Category: Politico 360

  • កាកបាទក្រហមអន្តរជាតិកោតសរសើរក្រសួងមហាផ្ទៃកម្ពុជា លើការងារកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ

    កាកបាទក្រហមអន្តរជាតិកោតសរសើរក្រសួងមហាផ្ទៃកម្ពុជា លើការងារកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ

    ភ្នំពេញ៖ លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ការកោតសរសើរនេះ ក្នុងជំនួបពិភាក្សាការងារជាមួយជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០៤នេះ។ ជាមួយគ្នានេះ លោកស្រីប្រធានបេសកកម្ម ICRC ក៏បានជម្រាបប្រមុខក្រសួងមហាផ្ទៃកម្ពុជានូវសេចក្ដីថ្លែងអំណរគុណចំពោះការផ្ដល់កិច្ចសហប្រតិបត្តការយ៉ាងល្អពីក្រសួងមហាផ្ទៃ និងបានគូសបញ្ជាក់ថាជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC បានផ្ដល់ជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេលប្រមាណ៣០ឆ្នាំកន្លងមកនេះ គឺមានគោលដៅកែលម្អជាបន្តបន្ទាប់នូវលក្ខខណ្ឌនៃការឃុំខ្លួននៅក្នុងពន្ធនាគារ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ ICRC ក្នុងការជួយជ្រោមជ្រែងប្រទេសកម្ពុជា នៅក្នុងកិច្ចការមនុស្សធម៌ជាច្រើននៅក្នុង ពេលអតីតកាល និងជាពិសេសការយកចិត្តទុកដាក់ក្នុងកិច្ចការងារពន្ធនាគារ និងការស្ដារនីតិសម្បទា នាពេលបច្ចុប្បន្ន។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យពន្ធនាគាររវាងក្រសួងមហាផ្ទៃជាមួយអង្គការ ICRC ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន និងថាសម្រាប់ក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តមផ្ទាល់ អនុសាសន៍ដែលអង្គការ ICRC តែងតែបានផ្ដល់ជូនមក គឺជាធាតុចូលដ៏សំខាន់ និងមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍវិស័យពន្ធនាគារនៅកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា…

  • មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដាក់ពាក្យបណ្តឹងប្តឹងលោក ស៊ឹង សែនករុណា និងទាមទារសំណងជំងឺចិត្ត២ពាន់លានរៀល

    មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដាក់ពាក្យបណ្តឹងប្តឹងលោក ស៊ឹង សែនករុណា និងទាមទារសំណងជំងឺចិត្ត២ពាន់លានរៀល

    ភ្នំពេញ៖ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹងប្តឹងលោក ស៊ឹង សែនករុណា មន្ត្រីអ្នកនាំពាក្យសមាគមអាដហុក ទៅសាលាដំបូងរាជធានីភ្នំពេញ នឹងស្នើសុំឱ្យសម្រេចចោទប្រកាន់នឹងផ្តន្ទាទោសលើលោក ស៊ឹង សែនករុណា និងទាមទារឱ្យសងសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា២ពាន់លានរៀល។ ការប្តឹងនេះ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងពាក្យបណ្តឹងបានជម្រាបជូនព្រះរាជអាជ្ញានាំអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ស៊ឹង សែនករុណា បានថ្លែងតាមរយៈសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលមានខ្លឹមសារដូចខាងក្រោម៖ *អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានឲ្យដឹងថា វិវាទរបស់អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះកត់សម្គាល់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយមានធនធានថវិកាច្រើន ដូច្នេះលោកយល់ថា គណបក្សនេះគួរ យោគយល់ដល់លោក សុន ឆ័យ។ ប្រភពដដែលបានឲ្យដឹងថា គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន។ លោកថាគណបក្សនយោបាយទាំងអស់គួរតែប្រើវិធីចាស់ទុំដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរ បញ្ឈប់នូវវប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ។. អត្ថបទខាងលើ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (https://www.cambodiadaily.com) និងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនឈ្មោះ…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបដិសេធចំពោះការចោទប្រកាន់ថា អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរមួយចំនួន ដើម្បីទប់ស្កាត់ចលនាបាតុកម្មប្រឆាំងនឹងវត្តមានសម្តេចធិបតី គឺជាការមិនពិត

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបដិសេធចំពោះការចោទប្រកាន់ថា អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរមួយចំនួន ដើម្បីទប់ស្កាត់ចលនាបាតុកម្មប្រឆាំងនឹងវត្តមានសម្តេចធិបតី គឺជាការមិនពិត

    ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធច្រានចោលចំពោះការចោទប្រកាន់របស់មនុស្សមួយចំនួនថា ការដែលអាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរមួយចំនួននៅប្រទេសថៃ កាលពីថ្ងៃទី២ កុម្ភៈ ២០២៤ គឺដើម្បីទប់ស្កាត់ចលនាបាតុកម្មប្រឆាំងនឹងវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសថៃ គឺជាការមិនពិត និងបង្កើតលេសចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា បិទសិទ្ធិសេរីភាព ធ្វើទុក្ខបុកម្នេញ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៥ ខែកុម្ភៈនេះថា រឿងអាជ្ញាធរថៃដែលចាប់ខ្លួនពលរដ្ឋខ្មែរមួយចំនួន ដែលលាក់ខ្លួននៅលើទឹកដីថៃ វាជារឿងងាយយល់ទេ មានហេតុផល២៖ទី១.ប្រទេសនីមួយៗ គេមានច្បាប់របស់គេ គេអនុវត្តច្បាប់ កាលយើងទៅរស់នៅលើដីរបស់គេខុសច្បាប់ ឬមួយក៏យើងទៅនៅលើ ទឹកដីគេហើយ យើងទៅប្រព្រឹត្តអ្វីមួយដែលខុសច្បាប់ គឺអាជ្ញាធររបស់គេចាត់វិធានការហើយ។ទី២.ការបង្កើតលេសមួលបង្កាច់ចោទប្រកាន់រាជរដ្ឋាភិបាលថា បិទសិទ្ធិសេរីភាព ធ្វើទុក្ខបុកម្នេញ ដើម្បីបង្កើតជាលេសគ្រាន់តែចង់ទៅរស់នៅជ្រកកោនប្រទេសទី៣ គឺជារឿងហួសសម័យហើយ មិនអាចធ្វើបានទៀតទេ។ អ្នកាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មិនអាចធ្វើបានដោយហេតុថា ប្រទេសទី៣នោះ គេយល់ពីកម្ពុជា ហើយគេបានសិក្សាពីកម្ពុជា គេឃើញថា កម្ពុជា ជាប្រទេសមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ កំពុងតែផ្តល់សេចក្តីសុខ ទៅដល់ប្រជាពលរដ្ឋ ១៧លាននាក់ ធ្វើដំណើរទៅណាមកណាក៏បាន គេប្រកបរបរទទួលទានអីក៏បានតាមចំណង់ចំណូលចិត្តរបស់គេ។ ដូច្នេះអត់ជឿថា មានការធ្វើទុក្ខបុកម្នេញដូចមនុស្សមួយចំនួន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី៧ ខែកុម្ភៈ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី៧ ខែកុម្ភៈ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភា ពាណិជ្ជកម្មកម្ពុជា។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី និងលោកជំទាវ នឹងចូលក្រាបបង្គំគាល់ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ភ្លៅចៅយូហូរ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រថៃ នៅព្រះបរមរាជវាំង។ សម្តេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ ដោយឡែកជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមានឯកឧត្តមសាស្ត្រាចារ្យ ផនភេត វិឈិតធុល ឆៃ ប្រធានព្រឹទ្ធសភា និងឯកឧត្ដម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។…

  • ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្កោលទោសលោក សុន ឆ័យ

    ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្កោលទោសលោក សុន ឆ័យ

    ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាជនខ្មែរទូទៅ ដែលកំពុងតែធ្វើយុទ្ធនាការ «យើងរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់ក្រុមប្រឆាំងជ្រុលនិយម» កន្លកមក។ ចូលមកដល់ថ្ងៃនេះ សូមធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោសលើលោក សុន ឆ័យ ដែរជាអ្នកធ្វើសកម្មភាពនយោបាយ តែងតែនិយាយញុះញង់ឱ្យអ្នកគាំទ្រធ្វើសកម្មភាពខុសច្បាប់រាប់សិបឆាំមកនេះ ជាក់ស្តែងក្នុងរយៈពេលកន្លងមករូប លោក និងបក្សពួក បានបណ្តុះនូវចិត្តគំនិតឱ្យខ្មែរនិងខ្មែរស្អប់គ្នា និយាយលាបពណ៌បង្កើតការរើសអើងជាតិសាសន៍ជាដើម។ ផ្ទុយមកវិញឥទ្ធិពលទាំងអស់បានជ្រាបចូលដល់ប្រជាជនខ្មែរមួយចំនួន ដែលបណ្តាលឱ្យពួកគេក្លាយជាជនរងគ្រោះ ឬអ្នកជាប់ទោសទណ្ឌ ដោយសារមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមរបស់រូបលោក ទាំងដោយផ្ទាល់ និងប្រយោល។ ដើម្បីបង្ការ និងលុបបំបាត់នូវវប្បធម៌ជ្រុលនិយមហួសហេតុដដែលៗ។ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានធ្វើការគាំទ្រដល់ចំណាត់ការរបស់តុលាការ និងសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីគណបក្សប្រជាជនកម្ពុជា ដូចខាងក្រោម៖-យើងខ្ញុំសូមគាំទ្រចំពោះសាលដីការបស់តុលាការកំពូលដែលជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា និងផ្តល់យុត្ដិធម៌ជូនដល់គណបក្សប្រជាជនកម្ពុជាក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណី។-យើងខ្ញុំសូមអំពាវនាវដល់បណ្តាលស្ថាប័នពាក់ព័ន្ធ សូមធ្វើចំណាត់ការជាក់លាក់លើបុគ្គល និងក្រុមប្រឆាំងទុច្ចរិត ដែលតែងតែញុះញង់ធ្វើឱ្យប្រជាពលរដ្ឋយល់ខុសហើយបែរជាធ្វើទង្វើ និងសកម្មភាពខុសច្បាប់ទៅវិញ។-យើងខ្ញុំក៏សូមអំពាវនាវដល់បណ្តាលមហាជនទូទៅ សិស្ស និស្សិត បញ្ញវន្ត ចូលរួមយុទ្ធនាការ «យើងរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យចេញផុតពីកម្ពុជា»។ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាជនខ្មែរ ដែលធ្លាប់ជាជនរងគ្រោះដោយសារតែអំពើញុះញង់របស់ក្រុមប្រឆាំង និងរងគ្រោះដោយសារនយោបាយទុច្ចរិតទាំងអស់គ្នា សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយ ដែលមានចិត្តគំនិតបំបែកបំបាក់ និងធ្វើឱ្យប្រទេសជាតិកម្ពុជា អស្ថិរភាព អសន្តិសុខ និងអណាធិបតេយ្យជាដាច់ខាត៕

  • ក្រុមយុវជនសង្គមស៊ីវិលថោ្កលទោសចំពោះមន្រ្តីសមាគមអាដហុក

    ក្រុមយុវជនសង្គមស៊ីវិលថោ្កលទោសចំពោះមន្រ្តីសមាគមអាដហុក

    ក្រុមយុវជនសង្គមស៊ីវិល សិស្ស និស្សិត សូមសម្តែងការសោកស្តាយ និងថោ្កលទោសចំពោះបុគ្គលឬស្ថាប័ន អង្គការ សមាគម​ដែលធ្វើសកម្មភាពរបស់ខ្លួនជ្រុលនិយមដែលជាចរិតនយោយបាយ មិនបានហុចប្រយោជន៍ជូនសង្គមជាតិ ជាក់ស្តែងមានមន្រ្តីសមាគម អាដហុក (Adhoc) លោក ស៊ឹង សែន ករុណា បានប្រើពាក្យសម្ដីប្រមាថដល់គណបក្សកាន់អំណាចទង្វើរបស់បុគ្គលរូបនេះ គឺបង្កើតឡើងក្នុងគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតប្រជាជនទូទៅឱ្យជឿលង់មនោគមវិជ្ជាខ្មៅកខ្វក់ដែលអាចឈានទៅបញ្ឆេះឱ្យកើតវិទ្ធង្សនាជាមួយរាជរដ្ឋាភិបាលជាដើម។ ការបង្កើតបញ្ហា និងធ្វើសកម្មភាពផ្សេងៗរបស់នយោបាយក្រុមប្រឆាំងឬក្រុមសង្គមស៊ីវិល (NGOs) ដែលជ្រុលនិយម គឺបានកើតមានរាប់សិបឆ្នាំមកនេះ មិនដែលបានផ្តល់ផលចំណេញដល់ជាតិ មាតុភូមិនោះទេ ប៉ុន្ដែបែរជាធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ ដើម្បីបោកបញ្ឆោត បោកប្រាស់ដល់ប្រជាពលរដ្ឋខ្មែរទៅវិញ។ ក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន សិស្ស និស្សិត បញ្ញវន្ត និងមន្រ្តីរាជការ សូមធ្វើការគាំទ្រស្ថានប័នពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលមន្រ្តីសមាគមរូបនេះ មកដាក់ទោសទណ្ឌតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែល ករណីនេះ គឺជាមេរៀនមួយទៀត សម្រាប់បុគ្គលដែលកំពុងជ្រកក្រោមឈ្មោះអង្គការ សមាគម សង្គមស៊ីវិលមួយចំនួនគួរកុំយកខ្លួនបៀត និងកុំយកគំរូដូចបុគ្គលរូបនេះឱ្យសោះ។ ជាចុងក្រោយ ក្រុមយុវជនសង្គមស៊ីវិល សូមអំពាវនាវដល់មហាជនកុំបណ្តោយខ្លួនឱ្យជាក្លាយជាឈ្នាន់នយោបាយរបស់ក្រុមសង្គមស៊ីវិលជ្រុលនិយមដែរ អាចបណ្តាលឱ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ពិសេសយើងរួបរួមគ្នាដើម្បី កម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមឱ្យចេញផុតពីកម្ពុជា៕

