Category: Politico 360

  • គ.ជ.ប ស្នើឱ្យ​សមត្ថកិច្ចចាត់វិធានការ​ច្បាប់​លើជនប្រឌិតព័ត៌មាន ថា គ.ជ.ប មានទីប្រឹក្សាជាអតីតជនជាតិវៀតណាម

    គ.ជ.ប ស្នើឱ្យ​សមត្ថកិច្ចចាត់វិធានការ​ច្បាប់​លើជនប្រឌិតព័ត៌មាន ថា គ.ជ.ប មានទីប្រឹក្សាជាអតីតជនជាតិវៀតណាម

    ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានប្រកាសថា នៅប៉ុន្មានម៉ោងមុននេះមានគណនី Facebook មួយឈ្មោះ “អវតា ស” បានផ្សព្វផ្សាយប្រឌិតរឿងថាគ.ជ.ប មានឈ្មោះ ជិន សារិន អតីតជនជាតិវៀតណាម ជាទីប្រឹក្សា គ.ជ.ប ។ អគ្គលេខាធិការដ្ឋាននៃ គ.ជ.ប សូមច្រានចោលទាំងស្រុងចំពោះការចុះផ្សាយ​របស់គណនី Facebook នេះ ដែលថា ឈ្មោះ ជិន សារិន ជាអតីតជនជាតិវៀតណាម កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៤ កំពុងធ្វើការជាទីប្រឹក្សានៅ គ.ជ.ប។ នេះបើយោងតាម​សេចក្តីបំភ្លឺរបស់ គ.ជ.ប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ សេចក្តីបំភ្លឺបានបញ្ជាក់ថា បច្ចុប្បន្ននៅ គ.ជ.ប មានមន្ត្រីមួយរូប ឈ្មោះ ជិន សារិន ដែលគាត់បានចូលបម្រើការងារតាំងពីឆ្នាំ១៩៩៨ និងកើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៣។ ការចុះផ្សាយរបស់គណនី Facebook ឈ្មោះ “អវតា ស” ជាព័ត៌មានមិនពិត ដែលមានចេតនាអាក្រក់ ពិសពុល និងជាការបរិហារកេរ្ត៍…

  • ឯកឧត្តម ប៉ែន បូណា៖ ធាតុខុសគ្នារវាងអ្នកកសាងជាតិនិងអ្នកបំផ្លាញជាតិ

    ឯកឧត្តម ប៉ែន បូណា៖ ធាតុខុសគ្នារវាងអ្នកកសាងជាតិនិងអ្នកបំផ្លាញជាតិ

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាអ្នកបញ្ចប់សង្គ្រាមនិងស្វែងរកសន្តិភាព ហើយប្តេជ្ញាការពារសន្តិភាពទោះជាក្នុងតម្លៃណាក៏ដោយ។ ចំណែកក្រុមប្រឆាំងជ្រុលនិយមរិះរកវិធីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាពនិងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរតាមគ្រប់រូបភាព។ «រាជរដ្ឋាភិបាលខិតខំទាក់ទាញទេសចរ និងអ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីបង្កើតការងារធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយមរិះរកវិធីគ្រប់យ៉ាងដើម្បីដេញភ្ញៀវទេសចរ ដេញអ្នកវិនិយោគទុន និងបង្កការរំខានដល់មុខរបរនិងការងារដើម្បីទាញសេដ្ឋកិច្ចជាតិឱ្យដាំក្បាលចុះ។» ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលខិតខំគ្រប់យ៉ាងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម កុំឱ្យមានភាពវឹកវរនិងចៀសវាងការបង្ហូរឈាម ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយមញុះញង់ឱ្យខ្មែរឈ្លោះគ្នា បែកបាក់គ្នា ប្រឈមមុខដាក់គ្នា និងរុញឱ្យមានអំពើហិង្សា ក្រោមទ្រឹស្តីថា «បើគ្មានមនុស្សស្លាប់មិនអាចផ្លាស់ប្តូរបានឡើយ»។ រាជរដ្ឋាភិបាលបណ្តុះវប្បធម៌សន្តិភាព បណ្តុះមូលធនមនុស្សដែលប្រកបដោយចំណេះដឹង សីលធម៌ និងសមត្ថភាព ដើម្បីបន្តអភិវឌ្ឍប្រទេសនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលក្រុមប្រឆាំងជ្រុលនិយមបណ្តុះវប្បធម៌ហិង្សា ជេរបញ្ចោរ ប្រមាថ លាបពណ៌ ដល់យុវជនជំនាន់ក្រោយរបស់ពួកគេ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរអាចបែងចែកយ៉ាងច្បាស់ដោយគ្មានមន្ទិលសង្ស័យរវាងធាតុពីរខុសគ្នាស្រឡះគឺ ធាតុអ្នកកសាងជាតិនិងអ្នកបំផ្លាញជាតិ។យើងរួមគ្នាលុបបំបាត់វប្បធម៌នយោបាយបំផ្លិចបំផ្លាញហួសសម័យនេះឱ្យអស់ពីកម្ពុជា៕ដោយ៖ពលជ័យ

