Category: Politico 360

  • កម្ពុជា-ហុងគ្រី ប្តេជ្ញាចិត្តក្នុងការថែរក្សាទំនាក់ទំនងនិងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ

    កម្ពុជា-ហុងគ្រី ប្តេជ្ញាចិត្តក្នុងការថែរក្សាទំនាក់ទំនងនិងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ។ ការបញ្ជាក់របស់ភាគីទាំងពីរ ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលមានការរីកចម្រើនកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានការលេចឡើងនៃបញ្ហាប្រឈមក្នុងតំបន់និងសកលក៏ដោយ ដែលបានបង្ហាញតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ ការប្រាស្រ័យទាក់ទងគ្នា តាមរយៈយន្តការទ្វេភាគី ដូចជា គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងកិច្ចពិគ្រោះយោបល់ទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរដល់ហុងគ្រី ក្នុងការក្លាយជាប្រធានសហភាពអឺរ៉ុប សម្រាប់ឆមាសទី២ នៃឆ្នាំ២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់ហុងគ្រីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើគ្រប់វិស័យ៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា-នូវែលសេឡង់ សម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើស្ទើរគ្រប់វិស័យ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា-នូវែលសេឡង់ សម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើស្ទើរគ្រប់វិស័យ

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កាជាមួយឯកឧត្តម Winston Peters ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើស្ទើរគ្រប់វិស័យ។ ឆ្នាំ២០២៤នេះ គឺជាខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងនូវែលសេឡង់ដែលបានបង្កើត តាំងពីឆ្នាំ១៩៥៩។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងរៀបចំកិច្ចពិគ្រោះយោបល់ លើកទី៣ ក្នុងពេលវេលាសមស្របណាមួយ នៅប្រទេសនូវែលសេឡង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលនូវែលសេឡង់ក្នុងការរួមចំណែកដល់ដំណើរការសន្ដិភាព និងការផ្ដល់ជំនួយអភិវឌ្ឍន៍ជាបន្ដបន្ទាប់ ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការបោសសម្អាតមីន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងសម័យអ៊ុនតាក់ នូវែលសេឡង់បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាពប្រមាណ១០០នាក់ មកកម្ពុជា ហើយពេលបច្ចុប្បន្ននេះ កម្ពុជាបានក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្ដិភាពជាង ៩.០០០នាក់ ទៅចូលរួមប្រតិបត្តិការរក្សាសន្ដិភាពនៅក្រៅប្រទេស។ មុននឹងកិច្ចសន្ទនាតាមទូរស័ព្ទបានបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

  • គ.ជ.ប សម្រេចបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅខេត្តចំនួន៣

    គ.ជ.ប សម្រេចបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅខេត្តចំនួន៣

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកភាពបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅខេត្តចំនួន ៣ (បី) រួមមាន ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដែលមានខ្លឹមសារបដាអប់រំបោះពុម្ពបិទផ្សាយនៅទីនោះ សម្រាប់ការសិក្សាស្រាវជ្រាវរបស់សាធារណជន ស្វែងយល់អំពីការបោះឆ្នោត។ មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតទាំង ៣ (បី) ខេត្តនេះ ដំណើរការក្រោមជំនួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងបច្ចេកទេសរបស់ជំនាញការប្រចាំនៅ គ.ជ.ប ដែលមកពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា។ ការឯកភាពបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើខ្លឹមសារបដាសម្រាប់ផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត ស្ប៉តវីដេអូអប់រំពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងខ្លឹមសារសង្ខេបសៀវភៅអំពីដំណើរការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារទាំងនោះ រួចបានសម្រេចដូចខាងក្រោម៖១.ឯកភាពបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅខេត្តចំនួន ៣ (បី) រួមមាន ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដែលមានខ្លឹមសារបដាអប់រំបោះពុម្ពបិទផ្សាយនៅទីនោះ សម្រាប់ការសិក្សាស្រាវជ្រាវរបស់សាធារណជន ស្វែងយល់អំពីការបោះឆ្នោត។ មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតទាំង…

  • រដ្ឋសភាកម្ពុជា និងហុងគ្រី ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ និងសកលលោក

    រដ្ឋសភាកម្ពុជា និងហុងគ្រី ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ និងសកលលោក

