-
សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល អបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅបារាំងទទួលបានជោគជ័យត្រចះត្រចង់
ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ នៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងសមាគម-អង្គការ ទាំង១៦អង្គភាព បានធ្វើលិខិតអបអរសាទរជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅវិមានអេលីហ្សេ។ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញថា សម្តេចធិបតី ជាឥស្សជនបរទេសទីមួយ ដែលប្រធានាធិបតីបារាំង ទទួលស្វាគមន៍នៅដើមឆ្នាំថ្មីនេះ នេះសបញ្ជាក់ឱ្យឃើញពីសក្ខីភាពដ៏វិសេសវិសាលចំពោះសក្តានុពលថ្មីនៅក្នុងទំនាក់ទំនងស្និទ្ធស្នាលជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំងក្នុងរយៈពេលជាង១៨០ឆ្នាំ។ ជាពិសេសគឺការកត់សម្គាល់ឱ្យឃើញនូវសន្ទុះរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រ ដែលជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវភាពស៊ីជម្រៅនៃចំណងមិត្តភាពជិតស្និទ្ធ និងដ៏ល្អប្រពៃជាយូរអង្វែងរវាងប្រទេសទាំងពីរ។ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានកត់សម្គាល់ឱ្យឃើញថា ពលរដ្ឋ និងនិស្សិតខ្មែរ បានសម្តែងក្តីរំភើបរីករាយ ក្នុងឱកាសដែលបានជួបសម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបង្ហាញអំណរសាទរយ៉ាងក្លៀវក្លា និងការជឿជាក់យ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បន្តវេនពីរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងភាពជោគជ័យដ៏ធំធេងគួរជាទីមោទនៈដែលកម្ពុជាទទួលបានពីបេសកកម្មរបស់ សម្តេចធិបតី នៅប្រទេសបារាំង និងលទ្ធផលនេះកើតចេញពីកត្តារួមផ្សំគ្នារវាងស្នាដៃដែលសាងឡើងដោយមេដឹកនាំជំនាន់ទី១ គឺសម្តេចតេជោ ហ៊ុន សែន និងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំជំនាន់ទី២…
-
គណបក្សមហាសាមគ្គីជាតិខ្មែរ អបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការដោយជោគជ័យនៅបារាំង
ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ នៃគណបក្សមហាសាមគ្គីជាតិខ្មែរ បានធ្វើលិខិតអបអរសាទរជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅវិមានអេលីហ្សេ។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា សម្តេចធិបតី ជាឥស្សជនបរទេសទីមួយ ដែលប្រធានាធិបតីបារាំង ទទួលស្វាគមន៍នៅដើមឆ្នាំថ្មីនេះ។ នេះសបញ្ជាក់ឱ្យឃើញពីសក្ខីភាពដ៏វិសេសវិសាលចំពោះសក្តានុពលថ្មីនៅក្នុងទំនាក់ទំនងស្និទ្ធស្នាលជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងបារាំងក្នុងរយៈពេលជាង១៨០ឆ្នាំ។ ជាពិសេសគឺការកត់សម្គាល់ឱ្យឃើញនូវសន្ទុះរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រ ដែលជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវភាពស៊ីជម្រៅនៃចំណងមិត្តភាពជិតស្និទ្ធ និងដ៏ល្អប្រពៃជាយូរអង្វែងរវាងប្រទេសទាំងពីរ។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានកត់សម្គាល់ឱ្យឃើញថា ពលរដ្ឋ និងនិស្សិតខ្មែរ បានសម្តែងក្តីរំភើបរីករាយ ក្នុងឱកាសដែលបានជួបសម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបង្ហាញអំណរសាទរយ៉ាងក្លៀវក្លា និងការជឿជាក់ យ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បន្តវេនពីរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងភាពជោគជ័យដ៏ធំធេងគួរជាទីមោទនៈដែលកម្ពុជាទទួល បានពីបេសកកម្មរបស់សម្តេចធិបតី នៅប្រទេសបារាំង និងលទ្ធផលនេះកើតចេញពីកត្តារួមផ្សំគ្នារវាងស្នាដៃដែលសាងឡើង ដោយមេដឹកនាំ ជំនាន់ទី១ គឺសម្តេចតេជោ…
-
គណបក្សធម្មាធិបតេយ្យ អបអរសាទរនូវការបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការដោយជោគជ័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅបារាំង
គណបក្សធម្មាធិបតេយ្យ បានធ្វើលិខិតអបអរសាទរនូវការបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការដោយជោគជ័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋបារាំង (ចាប់ពីថ្ងៃទី១៣ ដល់ ទី១៩ ខែមករា ឆ្នាំ២០២៤) ដែលទស្សនកិច្ចផ្លូវការនេះ បាននាំមកនូវកិត្តិយសដ៏ត្រចះត្រចង់ និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ គណបក្សធម្មាធិបតេយ្យមើលឃើញថា ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតីនេះ គឺជាជំហានការទូតដ៏សំខាន់មួយ នៃទំនាក់ទំនងកម្ពុជា-បារាំង ដែលបានលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្និទ្ធស្នាល និងស៊ីជម្រៅថែមមួយកម្រិតទៀត ក្នុងយុគសម័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលើវិស័យសេដ្ឋកិច្ចផងដែរ ដែលក្នុងអំឡុងពេលនៃទស្សនកិច្ចនោះ មានថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់សាធារណរដ្ឋបារាំងរហូតដល់ជាង១០ក្រុមហ៊ុនបានចូលជួបជាមួយសម្តេចមហាបវរធិបតី ហើយក៏បាននាំមកនូវការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនបារាំងមួយចំនួនផងដែរ៕