  • សម្តេចធិបតី៖ បុគ្គលឈ្មោះ ហៃ វណ្ណា មិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល

    សម្តេចធិបតី៖ បុគ្គលឈ្មោះ ហៃ វណ្ណា មិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល

    ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងងការហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះមិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា “ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួចថា បើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ។ មិនតែប៉ុណ្ណោះបុគ្គលនេះ ខំប្រឹងអំពាវនាវឱ្យក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណាដុតឱ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ។ ហៃ វណ្ណា និយាយនេះប្រហែលជាសំដៅទៅលើគ្រួសាររបស់ខ្លួននោះឯង ព្រោះថាទាំងគាត់ទាំងក្រុមគ្រួសារគាត់ បានកំពុងរស់នៅប្រទេសជប៉ុន ហេតុដូច្នេះបើសេដ្ឋកិច្ចខ្មែរដាំក្បាលចុះមែននោះ ប្រាកដជាមិនប៉ះពាល់គាត់នឹងក្រុមគ្រួសារទេ។ ប៉ុន្តែសួរថាប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែររាប់លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាឬទេ?”។ ជាមួយគ្នានេះ សម្តេចធិបតី សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ស្ដាប់សារនេះហើយពិចារណាចុះ ជាពិសេសអ្នកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាយើង៕ដោយ៖ពលជ័យ

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាព

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាព

    ភ្នំពេញ៖ តាមរយៈបណ្តាញសង្គម ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយក្នុងនោះ ក៏មានអ្នកយកសារសំឡេងខ្ញុំទៅបម្លែង និងផ្សព្វផ្សាយខុសពីការពិតថា ខ្ញុំជាអ្នកគាំទ្រទង្វើប្រាសចាកពីច្បាប់របស់ពួកគេ។ នេះជាអំពើទុច្ចរិតថ្មីមួយទៀត ដែលពួកគេបន្តប្រព្រឹត្តដោយមិនអៀនខ្មាស់ និងដោយគ្មានគិតពីសេចក្ដីសុខរបស់ប្រជាជនជាង១៧លាននាក់នៅមាតុប្រទេស។ ទន្ទឹមនឹងច្រានចោលព័ត៌មានក្លែងក្លាយដូចបានបញ្ជាក់មកនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សូមផ្ញើសារដាស់តឿនទៅកាន់ជនរួមជាតិមួយចំនួនតូច ដែលកំពុងងប់ជ្រុលខ្លួនលុះដោយមនោគមវិជ្ជាបំផ្លាញជាតិ សូមមានការភ្ញាក់រលឹក និងដកខ្លួនចេញជាបន្ទាន់ ពីក្រុមអគតិមួយក្ដាប់តូចដែលកំពុងអុចអាលបងប្អូនពីក្រៅប្រទេស ដែលទីបំផុតគឺបងប្អូនទៅវិញទេ ដែលជាអ្នកប្រឈមនឹងចំណាត់ការច្បាប់ ប្រសិនបើជ្រុលខ្លួនប្រព្រឹត្តតាមការបំពងសំឡេងរបស់ជនទាំងនោះ។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ រួមទាំងរូបខ្ញុំ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺពួកយើងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាព។ យើងគ្មានជម្រើសអ្វី ក្រៅពីការអនុវត្តច្បាប់ ដោយស្រាវជ្រាវចាប់ខ្លួន និងបញ្ជូនរាល់ជនល្មើស ទៅកាន់ស្ថាប័នតុលាការ…

