-
អូស្រ្តាលី គាំទ្រយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល ដោយបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ
ភ្នំពេញ៖ ប្រទេសអូស្រ្តាលី បានបង្ហាញឆន្ទះមុះមុត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ទំាងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អូស្រ្តាលីបានគំាទ្រចំពោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់សុខមាលភាពពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ និងសមភាពយេនឌ័រ ធ្វើកំណែទម្រង់និងអភិបាលកិច្ច ពង្រឹងវិវិស័យសន្តិសុខនិងការពារជាតិ ជាដើម។ ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរដល់កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លំាងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩១ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លំាងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទៅចូលរួមថែរក្សាសុខសន្តិភាព នៅតាមប្រទេសជាច្រើន នៅលើសកលលោកវិញ។ ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រចំពោះលទ្ធផលពិភាក្សាការងាររវាងឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
សម្តេចតេជោ ហ៊ុន សែន និងប្រធានគណបក្សរុស្ស៊ីរួបរួម មើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌
ភ្នំពេញ៖ នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម បានមើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយ ត្រូវរួមគ្នាគិតឃើញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺជាចំណុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន ដូច្នេះយើងនឹងរួបរួមគ្នា ដើម្បីធ្វើយ៉ាងណាក៏ដោយ កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយជួយមើលគ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់។ នៅក្នុងកិច្ចសន្ទនា ថ្នាក់ដឹកនាំគណបក្សទាំងពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និងបានសួរសុខទុក្ខគ្នាទៅវិញទៅមកសម្រាប់ឆ្នាំថ្មី។ ថ្នាក់ដឹកនាំទាំងពីរ បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប២៥ឆ្នាំ ហើយគណបក្សទាំងពីរនឹងពិចារណាគ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល២៥ឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈចាំបាច់ ហើយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅតាមពេលវេលាសមស្រប ទាំងទៅរស្ស៊ី…
-
ក្រុមយុវជនសង្គមស៊ីវិល និងប្រជាពលរដ្ឋ ជួបជុំគ្នាធ្វើសេចក្តីថ្លែងការណ៍ឱ្យមានការប្រុងប្រយ័ត្តខ្ពស់អំពីនយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល រួមប្រជាពលរដ្ឋទូទៅ បានសម្តែងថា កម្ពុជាត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសូមអំពាវនាវដល់សាធារណៈជនកុំឱ្យជឿលង់នឹងមនោគមន៍វិជ្ជាខ្មៅកខ្វក់ផ្សេងៗរបស់ក្រុមប្រឆាំង ហើយប្រុងប្រយ័ត្នអំពីនយោបាយទុច្ចរិតខ្មៅកខ្វក់ ពិសេសអំពាវនាវដល់បណ្តាគណបក្សនយោបាយ សិស្ស និស្សិត មន្រ្តីរាជការ អង្គការ សមាគម សង្គមស៊ីវិល នានា ចូលរួមយុទ្ធនាការ រួមគ្នាកម្ចាត់គោលនយោបាយក្រុមប្រឆាំងជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។ ជាចុងក្រោយ យុវជនបានអំពាវនាវដល់សកម្មជនប្រឆាំង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា កុំបណ្តោយខ្លួនឱ្យជាក្លាយជាឈ្នាន់នយោបាយ ដែលអាចបណ្តាលឱ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ជាពិសេសអំពាវនាវដល់បណ្តាលគណបក្សនៅក្នុងប្រទេសកម្ពុជាទាំងអស់ រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យអស់ចេញពីកម្ពុជា។ គួរបញ្ចាក់ផងដែលថា ទាំងក្រុមយុវជន ក្រុមសេដ្ឋកិច្ចកៅប្រព័ន្ធ បណ្តាអង្គការ សមាគម សិស្ស និសិ្សត នឹងបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត៕ ដោយ៖ពលជ័យ
-
រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការី នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅព្រះរាជណាចក្រកម្ពុជា។ ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹងអង្គការ UN-ESCAP។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបនូវវិស័យអាទិភាពចំនួន៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ ដែលរួមមាន៖ ទី១)ការផ្ដល់កិច្ចគាំពារដល់ប្រជាជនដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល» និងកិច្ចការពារបរិស្ថានដោយផ្ដោតជាអាទិភាពលើការប្រែប្រួលអាកាសធាតុ។ ទី២) ការសម្របសម្រួលនៅក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការតភ្ជាប់នៃវិស័យពាណិជ្ជកម្មនៃបណ្ដាប្រទេសសមាជិកនៃអង្គការ UN-ESCAP។ ទី៣)ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់ប្រជាពលរដ្ឋ និងទី៤)ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីរួមចំណែកសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោកជំទាវបណ្ឌិត និងសារការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា…
-
ឯកអគ្គរដ្ឋទូតអូស្ត្រាលីបញ្ជាក់នូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យ
ភ្នំពេញ៖ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បញ្ជាក់នូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យ បន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ។ ការបញ្ជាក់នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅសាធារណរដ្ឋបារាំង និងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ចាស្ទីន ខេវិន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទនៅតែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទោះបីជាយើងមានមោទនភាពចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលសម្រេចបានមកហើយយ៉ាងណាក្ដី ប៉ុន្តែយើងទាំងអស់គ្នាក៏សុទ្ធតែបានជ្រួតជ្រាបថា ឆ្នាំ២០២៤នេះ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោលពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទនៅតែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់ គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដោយការវិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្ដាប់តូច ដែលចាំបាច់ទាមទារ ឱ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ។ នេះបើយោងតាមសារលិខិតជូនពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាន នាយ ទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩ ២៤ មករា ២០២៤) នេះ។ តាមរយៈសារលិខិតជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់ជយលាភីទាំង៣រូប នៃកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ”
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរដល់ជយលាភីទាំង៣រូប នៃកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ” មានដូចជា៖-ជយលាភីលេខ១ បេក្ខជន ចេង រតនា-ជយលាភីលេខ២ បេក្ខជន វ៉ន វីដា-ជយលាភីលេខ៣ បេក្ខនារី យ៉ោប សុឃាក់ ព្រឹត្តិការណ៍នេះ បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា។ ការណ៍នេះ ក៏បានផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្តោតសំខាន់លើការអភិវឌ្ឍនូវមូលធនមនុស្ស ដែលជាកាតាលីករមិនអាចខ្វះបាន ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៣០ និងមហិច្ចតាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០របស់កម្ពុជា។ នៅក្នុងមុំទី១ នៃបញ្ចកោណទី១, រដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការពង្រឹងគុណភាពវិស័យអប់រំ ដោយបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលគ្រប់កម្រិត ព្រមទាំងបង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត។ សូមគូសរំលេចផងដែរនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយសិស្សជយលាភីនិទ្ទេស A ចំនួន ១៦៩១នាក់ និងសិស្សចំនួន ១៨នាក់ ដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ដោយបានផ្តាំផ្ញើថា “កូនខ្មែរ ត្រូវចេះភាសាខ្មែរ”។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមស្ថាបនិកព្រឹត្តិការណ៍សំណេរអង្គរ…
-
គណបក្សចលនាប្រជាធិបតេយ្យ អបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះជោគជ័យត្រចះត្រចង់ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅបារាំង
ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ នៃគណបក្សចលនាប្រជាធិបតេយ្យ បានធ្វើលិខិតអបអរសាទរជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅវិមានអេលីហ្សេ។ គណបក្សចលនាប្រជាធិបតេយ្យ បានមើលឃើញថា សម្តេចធិបតី ជាឥស្សជនបរទេសទីមួយ ដែលប្រធានាធិបតីបារាំង ទទួលស្វាគមន៍នៅដើមឆ្នាំថ្មីនេះ។ នេះសរបញ្ជាក់ឱ្យឃើញពីសក្ខីភាពដ៏វិសេសវិសាលចំពោះសក្តានុពលថ្មីនៅក្នុងទំនាក់ទំនងស្និទ្ធស្នាលជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងបារាំងក្នុងរយៈពេលជាង១៨០ឆ្នាំ។ ជាពិសេសគឺការកត់សម្គាល់ឱ្យឃើញនូវសន្ទុះរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រ ដែលជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវភាពស៊ីជម្រៅនៃចំណងមិត្តភាពជិតស្និទ្ធ និងដ៏ល្អប្រពៃជាយូរអង្វែងរវាងប្រទេសទាំងពីរ។ គណបក្សចលនាប្រជាធិបតេយ្យ បានកត់សម្គាល់ឱ្យឃើញថា ពលរដ្ឋ និងនិស្សិតខ្មែរ បានសម្តែងក្តីរំភើបរីករាយ ក្នុងឱកាសដែលបានជួប សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបង្ហាញអំណរសាទរយ៉ាងក្លៀវក្លា និងការជឿជាក់ យ៉ាងពេញទំហឹងចំពោះ សម្តេចធិបតី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បន្តវេនពីរាជរដ្ឋាភិបាលក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងភាពជោគជ័យដ៏ធំធេងគួរជាទីមោទនៈដែលកម្ពុជាទទួលបានពីបេសកកម្មរបស់ សម្តេចធិបតី នៅប្រទេសបារាំង…
-
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច អបអរសាទរលទ្ធផលដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចផ្លូវការនៅបារាំងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងជុំវិញលទ្ធផលដ៏ល្អត្រចះត្រចង់នៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅ វិមានអេលីហ្សេ។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានមើលឃើញថា សម្តេចធិបតី គឺជាឥស្សជនបរទេសទីមួយ ដែលប្រធានាធិបតីបារាំង ទទួលស្វាគមន៍នៅដើមឆ្នាំថ្មីនេះ។ នេះសរបញ្ជាក់ឱ្យឃើញពីសក្ខីភាពដ៏វិសេសវិសាលចំពោះសក្តានុពលថ្មី នៅក្នុងទំនាក់ទំនងស្និទ្ធស្នាលជាប្រវត្តិសាស្ត្រ រវាងកម្ពុជានិងបារាំង ក្នុងរយៈពេលជាង១៨០ឆ្នាំ ជាពិសេសគឺការកត់សម្គាល់ឱ្យឃើញនូវសន្ទុះរីកចម្រើន នៅក្នុងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូរយុទ្ធសាស្ត្រ ដែលជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវភាពស៊ីជម្រៅ នៃចំណងមិត្តភាពជិតស្និទ្ធ និងដ៏ល្អប្រពៃជាយូរអង្វែងរវាងប្រទេសទាំងពីរ។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានកត់សម្គាល់ឱ្យឃើញថា ពលរដ្ឋនិងនិស្សិតខ្មែរ បានសម្តែងក្តីរំភើបរីករាយ ក្នុងឱកាសដែលបានជួបសម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបង្ហាញអំណរសាទរយ៉ាងក្លៀវក្លា និងការជឿជាក់យ៉ាងពេញទំហឹងចំពោះ សម្តេចធិបតី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បន្តវេនពីរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងភាពជោគជ័យដ៏ធំធេងគួរជាទីមោទនៈ…
-
សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល អបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅបារាំងទទួលបានជោគជ័យត្រចះត្រចង់
ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ នៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងសមាគម-អង្គការ ទាំង១៦អង្គភាព បានធ្វើលិខិតអបអរសាទរជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅវិមានអេលីហ្សេ។ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញថា សម្តេចធិបតី ជាឥស្សជនបរទេសទីមួយ ដែលប្រធានាធិបតីបារាំង ទទួលស្វាគមន៍នៅដើមឆ្នាំថ្មីនេះ នេះសបញ្ជាក់ឱ្យឃើញពីសក្ខីភាពដ៏វិសេសវិសាលចំពោះសក្តានុពលថ្មីនៅក្នុងទំនាក់ទំនងស្និទ្ធស្នាលជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំងក្នុងរយៈពេលជាង១៨០ឆ្នាំ។ ជាពិសេសគឺការកត់សម្គាល់ឱ្យឃើញនូវសន្ទុះរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រ ដែលជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវភាពស៊ីជម្រៅនៃចំណងមិត្តភាពជិតស្និទ្ធ និងដ៏ល្អប្រពៃជាយូរអង្វែងរវាងប្រទេសទាំងពីរ។ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានកត់សម្គាល់ឱ្យឃើញថា ពលរដ្ឋ និងនិស្សិតខ្មែរ បានសម្តែងក្តីរំភើបរីករាយ ក្នុងឱកាសដែលបានជួបសម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបង្ហាញអំណរសាទរយ៉ាងក្លៀវក្លា និងការជឿជាក់យ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បន្តវេនពីរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងភាពជោគជ័យដ៏ធំធេងគួរជាទីមោទនៈដែលកម្ពុជាទទួលបានពីបេសកកម្មរបស់ សម្តេចធិបតី នៅប្រទេសបារាំង និងលទ្ធផលនេះកើតចេញពីកត្តារួមផ្សំគ្នារវាងស្នាដៃដែលសាងឡើងដោយមេដឹកនាំជំនាន់ទី១ គឺសម្តេចតេជោ ហ៊ុន សែន និងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំជំនាន់ទី២…