-
ថ្ងៃទីបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ
ភ្នំពេញ៖ តាមរបាយការណ៍ពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) បានឱ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីបីនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែសកម្មភាពឃោសនាផ្សេងទៀត ត្រូវបានធ្វើឡើងជាធម្មតានៅថ្ងៃនេះ។ តាមការកត់សម្គាល់៖-គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនានៅស្ទើរតែគ្រប់រាជធានី ខេត្ត លើកលែងតែខេត្តព្រះសីហនុ ដែលភាគច្រើនជាការជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស រួមទាំងមានសកម្មភាពចុះជួបអ្នកបោះឆ្នោត បង្រៀនគូសសន្លឹកឆ្នោត និងចែកខិត្តបណ្ណផងដែរ។-គណបក្សឆន្ទៈខ្មែរ មានសកម្មភាពជួបប្រជុំនៅខេត្តកណ្ដាល នៃភូមិភាគទី៣ និងបានចាក់មេក្រូផ្សព្វផ្សាយ ចែកខិត្តបណ្ណ និងជួបប្រជុំនៅខេត្តព្រៃវែង នៃភូមិភាគទី៦។-គណបក្សកម្លាំងជាតិ បានធ្វើសកម្មភាពជួបប្រជុំនៅខេត្តកំពង់ធំ នៃភូមិភាគទី៨។-គណបក្សហ៊្វុនស៊ិនប៉ិច ពុំបានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃនេះទេ។ ជារួម ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទីបីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕
-
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស៖ កម្ពុជាស្វាគមន៍រាល់គំនិតផ្តួចផ្តើមនានាដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍រាល់គំនិតផ្តួចផ្តើមនានាដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយក៏ជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់ធ្វើការរួមគ្នា ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង។ ការគូសបញ្ជាក់នេះ ក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៧ ក្រោមប្រធានបទ “ឆ្ពោះទៅរកមហាសមុទ្រឥណ្ឌា ប្រកបដោយស្ថិរភាព និងចីរភាព” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុង Perth ប្រទេសអូស្ត្រាលី។ ឯកឧត្តម ប្រាក់ ងួនហុង ក៏បានគូសបញ្ជាក់អំពីអាទិភាពរបស់កម្ពុជាលើការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន ក៏ដូចជាការគាំទ្រពហុភាគីនិយម ដើម្បីឱ្យតំបន់ប្រកបដោយបរិយាបន្ន និងនីតិរដ្ឋ។ សូមជម្រាបថា តាមការចាត់តាំងរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៧ ក្រោមប្រធានបទ “ឆ្ពោះទៅរកមហាសមុទ្រឥណ្ឌា ប្រកបដោយស្ថិរភាព និងចីរភាព” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុង…
-
អ្នកនាំពាក្យ គ.ជ.ប៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពីថ្ងៃទី១០ កុម្ភៈ មកដល់ត្រឹមព្រឹកថ្ងៃទី១២ កុម្ភៈ បានប្រព្រឹត្តទៅដោយរលូន
ភ្នំពេញ៖ ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ របស់គណបក្សនយោបាយ ដែលបានចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈ មកដល់ត្រឹមព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ កុម្ភៈនេះថា ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ របស់គណបក្សនយោបាយ ដែលបានចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈ មកដល់ត្រឹមព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅជាប្រក្រតី គណបក្សនយោបាយទាំង៤ ឃើញថាមានគណបក្ស៣ បានធ្វើសកម្មភាពដង្ហែក្បួន ដោយឡែកគណបក្ស១ ធ្វើការឃោសនាតាមរបៀបជួបជុំគ្នា។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា អ្វីជាការក់សម្គាល់ឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺសុទ្ធតែមានភាពចាស់ទុំនៅក្នុងការអនុវត្តនូវតួនាទី និងសកម្មភាពឃោសនារបស់ខ្លួន គឺមិនមានការប៉ះពាល់គ្នា ឬក៏ធ្វើឱ្យរំខាន និងមិនមានការញុះញង់នោះទេ។ ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍បន្តថា មកដល់ពេលនេះ មានអ្នកសង្កេតការណ៍ជាតិ ប្រមាណជាង៧០០នាក់ និងអ្នកយកសារព័ត៌មានជាតិមានចំនួនជិត១០០នាក់ ដែលបានដាក់ពាក្យសម្រាប់សង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា…
-
សម្តេចប្រធានព្រឹទ្ធសភា ផ្តល់អនុសាសន៍ដល់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងម្ពុជាជាមួយចិន
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំផ្ញើចំពោះឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីប្រចាំសាធារណរដ្ឋប្រជាមានិតចិន ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរដើម្បីផលប្រយោជន៍ ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជាជាមួយសាធារណរដ្ឋប្រជាមានិតចិនទាំងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង។ ដើម្បីសម្រេចគោលបំណងនេះ ត្រូវយកចិត្តទុកដាក់កសាងទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនឱ្យបានល្អប្រសើរ។ ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ នៅក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើចំពោះលោកជំទាវបណ្ឌិតឯកអគ្គរាជទូតត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរដើម្បីផលប្រយោជន៍ ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជាជាមួយសាធារណរដ្ឋប្រជាមានិតចិនទាំងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង។ ដើម្បីសម្រេចគោលបំណងនេះ ត្រូវយកចិត្តទុកដាក់កសាងទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរដែលកំពុងរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅសាធារណរដ្ឋប្រជាមានិតចិន។ ជានិច្ចកាលត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃប្រទេសនានាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់លោកជំទាវបណ្ឌិតត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍ពិត និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឱ្យបានរហ័សចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា…
-
គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយរលូន
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។ គ.ជ.ប បានបន្តថា តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះបានហែក្បួនឃោសនាបោះឆ្នោត ដោយមានអ្នកចូលរួមជាច្រើន នៅ៧ រាជធានី ខេត្ត នៃភូមិភាគចំនួន៥ គឺនៅរាជធានីភ្នំពេញ នៃភូមិភាគទី១ ខេត្តឧត្ដរមានជ័យ នៃភូមិភាគទី៤ ខេត្តកំពត នៃភូមិភាគទី៥ ខេត្តព្រៃវែង នៃភូមិភាគទី៦ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ នៃភូមិភាគទី៧។ តាមការកត់សម្គាល់៖-គណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមភូមិភាគទាំង៨ ។-គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្សមួយចំនួន និងនៅតាមផ្ទះសមាជិកគណបក្ស។-គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។ ជារួម ដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច…
-
ឯកឧត្តម នេត្រ ភក្ត្រា៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង និងបោះឆ្នោតដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ»
ភ្នំពេញ៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតជូនខ្លួនឯង និងបោះឆ្នោតដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ»។ នេះជាការអំពាវនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តក្រចេះស្ថិតក្នុងមណ្ឌលភូមិភាគ៨ ដោយមានការអញ្ជើញចូលរួមពីអង្គបោះឆ្នោត និងថ្នាក់ដឹកនាំសរុបជាង ៣០០ នាក់។ ឯកឧត្តមប្រធានក្រុមការងារបានថ្លែងថា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាគណបក្សនយោបាយតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងសង្គ្រោះជាតិ នាំយកសុខសន្តិភាពពេញលេញ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ ហើយគ្មានគណបក្សណាមួយអាចមកជំនួសតួនាទីគណបក្សប្រជាជនកម្ពុជាបានឡើយ។ គណបក្សប្រជាជនកម្ពុជាដែលតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា ដកស្រង់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, រយៈពេល ៤៥ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលនូវជំនឿទុកចិត្ត ការជឿជាក់ និងគាំទ្រយ៉ាងរឹងមាំពីប្រជាពលរដ្ឋ និងបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបំពេញបេសកកម្មបម្រើជាតិប្រកបដោយជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ។ បច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ដោយក្តីសង្ឃឹមលើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនអង្គបោះឆ្នោតនៃគណបក្សប្រជាជនកម្ពុជាថា ទោះក្នុងកាលៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជាដែលបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជននិងសម្រាប់ប្រជាជន…
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពប្រារព្ធពិធីជួបជុំ និងហែក្បួនឃោសនាបោះឆ្នោត នៅមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់ផ្តើមនៃយុទ្ធនាការឃោសបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានប្រារព្ធពិធីជួបជុំ និងហែក្បួនឃោសនាបោះឆ្នោត នៅមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជន និងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន១០០,០០០នាក់ រថយន្តចំនួន ២០០គឿង ទោចក្រយានយន្តចំនួន ២,៦៥០គឿង និងគ្រីចក្រយានយន្តចំនួន ២៨០គឿង។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា៖យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះមានរយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១០កុម្ភៈដល់ថ្ងៃ២៣កុម្ភៈ ដែលជាឱកាសអោយបេក្ខជនបានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់បក្ស ឈានទៅទទួលជ័យជំនៈនៅថ្ងៃទី២៥កុម្ភៈខាងមុខនេះ។ សម្ដេចបន្តថា៖រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ…
