-
កាលានុវត្តភាពថ្មីបន្ថែមទៀតសម្រាប់ធុរជន និងវិនិយោគិន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង

ក្នុងឱកាសនៃជំនួប ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានគោរពជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ តំណាងក្រុមហ៊ុនហុងកុងធំៗ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ច នាពេលនេះ ជាមួយឯកឧត្តម។ ឯកឧត្តម John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគិន និង ធុរជនហុងកុង នាពេលកន្លងមក។ សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការណ៍នេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និង ធុរកិច្ច និងរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា-ចិន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី និងឯកឧត្តម John KC LEE ក៏បានពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង លើវិស័យសក្តានុពលជាច្រើន មានជាអាទិ៍៖ ពាណិជ្ជកម្ម និងវិនិយោគ, ហិរញ្ញវត្ថុ…
-
សម្តេចតេជោ៖ ឱអនិច្ចាក្រុមប្រឆាំងជ្រុលនិយម តើពួកអ្នកចេះតែវិធីកុហកបោកប្រាស់នេះឬ?

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមថា សម្តេចសូមយកផេកផ្លូវការរបស់សម្តេចជួយបង្ហោះសំដីក្មួយស្រី នៃបក្សប្រឆាំងម្នាក់ដែលបានលើកឡើងថា រាជរដ្ឋាភិបាលបានប្រគល់ខេត្តឧត្តរមានជ័យ ទៅឱ្យវៀតណាមហើយ។ សម្តេចតេជោបន្តថា តើប្រជាជននៅខេត្តឧត្តរមានជ័យនិយាយដោយឡែក និងប្រជាជនកម្ពុជានិយាយរួមយល់យ៉ាងណាដែរនូវការភូតកុហកបោកប្រាស់បែបនេះ? តើវាហួសហេតុពេកឬទេ? សម្តេចតេជោបានបន្តថា មួយរយៈមកនេះ គេចោទប្រកាន់ថារាជរដ្ឋាភិបាលបានកាត់ដី ៤ខេត្ត មានខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងខេត្តមណ្ឌលគីរី ទៅវៀតណាម។ ដល់ពេលនេះ ចេញឧត្តរមានជ័យ អាចថ្ងៃស្អែកមានខេត្តផ្សេង ឬទូទាំងប្រទេសក៏មិនដឹង ព្រោះជាវិធីសាស្ត្របង្កចលាចលរបស់ពួកគេ។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ឱអនិច្ចាក្រុមប្រឆាំងជ្រុលនិយម តើពួកអ្នកចេះតែវិធីកុហកបោកប្រាស់នេះឬ? សូមពួកអ្នកកុំភ្លេចថា ប្រជាជនកម្ពុជាដែលកំពុងរស់នៅកម្ពុជា ក៏មានភ្នែក មានត្រចៀកនិងចេះគិតលើសពួកអ្នកទៅទៀត៕ដោយ៖ពលជ័យ
-
អគ្គស្នងការនគរបាលជាតិដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់យកចិត្តទុកដាក់តាមដានរាល់សកម្មភាពទាំងឡាយ ដែលប្រព្រឹត្តដោយជនអគតិមួយចំនួនដែលមានចេតនាបំផ្លាញសុខសន្ដិភាព

