-
គ.ជ.ប អំពាវនាវដល់គណបក្សនយោបាយ គោរពក្រមសីលធម៌ និងគោលការណ៍នានានៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ច.ប.ព.ស) និងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ច.ប.ត.រ) ការឃោសនាបោះឆ្នោត មានទិសដៅឱ្យបេក្ខជន និងគណបក្សនយោបាយដែលបានចុះបញ្ជី ធ្វើការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត។ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ ដែលមានចែងក្នុង ច.ប.ព.ស ច.ប.ត.រ ច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត (ច.វ.ច.ប) បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ ដោយ គ.ជ.ប ដើម្បីធានាថា ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា មានសន្តិសុខ និងសុវត្ថិភាព។ គ.ជ.ប សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា…
-
គណបក្សកម្លាំងប្រជាធិបតេយ្យ ថ្កោលទោសចំពោះបទសម្ភាសន៍របស់លោក សុន ឆ័យ និងគាំទ្រសាលដីការបស់តុលាការកំពូល
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃ គណបក្សកម្លាំងប្រជាធិបតេយ្យ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោក សុន ឆ័យ ដែលជាទណ្ឌិតដែលបានផ្តល់បទសម្ភាសន៍តាមរយៈវិទ្យុបារាំងអន្តរជាតិ (RFI) និងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលបានបកស្រាយមានចរិតលក្ខណៈកេងចំណេញនយោបាយ គ្មានមូលដ្ឋានផ្នែកច្បាប់ ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តន៍សិទ្ធិតាមផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ គណបក្សកម្លាំងប្រជាធិបតេយ្យបានបន្តថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក សុន ឆ័យ បានធ្វើបទសម្ភាសន៍វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលកន្លងមក លោកតែងតែធ្វើសកម្មភាពនយោបាយញុះញង់ឱ្យអ្នកគាំទ្រធ្វើសកម្មភាពខុសច្បាប់ជាច្រើនដែលរូបលោក និងបក្សពួកបានបណ្ដុះនូវចិត្តគំនិតទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្តលើគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យខ្មែរនិងខ្មែរស្អប់គ្នា និយាយលាបពណ៌ បង្កើតការរើសអើងជាតិសាសន៍ជាដើម។ គណបក្សកម្លាំងប្រជាធិបតេយ្យ បានពិនិត្យឃើញថា ការទាមទារសំណងជម្ងឺចិត្តនៃការខូចខាតចំនួនបួនពាន់លានរៀលនេះ គឺធ្វើឡើងដោយឈរលើមូលដ្ឋានផ្នែកច្បាប់ ភស្តុតាង និងទឡឹករណ៍ច្បាស់លាស់ដូចដែលមេធាវីតំណាង គណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះដែរ។ គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រចំពោះសាលដីការបស់តុលាការកំពូលដែលជាសេចក្តីសម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជាក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ គណបក្សកម្លាំងប្រជាធិបតេយ្យ រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយម ចេញឱផុតពីព្រះរាជាណាចក្រកម្ពុជា និងសុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដេកចាំស៊ីប្រាក់ខែបរទេស យកលុយបរទេស ដែលនឹងកំពុងធ្វើសកម្មភាពនយោបាយទុច្ចរិតញុះញង់លាបពណ៌ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ ឆ្លៀតបម្រើនយោបាយឱ្យបរទេស ក្នុងគោលដៅដណ្តើមអំណាចតាមរូបភាពដោយខុសច្បាប់ ដែលត្រូវយកផ្ដន្ទាទោសដោយគ្មានការលើកលែង៕
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ
ភ្នំពេញ៖ តាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភា ពាណិជ្ជកម្មកម្ពុជា។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី និងលោកជំទាវ នឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ភ្លៅចៅយូហូរ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រថៃ នៅព្រះបរមរាជវាំង។ សម្តេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ ដោយឡែកជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ រួមមាន…
-
ក្រុមយុវជនសង្គមស៊ីវិល តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពាវនាវរួមគ្នាកម្ចាត់មនោគមន៍វិជ្ជាខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល អង្គការ សមាគម និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើយុទ្ធនាការឃោសនា និងធ្វើវេទិកាសាធារណៈមានដូចជា ការផ្សេព្វផ្សាយសៀវភៅខៀវ លើកផ្លាកបដា វេទិកាតាមបណ្តាលខេត្ត ក្រុង ជាដើម។ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានបណ្តាលអង្គការ សមាគម សង្គមស៊ីវិលនានា បានចេញសេចក្តីប្រកាសថ្កោលទោសក្រុមប្រឆាំងជ្រុលនិយម និងធ្វើការំពាវនាវដល់បណ្តាលគណបក្សនយោបាយនានា ប្រមូលកម្លាំងជាតិទាំងមូល ដើម្បីចូលរួមកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយម ដើម្បីបន្តរក្សាបាននូវសេ្ថរភាព សុខសន្តិភាព និងការអភិវឌ្ឍពេញលេញ។ លោក ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង១៦ផែន និងជាប្រធានក្រុមយុវជន សង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្លែងឱ្យដឹងថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអង្កេតឃើញថា មានបណ្តាលយុវជន អង្គការ សមាគម ជាច្រើននាំគ្នាផ្សព្វផ្សាយ ធ្វើការអំពាវនាវដល់បណ្តាលគណបក្សនយោបាយ អង្គការ សមាគម រួមគ្នាលុបបំបាត់មនោគមវិជ្ជា ជ្រុលនិយមចេញពីកម្ពុជា។ លោកបន្តថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្តែងការសោកស្តាយ និងថោ្កលទោសចំពោះមេដឹកនាំ ក្រុមប្រឆាំងជ្រុលនិយមដែលតែងតែយកសមាជិកសមាជិការបស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ ជាចរិតនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែងមានមេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ លាបពណ៌ បង្កើតគោល…
-
កម្ពុជា និងអ៊ូហ្គង់ដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Okello Henry Oryem អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអ៊ូហ្គង់ដា បានផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងឱកាសជំនួបដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តម ជុំ សុន្ទរី និងឯកឧត្តម Okello Henry Oryem ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជា បានចែករំលែកទស្សនៈថា ភាគីទាំងពីរគួរពិចារណាធ្វើការឆ្ពោះទៅរកការចុះហត្ថលេខាលើឯកសារទ្វេភាគីមួយចំនួន រួមទាំង អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដើម្បីជាវេទិកាមួយក្នុងការស្វែងរកមធ្យោបាយ និងវិធីសាស្រ្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាជំរុញទំនាក់ទំនងផ្ទាល់រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការធ្វើជាម្ចាស់ផ្ទះដោយជោគជ័យរបស់ប្រទេសអ៊ូហ្គង់ដាក្នុងកិច្ចប្រជុំកំពូល G77 លើកទី៣ និងកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM)…
-
សម្តេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ឱ្យមានលក្ខណៈប្រមូលផ្តុំ, សង្គតិភាព, ប្រសិទ្ធភាព, សមធម៌ និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានលក្ខណៈប្រមូលផ្តុំ, សង្គតិភាព, ប្រសិទ្ធភាព, សមធម៌ និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។ ជាក់ស្តែង នៅដើមនីតិកាលទី៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាល បានកំណត់យក «ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន» ជាកម្មវិធីគោលនយោបាយអាទិភាពទី ៣ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដើម្បីជំរុញការកសាងប្រព័ន្ធជំនួយសង្គម សំដៅកសាងសង្គមកម្ពុជាមួយដែលមានភាពធន់ និងបរិយាប័ន្ន តាមរយៈការអភិវឌ្ឍមូលធនមនុស្ស, និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រ ក្រុមជនងាយរងគ្រោះ និង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាក៏ដូចជាប្រទេសលើពិភពលោកបាននិងកំពុងទទួលរងឥទ្ធិពលពីជម្លោះភូមិសាស្ត្រនយោបាយ ការប្រជែងឥទ្ធិពលរបស់មហាអំណាចសង្គ្រាម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាក៏ដូចជាប្រទេសនានានៅលើពិភពលោក បាននិងកំពុងទទួលរងឥទ្ធិពលពីជម្លោះភូមិសាស្ត្រនយោបាយ, ការប្រជែងឥទ្ធិពលរបស់មហាអំណាចសង្គ្រាម, ការប្រែប្រួលអាកាសធាតុ, ជំងឺឆ្លង និងបញ្ហាផ្សេងៗទៀតជាច្រើន, ព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះដូចជា ការសេពគ្រឿងញៀន, ការជួញដូរមនុស្ស,បញ្ហាជរាភាព និងពិការភាព ព្រមទាំងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារ។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្ដេចធិបតីមានប្រសាសន៍បន្តថា ទាំងនេះគឺសុទ្ធតែជាបញ្ហា និងជាក្តីកង្វល់ របស់យើងដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងដោះស្រាយដើម្បីលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជន សំដៅសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ជាមួយចក្ខុវិស័យដែលជាក្តីស្រមៃរបស់ប្រជាជនកម្ពុជាគ្រប់រូប រាជរដ្ឋាភិបាលនីតិកាលទី៧ និងបន្តបន្ទាប់នៃរដ្ឋសភា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំព៌ាសង្គមនៅព្រះរាជាណាចក្រកម្ពុជាឱ្យមានលក្ខណៈប្រមូលផ្តុំ, សង្គតិភាព, ប្រសិទ្ធភាព, សមធម៌ និងចីភាព ដោយឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ…
-
តំណាងអយ្យការនឹងពិនិត្យលើពាក្យបណ្តឹង ព្រមទាំងភស្តុតាងនានា ក្នុងសំណុំរឿងក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជាប្តឹងបុគ្គល ស៊ឹង សែនករុណា