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកតំណាងរាស្ត្រ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់អ្នកតំណាងរាស្ត្រ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមាន លេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវ ជោគវាសនារបស់ជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់។ ការអំពាវនាវនេះ តាមរយៈសារលិខិតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតកាលទី៥។ នៅក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តខិតខំអស់ពីលទ្ធភាពក្នុងការអនុវត្តនូវកម្មវិធីនយោបាយ របស់ខ្លួន សំដៅថែរក្សាយ៉ាងរឹងមាំនូវសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃ ព្រះរាជាណាចក្រកម្ពុជា ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ ក្រោមជាតិ និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ធ្វើឱ្យប្រជាជនមានជីវភាព កាន់តែសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម ប្រកបដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សូមសម្តែងការគោរព…
-
ថ្ងៃបើកឆាកឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៖ គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនាជាទ្រង់ទ្រាយធំ
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ស្អែកនេះ គឺជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាមានរយៈពេល១៤ថ្ងៃ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សរុប ១៤ថ្ងៃ។ សម្រាប់ថ្ងៃឃោសនាបោះឆ្នោតដំបូងនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់នឹងធ្វើការឃោសនាជាទ្រង់ទ្រាយនៅតាមមណ្ឌលភូមិភាគ។ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ការឃោសនាថ្ងៃដំបូង នៅមណ្ឌលភូមិភាគ១ រាជធានីភ្នំពេញ គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះនឹងធ្វើការជួបជុំឃោសនាបោះឆ្នោតនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅផ្លូវ ២០០៤ ដោយមានអ្នកចូលរួមប្រមាណជា១ម៉ឺននាក់។ បន្ទាប់មកនឹងបំបែកជា១៤ក្រុម ដើម្បីដង្ហែទៅតាមផ្លូវក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង១៤ខណ្ឌ។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសូមលើកឡើងនៅសេចក្តីអំពាវនាវដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អង្គបោះឆ្នោត និងបេក្ខជន ព្រមទាំងតំណាងគណបក្សនយោបាយចូលរួមទាំងអស់គ្នាក្នុងការគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតប្រកបដោយក្រមសីលធម៌។ ជាពិសេសការហែរក្បួនឃោសនាសូមឲ្យមានភាពអធ្យាស្រ័យគ្នារវាងគណបក្សនយោបាយ និងគណបក្សនយោបាយ និងរវាងក្រុមអ្នកធ្វើក្បួនដង្ហែ និងប្រជាពលរដ្ឋដែលកំពុងតែរកស៊ីប្រកបមុខរបរប្រចាំថ្ងៃកុំឲ្យមានការរំខាន។ អ្នកនាំពាក្យ គ.ជ.ប បានបន្តថា…
-
ឥណ្ឌាសន្យាបន្តគាំទ្រការបណ្ដុះបណ្ដាលនគរបាលជាតិ និងផ្ដល់ជំនួយសម្ភារៈបន្ថែមទៀតដល់ក្រសួងមហាផ្ទៃកម្ពុជា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជាបន្ថែមទៀត តាមរយៈការបន្តផ្ដល់វគ្គបណ្ដុះបណ្ដាល និងជំនួយសម្ភារៈផ្សេងៗ ដល់មន្ត្រីនគរបាលជាតិ កម្ពុជា។ ការបញ្ជាក់ពីលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានធ្វើឡើងនាឱកាសឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតជូនលោកជំទាវ ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងការអបអរសាទរ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលឥណ្ឌា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល តាមរយៈការផ្ដល់អាហារូបករណ៍រយៈពេលខ្លី-វែង ទៅសិក្សាជំនាញផ្សេងៗ នៅប្រទេសឥណ្ឌាជូនមន្ត្រីនគរបាលកម្ពុជា។ លោកជំទាវបណ្ឌិតក៏បានអបអរសាទរជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកោតសរសើរចំណាត់ការប្រកប ដោយប្រសិទ្ធភាពរបស់ក្រសួងមហាផ្ទៃក្នុងការបង្ក្រាបបទល្មើសផ្សេងៗ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន សំដៅថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទុន និងភ្ញៀវទេសចរមកប្រទេសកម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ក្រសួងមហាផ្ទៃ