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់តាមដានរាល់សកម្មភាពទាំងឡាយ ដែលប្រព្រឹត្តដោយជនអគតិមួយចំនួនដែលមានចេតនាបំផ្លាញសុខសន្ដិភាព ហើយត្រូវចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។ ការដាក់បទបញ្ជានេះ ក្នុងពិធីប្រកាសចូលកាន់តំណែងជាស្នងការនគរបាលថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យយកចិត្តទុកដាក់បទល្មើសបច្ចេកវិទ្យា ដែលជាបទល្មើសមិនប្រពៃណី ខណៈបទល្មើសនេះក៏ជាក្ដីកង្វល់របស់ប្រជាពលរដ្ឋទាំងអស់ ពិសេសនៅមូលដ្ឋានតែម្ដងដែលការយល់ដឹងនៅមានកម្រិត, បទល្មើសគ្រឿងញៀន ចោរកម្ម ក្មេងទំនើង, គ្រោះថ្នាក់ចរាចរណ៍ជាដើម។ មន្រ្តីនគរបាលមិនត្រូវរំលោភលើតួនាទីភារកិច្ច ដើម្បីតែផលប្រយោជន៍បក្ខពួករបស់ឡើយ។ អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។ ត្រូវយកពង្រឹងលើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ននេះ៕ដោយ៖ពលជ័យ
-
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ នៅថ្ងៃស្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ ការកំណត់ថ្ងៃប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ សេចក្តីព្រាងច្បាប់ខាងលើនេះ មាន៣មាត្រា។ រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ស្របតាមអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសហៅថា (អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩) ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីច្បាប់ដឹកជញ្ជួនតាមផ្លូវអាកាសពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែឧសភាឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០០៣ ហើយគិតត្រឹមខែកក្កដាឆ្នាំ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន១៣៩ប្រទេសហើយ។ ការផ្តល់សច្ចាប័នអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដូចជា បង្ហាញពីសុច្ឆន្ទៈនិងកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជាជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្ដិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិនិងបើកឱកាសកាន់តែច្រើនសម្រាប់កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ធានាជំរុញទាក់ទាញវិនិយោគនិងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យការជួសជុលផ្លូវនៅតាមបណ្តោយព្រំដែនកម្ពុជា – វៀតណាម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវនៅតាមបណ្តោយព្រំដែន កម្ពុជា – វៀតណាម ក្នុងភូមិសាស្ត្រខេត្តក្រចះ និងខេត្តមណ្ឌលគីរី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយគ្នានេះសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយបងប្អូន អ៊ំពូមីង តាយាយនៅផ្សារកាបី ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ហើយក៏បានបន្តចុះជួបដោយផ្ទាល់សាកសួរសុខទុក្ខកងកម្លាំងដែលកំពុងប្រចាំការនៅតាមគោលដៅការពារព្រំដែនគោកទាំងនៅខេត្តក្រចេះ នៅច្រកទ្វារជ័យឃ្លាំង និងបន្តមកដល់ខេត្តមណ្ឌលគីរីនៅច្រកទ្វារឡាប៉ាខេ នាខេត្តក្រចះ-ខេត្តមណ្ឌលគីរី។ តាមរយៈឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេត្ថារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។ សម្តេចធិបតីបានបន្តថា ថ្ងៃនេះឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត
-
រកឃើញសាកសពអាកាសយានិកម្នាក់ទៀត នៅព្រឹកថ្ងៃទី៣០ កក្កដានេះ