  • រដ្ឋបាលស្រុកកណ្ដៀង ច្រានចោលទាំងស្រុងការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Cambodia Dailly Khmer ពាក់ព័ន្ធនឹងដីនៅបឹងទន្លេសាប ក្នុងតំបន់៣

    រដ្ឋបាលស្រុកកណ្ដៀង ច្រានចោលទាំងស្រុងការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Cambodia Dailly Khmer ពាក់ព័ន្ធនឹងដីនៅបឹងទន្លេសាប ក្នុងតំបន់៣

    រដ្ឋបាលស្រុកកណ្តៀង បានធ្វើការបំភ្លឺថា ថ្មីៗនេះ រដ្ឋបាលស្រុកកណ្តៀង ពិនិត្យឃើញថា នៅក្នុងគេហទំព័រ (Page) បណ្តាញសង្គម ឌឹខាំបូរឌាដេលីខ្មែរ (The Cambodia Daily Khmer) បានចុះផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានចំណងជើងថា ពលរដ្ឋចោទរដ្ឋមន្ត្រីក្រសួងរ៉ែថា រំលោភកាន់កាប់ដី អភិរក្សបឹងទន្លេសាបក្នុងតំបន់៣ ជាច្រើនរយហិកតា។ រដ្ឋបាលស្រុកកណ្ដៀង បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុង នូវព័ត៌មាន និងការប្រឌិតព័ត៌មានដែល បានចោទថា រដ្ឋមន្ត្រីថ្មីក្រសួងរ៉ែ និងថាមពល កំពុងរំលោភទន្ទ្រាន និងកាន់កាប់ដែនដីអភិរក្សបឹងទន្លេសាបក្នុងតំបន់៣ អស់រាប់រយហិកតាសព្វថ្ងៃនេះ ដោយការឃុបឃិតគ្នាជាមួយអាជ្ញាធរខេត្តជាប្រព័ន្ធ។ ផ្ទុយទៅវិញ អាជ្ញាធរស្រុក សូមធ្វើការធានាអះអាងថា ឯកឧត្តមរដ្ឋមន្ត្រី ពុំមានដីនៅតំបន់៣ សូម្បីតែមួយមីលីម៉ែត្រ។ ប្រជាជនក្នុងមូលដ្ឋានស្រុកកណ្តៀងទាំងមូល និងនិយាយ ដោយឡែកប្រជាជនក្នុងឃុំកញ្ជរ មានការគោរព ស្រឡាញ់ និងគាំទ្រយ៉ាងពេញទំហឹង នូវការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឯកឧត្តម ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀងនាពេលកន្លងមក។ ម៉្យាងទៀត ឯកឧត្តមតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា អភិរក្សធនធានធម្មជាតិ ដោយពុំអនុញ្ញាតឱ្យជនខិលខូចណា ឆ្លៀតឱកាសក្នុងការរុករានទន្ទ្រានដីតំបន់៣ខុសច្បាប់ឡើយ និងគិតគូរពីសុខទុក្ខលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន…

  • សម្តេចតេជោ ហ៊ុន សែន ឱ្យមេធាវីសិក្សាផ្លូវច្បាប់ដើម្បីប្តឹងលោក សឹង សែនករុណា

    សម្តេចតេជោ ហ៊ុន សែន ឱ្យមេធាវីសិក្សាផ្លូវច្បាប់ដើម្បីប្តឹងលោក សឹង សែនករុណា

    សម្តេចតេជោ ហ៊ុន សែន បានឱ្យមេធាវីគណបក្សគណបក្សប្រជាជនកម្ពុជា សិក្សាផ្លូវច្បាប់ដើម្បីប្តឹងលោក សឹង សែនករុណា មន្ត្រីសមាគមអាដហុក ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក ថា “គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំ តើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។ ក្នុងការចុះផ្សាយក៍មាន ការនិយាយដោយសឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសឹក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀត ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។” សម្តេចតេជោបានសង្កត់ធ្ងន់ថា “យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៍ដោយប្រមាថ មើលងាយងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៍សម្រាប់ខ្លួនយើង តាមផ្លូវតុលាការ។ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)៕ដោយ៖ពលជ័យ

  • មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា៖ ការផ្តល់បទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ដល់វិទ្យុ RFI និងឌឹ ខេមបូឌា ដេលី គឺជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ

    មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា៖ ការផ្តល់បទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ដល់វិទ្យុ RFI និងឌឹ ខេមបូឌា ដេលី គឺជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ

    ភ្នំពេញ៖ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ការផ្តល់បទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ដល់វិទ្យុបារាំងអន្តរជាតិ RFI និងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី គឺជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ គ្មានមូលដ្ឋានផ្នែកច្បាប់ ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឈ្មោះ សុន ឆ័យ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ RFI ទាក់ទងនឹងការប្រកាសសាលដីការបស់តុលាការកំពូលសម្រេចផ្តន្ទាទោស និងបង្គាប់ឱ្យខ្លួនសងសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំពោះការប្រព្រឹត្តអំពើបរិហារកេរ្តិ៍ជាសាធារណៈ ដែលបានចោទប្រកាន់ដោយ ចេតនាទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្តលើគណបក្សប្រជាជនកម្ពុជា ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ តមកនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានចុះផ្សាយអត្ថបទដែលមានចំណងជើងថា « លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង១លានដុល្លារដើម្បីសងជំងឺចិត្តបក្សកាន់អំណាច»។ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ពិនិត្យឃើញថា ការផ្តល់បទសម្ភាសន៍របស់ឈ្មោះ សុន…

  • វេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ពីសារៈសំខាន់ដ៏ចម្បងនៃការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាង សហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសប៉ាស៊ីហ្វិក

    វេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ពីសារៈសំខាន់ដ៏ចម្បងនៃការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាង សហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសប៉ាស៊ីហ្វិក

    ភ្នំពេញ៖ វេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ នៅថ្ងៃទី១ និង២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បានផ្តោតលើប្រធានបទចំនួន៣ ដែលមានសារៈសំខាន់បំផុតចំពោះតំបន់ទាំង២ រួមមាន៖ វិបុលភាពរួមគ្នា ភាពធន់នៃសេដ្ឋកិច្ចនិងការ វិនិយោគ អន្តរកាលបៃតង-ភាពជាដៃគូសម្រាប់អនាគតប្រកបដោយចីរភាព និងបញ្ហាប្រឈមនៃភូមិសាស្ត្រនយោបាយ និងសន្តិសុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចែករំលែកនូវទស្សនៈវិស័យអំពីភាពធន់នៃសេដ្ឋកិច្ច និងការវិនិយោគ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់ដ៏ចម្បងនៃការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាង សហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលមានភាព ស្មុគស្មាញ និងមិនអាចប៉ាន់ស្មានទុកជាមុន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន ជម្លោះ នៅតំបន់ហ្គាហ្សា និងវិបត្តិនៅសមុទ្រក្រហម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃ ការវិនិយោគប្រកបដោយតុល្យភាព និងបរិយាប័ន្ន របស់សហភាពអឺរ៉ុបនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងភាពធន់នឹងអាកាសធាតុ ព្រមទាំងប្រើប្រាស់ឱ្យអស់នូវអត្ថប្រយោជន៍នៃបរិវត្តកម្មឌីជីថល និងបង្កើតបរិយាកាសធុរកិច្ចដែលអំណោយផលនិងអាចព្យាករណ៍បាន សំដៅជួយសម្រួលដល់ទំនាក់ទំនងសេដ្ឋកិច្ច។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដ៏សន្ធឹកសន្ធាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារជីវភាព ប្រជាជន និងទប់ស្កាត់វិបត្តិសេដ្ឋកិច្ច…