  • ឯកឧត្តម ជិន ម៉ាលីន ៖ ផែនការអូសទាញប្រមូលប្រជាជន​ក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំង គឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល

    ឯកឧត្តម ជិន ម៉ាលីន ៖ ផែនការអូសទាញប្រមូលប្រជាជន​ក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំង គឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់ថា កន្លងទៅថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់មួលបង្កាច់លើរាជរដ្ឋាភិបាលថា បានកាត់ដីចំនួន៤ខេត្ត ឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្តឥសានទាំង៤ នៅក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។ ក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ ធ្វើសកម្មភាពអំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឱ្យធ្វើបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ អ្នកនាំពាក្យបានបញ្ជាក់ទៀតថា ផែនការអូសទាញប្រមូលប្រជាជនក្នុង​ស្រុក​ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ពុំមែនធ្វើឡើងដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ ប៉ុន្តែ គឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ ចំពោះរាល់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងនេះ ត្រូវជាប់ទោសពី “បទល្មើស រួមគំនិតក្បត់” ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមស្ថានទម្ងន់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ…

  • អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សមត្ថកិច្ចមានកាតព្វកិច្ចការ​ពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ហើយការប្តូរអំណាចដឹកនាំត្រូវតែធ្វើតាមរយៈការបោះឆ្នោតតែមួយគត់

    អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សមត្ថកិច្ចមានកាតព្វកិច្ចការ​ពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ហើយការប្តូរអំណាចដឹកនាំត្រូវតែធ្វើតាមរយៈការបោះឆ្នោតតែមួយគត់

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការអនុវត្តច្បាប់ទៅលើជនដែលមាន​បំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ គឺជាកាតព្វកិច្ចចាំបាច់​របស់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ នេះពុំមែនជារឿងចម្លែក​សម្រាប់កម្ពុជានោះទេ ព្រោះប្រទេសប្រជាធិបតេយ្យការប្តូរអំណាចដឹកនាំ​ត្រូវតែធ្វើតាមរយៈការបោះឆ្នោតតែមួយគត់។ សកម្មភាពចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះ គឺជាអំពើឧបឃាត និងអំពើរួមគំនិតក្បត់ សម្រាប់ច្បាប់កម្ពុជា ។ ការបញ្ជាក់នេះ តាមរយៈបណ្តាញតេឡេក្រាម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចោទសួរថា ១.តើអ្វីទៅជាអំពើឧបឃាត? តើអំពើនេះប្រឈមនឹងការផ្តន្ទាទោសបែបណា? ឧបឃាត គឺជាការប្រព្រឹត្ដអំពើហិង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬនាំឱ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ។ អំពើខាងលើ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ និងផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាល បើអំពើនេះត្រូវបានប្រព្រឹត្ដដោយអ្នករាជការសាធារណៈ។ (មាត្រា ៤៥១ និង៤៥២ នៃក្រមព្រហ្មទណ្ឌ) ២.តើអ្វីទៅជាអំពើរួមគំនិតក្បត់? តើអំពើនេះប្រឈមនឹងការផ្តន្ទាទោសបែបណា? អំពើរួមគំនិតក្បត់ គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ដើម្បីប្រព្រឹត្ដឧបឃាត កាលបើគម្រោងនេះ ត្រូវបានសម្ដែងចេញជារូបរាងច្បាស់លាស់ ដោយអំពើជាក់ស្ដែងមួយ ឬច្រើន។ អំពើខាងលើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ…

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការប្រកាសនេះ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ជាអកុសលណាស់ នៅពេលដែលកម្ពុជាកំពុងដំណើរការអភិវឌ្ឍទៅមុខយ៉ាងស្វាហាប់ ក្រុមជនអគតិមួយចំនួននាំគ្នាបំផុសបំផុលខុសពីការពិតថាការដំណើរការនៃការអភិវឌ្ឍរបស់យើងនឹងត្រូវបាត់បង់ទឹកដី គេនឹងយកទឹកដីរបស់យើង នៅតំបន់ត្រីកោណអភិវឌ្ឍន៍។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា នៅពេលគេមិនទាន់បានរៀបចំអាពាហ៍ពិពាហ៍ផង គាត់មកភូតកុហកថា នៅពេលកូនចៅកើតមក គេយកទៅបាត់ហើយ ពេលកូនកើតមកបាត់ដៃ បាត់ជើង ឈឺបាត់ទៅហើយ។ នេះជាទស្សនៈរបស់ក្រុមជ្រុលនិយមទាំងអស់នោះ ដែលមានចេតនាអាក្រក់មកលើសង្គមកម្ពុជា។ ជាការពិត នៅពេលយើង យើងរៀបការ យើងបង្កើតកូនមក យើងមានពេទ្យ យើងមានការអភិវឌ្ឍ មានសេដ្ឋកិច្ចលូតលាស់ ត្រឹមត្រូវល្អ សម្រាប់មើលថែកូនយើង ឱ្យកូនយើងលូតលាស់ធំធាត់ល្អ មានបញ្ញាឈ្លាសវៃ សម្រាប់អនាគតប្រទេសជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា ការផ្សព្វផ្សាយបំភ្លើសខុសពីការពិត ថា បាត់បង់ប្រយោជន៍ ទឹកដីទៅប្រទេសណាមួយ អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺពួកប្រឆាំងទាំងអស់នោះ កំពុងបំពុលបរិយាកាស សេដ្ឋកិច្ចកម្ពុជាយើង ឱ្យបរទេសមើលឃើញថា…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ករណីមានមនុស្សមួយក្រុមតូច​ធ្វើបាតុកម្មក្នុង​ចេតនាមិនល្អ ឈានទៅរកការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ចាំបាច់ណាស់រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ករណីមានមនុស្សមួយក្រុមតូច​ធ្វើបាតុកម្មក្នុង​ចេតនាមិនល្អ ឈានទៅរកការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ចាំបាច់ណាស់រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការ

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេស។ ចំណែកកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គឺមានទាំងកងនគរបាលជាតិ កងរាជអាវុធហត្ថ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ក៏មានកាតព្វការពារសន្តិសុខជាតិ និងការពារសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដូចគ្នាដែរ។ ឯកឧត្តមបានបញ្ជាក់ថា ជាធម្មតារាជរដ្ឋាភិបាល​តែងតែស្តាប់មតិ​យោបល់ និងក្តីកង្វល់របស់ប្រជាពលរដ្ឋគ្រប់គ្នាយកមកពិចារណា ដោះស្រាយបញ្ហាជូនពួកគាត់គ្រប់ៗគ្នាដោយមិនបានបោះបង់ចោលពលរដ្ឋណាម្នាក់ចោលឡើយ។ ប៉ុន្តែនៅក្នុងករណីដែលមានមនុស្សមួយក្រុមតូចធ្វើបាតុកម្មក្នុងចេតនាមិនល្អអុកឡុកសង្គមធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ បំផ្លាញសុខសន្តិភាព បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ឈានទៅរកការប៉ុនប៉ងផ្តួល​រំលំរាជរដ្ឋាភិបាល។ ចាំបាច់ណាស់រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការ​ប្រឆាំងនឹងក្រុមទាំងនោះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ចំណែកឯកងកម្លាំង​ប្រដាប់អាវុធក៏ត្រូវតែចេញមកដើម្បីធានាការពារសន្តិសុខជាតិ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយប្រទេសណាក៏គេធ្វើអ៊ីចឹងដែរ​ដូចគ្នាអ៊ីចឹង។ មិនមែនចេញមកគំរាមកំហែងប្រជាពលរដ្ឋដូចដែរ​ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចបាននិយាយទេ។ ផ្ទុយទៅវិញ គឺចេញមកដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋគ្រប់គ្នាកុំឱ្យមានការព្រួយបារម្ភ។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានភាពទន់ភ្លន់ណាស់ ជាដំបូងគឺពន្យល់បងប្អូនប្រជាពលរដ្ឋ ហើយការពន្យល់នេះមានលក្ខណៈសព្វគ្រប់ទាំងថ្នាក់ដឹកនាំកំពូលៗ មានទាំងសម្តេចតេជោ ហ៊ុន សែន បន្ទាប់មកសម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមទាំងការផ្សព្វផ្សាយឯកសារគ្រប់បែប​ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយល់អំពីគោលនយោបាយអភិវឌ្ឍន៍ប្រទេស។ ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា ក្នុងករណីជនមួយក្តាប់តូច​នៅបន្តរឹងរូសបង្កការអុកឡុកដល់សណ្តាប់ធ្នាប់សាធារណដល់សន្តសុខជាតិ ជាការធមម្មតាទេ គឺថារាជរដ្ឋាភិបាលតែងតែមានវិធានការ ហើយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមានភាពចាស់ទុំណាស់ អត់ធ្មត់ណាស់ ពីព្រោះពួកគេចង់ឃើញប្រទេសជាតិមានសន្តិភាព មានសេចក្តីសុខសាន្ត​…