-
សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដល់សមាជិក សមាជិកទាំងអស់ ត្រូវរួមគ្នារក្សាឱ្យបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់អនុសាសន៍មួយចំនួនដល់សមាជិក សមាជិក ទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាឱ្យបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាឱ្យបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។ ការផ្តល់អនុសាសន៍នេះ ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅនីតិកាលទី៥ មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ និងភូមិភាគទី៣ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅវិមាន ៧ មករា។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់សមាជិក សមាជិកា គណបក្ស ដែលកំពុងមានតួនាទីបំពេញភារកិច្ចជាអាជ្ញាធរនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ជួយទៅលើជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ…
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ជោគជ័យដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ជារួម ជោគជ័យដ៏ធំធេងគួរជាទីមោទនៈ ដែលកម្ពុជាទទួលបានពីបេសកកម្មរបស់សម្តេចធិបតី នៅប្រទេសបារាំង និងប្រទេសស្វីស ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ លទ្ធផលនេះកើតចេញពីកត្តារួមផ្សំគ្នារវាងស្នាដៃដែលសាងឡើងដោយមេដឹកនាំ ជំនាន់ទី១ គឺ សម្តេចតេជោ ហ៊ុន សែន និងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំ ជំនាន់ទី២ គឺ សម្តេចធិបតី ហ៊ុន ម៉ាណែត ពោលគឺមេដឹកនាំចាស់ពូកែសាងស្នាដៃ អ្នកដឹកនាំថ្មីពូកែថែរក្សា ពូនជ្រុំ និងពង្រីកបន្ថែម។ ចំណុចខ្លាំងនេះហើយដែលបង្កើតបានជាចលករលើកស្ទួយកិត្យានុភាព និងមោទនភាពជាតិខ្មែរឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិ និងបានផ្តល់ភាពស័ក្តិសមសម្រាប់ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជា ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាបារាំង ក្នុងការទទួលបដិសណ្ឋារកិច្ចប្រមុខដឹកនាំកម្ពុជាប្រកបដោយកិត្តិយសលើកម្រាលព្រំក្រហមនៅលើទឹកដីនៃទ្វីបអឺរ៉ុប។ ខ្លឹមសារពិស្តារសូមអានសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដូចខាងក្រោម៖
-
សម្តេចតេជោ ហ៊ុន សែន ឈរឈ្មោះជាប្រធានព្រឹទ្ធសភា ក្នុងអាណត្តិទី៥
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះជាប្រធានព្រឹទ្ធសភា ក្នុងអាណត្តិទី៥នេះ។ នេះបើយោងតាមឆាណែលតាឡេក្រាមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ តាមឆាណែលតាឡេក្រាមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្តថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង ជាអង្គបោះឆ្នោត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ និងភូមិភាគទី៣ ខេត្តកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន៧ មករា)។ គួរឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ត្រូវបានកំណត់យកថ្ងៃអាទិត្យ…
-
សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅតិកាលទី៥ មណ្ឌលភូមិភាគទី១ និងភូមិភាគទី៣
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅនីតិកាលទី៥ មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ និងភូមិភាគទី៣ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅវិមាន ៧មករា។ សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សនយោបាយ ចំនួន៤ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ គ.ជ.ប បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥។ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី១ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គណបក្សឆន្ទៈខ្មែរ បានលេខរៀងទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣ និងគណកប្សកម្លាំងជាតិលេខរៀងទី៤។ សូមបញ្ជាក់ថា…
-
ឯកឧត្តម ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកម្រាលព្រំក្រហមនៃទឹកដីទ្វីបអឺរ៉ុប!
