Category: Politico 360

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពឱ្យរដ្ឋមន្ត្រីទទួលបន្ទុក​​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនធ្វើបទ​បង្ហាញអំពីព្រំដែន​ស្រប​ច្បាប់​របស់​កម្ពុជា រវាងប្រទេសឡាវ-វៀតណាមនិងថៃ ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

    សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពឱ្យរដ្ឋមន្ត្រីទទួលបន្ទុក​​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនធ្វើបទ​បង្ហាញអំពីព្រំដែន​ស្រប​ច្បាប់​របស់​កម្ពុជា រវាងប្រទេសឡាវ-វៀតណាមនិងថៃ ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

    ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពឱ្យឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រវាង​ប្រទេសឡាវ-វៀតណាមនិងថៃ តាមការស្នើសុំរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការឯកភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០២៤ តាមរយៈចំណារលើលិខិត​ស្នើរបស់​លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ លោកជំទាវ ពោធិតី សាវត្ថី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានដាក់លិខិតគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំអញ្ជើញឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជារវាងប្រទេស​ឡាវ-វៀតណាម និងថៃ។ ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ បានជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាថា៖ យោងតាមព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន ដែលបង្កើតឡើងដោយក្រុមជ្រុលនិយម ដែលមានមេខ្លោងជាជនក្បត់ជាតិ៣ជំនាន់ ដើម្បីធ្វើជាលេសក្នុងបំណងផ្តួល​រំលំរាជ​រដ្ឋាភិបាលកម្ពុជាស្រប​ច្បាប់ ប្រតិភូគណបក្សធម្មាធិបតេយ្យ មានបំណងស្នើសុំអញ្ជើញឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋានកិច្ចការ…

  • ឯកឧត្តម ប៉ែន បូណា៖ យុវជនមិនត្រឹមតែមានចំណេះជំនាញនិងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានមោទនភាពជាតិផងដែរ

    ឯកឧត្តម ប៉ែន បូណា៖ យុវជនមិនត្រឹមតែមានចំណេះជំនាញនិងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានមោទនភាពជាតិផងដែរ

    រាជរដ្ឋាភិបាលកំពុងបណ្តុះយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ពាក្យថាមូលធនមនុស្សមានអត្ថន័យជ្រាលជ្រៅពោលគឺ យុវជនមិនត្រឹមតែមានចំណេះជំនាញយ៉ាងតិចមួយក្នុងជីវិតនិងមានសីលធម៌ល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវ បណ្តុះមោទនភាពជាតិក្នុងខ្លួនផងដែរ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់បាន ហើយបំណងនេះឆ្លុះបញ្ចាំងតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលមានមុំទី១ និយាយអំពីការកសាងមូលធនមនុស្ស។ ក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងលើកទឹកចិត្តឱ្យយុវជនខិតខំស្រវាស្រទេញដើម្បីក្រេបយកចំណេះជំនាញឱ្យច្បាស់លាស់យ៉ាងតិចមួយ និងត្រូវធ្វើខ្លួនជាមនុស្សដែលប្រកបដោយសីលធម៌ ថ្លៃថ្នូរ និងមានមោទនភាពជាតិហើយជ្រោងទង់តំណាងឱ្យជាតិជានិច្ច។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា មោទនភាពជាតិគឺ ទៅដល់ទីណាត្រូវផ្សព្វផ្សាយអំពីរូបភាពល្អៗ និងវិជ្ជមានពីប្រទេសរបស់ខ្លួននៅទីនោះ ក្នុងន័យលើកតម្កើងតម្លៃជាតិ ក៏ដូចជាទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេស ពោលគឺមិនមែនទៅដល់ទីណាបំផ្លាញកិត្តិយសជាតិនៅទីនោះដូចដែលក្រុមជ្រុលនិយមមួយក្តាប់តូចបានធ្វើនោះឡើយ។ សូមបញ្ជាក់ថា បាឋកថានេះក៏មាន ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាវាគ្មិនផងដែរ…

  • រដ្ឋមន្រ្តីព័ត៌មានកម្ពុជា៖ ការពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ គួរជាការងារអាទិភាពសម្រាប់តំបន់ទាំងមូលក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ

    រដ្ឋមន្រ្តីព័ត៌មានកម្ពុជា៖ ការពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ គួរជាការងារអាទិភាពសម្រាប់តំបន់ទាំងមូលក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ

    ថ្លែងនៅក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ(AIBD) នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា ​បានលើកឡើង​ពី​បញ្ហា​ប្រឈម និងផលវិបាកនានាដែលកើតចេញពី​ការផ្សព្វផ្សាយព័ត៌មាន​មិន​ពិត ឬព័ត៌មានក្លែងក្លាយ ​នៅតាមបណ្តាញសង្គម និងបានអំពាវនាវដល់តំណាងបណ្តាប្រទេសសមាជិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះចូលរួមសហការគ្នាក្នុងសំឡេងតែមួយ ដើម្បីពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្តួចផ្តើមគំនិតដោយប្រទេសកម្ពុជា និងគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមប្រទេសជាសមាជិក AIBD និងបណ្តាប្រទេសនានាដែលបានចូលរួម ក្នុងការពង្រឹងសនិ្តសុខនិងសណ្តាប់ធ្នាប់ព័ត៌មាន ដើម្បីបង្កើនភាពធន់និងការជឿទុកចិត្តរបស់សាធារណជន ដោយគួរចាត់ទុកជាការងារនេះជាការងារអាទិភាព នៅក្នុងបរិបទនៃយុគសម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទៅដល់តំណាងរដ្ឋាភិបាល អង្គទូត និងអ្នកចូលរួមពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុប ដែលមានវត្តមានក្នុងពិធីបើកនេះ ដោយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងគណៈកម្មការត្រួតពិនិត្យព័ត៌មានក្លែងក្លាយ និងការប្រកាសដាក់ឱ្យអនុវត្តន៍ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ក្នុងគោលបំណងកំណត់ស្តង់ដារសីលធម៌សម្រាប់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ដើម្បីគាំទ្រដល់សេរីភាពសារព័ត៌មាន និងធានានូវគណនេយ្យភាពនិងគុណភាពនៃព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ។ គួរបញ្ជាក់ថា អំឡុងពេលនៃពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ” កាលពីថ្ងៃទី១…

  • អ្នកនាំពាក្យ៖ ក្រសួងព័ត៌មានបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាព

    អ្នកនាំពាក្យ៖ ក្រសួងព័ត៌មានបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាព

    ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា ការសាយភាយព័ត៌មានក្លែងក្លាយ គឺបានកើតឡើងតាំងពីយូរមកហើយ ហើយវាជានិន្នាការសកល។ ព័ត៌មានក្លែងក្លាយបានមានសន្ទុះខ្លាំងក្លាឡើង ខណៈពេលដែលពិភពលោកមានមធ្យោបាយទំនើបសម្រាប់ប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងគ្នា ផ្តល់និងទទួលព័ត៌មាន។ ពោលគឺការសាយភាយព័ត៌មានក្លែងក្លាយបានកើនឡើងច្រើន ក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាមានការរីកចម្រើន ជាពិសេសតាមរយៈការប្រើបណ្តាញទំនាក់ទំនងសង្គម និងបច្ចេកវិទ្យា Ai ដែលកម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោកចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ជាប់លាប់ និងខ្លាំងក្លា ក្នុងការកំណត់ដាក់ចេញនូវយន្តការ និងរិះរកមធ្យោបាយនានា សម្រាប់គាំទ្រដល់ការដាក់ចេញនូវវិធានការសមស្របដើម្បីឆ្លើយតប ទាំងសកម្ម និងបុរេសកម្ម លើគ្រប់រូបភាព និងទម្រង់ ទាំងបច្ចេកទេស និងសតិអារម្មណ៍ ដោយរាប់បញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រព័ត៌មាន យុទ្ធនាការអប់រំ ការលើកកម្ពស់ផ្នែកអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរួមចំណែកជំរុញប្រសិទ្ធភាព។ ឯកឧត្តមបានបន្តថា ក្រសួងព័ត៌មាន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់សុវត្ថិភាព និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន រួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ។ ទន្ទឹមនេះដែរ ការប្រឆាំងព័ត៌មានក្លែងក្លាយក៏ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសង្គម ក្នុងនោះប្រជាពលរដ្ឋដែលជាអ្នកទទួល ចែកចាយ និងប្រើប្រាស់ព័ត៌មានជាប្រចាំ ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ ពិតជាមានតួនាទីសំខាន់ក្នុងការរួមចំណែកដល់ការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានក្លែងក្លាយចេញពីលំហព័ត៌មានក្នុងសង្គមរស់នៅរបស់យើង។ ក្រសួងព័ត៌មាននឹងរៀបចំយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News !» នៅចុងឆ្នាំ២០២៤…

