-
គណបក្សកម្លាំងជាតិ ចាត់ទង្វើផ្តាច់ការរបស់ក្រុមមេដឹកនាំគណបក្សភ្លើងទៀន បង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុតដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតនៅទូទាំងប្រទេស
ភ្នំពេញ៖ គណបក្សកម្លាំងជាតិ បានចាត់ទង្វើផ្តាច់ការរបស់ក្រុមមេដឹកនាំគណបក្សភ្លើងទៀន នៅពេលនេះ គឺបានបង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុត ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោត នៅទូទាំងប្រទេស ហើយគណបក្សកម្លាំងជាតិ ត្រូវតែចេញមុខការពារយុត្តិធម៌ជូនអ្នកដែលកំពុងរងគ្រោះដោយទង្វើផ្តាច់ការនេះ និងជំរុញឱ្យក្រុមមេដឹកនាំគណបក្សភ្លើងទៀន ងាកមកអនុវត្តតាមគន្លងគោលការណ៍ប្រជាធិបតេយ្យ សេរីឡើងវិញ ស្របតាមស្មារតីដើមរបស់អតីតស្ថាបនិកគណបក្សភ្លើងទៀន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ គណបក្សកម្លាំងជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ជាមួយគ្នានេះ គណបក្សកម្លាំងជាតិ បានអំពាវនាវដល់ក្រសួងមហាផ្ទៃ សូមកុំទទួលចាត់ការនូវរាល់សំណុំឯកសារនៃការស្នើសុំផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលស្នើឡើងដោយក្រុមមេដឹកនាំគណបក្សភ្លើងទៀន ពីព្រោះជាទង្វើរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិនយោបាយ និងរំលោភសិទ្ធិពលរដ្ឋម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជ្រើសរើសតំណាងនៅថ្នាក់មូលដ្ឋានឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧
ភ្នំពេញ៖ តាមរយៈបណ្តាញតេឡេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ពិសេស គឺការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ដែលនឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា២០៣០។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រឡងប្រជែង រួមមាន៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានសិក្សាគ្រប់ជ្រុងជ្រោយនូវលទ្ធភាពរៀបចំការប្រឡងប្រជែងនាថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤នេះ ទាំងការតាក់តែងវិញ្ញាសាច្រើនជាងមួយជម្រើស ដោយជ្រើសយកជម្រើសតែមួយ មុនការប្រឡងប្រព្រឹត្តទៅ ក៏ដូចជាសណ្តាប់ធ្នាប់មណ្ឌលប្រឡង ពោរពេញដោយភាពហ្មត់ចត់ សុក្រឹតភាព និងសង្គតិភាព ដោយឈរលើស្មារតី “ចេះ គឺជាប់” “ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត” ដើម្បីជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ចេញពីបេក្ខជនប្រឡង ១៨៩២នាក់ (ស្រី្ត ៥៧៩នាក់)…
-
រដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើដល់អ្នកសារព័ត៌មានគោរពក្រមសីលធម៍វិជ្ជាជីវៈ ដើម្បីគុណតម្លៃនៃអាជីពរបស់ខ្លួន និងតម្លៃក្នុងការផ្តល់ព័ត៌មានពិតត្រឹមត្រូវជូនដល់សាធារណជន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការលើកទឹកចិត្តដល់សមាគមសារព័ត៌មាន ឱ្យរៀបចំជាវគ្គបណ្តុះបណ្តាលសមត្ថភាពរបស់អ្នកសារព័ត៌មាន ដើម្បីត្រៀមខ្លួនសម្រាប់ការវិវឌ្ឍនៃប្រពន្ធ័ផ្សព្វផ្សាយនាពេលបច្ចុប្បន្ន ហើយនៅពេលខាងមុខ គុណភាពព័ត៌មាន គឺជាចំណុចសំខាន់ក្នុងការប្រកួតប្រជែង ដូច្នេះអ្នកសារព័ត៌មានទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការទទួលបានវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ ហើយក្រសួងព័ត៌មាន គាំទ្រចំពោះការបណ្តុះបណ្តាល ទន្ទឹមជាមួយក្រសួងបានបើកវគ្គបណ្តុះបណ្តាលបំពេញបន្ថែម។ ការគាំទ្រ និងការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានវគ្គទី៥ ចំនួន២១០នាក់ រៀបចំឡើងដោយ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយក្រសួងព័ត៌មាន និងសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃក្រសួងព័ត៌មាន បាននិងកំពុងធ្វើកិច្ចការងារលើសន្តិសុខព័ត៌មាន ដែលសំដៅធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយពីរឿងរ៉ាវកើតមានឡើង។ ជាមួយនេះ គុណភាពព័ត៌មានដែលប្រជាពលរដ្ឋបានទទួល គឺជាព័ត៌មានដែលមានគុណភាព កើតចេញពីការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មានផ្សេងៗ។ ចំពោះសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន នៅក្នុងបរិបទឌីជីថល នេះ ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយបាននៅលាយឡំគ្នា ដូច្នេះការផ្តល់ព័ត៌មានពិតត្រឹមត្រូវ ដែលមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋប្រើប្រាស់គឺជាចំណុចសំខាន់ ដែលក្រសួងព័ត៌មាន បានគិតគូរ ហើយបានសហការជាមួយសមាគមសារព័ត៌មាន ដើម្បីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ឯកឧត្តមរដ្ឋមន្រ្តី…
-
ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាសម្លឹងឆ្ពោះទៅគោលដៅប្រកបដោយមោទនភាព
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលបានឱ្យដឹងថា កម្ពុជាដែលបានចាកចេញពីស្ថានភាពប្រទេសចំណូលទាបមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនិងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសចេញពីភាពខ្ទេចខ្ទាំនៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍។ ពេលនេះ រាជរដ្ឋាភិបាលកំពុងបោះជំហានឆ្ពោះទៅសម្រេចគោលដៅធំៗពីរទៀតគឺ នៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ អ្នកនាំពាក្យបានបន្តថា ដើម្បីសម្រេចគោលដៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បន្តពីយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដ៏ខ្លាំងពូកែរបស់កម្ពុជា។ ចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល គឺការសម្លឹងឆ្ពោះទៅសម្រេចគោលដៅបើទោះបីជានៅតាមផ្លូវមានអ្នកចាំរារាំងដំណើរយ៉ាងណាក្តី។ សម្តេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់លើកយកទ្រឹស្តីអតីតមេដឹកនាំលោកខាងលិចមួយរូបមកបញ្ជាក់ថា «បើរវល់តែរើសដុំថ្មគប់ឆ្កែដែលព្រុសយើងនៅតាមផ្លូវ យើងមិនអាចដើរដល់គោលដៅបានឡើយ»។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា នៅកម្ពុជា ការស្តារប្រទេសចេញពីគំនរផេះនៃភ្នក់ភ្លើងសង្គ្រាម និងសោកនាដកម្មប្រល័យពូជសាសន៍ គឺជាវិញ្ញាសាដ៏លំបាកលំបិនពេកទៅហើយ។ ប៉ុន្តែ បន្ថែមពីលើនេះ នៅមានក្រុមអគតិជ្រុលនិយមមួយក្តាប់តូចដែលជ្រកក្រោមស្លាក «ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្លែងក្លាយ» រង់ចាំរារាំងផ្លូវដើម្បីបំផ្លិចបំផ្លាញគ្រប់ដំណាក់កាល។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមិនដែលងាកចេញពីគោលដៅរបស់ខ្លួនឡើយ។ ដោយមានមេដឹកនាំខ្លាំងពូកែ មានការគាំទ្រដ៏រឹងមាំពីប្រជាពលរដ្ឋម្ចាស់ឆ្នោត និងទទួលបានកិច្ចសហការយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាពិតជាមានថាមពលដ៏ខ្លាំងក្លាក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ និង២០៥០ របស់ខ្លួន។ ការរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងប្រក្រតីភាពនៃការអភិវឌ្ឍប្រទេស…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសឡាវ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចេញដំណើរទៅទីក្រុងហ្លួងព្រះបាង ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤។ តបតាមការអញ្ជើញរបស់ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន នឹងពិភាក្សាអំពីអាទិភាព និងគម្រោងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៤។ រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិនិត្យតាមដានការងារនានានៅក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងពិភាក្សាអំពីវិធីសាស្រ្តនានា ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន រួមទាំងវឌ្ឍនភាពនៃការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជា ផលប្រយោជន៍និងក្តីបារម្ភរួមផងដែរ។ ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…
-
ឯកឧត្តម នេត្រ ភក្ត្រា៖ គណបក្សប្រជាជនកម្ពុជាដើរតួនាទីស្នូលក្នុងការកសាងសន្តិភាព ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិមាតុភូមិ, យើងទាំងអស់គ្នាប្តេជ្ញានាំយកជ័យជន្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាខែកុម្ភៈខាងមុខ
«យើងទាំងអស់គ្នាប្តេជ្ញាចិត្តយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ប្រកបដោយលទ្ធផលត្រចះត្រចង់ និងប្រកបដោយមោទកភាពនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីគណបក្ស ប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម បន្តដឹកនាំប្រទេស និងបម្រើជាតិនិងប្រជាជនកម្ពុជាឱ្យកាន់តែរីកចម្រើនកាន់តែខ្លាំងថែមទៀត។ គណបក្សប្រជាជនកម្ពុជានៅតែដើរតួនាទីស្នូលក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សម្រាប់កម្ពុជា»។ នេះជាការប្តេជ្ញាចិត្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ ក្នុងឱកាសនៃកិច្ចប្រជុំជាមួយអង្គបោះឆ្នោត ដែលធ្វើឡើងនៅសាលមហោស្រពខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះរួមមានឯកឧត្តម សរ ចំរ៉ុង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ រួមនឹងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន, ឯកឧត្តម អ៉ឹម ចាន់ថុល អ្នកតំណាងរាស្ត្រ, សមាជិកសមាជិកាក្រុមការងារ និងគណៈកម្មាធិការគណបក្សក្រុងស្រុកទាំង៧ នៃខេត្តក្រចេះ ។ តាមរយៈរបាយការណ៍របស់ ឯកឧត្តម ធុន គ្រី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត បានឱ្យដឹងថា…
-
អ្នកនាំពាក្យ គ.ជ.ប៖ ព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងដំណើរការជាប្រក្រតីតាមការគ្រោងទុក
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា ជាមួយនឹងការឆ្ពោះទៅរកព្រឹត្តិការណ៍នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងដំណើរការជាប្រក្រតីតាមការគ្រោងទុក ដោយឆ្លងកាត់ដំណាក់កាលទាំង៤។ ការចុះបញ្ជីគណបក្សនយោបាយ និងដាក់បេក្ខជនឈរឈ្មោះ ក៏គ.ជ.ប ទទួលស្គាល់ជាផ្លូវការហើយដែរ គឺមានគណបក្សចំនួន ៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។ គណបក្សទាំង៤ ក៏បានដាក់ភ្នាក់ងាររបស់ខ្លួនទៅតាមមណ្ឌលនីមួយៗ ដែលជាភូមិភាគតំណាង។ ក្នុងការពិនិត្យទៅលើការដាក់ពង្រាយភ្នាក់ងារគណបក្សនយោបាយ គឺគ្រប់ភូមិភាគទាំង៨។ អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតដោយសារថា អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប សរុបទៅ ១១៧៤៧នាក់ នឹងចាប់ផ្តើមចែកជាប័ណ្ណព័ត៌មានដើម្បីផ្តល់ជូនអង្គបោះឆ្នោតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយសង្ឃឹមថា ការចែកប័ណ្ណព័ត៌មាននេះ នឹងប្រព្រឹត្តទៅដោយរលូនដោយសារថា ចំនួននៃអង្គបោះឆ្នោត គឺមានចំនួនដែល គ.ជ.ប ហើយនឹងស្ថាប័នផ្ទាល់ជាអង្គបោះឆ្នោត គឺអាចគ្រប់គ្រងបានទាំងអស់ ហើយសង្ឃឹមថា អាចចែកបាន១០០%។…
-
គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមប្រធានបទស្តីពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោត, ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត, បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជា ប្រធានដឹកនាំកិច្ចប្រជុំ។ ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមាប្រសាសន៍ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានបញ្ចប់ជាស្ថាពរនូវដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោត និងការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ហើយក៏បានបញ្ចប់ផងដែរនូវការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ហើយត្រៀមអនុវត្តការងារជាបន្តបន្ទាប់តាមប្រតិទិនបោះឆ្នោត ដែល គ.ជ.ប បានដាក់ចេញ។ ឯកឧត្តមបានបន្តថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោត៖ គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបិទផ្សាយជាសាធារណៈ នៅតាមរាជធានី ខេត្តទាំង២៥ ចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ ដូច្នេះកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៧ ខែមករា និងបញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ…
-
អ្នកនាំពាក្យក្រសួងការពារជាតិគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានសរសេរលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៦ ខែមករានេះថា សភាពការណ៍ពិភពលោកនាពេលបច្ចុប្បន្ន មានការវិវឌ្ឍកាន់តែស្មុគស្មាញ ដោយលេចឡើងនូវសង្គ្រាមថ្មីៗជាបន្តបន្ទាប់ ខណៈដែលបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងជាងមុន ក្នុងនោះគ្រឿងសព្វាវុធ ដែលពិភពលោកប្រើប្រាស់ ក៏កាន់តែជឿនលឿនទំនើបថែមទៀត។ ឯកឧត្តមបន្តថា ឆ្លើយតបនឹងស្ថានភាពនេះ កម្ពុជាដែលជារដ្ឋអធិបតេយ្យ ក៏ដូចជាប្រទេសផ្សេងៗទៀតដែរ ចាំបាច់ត្រូវមានការអភិវឌ្ឍពង្រឹងបន្ថែមខឿនការពារជាតិរបស់ខ្លួន តាមរយៈការធ្វើកំណែទម្រង់ និងទំនើបកម្ម កងយោធពលខេមរភូមិន្ទជាបន្តបន្ទាប់ ដើម្បីធានានិរន្តរភាព នៃសមត្ថភាពការពារសុខសន្តិភាព នៅក្នុងប្រទេសរបស់ខ្លួន ដែលការពង្រឹងវិស័យការពារជាតិនេះ មិនមែនសំដៅដើម្បីគំរាមកំហែង ឬឈ្លានពានអ្នកណាឡើយ។ កំណែទម្រង់កងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្តិចម្តងៗ រយៈពេលជាង៤០ឆ្នាំមកហើយ និងកាន់តែមោះមុតខ្លាំងឡើង នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១៨-ឆ្នាំ២០២៣) ដោយមានការកែសម្រួលផ្តោតសំខាន់លើ៣ចំណុច ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនោះរួមមាន៖ ទី១.ការកែសម្រួលរចនាសម្ព័ន្ធ និងរបៀបរបបការងារ, ទី២.ការហ្វឹកហ្វឺន និងកសាងសមត្ថភាពកងទ័ព និងទី៣. ការងារបំពាក់គ្រឿងយុទ្ធោបករណ៍ទាន់សម័យ ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន។ អ្នកនាំពាក្យក្រសួងការពារជាតិ បានគាំទ្រចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រតិបត្តិការខាងត្បូង
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រតិបត្តិការខាងត្បូង (OSC) ដើម្បីនាំមកនូវដំណោះស្រាយ និងកិច្ចសហប្រតិបត្តិការរួមគ្នាថែមទៀត ស្របតាមគោលការណ៍នៃភាពជាដៃគូ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក។ ការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Manssour Bin Mussallam អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការខាងត្បូង (OSC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការរួមចំណែករបស់អង្គការសហប្រតិបត្តិការខាងត្បូង ចំពោះការអប់រំប្រកបដោយតុល្យភាព និងបរិយាប័ន្ន នៅក្នុងតំបន់។