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំកិត្តិយសដ៏ត្រចះត្រចង់ និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេន នៃកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅលើកម្រាលព្រំក្រហមប្រកបដោយកិត្តិយសពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលការអញ្ជើញដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី។ ឯកឧត្តមបន្តថា ដំណើរទស្សនកិច្ចនេះបានលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅថែមមួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប។ ដូច្នេះ ភាពស៊ីជម្រៅនៃចំណងទាក់ទងកម្ពុជាបារាំងនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងកម្ពុជានិងសហភាពអឺរ៉ុបទាំងមូល។ នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជាបារាំង (និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ នៅលើទិដ្ឋភាពសេដ្ឋកិច្ចវិញ គ្រាន់តែឈានជើងជាន់ទឹកដីបារាំងភ្លាម មេដឹកនាំវ័យក្មេងដ៏សកម្មរបស់កម្ពុជាបានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់បារាំងរហូតដល់ជាង១០ក្រុមហ៊ុន ក្នុងនោះក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនបារាំងចំនួន៦ផងដែរ។ នៅឯប្រទេសស្វីស ក្រៅពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចធិបតី ក៏បានទទួលជួបក្រុមហ៊ុនធំៗនៅអឺរ៉ុបចំនួន៩បន្ថែមទៀត ដែលសរុបទៅមានក្រុមហ៊ុនអឺរ៉ុបមិនតិចជាង២០ទេ ដែលសម្តេចធីបតីទទួលជួបទល់មុខដោយមិនរាប់បញ្ចូលជំនួបក្នុងវេទិកាធុរកិច្ចកម្ពុជា-អឺរ៉ុប ដែលមានក្រុមហ៊ុនរាប់រយចូលរួមនោះផងទេ។ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា លទ្ធផលដ៏ត្រចះត្រចង់នេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាស្នាដៃរួមគ្នាដែលសាងឡើងដោយមេដឹកនាំជំនាន់ទី១ គឺសម្តេចតេជោ ហ៊ុន សែន និងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំជំនាន់ទី២ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។…
-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាបារាំង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងជំនួបនេះ ឯកឧត្តម Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយាយដោយទ្បែក រវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា-បារាំង ក្នុងរយៈកាលប្រមាណ២៥ឆ្នាំកន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩មក។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានជម្រាបជូន ឯកឧត្តមប្រធានព្រឹទ្ធសភា អំពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីបារាំង ជាពិសេសវឌ្ឍនភាពកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាអាទិ៍ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងភាសា ជាដើម។ ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានអញ្ជើញ ឯកឧត្តមប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាពិសេស នៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា…
-
កម្ពុជាបង្ហាញសហភាពអឺរ៉ុបពីទិសដៅអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញពីទិសដៅអភិវឌ្ឍន៍របស់ក្រសួងទៅដល់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាក្នុងអំឡុងពេលជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាយុទ្ធសាស្ត្រដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីជំរុញឱ្យមានភាពប្រសើរឡើង និងកាន់តែស្វាហាប់បន្ថែមទៀតលើកិច្ចការទំនាក់ទំនងវិជ្ជាជីវៈ ក្នុងរោងចក្រសហគ្រាស ការរក្សាកំណើនការងារសមរម្យសម្រាប់យុវជន ការផ្តល់ជំនាញបច្ចេកទេសវិជ្ជាជីវៈជាក់លាក់ដល់យុវជនទូទៅ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កិច្ចគាំពារសង្គមសម្រាប់ក្រុមគោលដៅ និងដំណោះស្រាយ និងភាពប្រសើរឡើងជាលំដាប់នៃពលករទេសន្តរប្រវេសន៍។ ក្នុងនោះ ឯកឧត្តមអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះផែនការយុទ្ធសាស្ត្រសម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ក្រសួងក្នុងអាណត្តិទី៧នេះ។ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត រំពឹងថាកិច្ចសហការដែលមានស្រាប់នៃភាគីទាំងពីរ នឹងជួយជ្រោមជ្រែងឱកាសវិនិយោគពីអឺរ៉ុបមកកាន់កម្ពុជាបន្ថែម៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការងារ