្តទៅនៃ​រដ្ឋបាល…

  • នៅថ្ងៃទី២១ ខែកុម្ភៈ៖ រដ្ឋសភានឹងប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាល

    នៅថ្ងៃទី២១ ខែកុម្ភៈ៖ រដ្ឋសភានឹងប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាល

    ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា រដ្ឋសភាបានទទួលលិខិតស្នើសុំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំឱ្យកោះប្រជុំជាវិសាមញ្ញ រដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាល គឺ៖ទី១.ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ទី២.ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសទី៣.ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចកោះប្រជុំរដ្ឋសភាវិសាមញ្ញ នីតិកាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសនាសភាពរាជរដ្ឋាភិបាលទាំង៣រូបនេះ។ ឯកឧត្តម ឡេង ប៉េងឡុង បានបន្តថា រដ្ឋសភាក៏នឹងប្រជុំវិសាមញ្ញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាជិកព្រឹទ្ធសភាចំនួន ២រូប និងសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។ សូមជម្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា…

  • សម្តេចធិបតី ផ្តាំផ្ញើដល់និស្សិតជ័យលាភីសូមបន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ដ្រ តាមជំនាញឯកទេសរៀងៗខ្លួន

    សម្តេចធិបតី ផ្តាំផ្ញើដល់និស្សិតជ័យលាភីសូមបន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ដ្រ តាមជំនាញឯកទេសរៀងៗខ្លួន

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីទាំងអស់ ក៏ដូចជាតួអង្គពាក់ព័ន្ធ បន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ដ្រ តាមជំនាញឯកទេសរៀងៗខ្លួន ព្រមទាំងសិក្សាឱ្យបានជាក់លាក់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបំពេញការងារ និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា។ ការផ្តាំផ្ញើនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៥.២៣២ អង្គ/នាក់ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាកលវិទ្យាល័យជាតិគ្រប់គ្រង-សាខាវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងពិធីដ៏អធិកអធម សម្តេចធិបតី បានចូលរួមអបអរសាទរដល់ និស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានខិតខំសិក្សារៀនសូត្រ រហូតសម្រេចបានជោគជ័យ ជាមួយការចូលរួមគាំទ្រយ៉ាងសកម្មពីក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ, បុគ្គលិកសិក្សា, ជាពិសេស កិច្ចគាំទ្រពី មាតាបិតា-អាណាព្យាបាល, និងក្រុមគ្រួសារ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវផែនការ,គោលនយោបាយ និងកម្មវិធីកែទម្រង់នានា ដើម្បីបង្កើនការចូលរៀន, ការលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត, ជាពិសេស ការកែទម្រង់ឧត្តមសិក្សា ព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល,…

  • គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីប្រាំ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅដោយរលូន

    គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីប្រាំ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅដោយរលូន

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីប្រាំ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ មានភាពចាស់ទុំ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ គ.ជ.ប បានបន្តថា តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ បានឱ្យដឹងថា គណបក្សនយោបាយដែលធ្វើសកម្មភាពឃោសនាបោះឆ្នោត មានជាអាទិ៍៖ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការជួបប្រជុំអ្នកបោះឆ្នោតនៅស្រុកស្ទោង ខេត្តកំពង់ធំ និងបានចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តកំពត។ គណបក្ស ឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តបន្ទាយមានជ័យ។ គណបក្សប្រជាជនកម្ពុជា បានធ្វើការជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ នៅគ្រប់រាជធានី ខេត្ត។ គណបក្សកម្លាំងជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេនៅថ្ងៃនេះ។ គ.ជ.ប បានបញ្ជាក់ថា ជារួម ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ មានភាពចាស់ទុំ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចែករំលែកទៅលើទិសដៅអនាគតដែលត្រូវធ្វើដំណើររួមគ្នាលើវិថី នៃការកែទម្រង់គ្រប់ជ្រុងជ្រោយកាន់តែមុតស្រួច និងកាន់តែស៊ីជម្រៅ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចែករំលែកទៅលើទិសដៅអនាគតដែលត្រូវធ្វើដំណើររួមគ្នាលើវិថី នៃការកែទម្រង់គ្រប់ជ្រុងជ្រោយកាន់តែមុតស្រួច និងកាន់តែស៊ីជម្រៅ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានចែករំលែកទៅលើទិសដៅអនាគតដែលត្រូវធ្វើដំណើររួមគ្នាលើវិថី នៃការកែទម្រង់គ្រប់ជ្រុងជ្រោយកាន់តែមុតស្រួច និងកាន់តែស៊ីជម្រៅ និងផ្តល់អនុសាសន៍មួយចំនួនដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ រួមទាំងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អាចយកជាធាតុចូលបន្ថែមសម្រាប់ការតម្រង់ទិសដៅការងារ និងការរៀបចំយុទ្ធសាស្ត្រតទៅមុខផងដែរ។ សម្តេចធិបតីបានមានប្រសាសន៍ថា របៀបវារៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ត្រូវបានរំលេចច្បាស់រួចហើយ នៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្រ និងគោលនយោបាយនៅតាមវិស័យនានា ជាពិសេសយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលបានប្រកាសដាក់ឱ្យអនុវត្តក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ស្នូលនៃយុទ្ធសាស្ត្របច្ចកោណ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ហើយកាលណានិយាយពីការកែទម្រង់អភិបាលកិច្ច គឺត្រូវគិតដល់ការទម្រង់ផ្នែកគ្រប់គ្រងស្ថាប័ន ប្រព័ន្ធថវិកា គ្រប់ខណ្ឌគតិយុត្តិ និងធនធានមនុស្សជាកញ្ចប់តែមួយ សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំងវៃឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ ការគ្រប់គ្រងនិងការចាត់ចែងកិច្ចការប្រទេសជាតិ ពិសេសការធានានិរន្តភាព នៃតួនាទី និងដំណើរការរដ្ឋបាលសាធារណៈ ដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន។ ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋ សំដៅគាំទ្រដល់ការអភិវឌ្ឍន៍សង្គម…