  • អ្នកនាំពាក្យរដ្ឋាភិបាល៖ ការបោកប្រាស់ដែលមិនចេះខ្មាសអៀន

    អ្នកនាំពាក្យរដ្ឋាភិបាល៖ ការបោកប្រាស់ដែលមិនចេះខ្មាសអៀន

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងថា ទោះបីជាក្រុមអ្នកបច្ចេកទេសបានពន្យល់ច្បាស់លាស់អំពីផែនទី Google Map ថាជាផែនទីរបស់ក្រុមហ៊ុនឯកជន ដែលគេបង្កើតឡើងក្នុងគោលដៅធ្វើពាណិជ្ជកម្ម និងមិនមែនជាឧបករណ៍សម្រាប់វាស់វែងព្រំដែនរវាងរដ្ឋនិងរដ្ឋក៏ដោយ ក៏បុគ្គលរូបនេះនៅតែនិយាយដដែលដោយមិនចេះអៀនខ្មាសទាល់តែសោះ។ នេះដោយសារតែមនោគមន៍វិជ្ជានយោបាយប្រឆាំងជ្រុលនិយម បានដុះស្លែក្រាស់ពេកក្នុងប្រព័ន្ធគំនិតរហូតមិនអាចកែបាន។ ឯកឧត្តមបន្តថា យើងសាកស្រមៃថា ប្រសិនបើបុគ្គលបែបនេះឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាល ហើយស្រាប់តែប្រកាសយកផែនទី Google Map ដើម្បីវាស់វែងខណ្ឌសីមា និងការបោះបង្គោលព្រំដែន ពេលនោះប្រទេសជិតខាងច្បាស់ជាអស់សំណើចផង ឆ្ងល់ផងថា មិនគួរមានមេដឹកនាំបែបនេះនៅក្បែរខាងទាល់តែសោះ។ កុំថាឡើយតែផែនទី Google Map ទោះបីជាផែនទីណាក៏ដោយដែលផលិតដោយក្រុមហ៊ុនឯកជន ហើយមានគោលដៅពាណិជ្ជកម្ម គឺគ្មានតម្លៃសម្រាប់ការងារកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋឡើយ។ ឯកឧត្តមបន្តទៀតថា នៅលើពិភពលោកនេះ ការងារខណ្ឌសីមានិងការបោះបង្គោលព្រំដែន គេពឹងផ្នែកតែទៅលើផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលប្រទេសជិតខាងពាក់ព័ន្ធព្រមព្រៀងទទួលយកទាំងអស់គ្នា។ បើគ្រាន់តែរឿងប៉ុណ្ណឹងមិនអាចយល់បានផង តើខំធ្វើនយោបាយដើម្បីអ្វី? ឬចង់បានត្រឹមកុំឱ្យគេភ្លេចឈ្មោះទោះជាត្រូវគេសើចចំអកយ៉ាងណាក៏មិនខ្ចីឈឺ? នេះជាមនោគមន៍វិជ្ជានយោបាយជ្រុលនិយមដ៏អាក្រក់បំផុតដែលយើងទាំងអស់គ្នាត្រូវរួមគ្នាលុបបំបាត់ឱ្យអស់ពីកម្ពុជា៕ដោយ៖ពលជ័យ

  • រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងនាយកលេខាធិការដ្ឋានវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ជួបពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ

    រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងនាយកលេខាធិការដ្ឋានវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ជួបពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី Philomena Gnanapragasam នាយកលេខាធិការដ្ឋាននៃវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០២ ខែកញ្ញា​ ឆ្នាំ២០២៤ នៅទីក្រុងសេឡាំង ប្រទេសម៉ាឡេស៊ី។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងចំណោមប្រទេសជាសមាជិក ជាពិសេសការពង្រឹងសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី និងតំណាង AIBD ក៏បានឯកភាពរួមគ្នាគិតគូរនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់ប្រទេសជាសមាជិក និងគម្រោងសកម្មភាពលម្អិត ដើម្បីត្រៀមរៀបចំកិច្ចប្រជុំសំខាន់ៗនាពេលខាងមុខ ជាពិសេសសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ (20th Asia Media Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ គួរគូសបញ្ជាក់ថា នៅឆ្នាំ២០២៥​ខាងមុខ កម្ពុជានឹងទទួលរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ នៅទឹកដីខេត្តសៀមរាប ហើយនេះជាលើកទី២ បន្ទាប់ពីការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាជាលើកដំបូងក្នុងការរៀបចំសន្និសីទកំពូលសារព័ត៌មានលើកទី១៦ នៅក្នុងឆ្នាំ២០១៩ ដោយនៅពេលនោះមានអ្នកចូលរួមប្រមាណជាង៦០០នាក់ មកពីបណ្តាប្រទេសចំនួន៤៣៕រូបភាព៖ខឹម សុវណ្ណារ៉ា

  • គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បដិសេធចំពោះសេចក្តីថ្លែងការណ៍របស់ APHR ដែលគ្មានមូលដ្ឋាន ខុសពីការពិត និងមានលក្ខណៈនយោបាយ

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បដិសេធចំពោះសេចក្តីថ្លែងការណ៍របស់ APHR ដែលគ្មានមូលដ្ឋាន ខុសពីការពិត និងមានលក្ខណៈនយោបាយ

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានធ្វើការបដិសេធចំពោះសេចក្តីថ្លែងការណ៍របស់ ASEAN Parliamentarians for Human Rights (APHR) ដែលគ្មានមូលដ្ឋាន ខុសពីការពិត និងមានលក្ខណៈនយោបាយ។ សេចក្តីថ្លែងការណ៍នេះ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សពិតប្រាកដ នៅកម្ពុជានោះទេ។ ដោយហេតុនេះ គ.ស.ម.ក. សូមធ្វើការស្រាយបំភ្លឺដូចខាងក្រោម៖

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ អ្វីដែលក្រុមប្រឆាំងជ្រុលនិយមធ្វើបាតុកម្មនៅក្រៅប្រទេស គឺបង្កើតចលនានយោបាយបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ អ្វីដែលក្រុមប្រឆាំងជ្រុលនិយមធ្វើបាតុកម្មនៅក្រៅប្រទេស គឺបង្កើតចលនានយោបាយបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានលើកឡើងថា អ្វីដែលក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចធ្វើបាតុកម្មនៅក្រៅប្រទេស ដែលមានជនក្បត់ជាតិ៣ជំនាន់ នៅពីក្រោយខ្នង គឺជាជនអន្ធពាលដែលគ្មានសីលធម៌ គ្មានគុណធម៌ ហើយអ្វីដែលពួកគេធ្វើ គឺមានចេតនាមួយច្បាស់លាស់ បំផុសបំផុលបញ្ជេះកំហឹងដើម្បីបង្កើតនៅចលនានយោបាយបដិវត្តន៍ពណ៌ ដើម្បីផ្តួល​រំលំរាជរដ្ឋាភិបាល ហើយមានបំណងចង់ឡើងមកកាន់អំណាចគ្រប់គ្រង់ប្រទេសតាមបែបមិនប្រជាធិបតេយ្យ។ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ ចំពោះការធ្វើបាតុកម្មសម្តែងមតិរិះគន់ក្នុងន័យស្ថាបនាមិនថានៅប្រទេសណាទេ គឺគេតែងតែអនុញ្ញាតឱ្យប្រជាពលោរដ្ឋមានសិទ្ធិគ្រប់ៗគ្នា កម្ពុជាក៏មានដែរ គឺសិទ្ធិក្នុងការធ្វើបាតុកម្មដែលស្របតាមច្បាប់ ហើយត្រូវបានធានាដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែចំពោះអ្វីដែលយើងបានឃើញ គឺក្រុមពួកខ្មែរជ្រុលនិយមមួយចំនួនតូចរស់នៅបរទេសដែលបានរៀបចំធ្វើបាតុម្មប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាដោយរៀបចំទាំងសម្ភារៈ និងរូបថតមួយចំនួនដែលទុកសម្រាប់ការធ្វើបាតុកម្មនោះ យើងមិនអាចទទួលបានថាជាការធ្វើបាតុម្ម ជាការសម្តែងមតិក្នុងន័យរិះគន់ស្ថាបនាមកលើរាជរដ្ឋាភិបាលកម្ពុជាទេ។ ប៉ុន្តែវាគឺជាការប្រមាថមើលងាយមកដល់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលបច្ចុប្បន្ន។ លោកបន្តថា ចំពោះរូបភាពសម្ភារៈ និងអ្វីដែលបានឃើញបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេ គឺជាក្រុមជ្រុលនិយមដែលកំពុងតែប្រើប្រាស់សិទ្ធបាតុកម្ម ក៏ប៉ុន្តែមិនជាការអនុវត្តនៅសិទ្ធិបាតុកម្មត្រឹមត្រូវស្របតាមច្បាប់សម្តែងមតិទេ ក៏ប៉ុន្តែកំពុងតែធ្វើការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរបំផុតមកលើថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចទទួលយកបានទេ។ សរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ចរិតរបស់ក្រុមពួកខ្មែរជ្រុលមនិយមដែលនៅសេសសល់មួយក្តាប់តូចដែលតាមមេដឹកនាំរបស់ខ្លួនដែលជាបុគ្គលបរាជ័យនយោបាយរត់ចោលស្រុក គឺជនក្បត់ជាតិ សម រង្ស៊ី នោះ គឺពួកគេកំពុងតែដុតបញ្ជេះកំហឹងឱ្យប្រជាពលរដ្ឋកម្ពុជាខឹងយល់ខុសស្អប់មកលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសស្អប់អតីតនាយករដ្ឋមន្ត្រីកម្ពុជា…

  • អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់អំពីចំនួនអ្នកចុះឈ្មោះទៅលេងកម្សាន្តតាមខេត្តទិសឦសាន នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

    អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់អំពីចំនួនអ្នកចុះឈ្មោះទៅលេងកម្សាន្តតាមខេត្តទិសឦសាន នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

    ភ្នំពេញ៖ “ចំនួនអ្នកចុះឈ្មោះទៅលេងកម្សាន្តតាមខេត្តទិសឦសាន នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គិតត្រឹមម៉ោង ៤៖៤០រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ មានចំនួនជាង៧០០នាក់ ហើយ ដោយក្នុងនោះប្រជាពលរដ្ឋ ព្រះសង្ឃ ជាពិសេសយុវជនដែលបានចុះឈ្មោះ។ មានប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ និងពីតាមបណ្តាខេត្តជាច្រើនដូចជា ខេត្តកណ្តាល តាកែវ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ មណ្ឌលគីរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះស៊ីហនុ ត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត”។ នេះ​បើតាមការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ។ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចបែបនេះ គឺជាការរៀបចំដំណើរទស្សនកិច្ចដំបូងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយជាឱកាសមួយដ៏ពិសិដ្ឋដែលផ្តល់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាយុវជនទាំងអស់ដែលមានបំណងចង់ចូលរួមអាចទទួលបាននៅឱកាសដ៏ពិសិដ្ឋនេះ និងចំណេះដឹងបន្ថែម ក៏ដូចជាឱកាសក្នុងការទទួលយកនៅភាពពិត ទិដ្ឋភាពជាក់ស្តែងស្តីពីស្ថានភាពក្នុងការការពារអធិបតេយ្យភាព ក៏ដូចជាបូរណភាពទឹកដីជាតិកម្ពុជាដោយផ្ទាល់។ ដូច្នេះការរៀបចំចាំបាច់ណាស់ត្រូវពិនិត្យមើលសន្ទុះនៃការចូលរួម ក៏ដូចជាតម្រូវការជាក់ស្តែងពាក់ព័ន្ធទៅនឹងការរៀបចំដំណើរទស្សនកិច្ចក្នុងទម្រង់បែបនេះ។ អ្នកនាំពាក្យរួបនេះបានបន្តថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មាន អអ្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែនបានខិតខំយ៉ាងខ្លាំងនៅក្នុងការរៀបចំធ្វើយ៉ាងណាឱ្យដំណើរទស្សនកិច្ចនេះ…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជានិងរដ្ឋមន្រ្តីក្រសួងគមនាគមន៍ម៉ាឡេស៊ី ឯកភាពសហការរួមគ្នាលើគំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មាន

    រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជានិងរដ្ឋមន្រ្តីក្រសួងគមនាគមន៍ម៉ាឡេស៊ី ឯកភាពសហការរួមគ្នាលើគំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មាន

    ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសមភាគីម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ (19th Asia Media Summit) រៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី ក្នុងក្របខណ្ឌនៃការផ្លាស់ប្តូរព័ត៌មានរវាងគ្នានឹងគ្នាជាពិសេសការផ្លាស់ប្តូរព័ត៌មានរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានជាតិរបស់ម៉ាឡេស៊ី BERNAMA ក៏ដូចជាកិច្ចសហការជាមួយវិទ្យុផងដែរ។ ជាងនេះទៅទៀត រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយដើម្បីធ្វើឱ្យមានសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។ រដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពសហការរួមគ្នាផ្តួចផ្តើមគំនិតលើការពង្រឹងសុវត្ថិភាពនិងសណ្តាប់ធ្នាប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងធ្វើការរួមគ្នាដើម្បីអំពាវនាវដល់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ចូលរួមជាមួយកម្ពុជា និងម៉ាឡេស៊ី ក្នុងគំនិតផ្តួចផ្តើមនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។…