ភ្នំពេញ៖ ក្រុមប្រតិបត្តិការរុករក បានរកឃើញសាកសពអាកាសយានិកម្នាក់ទៀតហើយនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ។ សាកសពត្រូវបានប្រទះឃើញដែលមានចម្ងាយប្រមាណជាង២០០ម៉ែត្រពីឧទ្ធម្ភាគចក្រនៅលើខ្នងភ្នំយ៉ាវយ៉ៃ ចន្លោះទៅភ្នំព្រះ។ ការរកឃើញនេះ គឺបន្ទាប់ពីបាត់ការទាក់ទងអស់រយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានបញ្ជាក់ថា សាកសពដែលរកឃើញឈ្មោះ ស៊ុន ផ្លា ជាប្រធានក្រុម។ បន្ទាប់ពីបាត់ការទាក់ទងអស់រយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕ដោយ៖ពលជ័យ
-
ឯកឧត្តម អ៊ុន វិសិទ្ធគុន ៖ ការលើកឡើងរបស់ជនក្បត់ជាតិ ៣ជំនាន់ គឺជាការញុះញង់បំបែកបំបាក់ជាតិ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានឱ្យដឹងថា ការលើកឡើងរបស់ជនក្បត់ជាតិ ៣ជំនាន់ ចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម តាមវិទ្យុបរទេសក្រៅស្រុក គឺជាការបរាជ័យ និងគ្មានអ្នកគាំទ្រ។ អ្វីដែលជនក្បត់ជាតិរូបនេះលើកឡើង គឺជាការញុះញង់ឱ្យកម្ពុជាឈ្លោះគ្នា ព្រមទាំងចោទប្រកាន់មកលើសម្តេចតេជោ ហ៊ុន សែន គឺជារឿងមិនត្រឹមត្រូវនោះទេ។ ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបន្តថា តាមការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងច្បាស់ៗ ជូនដល់ប្រជាពលរដ្ឋ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម បានរៀបចំផ្តួចផ្តើមឡើងតាំងពីឆ្នាំ១៩៩៩ មកដលបច្ចុប្បន្ននេះមានរយ:ពេល២៥ឆ្នាំហើយ មិនមែនទើបតែមានឥឡូវនេះទេ។ បើទឹកដីកម្ពុជាបាត់ គឺបាត់យូរហើយ។ ឯកឧត្តមបានបន្តទៀតថា ការបកស្រាយរបស់អ្នកនយោបាយក្រៅប្រទេសមួយចំនួន គឺញុះញង់ឱ្យកម្ពុជាឈ្លោះគ្នា មិនមែនបកស្រាយអោយរីកចំរើន បកស្រាយជានពន្លិចតែម្តង។ ការបកស្រាយរបស់ជនក្បត់ជាតិរូបនេះ គឺបរាជ័យដែលគ្មានអ្នកគាំទ្រ សូមប្រជាពលដ្ឋកុំជឿតាមការញុះញង់របស់ជនក្បត់ជាតិ ៣ជំនាន់ ពីព្រោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម គឺមានការជួបប្រជុំគ្នារវាងប្រទេស និងប្រទេសចំនួន១១លើករួចមកហើយ។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ កម្ពុជាជាប្រធានកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម…
-
បន្ទាប់ពីរកឃើញឧទ្ធម្ភាគចក្រ! ក្រុមប្រតិបត្តិការអ្នករុករកប្រទះឃើញសាកសពអាកាសយានិកម្នាក់ និងតាមរកម្នាក់ទៀត

ភ្នំពេញ៖ បន្ទាប់ពីក្រុមប្រតិបត្តិការអ្នករុករកបានប្រទះឃើញឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺក្រុមរុករកបានប្រទះឃើញសាកសពអាកាសយានិកម្នាក់ និងតាមរកម្នាក់ទៀត។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានបញ្ជាក់ថា នៅរសៀលម៉ោងជាង ៥រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការអ្នករុករកបានប្រទះឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្វែងរកលោក ស៊ុន ផ្លា ជាប្រធានក្រុម។ សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិសាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ លើឧទ្ធម្ភាគចក្រ មានលោក ស៊ុន ផ្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះថា បន្ទាប់ពីបើកប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ…
-
បណ្ឌិត គិន ភា៖ ការភ្ជាប់គម្លាតទំនុកចិត្តរវាងរដ្ឋ និងរាស្ត្រ គឺជារឿងចាំបាច់និងបន្ទាន់បំផុត

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការនិយាយត្រូវ និងការនិយាយត្រូវចិត្ត មិនដូចគ្នាទេ។ បងប្អូនយើងមួយចំនួនចូលចិត្តស្តាប់អ្នកនិយាយត្រូវចិត្ត ទោះមាន ឬគ្មានមូលដ្ឋាន, ទោះមានឬគ្មានលក្ខណៈវិទ្យាសាស្ត្រ, ទោះខាតឬចំណេញក៏ដោយ, សម្តីខ្យល់ក៏ក្លាយជាសម្តីមាសដែរ ឱ្យតែចេញពីមាត់អ្នកជ្រកក្រោមស្លាកជាតិនិយម។ បណ្ឌិត គិន ភា បានបន្តថា បងប្អូនត្រូវចាំថា មានគំនិតជាតិនិយមល្អហើយ តែអ្នកបន្លំខ្លួនធ្វើជាអ្នកជាតិនិយមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមានច្រើនណាស់ ហើយអ្នកបរទេសបន្លំខ្លួនធ្វើជាអ្នកជាតិនិយមខ្មែរ ដើម្បីបំបែកបំបាក់ខ្មែរក៏មានមិនតិចដែរ, ប្រវត្តិសាស្ត្រយើងបានបង្រៀនយើងហើយ តាំងសម័យអាណានិគមនិយមបារាំងមកម្ល៉េះ។ ដូច្នេះ សូមបងប្អូនចេះបែងចែកប្រកបដោយបញ្ញា។ បងប្អូនមួយចំនួនមិនព្រមបើកចិត្ត បើកបេះដូងស្តាប់ការពន្យល់សិនទេ, ដឹងតែពីជេរយកតែម្តង, ឱ្យប្រឹងរៀន ក៏ជេរ, ឱ្យប្រឹងអភិវឌ្ឍសមត្ថភាព ក៏ជេរ, ឱ្យប្រឹងធ្វើការ ក៏ជេរ, ឱ្យកាត់បន្ថយគ្រឿងស្រវឹង ក៏ជេរ, ហើយមានហេតុផលមួយម៉ឺនហេតុផល ដើម្បីជេរ, តែអត់មានហេតុផលសូម្បីតែមួយ ដើម្បីអភិវឌ្ឍខ្លួនឯង។ បងប្អូនមួយចំនួននិយាយថា អត់ជឿសម្តីរដ្ឋាភិបាលទៀតទេ និយាយឱ្យតែល្អស្ដាប់ តែការអនុវត្តជាក់ស្តែងនៅតែដដែល មានតែអន់ជាងមុន។ នេះមកពីបងប្អូនមិនបើកចិត្តបើកបេះដូងស្តាប់ការពន្យល់និងឈ្វេងយល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ បើបងប្អូនសម្លឹងតែពីជ្រុងអវិជ្ជមាន បងប្អូននឹងឃើញតែរឿងអវិជ្ជមានហើយ។ បើបងប្អូនដើរសំដៅតែទៅបន្ទប់ទឹក តើឱ្យបងប្អូនរកឃើញអាហារនៅតុបាយយ៉ាងម៉េចកើត។ បណ្ឌិត…
-
គណនីហ្វេសប៊ុក Jasmine Angkor ទម្លាយពីមូលហេតុដែល ទណ្ឌិត សម រង្ស៊ី លើកយកប្រធានបទ CLV-DTA មកវាយប្រហារមុនព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

គណនីហ្វេសប៊ុក Jasmine Angkor បានសរសេរថា ហេតុអ្វីបានជា សម រង្ស៊ី លើកយកប្រធានបទ CLV-DTA មកវាយប្រហារ រដ្ឋាភិបាលកម្ពុជា មុនព្រឹត្តិការណ៍នៃការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ? ហេតុអ្វីប្រជាពលរដ្ឋមិនដឹងថា សម រង្ស៊ី កំពុងបំផ្លាញកម្ពុជា? តើ សម រង្ស៊ី ជានណា? តើ សម រង្ស៊ី កំពុងបម្រើឱ្យសហរដ្ឋអាម៉េរិក ឬ/និង យួន (យួនសេរីគាំទ្រដោយអាម៉េរិក និង/ឬសហរដ្ឋអាម៉េរិក) ឬកម្ពុជា? តើ សម រង្ស៊ី នាំប្រជាពលរដ្ឋឱ្យយល់ខុសមួយលើកជាពីរលើក តាំងពីការជីកព្រែកហ្វូណនតេជោ រហូតមកដល់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ស្រប តាមច្បាប់អន្តរជាតិបន្ថែមទៀត គឺដើម្បីអ្វី? ហេតុអ្វីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ត្រូវបានលើកយកមកធ្វើជាប្រធានបទដើម្បីញុះញង់បង្កចលាចលសង្គម នៅពេលដែល ព្រែកជីកហ្វូណនតេជោ ជិតបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗនេះ? ក.ទីតាំងភូមិសាស្ត្រនិងប្រវត្តិសាស្ត្រនៃគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA គឺជាភាពដៃគូរប្រចាំតំបន់ដែលត្រូវបានបង្កើតឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៩៩ ជាឆ្នាំដែលកម្ពុជាបានចូលជាសមាជិកទី១០ នៃក្របខណ្ឌអាស៊ាន(ASEAN)។…