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងឯកឧត្តម ធីប័រ បាឡូកឌី (Tibor Baloghdi) ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់មកហើយ ដែលមិនត្រឹមតែផ្តល់នូវផលយោជន៍ដល់ប្រទេស និងប្រជាជនទំាងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវសុខសន្តិភាព និងស្ថិរភាពសង្គមដល់ប្រជាពលរដ្ឋក្នុងតំបន់និងសកលលោកផងដែរ។ សម្តេចរដ្ឋសភាធិបតី និង ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី បានលើកឡើងដូច្នេះនៅក្នុងឱកាសជួបពិភាក្សារងារនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងបានសង្កត់ធ្ងន់ថា សុខសន្តិភាពដែលកម្ពុជាទទួលបានសព្វថ្ងៃនេះ គឺបានមកដោយលំបាក បានមកពីការធ្វើពលិកម្មដោយយកជីវិតទៅប្តូររបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនដទៃទៀត។ បច្ចុប្បន្នកម្ពុជាបានក្លាយជាគោលដៅ នៃការសិក្សារៀនសូត្ររបស់ប្រទេសជាមិត្ត ពីការស្វែងរកសន្តិភាព តម្លៃសន្តិភាព និងការថែរក្សាសុខសន្តិភាព នៅក្នុងបរិបទដែលសកលលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ មានការប្រទាញប្រទុងគ្នាលើភូមិសាស្រ្តនយោបាយហើយសង្រ្គាមបានផ្ទុះឡើងនៅគ្រប់តំបន់នោះ។ ឯកឧត្តម ធីប័រ បាឡូកឌី ដែលធ្លាប់បានធ្វើដំណើរមកកម្ពុជាកាលពី២៥ឆ្នាំមុន បានសម្តែងនូវការកោតសរសើរនិងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជាដែលទទួលបានការអភិវឌ្ឍលើគ្រប់វិស័យនិងឆាប់រហ័ស។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា កម្ពុជានិងហុងគ្រី មានទស្សនវិស័យដូចគ្នា គឺការបង្កើនកិច្ចសហប្រតិបត្តិការនិងរឹតចំណងមិត្តភាព សាមគ្គីភាព ជាមួយគ្រប់ប្រទេសនៅក្នុងសកលលោក។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងហុងគ្រីឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង ឯកឧត្តម…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តីនគរបាលជាតិ និងងមន្រ្តីពន្ធនាគារ នឹងត្រូវអនុវត្តបន្ដដោយគ្មានការដកដៃឡើយ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តីនគរបាលជាតិ និងងមន្រ្តីពន្ធនាគារ នឹងត្រូវអនុវត្តបន្ដដោយគ្មានការដកដៃឡើយ

    ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងចំណោមមន្រ្តីនគរបាលជាតិ តាមរយៈការអនុវត្តវិធានការធ្វើតេស្តរកសារធាតុញៀន លើមន្រ្តីកងកម្លាំងរបស់ក្រសួងមហាផ្ទៃ ទាំងមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នឹងត្រូវអនុវត្តបន្ដដោយគ្មានការដកដៃឡើយ ដើម្បីធានាភាពជាគំរូនៃមន្រ្តីអនុវត្តច្បាប់។ នេះជាការការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា ព្រមទាំងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ តាំងនៅខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងចំណុះក្រសួងមហាផ្ទៃទាំងអស់ដែលបានចូលរួមអនុវត្តវិធានការនេះយ៉ាងសកម្ម និងស្មោះត្រង់ ធ្វើឱ្យក្រសួងមហាផ្ទៃ ឈានទៅអនុវត្តវិធានការវិន័យចំពោះមន្រ្តីប្រើប្រាស់គ្រឿងញៀន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា «៥ខែចុងក្រោយនេះ យើងឃើញមន្រ្តីប្រព្រឹត្តបទល្មើស ឬល្មើសវិន័យ០០៦ ជាបន្តបន្ទាប់ត្រូវបានបណ្ដេញចេញ ឬមួយបន្ថយស័ក្ដិ ឬមួយដកហូតតួនាទី។ ខ្ញុំខ្លួនឯងផ្ទាល់ ឬមួយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឬមួយឯកឧត្តមអគ្គស្នងការ ក៏មិនចង់ធ្វើដែរ ប៉ុន្តែនេះជាការកាត់សាច់ស្អុយ ជាការសម្អាតផ្ទះយើង មុននឹងយើងរៀបចំផែនការបន្តទៀត ទាំងការអភិវឌ្ឍធនធានមនុស្ស»។ គួរកត់សម្គាល់ថា «ការវះកាត់» គឺជាជម្រើសចុងក្រោយមួយនៃការអនុវត្តមរតក «អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដូសក្អែល ព្យាបាល និងវះកាត់» របស់សម្ដេចអគ្គមហាសេនាបតីតេជោ…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាល្លឺម៉ង់ជាដៃគូសំខាន់មួយ ដើម្បីកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់សម្បូរសប្បាយឡើង

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាល្លឺម៉ង់ជាដៃគូសំខាន់មួយ ដើម្បីកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់សម្បូរសប្បាយឡើង