  • អ្នកនាំពាក្យ៖ សមត្ថកិច្ចកំណត់មុខសញ្ញាក្រុម​មេខ្លោង​ញុះញង់​ឱ្យធ្វើ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​បានហើយ និងចាប់ខ្លួនបន្តបន្ទាប់

    អ្នកនាំពាក្យ៖ សមត្ថកិច្ចកំណត់មុខសញ្ញាក្រុម​មេខ្លោង​ញុះញង់​ឱ្យធ្វើ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​បានហើយ និងចាប់ខ្លួនបន្តបន្ទាប់

    ភ្នំពេញ៖ លោកបណ្ឌិត ​ ទូច សុខៈ អ្នកនាំពាក្យរង​ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ ​បាន​កំណត់​មុខសញ្ញា​ក្រុម​មេខ្លោង​ដែល​ញុះញង់​ឱ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​បាន​ហើយ​នៅ​ពេល​នេះ។ ក្រសួងមហាផ្ទៃ​​មាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង​រៀបចំ​សណ្តាប់ធ្នាប់​សន្តិសុខ​សង្គម​ទាំងមូល ដូច្នេះ​រាល់​មុខសញ្ញា​បាន​កំណត់​រួច​ហើយ។ អ្នកនាំពាក្យរងបានបញ្ជាក់​ថា “យើង​បាន​កំណត់​មុខសញ្ញា​ក្រុម​ទាំងឡាយ​ណា ដែល​បាន​ញុះ​ញង់ ឬ​បង្កើត​នូវ​យន្តការ​ផ្សេង​ៗ​ធ្វើ​ព្យុះ​ភ្លៀង ឬ​យក​លេស​នេះ លេស​នោះ ដើម្បី​រុញ​ស្ថានការណ៍​ទៅ​ជា​បដិវត្តន៍​ព័ណ៌​ក្នុង​គោលបំណង​ទុ​ច្ចចរិត​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ​ដែល​ខុស​នឹង​គោលការណ៍​ច្បាប់​សកលលោក គោលការណ៍​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ទាមទារ​ឱ្យមានការ​បោះ​ឆ្នោត​ខុស​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា​”។ ប្រភពដដែលបន្ត​ថា ​អ្នកជា​មេខ្លោង​ដែល​ទទួល​បញ្ហា​ពី​សេនា​និ​យោ​ពី​ក្រៅប្រទេស និង​ក្នុង​ប្រទេស​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ជា​រួម​អាច​និយាយ​ថា សមត្ថកិច្ច​ជំនាញ​គ្រប់គ្រង​បាន​នូវ​មុខសញ្ញា​ទាំងអស់នោះ​ហើយ គឺ​គ្រាន់តែ​ទុក​ពេលវេលា​មួយ​សម​ស្រប​ឱ្យ​អ្នក​ទាំង​អស់នោះ​ភ្ញាក់ខ្លួន​ឡើង​វិញ ឬ​ចូល​មក​សារភាព ឬ​ដកខ្លួន​ថយ លែង​បង្ក​នូវ​ព្យុះ​ភ្លៀង​ក៏​ដូច​ជា ប្រមូល​មហាជន​ឱ្យ​ចូល​មក​ក្រុម​ខ្លួន​ធ្វើអំពើ​ល្មើសច្បាប់​។ អ្នកនាំពាក្យរងរូបនេះបានលើកឡើងថា ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ស្ថានការណ៍​វិញ​​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ទិដ្ឋភាព​សង្គម​ជាក់ស្តែង ដោយ​បញ្ហា​ទាំង​រដ្ឋាភិបាល​រាជធានី​ខេត្ត​គ្រប់​លំដាប់ថ្នាក់។ លើស​ពី​នេះ​កម្លាំង​សមត្ថកិច្ច​ពោល គឺ​កម្លាំង​នគរបាល​ជាតិ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​រៀបចំ​ផែនការ និង​ក្បួន​យុទ្ធសាស្ត្រ​ផ្សេង​ៗ ឬ​រក​វិធី​ជំនាញ​នានា ដើម្បី​ធ្វើ​ការងារ​រៀងខ្លួន។ អ្នកនាំពាក្យ​បាន​លើក​ឡើង​បន្ថែម​ថា ក្រសួងមហាផ្ទៃ​ បាន​ស្នើ​សុំ​ដល់​មហាជន​ផ្សេង​ៗ​ទៀត សូម​ចូលរួម​សហការ​ទប់ស្កាត់ និង​ផ្សព្វផ្សាយ​អប់រំ​កុំ​ឱ្យ​ចូល​ក្នុង​ទ​ន្ទា​ក់​របស់​ក្រុម​ឧក្រិដ្ឋ​​ជន​ប្ល​​ន់អំណាច​ទាំង​អស់នោះ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួងមហាផ្ទៃ​ ក៏​បាន​អំពាវនាវ​ដល់​ក្រុម​ទទួលបញ្ជា​សូម​ដកថយ បោះបង់​បទបញ្ជា​នោះ​ចោល ហើយ​អ្នក​ដែល​កំពុង​តែ​ត្រូវ​បាន​គេ​អូស​ទាញ​សុំ​បោះបង់​គំនិត​នោះ ដោយ​កុំ​ធ្វើ​តាម​ក្រុម​ឧ​ទ្ទាម​ក្រៅច្បាប់​នេះ៕ដោយ៖ពលជ័យ

  • អ្នកវិភាគចៅចាក់ស្មុក៖ កម្ពុជាមិនមែនជាបង់ក្លាដេស, សូមក្រុមជ្រុលនិយម កុំឆ្លងផុតបន្ទាត់ក្រហមទៅបំផ្លាញសន្តិភាពនិងការអភិវឌ្ឍរបស់ជាតិ និងប្រជាជនកម្ពុជាឱ្យសោះ!

    អ្នកវិភាគចៅចាក់ស្មុក៖ កម្ពុជាមិនមែនជាបង់ក្លាដេស, សូមក្រុមជ្រុលនិយម កុំឆ្លងផុតបន្ទាត់ក្រហមទៅបំផ្លាញសន្តិភាពនិងការអភិវឌ្ឍរបស់ជាតិ និងប្រជាជនកម្ពុជាឱ្យសោះ!

    ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ បានបន្តធ្វើភេវរកម្មតាមបណ្តាញទំនាក់ទំនងសង្គមនិងប្រព្រឹត្តអំពើឧបឃាតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយបដិវត្តន៍ពណ៌ តាមរយៈការប្រើប្រាស់យុវជនជាសកម្មជននៅក្រៅប្រទេសរបស់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយឧទ្ទាមទទួលលុយបរទេសផ្សាយជាភាសាខ្មែរជាឧបករណ៍នយោបាយដាច់ថ្លៃ។ ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយលើបញ្ហាព្រំដែនជាពិសេសបន្លាចអំពីការបាត់បង់ទឹកដី ដើម្បីដុតកំហឹងជាតិនិយមជ្រុលក្នុងចំណោមយុវជនខ្លួនមួយក្តាប់តូចក្នុងគោលដៅដើម្បីបង្កើតជាឈ្នួនបំផ្ទុះបដិវត្តន៍ពណ៌ដោយទាញយកព្រឹត្តិការណ៍នៃបដិវត្តន៍ពណ៌ផ្តួលរំលំថ្នាក់ដឹកនាំនៅប្រទេសបង់ក្លាដេសមកភ្ជាប់នឹងកម្ពុជាដើម្បីបញ្ឆេះកំហឹងសកម្មជនពួកគេ។ ទណ្ឌិតក្បត់ជាតិនិងក្រុមជ្រុលនិយមមួយក្តាប់តូចនេះ ជាឧបករណ៍នយោបាយបរទេសដែលគេបានរកឃើញតាមរយៈព្រឹត្តិការណ៍កុបកម្មឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ របស់ខ្មោចបក្សសង្គ្រោះជាតិអនុវត្តផែនការបដិវត្តន៍ពណ៌។ ផែនការបដិវត្តន៍ពណ៌នៅតែត្រូវបានអនុវត្តរហូតមកដល់ពេលនេះ ទោះបីជាត្រូវបានរំលាយអង្គការចាត់តាំងនយោបាយ និងមេក្លោងត្រូវបានចាប់ខ្លួននិងកាត់ទោសតាមច្បាប់ក៏ដោយ។ គំនិតទុច្ចរិតចង់ឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ និងបក្ខពួក តាមបែបមិនប្រជាធិបតេយ្យនេះ បានធ្វើឱ្យពួកគេធ្វើនយោបាយចងអាឃាត ច្រណែនឈ្នានីស និងបំផ្លិចបំផ្លាញជាតិ ដើម្បីសម្រេចមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួនមិនចេះចប់មិនចេះហើយ និងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយចៅហ្វាយនាយរបស់ខ្លួន ដោយមិនចង់ឱ្យជាតិនិងប្រជាជនខ្មែរដែលទើបរួចពីសង្គ្រាមបំផ្លិចបំផ្លាញបានរយៈពេលជាង២០ មកនេះបានបន្តរស់ក្នុងសន្តិភាពនិងការអភិវឌ្ឍឡើយ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់អំពីកលល្បិចដ៏កខ្វក់របស់ក្រុមជ្រុលនិយមដែលដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ ក្នុងការបញ្ឆេះកំហឹងពលរដ្ឋ ដោយដំបូងចេញការបន្លាចថា កម្ពុជាបាត់បង់ទឹកដី ដើម្បីដុតកំហឹង និងបង្កើតភាពវឹកវរចលាចល បង្កអស្ថិរភាព ផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ត្រឹមត្រូវ សេរី និងយុត្តិធម៌។ ពួកគេចង់បានស្ថានភាពកម្ពុជា ដូចបង់ក្លាដេស ដែលជាការធ្វើនយោបាយឆ្លៀតឱកាសនិយមដុតប្រទេសខ្លួនឯង និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ បន្ថែមលើគោលនយោបាយបំផ្លាញជាតិ ៣កុំរបស់ខ្លួន គឺកុំឱ្យបរទេសផ្តល់ជំនួយ កុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ បង់ក្លាដេសដែលរហូតមកដល់ពេលនេះស្ថិតនៅក្នុងភាពអាសន្ន និងអំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់ ក្រោយការលោកស្រីនាយករដ្ឋមន្ត្រីបានលាលែងចេញពីតំណែង។ បទពិសោធនេះមានរួចហើយសម្រាប់ប្រទេសមួយចំនួនដែលបានធ្វើបដិវត្តន៍ពណ៌ដូចជា លីប៊ី ស៊ីរី ទុយណេស៊ី ជាដើម គឺសង្គ្រាមស៊ីវិលបានផ្ទុះឡើង។…