Category: Politico 360

  • អ្នកនាំពាក្យ៖ សមត្ថកិច្ចកំណត់មុខសញ្ញាក្រុម​មេខ្លោង​ញុះញង់​ឱ្យធ្វើ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​បានហើយ និងចាប់ខ្លួនបន្តបន្ទាប់

    អ្នកនាំពាក្យ៖ សមត្ថកិច្ចកំណត់មុខសញ្ញាក្រុម​មេខ្លោង​ញុះញង់​ឱ្យធ្វើ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​បានហើយ និងចាប់ខ្លួនបន្តបន្ទាប់

    ភ្នំពេញ៖ លោកបណ្ឌិត ​ ទូច សុខៈ អ្នកនាំពាក្យរង​ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ ​បាន​កំណត់​មុខសញ្ញា​ក្រុម​មេខ្លោង​ដែល​ញុះញង់​ឱ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​បាន​ហើយ​នៅ​ពេល​នេះ។ ក្រសួងមហាផ្ទៃ​​មាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង​រៀបចំ​សណ្តាប់ធ្នាប់​សន្តិសុខ​សង្គម​ទាំងមូល ដូច្នេះ​រាល់​មុខសញ្ញា​បាន​កំណត់​រួច​ហើយ។ អ្នកនាំពាក្យរងបានបញ្ជាក់​ថា “យើង​បាន​កំណត់​មុខសញ្ញា​ក្រុម​ទាំងឡាយ​ណា ដែល​បាន​ញុះ​ញង់ ឬ​បង្កើត​នូវ​យន្តការ​ផ្សេង​ៗ​ធ្វើ​ព្យុះ​ភ្លៀង ឬ​យក​លេស​នេះ លេស​នោះ ដើម្បី​រុញ​ស្ថានការណ៍​ទៅ​ជា​បដិវត្តន៍​ព័ណ៌​ក្នុង​គោលបំណង​ទុ​ច្ចចរិត​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ​ដែល​ខុស​នឹង​គោលការណ៍​ច្បាប់​សកលលោក គោលការណ៍​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ទាមទារ​ឱ្យមានការ​បោះ​ឆ្នោត​ខុស​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា​”។ ប្រភពដដែលបន្ត​ថា ​អ្នកជា​មេខ្លោង​ដែល​ទទួល​បញ្ហា​ពី​សេនា​និ​យោ​ពី​ក្រៅប្រទេស និង​ក្នុង​ប្រទេស​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ជា​រួម​អាច​និយាយ​ថា សមត្ថកិច្ច​ជំនាញ​គ្រប់គ្រង​បាន​នូវ​មុខសញ្ញា​ទាំងអស់នោះ​ហើយ គឺ​គ្រាន់តែ​ទុក​ពេលវេលា​មួយ​សម​ស្រប​ឱ្យ​អ្នក​ទាំង​អស់នោះ​ភ្ញាក់ខ្លួន​ឡើង​វិញ ឬ​ចូល​មក​សារភាព ឬ​ដកខ្លួន​ថយ លែង​បង្ក​នូវ​ព្យុះ​ភ្លៀង​ក៏​ដូច​ជា ប្រមូល​មហាជន​ឱ្យ​ចូល​មក​ក្រុម​ខ្លួន​ធ្វើអំពើ​ល្មើសច្បាប់​។ អ្នកនាំពាក្យរងរូបនេះបានលើកឡើងថា ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ស្ថានការណ៍​វិញ​​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ទិដ្ឋភាព​សង្គម​ជាក់ស្តែង ដោយ​បញ្ហា​ទាំង​រដ្ឋាភិបាល​រាជធានី​ខេត្ត​គ្រប់​លំដាប់ថ្នាក់។ លើស​ពី​នេះ​កម្លាំង​សមត្ថកិច្ច​ពោល គឺ​កម្លាំង​នគរបាល​ជាតិ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​រៀបចំ​ផែនការ និង​ក្បួន​យុទ្ធសាស្ត្រ​ផ្សេង​ៗ ឬ​រក​វិធី​ជំនាញ​នានា ដើម្បី​ធ្វើ​ការងារ​រៀងខ្លួន។ អ្នកនាំពាក្យ​បាន​លើក​ឡើង​បន្ថែម​ថា ក្រសួងមហាផ្ទៃ​ បាន​ស្នើ​សុំ​ដល់​មហាជន​ផ្សេង​ៗ​ទៀត សូម​ចូលរួម​សហការ​ទប់ស្កាត់ និង​ផ្សព្វផ្សាយ​អប់រំ​កុំ​ឱ្យ​ចូល​ក្នុង​ទ​ន្ទា​ក់​របស់​ក្រុម​ឧក្រិដ្ឋ​​ជន​ប្ល​​ន់អំណាច​ទាំង​អស់នោះ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួងមហាផ្ទៃ​ ក៏​បាន​អំពាវនាវ​ដល់​ក្រុម​ទទួលបញ្ជា​សូម​ដកថយ បោះបង់​បទបញ្ជា​នោះ​ចោល ហើយ​អ្នក​ដែល​កំពុង​តែ​ត្រូវ​បាន​គេ​អូស​ទាញ​សុំ​បោះបង់​គំនិត​នោះ ដោយ​កុំ​ធ្វើ​តាម​ក្រុម​ឧ​ទ្ទាម​ក្រៅច្បាប់​នេះ៕ដោយ៖ពលជ័យ

  • អ្នកវិភាគចៅចាក់ស្មុក៖ កម្ពុជាមិនមែនជាបង់ក្លាដេស, សូមក្រុមជ្រុលនិយម កុំឆ្លងផុតបន្ទាត់ក្រហមទៅបំផ្លាញសន្តិភាពនិងការអភិវឌ្ឍរបស់ជាតិ និងប្រជាជនកម្ពុជាឱ្យសោះ!

    អ្នកវិភាគចៅចាក់ស្មុក៖ កម្ពុជាមិនមែនជាបង់ក្លាដេស, សូមក្រុមជ្រុលនិយម កុំឆ្លងផុតបន្ទាត់ក្រហមទៅបំផ្លាញសន្តិភាពនិងការអភិវឌ្ឍរបស់ជាតិ និងប្រជាជនកម្ពុជាឱ្យសោះ!

    ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ បានបន្តធ្វើភេវរកម្មតាមបណ្តាញទំនាក់ទំនងសង្គមនិងប្រព្រឹត្តអំពើឧបឃាតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយបដិវត្តន៍ពណ៌ តាមរយៈការប្រើប្រាស់យុវជនជាសកម្មជននៅក្រៅប្រទេសរបស់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយឧទ្ទាមទទួលលុយបរទេសផ្សាយជាភាសាខ្មែរជាឧបករណ៍នយោបាយដាច់ថ្លៃ។ ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយលើបញ្ហាព្រំដែនជាពិសេសបន្លាចអំពីការបាត់បង់ទឹកដី ដើម្បីដុតកំហឹងជាតិនិយមជ្រុលក្នុងចំណោមយុវជនខ្លួនមួយក្តាប់តូចក្នុងគោលដៅដើម្បីបង្កើតជាឈ្នួនបំផ្ទុះបដិវត្តន៍ពណ៌ដោយទាញយកព្រឹត្តិការណ៍នៃបដិវត្តន៍ពណ៌ផ្តួលរំលំថ្នាក់ដឹកនាំនៅប្រទេសបង់ក្លាដេសមកភ្ជាប់នឹងកម្ពុជាដើម្បីបញ្ឆេះកំហឹងសកម្មជនពួកគេ។ ទណ្ឌិតក្បត់ជាតិនិងក្រុមជ្រុលនិយមមួយក្តាប់តូចនេះ ជាឧបករណ៍នយោបាយបរទេសដែលគេបានរកឃើញតាមរយៈព្រឹត្តិការណ៍កុបកម្មឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ របស់ខ្មោចបក្សសង្គ្រោះជាតិអនុវត្តផែនការបដិវត្តន៍ពណ៌។ ផែនការបដិវត្តន៍ពណ៌នៅតែត្រូវបានអនុវត្តរហូតមកដល់ពេលនេះ ទោះបីជាត្រូវបានរំលាយអង្គការចាត់តាំងនយោបាយ និងមេក្លោងត្រូវបានចាប់ខ្លួននិងកាត់ទោសតាមច្បាប់ក៏ដោយ។ គំនិតទុច្ចរិតចង់ឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ និងបក្ខពួក តាមបែបមិនប្រជាធិបតេយ្យនេះ បានធ្វើឱ្យពួកគេធ្វើនយោបាយចងអាឃាត ច្រណែនឈ្នានីស និងបំផ្លិចបំផ្លាញជាតិ ដើម្បីសម្រេចមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួនមិនចេះចប់មិនចេះហើយ និងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយចៅហ្វាយនាយរបស់ខ្លួន ដោយមិនចង់ឱ្យជាតិនិងប្រជាជនខ្មែរដែលទើបរួចពីសង្គ្រាមបំផ្លិចបំផ្លាញបានរយៈពេលជាង២០ មកនេះបានបន្តរស់ក្នុងសន្តិភាពនិងការអភិវឌ្ឍឡើយ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់អំពីកលល្បិចដ៏កខ្វក់របស់ក្រុមជ្រុលនិយមដែលដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ ក្នុងការបញ្ឆេះកំហឹងពលរដ្ឋ ដោយដំបូងចេញការបន្លាចថា កម្ពុជាបាត់បង់ទឹកដី ដើម្បីដុតកំហឹង និងបង្កើតភាពវឹកវរចលាចល បង្កអស្ថិរភាព ផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ត្រឹមត្រូវ សេរី និងយុត្តិធម៌។ ពួកគេចង់បានស្ថានភាពកម្ពុជា ដូចបង់ក្លាដេស ដែលជាការធ្វើនយោបាយឆ្លៀតឱកាសនិយមដុតប្រទេសខ្លួនឯង និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ បន្ថែមលើគោលនយោបាយបំផ្លាញជាតិ ៣កុំរបស់ខ្លួន គឺកុំឱ្យបរទេសផ្តល់ជំនួយ កុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ បង់ក្លាដេសដែលរហូតមកដល់ពេលនេះស្ថិតនៅក្នុងភាពអាសន្ន និងអំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់ ក្រោយការលោកស្រីនាយករដ្ឋមន្ត្រីបានលាលែងចេញពីតំណែង។ បទពិសោធនេះមានរួចហើយសម្រាប់ប្រទេសមួយចំនួនដែលបានធ្វើបដិវត្តន៍ពណ៌ដូចជា លីប៊ី ស៊ីរី ទុយណេស៊ី ជាដើម គឺសង្គ្រាមស៊ីវិលបានផ្ទុះឡើង។…

  • ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត

    ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត

    ក្នុងឱកាសនៃជំនួប ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលជាមូលដ្ឋានក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្ដេជ្ញាខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ដែលបានសម្រេចក្នុងដំណើរទស្សនកិច្ចផ្លូវការខាងលើ។ ជាមួយគ្នានេះ សម្ដេចធិបតីបានកោតសសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ។ សម្តេចធិបតីបានសម្តែងក្តីរីករាយចំពោះភាពរីកចម្រើនជាលំដាប់ និងជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតដល់ “ភាពជាដៃគូយុទ្ធសាស្រ្ត” នៅក្នុងឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន រួមមាន៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យការពារជាតិនិងសន្តិសុខ, វិស័យទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងយន្តការសម្របសម្រួលជាច្រើន សំដៅបង្កើនទំនុកចិត្តនិងជោគជ័យរបស់វិនិយោគិនកូរ៉េដែលបណ្តាក់ទុននៅប្រទេសកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ថា វិនិយោគិនកូរ៉េមានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី, សិក្ខាសាលា និងវេទិកាធុរកិច្ចជាបន្តបន្ទាប់៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ សូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបន្តថា សារសំឡេងពន្យល់បន្ថែមរបស់សម្ដេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិ កាន់តែយល់ច្បាស់និងស៊ីជម្រៅលើ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍»នេះថា៖ទី១.មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ទី២.មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។ទី៣.មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។ ផ្ទុយទៅវិញ វាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ ត្រឡប់មកវិញ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA» បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖ទី១.ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីន។ទី២.ក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា។ទី៣.ក្លាយជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវទឹក បណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម។ សារពន្យល់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី កន្លងទៅ…

  • សម្តេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍតំបន់ត្រីកោណ មិនមែនជា​ការ​កាត់ដីឱ្យជនជាតិបរទេសណាទេ ហើយក៏មិនមែនដាក់ជាភាគហ៊ុនដែរ

    សម្តេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍតំបន់ត្រីកោណ មិនមែនជា​ការ​កាត់ដីឱ្យជនជាតិបរទេសណាទេ ហើយក៏មិនមែនដាក់ជាភាគហ៊ុនដែរ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសារសំឡេងពិសេសរពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម។ តាមរយៈសារសំឡេងសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អះអាងថា ការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម មិនមែនជាការកាត់ដីឱ្យជនជាតិបរទេសណាទេ ហើយក៏មិនមែនដាក់ជាភាគហ៊ុនដែរ។ រដ្ឋាភិបាលគ្មានសិទ្ធិនឹងយកដីខ្មែរទៅដាក់រួមជាមួយនឹងប្រទេសណាទេ។ យើងគ្មានចេតនាដើម្បីនឹងបង្កើតតំបន់នោះឱ្យទៅជាតំបន់ស្វយ័តដោយកាត់មួយភាគរបស់កម្ពុជា មួយភាគរបស់ឡាវ មួយភាគរបស់វៀតណាម ហើយកើតជាតំបន់ស្វយ័ត ឬជាប្រទេសមួយក៏អត់ដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា … បងប្អូនកំពុងតែខិតខំតាមការញុះញង់ពីអ្នកក្រៅប្រទេស។ ក្នុងហ្នឹងយើងបានស្តាប់ឮហើយសំឡេងលោក ហៃ វណ្ណា ពីក្រៅប្រទេស ដើម្បីឱ្យបងប្អូនឈានទៅរកការផ្តួលរំលំរាជរដ្ឋាភិបាលតាមផ្លូវកាត់មួយដែលមិនមែនជាដំណើរការប្រជាធិបតេយ្យពិតប្រាកដ។ បងប្អូនចង់ប្រៀបធៀបកម្ពុជាទៅជាមួយនឹងបង់ក្លាដេស ប្រហែលជាបងប្អូនយល់ច្រឡំជាមួយនឹងសភាពការណ៍កម្ពុជានឹងភាពការណ៍បង់ក្លាដេស ចំណុចនេះបងប្អូនត្រូវគិតឱ្យបានហ្មត់ចត់ ប្រសិនបើបងប្អូនភ្លាត់ភ្លាំងទៅដោយប្រការណាមួយបងប្អូនអាចរងនូវគ្រោះថ្នាក់។ ដោយសម្តេចតេជោបានបញ្ជាក់ថា រឿងនេះវាមិនអាចទៅរួចទេ រដ្ឋាភិបាលប្រទេសណាក៏ដោយ ដោយតម្លៃណាក៏ដោយ បងប្អូនមានត្រឹមប៉ុន្មាននាក់ ដើម្បីបំផ្លាញនៅសន្តិភាពសម្រាប់ប្រជាជនរាប់លាន់នាក់ មិនមែនជាជម្រើសដែលបងប្អូនត្រូវធ្វើទេ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់មុនពេលដែលបងប្អូនធ្វើដំណើរមកបាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្តួលរំលំ។ សម្តេចតេជោបានបញ្ជាក់ថា បន្ទាត់ក្រហមនៅទីនេះ គឺមានរដ្ឋធម្មនុញ្ញចែងហើយអំពីបញ្ហាសិទ្ធិបញ្ចេញមតិ យើងទទួលយកនៅកង្វល់របស់បងប្អូនស្តីពីការបាត់បង់ទឹកដី។ យើងកង្វល់អំពីបងប្អូនស្តីអំពីឯករាជ្យ…

  • អ្នកនាំពាក្យ៖ ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងបណ្តាកងអង្គភាពទាំងអស់ ប្តេជ្ញាបង្ក្រាបឱ្យខាងតែបាននូវរាល់ឧបាយកលទុច្ចរិតទាំងឡាយ ដែលមានចេតនាបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព

    អ្នកនាំពាក្យ៖ ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងបណ្តាកងអង្គភាពទាំងអស់ ប្តេជ្ញាបង្ក្រាបឱ្យខាងតែបាននូវរាល់ឧបាយកលទុច្ចរិតទាំងឡាយ ដែលមានចេតនាបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព

    អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះទង្វើទាំងឡាយ ដែលបង្កើតឡើងដោយ ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត គឺជាទង្វើបំពានច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាច្រកម្ពុជា ដែលមិនអាចអត់ឱនឱ្យបាន និងត្រូវតែទទួលរងនូវវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា កងយោធពលខេមរភូមិន្ទ និងបណ្តាកងអង្គភាពទាំងអស់ ប្តេជ្ញានិងត្រៀមខ្លួនគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ នៃព្រះរាជណាចក្រកម្ពុជា មិនឱ្យក្រុមឧទ្ទាមណាមួយមកបំផ្លិចបំផ្លាញបានឡើយ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា កងយោធពលខេមរភូមិន្ទ និងបណ្តាកងអង្គភាពទាំងអស់ ប្រកាសប្តេជ្ញាបង្ក្រាបឱ្យខាងតែបាននូវរាល់ឧបាយកលទុច្ចរិតទាំងឡាយ ដែលមានចេតនាបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕ដោយ៖ពលជ័យ

  • អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសគាំទ្រ​ទាំងស្រុង​លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​ កម្ពុជា​ ឡាវ​ និងវៀតណាម

    អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសគាំទ្រ​ទាំងស្រុង​លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​ កម្ពុជា​ ឡាវ​ និងវៀតណាម

    នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសរសេរលើបណ្តាញសង្គមថា ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងឱ្យកងកម្លាំងនគរបាលជាតិ​ទាំងអស់ទូទាំងប្រទេស យើងខ្ញុំសូមប្រកាសគាំទ្រ​ទាំងស្រុង​លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​ កម្ពុជា​ ឡាវ​ និងវៀតណាម​ ហៅកាត់ថា CLV DTA​ របស់រាជរដ្ឋាភិបាលកម្ពុជា​។ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា គម្រោងនេះនឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច​ វិស័យពាណិជ្ជកម្ម​ និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត​ ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើយ។ ដូច្នេះ​ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងក្រោមអគ្គស្នងការនគបាលជាតិទាំងអស់ មេត្តាចូលរួមគាំទ្រដល់គម្រោង CLV DTA​ ហើយប្រឆាំងដាច់ខាតចំពោះការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូ ដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឱ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ៕ដោយ៖ពលជ័យ

  • ឯកឧត្តម ប៉ែន បូណា៖ ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជា គឺជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ

    ឯកឧត្តម ប៉ែន បូណា៖ ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជា គឺជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ឯកឧត្តមបានឆ្លើយសំណួរអ្នកសារព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការអំពាវនាវរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាតាមការស្រមើស្រមៃរបស់ខ្លួន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនជាថ្មីដូចតទៅ៖ ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជា គឺជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ហេតុអ្វី? ទី១.រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកើតចេញពីការបោះឆ្នោត ស្របច្បាប់ដោយប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យគឺជាអំពើល្មើសច្បាប់។ នេះសបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្តាប់តូចនេះតែងប្រព្រឹត្តខុសច្បាប់ជារៀងរហូតមក ហើយទោសដែលពួកគេមានជាប់ខ្លួនគឺជាឧទាហរណ៍ស្រាប់។ ទី២.ប្រទេសកម្ពុជាមានសន្តិភាពពេញលេញចាប់ពីឆ្នាំ១៩៩៨ មកក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ សន្តិភាពមានតម្លៃខ្ពស់ណាស់មិនអាចកាត់ថ្លៃបាន ពីព្រោះវាបានអនុញ្ញាតឱ្យប្រទេសជាតិស្គាល់ការអភិវឌ្ឍមិនធ្លាប់មានពីមុន និងបានផ្តល់ក្តីសុខនិងអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម ដែលបើកផ្លូវឱ្យសង្គ្រាមស៊ីវិលកើតឡើងសារជាថ្មីគឺជាអំពើប្រឆាំងសន្តិភាពដែលអាជ្ញាធររាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត។ ទី៣.កម្ពុជាពីអតីតកាលដែលរងការបំផ្លិចបំផ្លាញខ្ចេចខ្ទាំ រហូតដល់ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ កាប់សម្លាប់គ្នាស្ទើរផុតរលត់ពីផែនដី ដោយសារអ្នកនយោបាយខ្មែរប្រើវប្បធម៌នយោបាយដណ្តើមអំណាចគ្នាដោយចុងកាណុង។ ប៉ុន្តែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា វប្បធម៌នយោបាយនេះត្រូវបានផ្លាស់ប្តូរមកជាការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យវិញ។ ដូច្នេះ ការប៉ុនប៉ងណាមួយចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយបដិវត្តន៍ពណ៌ គឺជាអំពើប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលមិនអាចទទួលយកបាន។ ទី៤.ប្រជាពលរដ្ឋខ្មែរបាននិងកំពុងទទួលផលពីសុខសន្តិភាពនិងការអភិវឌ្ឍហើយពួកគេដឹងច្បាស់ថា សន្តិភាពនិងការអភិវឌ្ឍគឺស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាពួកគេបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសរហូតមក។ ជាក់ស្តែង ការបោះឆ្នោតចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដែលជាអត្រាគាំទ្រខ្ពស់បំផុត។ ដូច្នេះ អំពើរបស់ជនជ្រុលនិយមមួយក្តាប់តូចដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលគឺផ្ទុយស្រឡះពីឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់រស់នៅក្នុងសុខសន្តិភាពនិងមិនចង់ភ្លក់រសជាតិនៃភាពវឹកវរ…

  • អ្នកវិភាគចៅចាក់ស្មុក៖ ជនក្បត់ជាតិ សម​ រង្ស៊ី និងបក្ខពួកកំពុងញុះញង់និងប្រើប្រាស់ពលករនៅកូរ៉េខាងត្បូងនិងនៅតាមប្រទេសនានា ដើម្បីសម្រេចបុព្វហេតុអំណាចរបស់ខ្លួនតាមរយៈបដិវត្តន៍ពណ៌ដែលជាបទល្មើសឧបឃាតត្រូវផ្តន្ទាទោស

    អ្នកវិភាគចៅចាក់ស្មុក៖ ជនក្បត់ជាតិ សម​ រង្ស៊ី និងបក្ខពួកកំពុងញុះញង់និងប្រើប្រាស់ពលករនៅកូរ៉េខាងត្បូងនិងនៅតាមប្រទេសនានា ដើម្បីសម្រេចបុព្វហេតុអំណាចរបស់ខ្លួនតាមរយៈបដិវត្តន៍ពណ៌ដែលជាបទល្មើសឧបឃាតត្រូវផ្តន្ទាទោស

    នេះមិនមែនជាលើកទី១ទេ ដែលទណ្ឌិតក្បត់ជាតិ៣ជំនាន់ រត់ចោលគុកនិងបក្ខពួកមួយដំបរស្វាតែងតែឆក់ឱកាសនៃព្រឹត្តិការណ៍នៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក ដើម្បីបង្កើតឱកាសឱ្យខ្លួននិងបក្ខពួកបានប្រើប្រាស់សន្តានជាជនក្បត់ជាតិនិងក្បត់ប្រជាជនរបស់ខ្លួន ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់កម្ពុជាដែលរកពិបាកនេះ ដោយគ្មានស្តាយស្រណោះ និងព្យាយាមទាញប្រទេសកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មីដូចឆ្នាំ១៩៧០ ដើម្បីសម្រេចមហិច្ឆតាដ៏ឆ្កួតលេលារបស់ខ្លួន។ ប៉ុន្តែពួកគេនឹងទទួលបរាជ័យដូចសព្វមួយដង ហើយអ្នកគុបគិតចាញ់បោកកលល្បិចរបស់ក្រុមជនក្បត់ជាតិតែងតែប្រឈមនឹងផ្លូវច្បាប់ជំនួសជនក្បត់ជាតិនេះ។ ជាមួយនឹងព្រឹត្តិការណ៍នៅប្រទេសបង់ក្លាដេសថ្មីៗនេះ បានធ្វើឱ្យទណ្ឌិតក្បត់ជាតិ ៣ជំនាន់និងបក្ខពួកស្រក់ទឹកមាត់និងខិតខំធ្វើយ៉ាងណាដើម្បីឱ្យរឿងរ៉ាវដែលបានកើតឡើងនៅប្រទេសបង់ក្លាដេស​ អាចកើតមានឡើងនៅក្នុងប្រទេសកម្ពុជាដែរ។ ហេតុដូច្នេះបានជាជនក្បត់ជាតិ៣ជំនាន់ការញុះញង់ ផ្សាយព័ត៌មានមិនពិត បំភ្លៃបំផ្លើសរឿងពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍនៃប្រទេសកម្ពុជា វៀតណាម ឡាវ និងរឿងរ៉ាវផ្សេងទៀត ដើម្បីដុតកំហឹងពលរដ្ឋខ្មែរដូចដែលធ្លាប់កើតមាននៅឆ្នាំ១៩៧០ នាំឱ្យដល់ការធ្វើរដ្ឋប្រហារក្រោមការគាំទ្ររបស់អាម៉េរិកហើយនាំយកកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហម។ ពួកគេចាប់ផ្តើមដំបូងពីការប្រឆាំងនឹងផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា គឺប្រឆាំងនឹងគម្រោង​ព្រែកជីកហ្វូណនតេជោ ប៉ុន្តែដោយសារតែសន្ទុះនៃការគាំទ្រខ្លាំងក្លារបស់ប្រជាពលរដ្ឋខ្លាំងក្លា ទណ្ឌិតក្បត់ជាតិមិនអាចធ្វើអ្វីបានឡើយ។ ហេតុដូច្នេះបានជាទណ្ឌិតក្បត់ជាតិនេះរួមនឹងក្រុមជនក្បត់ជាតិផ្សេងទៀត ដែលក្នុងនោះរួមទាំងឧបករណ៍ឃោសនាក្រុមភេវរករក្បត់ជាតិរួមមានវិទ្យុភេវរកម្មអាស៊ីសេរី ហ្វេសប៊ុកឌឹ ខេមបូដេលី វីអូឌីរបស់ប៉ា ងួនទៀង និងក្រុមជនរត់ចោលស្រុកមួយចំនួន បានបង្វែរទៅប្រើប្រាស់វិធីសាស្ត្រញុះញង់ឱ្យស្អប់ជាតិសាសន៍ និងជាតិនិយមជ្រុល ដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍត្រីកោណនៃបីប្រទេសកម្ពុជា វៀតណាម ឡាវនិងបង្កើតព័ត៌មានក្លែងក្លាយថា«កម្ពុជាកាត់ដីឱ្យវៀតណាមចំនួន៤ខេត្ត»ជាដើម។ វិធីសាស្ត្រនេះជាអ្វីដែលគេបានអនុវត្តក្នុងអតីតកាលនៃកម្ពុជា ហើយក៏បាននាំមកនូវវិនាសកម្មនិងសោកនាដកម្មដល់ជាតិនិងប្រជាជាតិខ្មែរ ហើយនៅពេលនេះ ក្រោមហេតុផលប្រហាក់ប្រហែល ក្រុមជនក្បត់ជាតិបានព្យាយាមញុះញង់បំបែកបំបាក់ជាតិ និងនាំសង្គ្រាមឱ្យកម្ពុជាសាជាថ្មីក្រោមខ្សែញាក់របស់ចៅហ្វាយនាយបរទេសពួកគេ។ តាមពិត ការញុះញង់ បង្កើតព្រឹត្តិការណ៍នានារួមទាំងការតវ៉ានៅប្រទេសកូរ៉េខាងត្បូងដែលគ្រោងនឹងធ្វើនៅថ្ងៃទី១១នេះ និងនៅតំបន់ផ្សេងទៀតជាការដឹកនាំរៀបចំឡើងដោយទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ហើយការបង្កើតព្រឹត្តិការណ៍នេះគឺដើម្បីប្រើជាសេសញុះញង់ពលរដ្ឋដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។ ដូច្នេះការរៀបចំឱ្យមានកាតតវ៉ានានានៅតាមប្រទេសនានាគឺដើម្បីទាញសតិអារម្មណ៍និងញុះញង់ពលរដ្ឋខែ្មរ…