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ ដឹកនាំដោយឯកឧត្តម ចូហាន់ ស្ទីងនីហ្គ័រ (Johannes Steiniger) និងសហការី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៤ នៅក្នុងឱកាសដែលគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ចូហាន់ ស្ទីងនីហ្គ័រ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទំាងពីរ ដែលមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាជាញឹកញាប់នៅក្នុងរយៈពេលចុងក្រោយនេះ ដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនទានពីគ្នាទៅវិញទៅមកលើការងារសភា។ ឯកឧត្តមក៏បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាពីវឌ្ឍនភាពជាវិជ្ជមាននៃលទ្ធផលជំនួបពិភាក្សាការងាររបស់គណៈប្រតិភូ ជាមួយសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួន នៅក្នុងការពិនិត្យលទ្ធភាពពង្រឹងពង្រីកកិច្ចសហប្រតិបត្តិ លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យពាណិជ្ជកម្មផងដែរ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ចូហាន់ ស្ទឹងនីហ្គ័រ និងសហការីមកកាន់កម្ពុជានាឱកាសនេះថា នឹងចូលរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរដែលមានតំាងពីយូរមកហើយនោះឱ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើង។ សម្តេចប្រធានរដ្ឋសភា បានប្រសាសន៍បន្តថាវត្តមានគណៈប្រតិភូសភាអាល្លឺម៉ង់នាពេលនេះ ក្នុងពេលដែលរដ្ឋសភា និងរាជរដ្ឋាភិបាល នីតិកាលទី៧ បានប្រសូត្រឡើងបានប្រមាណជិត៦ខែ ក្រោយពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ កាលពីខែកក្កដាកន្លងទៅ ដោយមានចំនួនអ្នកបោះឆ្នោតសរុប ៨៤.៥៨%…

  • សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងយុទ្ធសាស្ត្របច្ចកោណ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណ ស្នូលធំបំផុត គឺអភិបាលកិច្ច

    សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងយុទ្ធសាស្ត្របច្ចកោណ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណ ស្នូលធំបំផុត គឺអភិបាលកិច្ច

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងយុទ្ធសាស្ត្របច្ចកោណ ក៏ដូចជាយុទ្ធសាស្ត្រចយុកោណកន្លងទៅ ស្នូលធំបំផុត គឺអភិបាលកិច្ច។ អភិបាលកិច្ចបានន័យថា រៀបចំផ្ទះខ្លួនយើងឱ្យស្អាតមុននឹងចេញទៅមើលផ្ទះគេ។ រៀបចំផ្ទះយើងឱ្យស្អាតទើបមានផាសុខភាពល្អ ទើបយើងអាចធ្វើការងារបម្រើប្រជាពលរដ្ឋបានល្អ។ ទស្សនៈនេះ គឺត្រូវបន្ត ហើយកិច្ចការពីមួយអាណត្តិទៅមួយអាណត្តិ គឺបានធ្វើជាបន្តបន្ទាប់ នៅក្នុងន័យដូចជានៅក្នុងរបាយការណ៍បានគូសបញ្ជាក់ក្រសួងអធិការកិច្ចក៏បានដើរតួនាទីសំខាន់ ដែលទើបតែប្តូរឈ្មោះប៉ុន្តែភារកិច្ចនៅតែបន្ត។ ការប្តូរឈ្មោះនេះ គឺបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលនៅក្នុងសម្រួចភារកិច្ចរបស់ក្រសួងអធិការកិច្ចដើម្បីដើរតួនាទីកាន់តែសកម្ម ជាសេនាធិការឲ្យរាជរដ្ឋាភិបាលនៅក្នុងការពង្រឹងកិច្ចការអភិបាលកិច្ចនេះ។ ការបញ្ជាក់របស់សម្តេចធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា បើសិនជាការគ្រប់គ្រងរដ្ឋមិនអាចធ្វើទៅបានដោយប្រសិទ្ធភាពទេ សួរថា តើរដ្ឋទៅធ្វើការងារអីបាន បើគ្រប់គ្រងតែខ្លួនឯងមិនទាន់ច្បាស់លាស់? បើដៃជើងរបស់យើងមានច្រើន ប៉ុន្តែដៃជើងចេះតែដើរព័ន្ធជើងគ្នាដួល ដើរទៅឆ្ងាយយ៉ាងណា។ ការកំណែទម្រង់អធិការកិច្ច និងស្ថាប័នរបស់ជាតិ គឺជាកិច្ចសំខាន់។ ការងារតាមដានត្រួតពិនិត្យគឺជាគោលការណ៍ស្នូលសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលគោលការណ៍ស្នូល គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំន់បប្រកបសដោយសមត្ថភាពខ្ពស់ ខ្លាំងវៃឆ្លាតនិងស្អាតស្អំ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីសម្រេចភារកិច្ចនេះ ការតាមដានត្រួតពិនិត្យការសង្កេត ការស្រាវជ្រាវលើដំណើរការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យរកគុណសម្បត្តិ គុណវិបត្តិដើម្បីធ្វើការកែលំអឱ្យកាន់តែប្រសើរជាការចាំបាច់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអនុវត្តអភិក្រមទាំង៥ ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ គឺដើម្បីបន្តកែទម្រង់ស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យសាធារណៈ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអនុវត្តអភិក្រមទាំង៥ ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ គឺដើម្បីបន្តកែទម្រង់ស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យសាធារណៈ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងអធិការកិច្ចពិតជាបានចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើទិសដៅ និងអភិក្រមការងារសម្រាប់បំពេញបេសកកម្មជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដាក់ចេញដើម្បីបន្តកែទម្រង់ស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ច ក្នុងវិស័យសាធារណៈ។ ប្រសាសន៍របស់សម្តេចធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សម្តេចធិបតីបានមានប្រសាសន៍បន្តថា សន្និបាតនេះ គឺជាព្រឹត្តិការណ៍ប្រចាឆ្នាំដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអធិការកិច្ច ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារដែលក្រសួងសម្រេចបាននៅឆ្នាំមុនៗ និងស្វែងយល់កាន់តែច្បាស់ និងលើកកម្ពស់ការចូលរួមអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅនូវវិស័យអធិការកិច្ចសំដៅជម្រុញវិស័យនេះឱ្យឆ្លើយតបបានកាន់តែប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលទៅនិងការវិវឌ្ឍ នៃស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច ទាំងនៅកម្ពុជា តំបន់ និងសកល។ សម្តេចធិបតីបានលើកទឹកចិត្តឲ្យរួមគ្នាបន្តរៀបចំ និងអនុវត្តផែនការថ្មីៗប្រកបដោយសង្គតភាពជាមួយគោលដៅនៃវិស័យអធិការកិច្ច សំដៅបន្តលើកកម្ពស់ការងារអធិការកិច្ច និងជម្រុញការចូលរួមឲ្យកាន់តែសកម្មខ្លាំងបន្ថែមទៀត ពីគ្រប់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចបាននៅចក្ខុវិស័យអភិបាលកិច្ច និងស្ថាប័នល្អ និងមានគុណភាពខ្ពស់នៅកម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គម Telegram នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប ដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត។ សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem Reap 2024” ដោយផ្តោតលើការផ្សព្វផ្សាយអំពីសក្តានុពលនៃខេត្តសៀមរាប ដែលមានគោលដៅជាច្រើនផ្សេងទៀត លើសពីការទស្សនាតែប្រាង្គប្រាសាទ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត។ ដើម្បីបន្ថែមសក្តានុពលដល់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ អាជ្ញាធរជាតិអប្សរា បាន និងកំពុងរៀបចំនូវផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះ នៅក្នុងព្រៃទំហំ ១៥០ហិកតា ដោយឥតគិតថ្លៃ ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុ ខាងត្បូងនៃប្រាសាទអង្គរវត្ត។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧…

  • ថ្ងៃទីបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ

    ថ្ងៃទីបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ

    ភ្នំពេញ៖ តាមរបាយការណ៍ពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) បានឱ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីបីនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែសកម្មភាពឃោសនាផ្សេងទៀត ត្រូវបានធ្វើឡើងជាធម្មតានៅថ្ងៃនេះ។ តាមការកត់សម្គាល់៖-គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនានៅស្ទើរតែគ្រប់រាជធានី ខេត្ត លើកលែងតែខេត្តព្រះសីហនុ ដែលភាគច្រើនជាការជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស រួមទាំងមានសកម្មភាពចុះជួបអ្នកបោះឆ្នោត បង្រៀនគូសសន្លឹកឆ្នោត និងចែកខិត្តបណ្ណផងដែរ។-គណបក្សឆន្ទៈខ្មែរ មានសកម្មភាពជួបប្រជុំនៅខេត្តកណ្ដាល នៃភូមិភាគទី៣ និងបានចាក់មេក្រូផ្សព្វផ្សាយ ចែកខិត្តបណ្ណ និងជួបប្រជុំនៅខេត្តព្រៃវែង នៃភូមិភាគទី៦។-គណបក្សកម្លាំងជាតិ បានធ្វើសកម្មភាពជួបប្រជុំនៅខេត្តកំពង់ធំ នៃភូមិភាគទី៨។-គណបក្សហ៊្វុនស៊ិនប៉ិច ពុំបានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃនេះទេ។ ជារួម ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទីបីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