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងពិនិត្យលើពាក្យបណ្តឹង ព្រមទាំងភស្តុតាងនានា ក្នុងសំណុំរឿងក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យប្ដឹងទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លើឈ្មោះ ស៊ឹង សែនករុណា ពីបទ «ប្រព្រឹត្តអំពើទុច្ចរិតនិយាយបំផ្លើស និងមួលបង្កាច់ក្នុងចេតនា ទំលាក់កំហុសដោយអសុទ្ធចិត្ត និងជាអំពើបង្កចលាចលញុះញង់បង្កើតឱ្យមានការស្អប់ខ្ពើម រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា»។ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ក់នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះថា “តំណាងអយ្យការ នឹងពិនិត្យលើពាក្យបណ្តឹង ព្រមទាំងភស្តុតាងនានា ក្នុងសំណុំរឿង ហើយនីតិវិធីនឹងបន្តតាមច្បាប់”។ គួររម្លឹកឱ្យដឹងថា មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹងប្តឹងលោក ស៊ឹង សែនករុណា មន្ត្រីអ្នកនាំពាក្យសមាគមអាដហុក ទៅសាលាដំបូងរាជធានីភ្នំពេញ នឹងស្នើសុំឲ្យសម្រេចចោទប្រកាន់នឹងផ្តន្ទាទោសលើលោក ស៊ឹង សែនករុណា និងទាមទារឱ្យសងសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ២ពាន់លានរៀល។ ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងពាក្យបណ្តឹងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានស្នើសុំព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំឱ្យធ្វើការពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ ស៊ឹង សែនករុណា តាមច្បាប់ និងនីតិវិធីជាធរមាន និងទាមទារឱ្យឈ្មោះ ស៊ឹង…
-
គណបក្សប្រជាជនកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះពាក្យបណ្ដឹងរបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ប្តឹងឈ្មោះ ស៊ឹង សែនករុណា
គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិក និងគាំទ្រយ៉ាងពេញទំហឹង ចំពោះពាក្យបណ្ដឹងរបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យប្ដឹងទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លើឈ្មោះ ស៊ឹង សែនករុណា ភេទប្រុស កើត ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៨២ មានអាសយដ្ឋានផ្ទះលេខ៣៧ស្ងួន ផ្លូវលេខ៣៥១ ភូមិដើមស្លែង១ សង្កាត់ច្បារ អំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ «ប្រព្រឹត្តអំពើទុច្ចរិតនិយាយបំផ្លើស និងមួលបង្កាច់ក្នុងចេតនា ទំលាក់កំហុសដោយអសុទ្ធចិត្ត និងជាអំពើបង្កចលាចលញុះញង់បង្កើតឱ្យមានការស្អប់ខ្ពើម រើសអើងចំពោះ គណបក្សប្រជាជនកម្ពុជា នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា និងមានចេតនាទុច្ចរិតធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹង ប្រព្រឹត្តទៅនាចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ»។ នៅបណ្តាប្រទេសលើពិភពលោកដែលប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ គឺមិនអាច មិនអនុវត្តច្បាប់បានឡើយ ហើយប្រព័ន្ធតុលាការ គឺត្រូវតែមានដើម្បីដោះស្រាយរាល់វិវាទទាំងឡាយ។ ដោយឡែក ចំពោះប្រទេសកម្ពុជាក៏ដូចគ្នាដែរ គឺមិនអាចយកបញ្ហានយោបាយមកលាយឡំជាមួយបញ្ហាផ្លូវច្បាប់បានទេ ហើយក៏មិនអាចជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់របស់ខ្លួនដែរ។ ជាក់ស្តែងការនិយាយមូលបង្កាច់បំផ្លើសការពិត លាបពណ៌ ធ្វើឱ្យប៉ះពាល់មុខមាត់ កិត្តិយស…
-
សម្តេចធិបតី៖ គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ទាំង១០០រូប នឹងក្លាយជាកាតាលីករដ៏មានសក្តានុពល និងចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការពង្រឹងវិស័យអប់រំ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានសរសេរលើបណ្តាញតេឡេក្រាមនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះថា ក្រោយពីការប្រឡងប្រជែងប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលជាគោលការណ៍ចម្បងរបស់រដ្ឋាភិបាលក្នុងការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ, ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសបាននូវគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ជាស្ថាពរ ចេញពីបេក្ខជនប្រឡងប្រជែង ចំនួន ១៨៩២នាក់ (ស្រី្ត ៥៧៩នាក់)។ សម្តេចធិបតីបន្តថា បេក្ខជនដែលជាប់ជាស្ថាពរទាំង ១០០ នាក់ ក្នុងគោលដៅខេត្តចំនួន ២១ មានដូចជា៖ សម្តេចធិបតីបញ្ជាក់ថា បង្រៀនឯកទេសអប់រំកាយ និងកីឡា ទាំង១០០រូប ត្រូវបំពេញតាមសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ ដើម្បីអាចក្លាយជាកាតាលីករដ៏មានសក្តានុពល និងចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការពង្រឹងវិស័យអប់រំ ក៏ដូចជាកសាងនូវមូលធនមនុស្ស ក្លាយជាប្រជាជនសកល ពោរពេញដោយសក្តានុពល និងសមត្ថភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ឱ្យអនុវត្តនាថ្ងៃទី២៤ សីហា ២០២៣ និងផ្នែកមួយដ៏សំខាន់ ដើម្បីសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០…