  • មេដឹកនាំគណបក្សមហាសាមគ្គីជាតិខ្មែរ៖ សកម្មភាពឃោសនាបែបអគតិពីសំណាក់អ្នកនយោបាយនៅក្រៅប្រទេសតែងតែចង់ឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភាពវឹកវរ

    មេដឹកនាំគណបក្សមហាសាមគ្គីជាតិខ្មែរ៖ សកម្មភាពឃោសនាបែបអគតិពីសំណាក់អ្នកនយោបាយនៅក្រៅប្រទេសតែងតែចង់ឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភាពវឹកវរ

    ភ្នំពេញ៖ មេដឹកនាំគណបក្សមហាសាមគ្គីជាតិខ្មែរ ឯកឧត្តម ហ៊ាង គឹមស្រឿន បានមានប្រសាសន៍ថា សកម្មភាពឃោសនានយោបាយ​បែបអគតិពីសំណាក់ជនឱកាសនយោបាយដែលតែងតែលាបពណ៌ និងតែងតែឆក់ឱកាសចងបង្កឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភាពវឹកវរ ហើយអ្វីដែលលើកឡើងនេះ ប្រជាពលរដ្ឋខ្មែរប្រហែលជាមិនទាន់​ភ្លេចបញ្ហាប្រវត្តិសាស្ត្រ និងធ្លាប់ឆ្លងកាត់។ អ្វីដែលធ្វើឱ្យប្រទេសជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ គឺកើតចេញពីការញុះញង់ពីសំណាក់អ្នកក្រៅប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា “អ្វីទាំងអស់នេះ សូមប្រជាពលរដ្ឋគិតគូរឱ្យបានវែងឆ្ងាយពីបញ្ហាវាសនាខ្លួនឯង ក៏ដូចជាវាសនាជាតិជារួមទាំងអស់គ្នា។ កាលណាយើងបន្តជឿស៊ុប កាលណាយើងធ្លាក់ទៅក្នុងប្រវត្តិសាស្ត្រ កង់ប្រវត្តិសាស្ត្រដែលជាតិរបស់យើងបានឆ្លងកាត់ បងប្អូនធ្លាប់ឆ្លងកាត់ គឺយើងមិនទាន់ដើរឆ្ងាយឱ្យហួសពីខ្លួនយើងនៅឡើយទេ។ អ្វីដែលយើងត្រូវធ្វើ គឺខ្មែរយើងសាមគ្គីជាតិជាកម្លាំងរក្សាស្ថេរភាព ការពារសន្តិភាព រួមគ្នាធ្វើការអភិវឌ្ឍប្រទេសកម្ពុជារបស់យើងឈានទៅរកការរីកចម្រើន។ នៅលើលោកនេះ គ្មានប្រជាពលរដ្ឋណា គ្មានស្រុកទេសណាដែលគេចង់បានអស្ថេរភាពនយោបាយ រហូតឈានទៅដល់ប្រទេសធ្លាក់ទៅក្នុងភ្នក់ភ្នើងសង្គ្រាម។ នៅក្នុងភូមិនយោបាយមួយចំនួនប្រទេសដូចជា ប្រទេសមីយ៉ាន់ម៉ា ធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ប្រទេសអ៊ីស្រាអែលជាមួយហាម៉ាស់ធ្លាក់ទៅក្នុងសង្គ្រាម រុស្ស៊ីជាមួយអ៊ុយក្រែន ស៊ីរី លីប៊ី អ៊ីរ៉ាក់ សុទ្ធសឹងតែយើងបានដឹងបានឮទាំងអស់គ្នាសម័យប្រព័ន្ធបច្ចេកវិទ្យាឌីជីថល”។ ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរបានបន្តថា កត្តាសំខាន់អ្វីដែលយើងត្រូវធ្វើ គឺយើងត្រូវតែរក្សាស្ថេរភាព សន្តិភាពជូនជាតិ និងសេរីភាពនៅក្នុងការរស់នៅដោយសុខដុមរមនារវាងខ្មែរនិងខ្មែររបស់យើងជារួមជាមួយគ្នា៕ដោយ៖ពលជ័យ