Category: Politico 360

  • សំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៖ តុលាការប្រកាសសាលក្រមផ្តន្ទាទោស លោកថេង សាវឿន និងបក្ខពួក ដាក់ពន្ធនាគារ៥ឆ្នាំ

    សំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៖ តុលាការប្រកាសសាលក្រមផ្តន្ទាទោស លោកថេង សាវឿន និងបក្ខពួក ដាក់ពន្ធនាគារ៥ឆ្នាំ

    នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សាលាដំបូងខេត្តរតនគិរី បានធ្វើការប្រកាសសាលក្រមសម្រេចផ្តន្ទាទោសចំពោះលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា, លោក ញ៉ិល ភាព មន្ត្រីផ្នែកសម្របសម្រួល, លោក ថាន់ ហាច និងលោក ចាន់ វិបុល ក្នុងម្នាក់៥ឆ្នាំ អំពីបទល្មើស«រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពីបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ តែទោសត្រូវបានព្យួរ។ ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តរតនគិរី បើកសវនាការកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដោយសំអាងពួកគេបានប្រព្រឹត្តិបទល្មើសក្នុងសិក្ខាសាលាកសាងសមត្ថភាពដល់បុគ្គលិកសមាគម កាលពីថ្ងៃទី ១៣-១៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រី សង្កាត់យក្សលោម ក្រុងបាឡុង ខេត្តរតនគិរី ទៅតាមក្រមព្រហ្មទណ្ឌមាត្រា៤៥៣ និងមាត្រា៤៩៥។ លោក ថេង សាវឿន និងបក្ខពួកនឹងធ្វើការដាក់ពាក្យបណ្ដឹងទៅតាមនីតីវិធីទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជំទាស់ទៅសាលក្រមសាលាដំបូងខេត្តរតនគិរី។ នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយរបស់តំណាងអយ្យការបានសម្រេចរក្សាបទចោទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឱ្យនៅដដែល ដោយយោងតាមបញ្ញត្តិមាត្រា ៤៥៣ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ តែទោះជាយ៉ាងណាតំណាងអយ្យការក៏បានស្នើសុំអង្គជំនុំជម្រះឲ្យពិចារណាផងដែរទៅលើទោស និងស្នើឱ្យចៅក្រមជំនុំជម្រះបន្ធូរបន្ថយទោសសម្រាប់អ្នកទាំងបីផងដែរ ដោយតំណាងអយ្យការមើលឃើញថា អ្នកទាំង៣…

  • ថ្នាក់ដឹកនាំក្រុមហ៊ុន VINCI Airports៖ សុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ជាលក្ខខណ្ឌអំណោយផលដ៏សំខាន់ដល់ការវិនិយោគនៅកម្ពុជា

    ថ្នាក់ដឹកនាំក្រុមហ៊ុន VINCI Airports៖ សុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ជាលក្ខខណ្ឌអំណោយផលដ៏សំខាន់ដល់ការវិនិយោគនៅកម្ពុជា

    ភ្នំពេញ៖ លោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុន VINCI Airports បានសម្តែងនូវក្ដីរីករាយចំពោះសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាដែលជាលក្ខខណ្ឌអំណោយផល ដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជា។ ការបញ្ជាក់បែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះ លោក Nicolas Notebaert បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន VINCI និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះផងដែរ លោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ទាំងអស់ បានសម្តែងនូវក្ដីរីករាយចំពោះសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាដែលជាលក្ខខណ្ឌអំណោយផលដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Nicolas Notebaert ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀតនៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀតនៅកម្ពុជា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ។ ការលើកទឹកចិត្តនេះ ក្នុងឱកាសបានអនុញ្ញាតឱ្យលោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ ACCOR Group ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះ លោកស្រី Maud BAILLY បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះផងដែរ លោកស្រី Maud BAILY បានជម្រាបអំពីស្ថានភាពកាន់តែល្អប្រសើរនិងដំណើរវិវឌ្ឍន៍នៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងមានសុទិដ្ឋិនិយម ថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ…

  • បណ្ដុំអង្គការសង្គមស៊ីវិល អំពាវនាវដល់គណបក្សនយោបាយ អង្គការ សមាគម សង្គមស៊ីវិល រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា

    បណ្ដុំអង្គការសង្គមស៊ីវិល អំពាវនាវដល់គណបក្សនយោបាយ អង្គការ សមាគម សង្គមស៊ីវិល រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា

    ភ្នំពេញ៖ បណ្ដុំអង្គការសង្គមស៊ីវិល អំពាវនាវដល់គណបក្សនយោបាយ អង្គការ សមាគម សង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជាទាំងអស់ រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យអស់ចេញពីកម្ពុជា។ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា។ សូមកុំបណ្តោយខ្លួនឱ្យជាក្លាយជាឈ្នាន់នយោបាយដែរអាចបណ្ដាលឱ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់បណ្ដុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ បណ្ដុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា ក៏បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមដែលតែងតែយក សមាជិក សមាជិកា របស់ខ្លួនមកចូលរួមធ្វើអំពើខុស ច្បាប់ជាចរិតនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែងមានមេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួនឲ្យជឿ លង់មនោគមវិជ្ជាខ្មៅកខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។ នយោបាយក្រុមប្រឆាំង គឺរាប់សិបឆ្នាំមកនេះមិនដែលបានផ្តល់ផល ចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ ក្នុងរូបភាពដដែលៗ។ កន្លងមកមុនការបោះឆ្នោតនីតិកាលទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារគំរាមក្នុងន័យនយោបាយទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ពិសេសការ បង្កើតមហាព្រឹត្តការណ៍ដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រកម្ពុជាផងនោះ យើងគួរតែនាំគ្នាអបអរសាទរ និងចូលរួមលើវិថីសន្តិភាព។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនួបសំណេះសំណាលជាមួយជាមួយប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបបង្ហាញអំពីស្មារតីសាមគ្គីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនួបសំណេះសំណាលជាមួយជាមួយប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបបង្ហាញអំពីស្មារតីសាមគ្គីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ជំនួបសំណេះសំណាលជាមួយជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅទ្វីបអឺរ៉ុប មិនមែនជាការទិញទឹកចិត្តប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនោះឡើយ។ ជំនួបនេះបង្ហាញអំពីស្មារតីសាមគ្គីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ។ ការបញ្ជាក់នេះ ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការជួបជុំគ្នានៅនេះ បង្ហាញអំពីស្មារតីនៃការសាមគ្គីគ្នា ការស្រលាញ់ រាប់អានគ្នាក្នុងនាមជាប្រជាជាតិខ្មែរតែមួយ។ នេះមិនមែនជាការទិញទឹកចិត្តនោះទេ អ្នកខ្លះគេថាឲ្យតែរាជរដ្ឋាភិបាលរៀបចំ គេថាត្រូវទិញទឹកចិត្តបានមានអ្នកចូលរួម។ សូមកុំមើលស្រាលប្រជាពលរដ្ឋខ្មែរ ស្មារតីនៃការរួមគ្នាក្នុងនាមជាជាតិខ្មែរនេះ ឈាមខាប់ជាងទឹក។ ប្រជាពលរដ្ឋខ្មែររស់នៅទីណាក៏ដោយ មិនថាចេញមកក្រៅប្រទេសដោយស្ថានភាពណានោះទេ ពោលនៅតែមានចិត្តគិតអំពីប្រទេសជាតិទាំងអស់។ ជាក់ស្ដែងសម្ដេចខ្លួនឯងផ្ទាល់ធ្លាប់សិក្សារៀនសូត្រនៅក្រៅប្រទេស ដូច្នេះដឹងច្បាស់ណាស់អំពីស្ថានភាពទាំងអស់នេះ នៅពេលខ្លួនចាកចេញពីប្រទេសកំណើត។ សម្ដេចធិបតីបានបន្តទៀតថា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលអញ្ជើញមកចូលរួមក្នុងពិធីជួបសំណេះសំណាលនៅពេលនេះ អ្នកខ្លះបានធ្វើដំណើររហូតដល់ជាង១០ម៉ោងឯណោះ ទើបមកដល់ទីក្រុងប៉ារីស ប្រទេសបារាំង ពោលមកពីប្រទេសឆ្ងាយ ដូចជា ប៊ែលហ្សិក ស៊ូរិកជាដើម។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការជួបជុំនេះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនដែលសម្តេចតេជោ…

  • ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនអតីតអភិបាលក្រុងកែប ករណីរំលោភអំណាច និងបទសម្អាតប្រាក់

    ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនអតីតអភិបាលក្រុងកែប ករណីរំលោភអំណាច និងបទសម្អាតប្រាក់

    ភ្នំពេញ៖ នៅទីបំផុត លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ជាប់ពាក់ព័ន្ធករណីរំលោភអំណាច និងបទសម្អាតប្រាក់ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ។ គួរបញ្ជាក់ឱ្យដឹងថា តំណាងអយ្យការបានបើកការស៊ើបសួរលើឈ្មោះ ខេង យ័ន អតីតអភិបាលក្រុងកែប រួចហើយពីបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះបើតាមការបញ្ជាក់របស់លោកប្លង់ សុផល តំណាងអយ្យការ។ គួររម្លឹកឱ្យដឹងថា អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានមានប្រសាសន៍ AMS នៅរសៀលថ្ងៃទី១៣ ខែមករានេះថា លោក ខេង យ័ន ដែលជាអតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល ហើយនៅរសៀលនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនសំណុំរឿងរបស់គាត់ និងរូបគាត់ទៅកាន់តុលាការ។…

  • តំណាងអយ្យការបើកការស៊ើបសួរលើអតីតអភិបាលក្រុងកែប ពីបទរំលោភអំណាច និងបទសម្អាត

    តំណាងអយ្យការបើកការស៊ើបសួរលើអតីតអភិបាលក្រុងកែប ពីបទរំលោភអំណាច និងបទសម្អាត

    ភ្នំពេញ៖ តំណាងអយ្យការបានបើកការស៊ើបសួរលើឈ្មោះ ខេង យ័ន អតីតអភិបាលក្រុងកែប រួចហើយពីបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះបើតាមការបញ្ជាក់របស់លោកប្លង់ សុផល តំណាងអយ្យការ។ គួររម្លឹកឱ្យដឹងថា អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានមានប្រសាសន៍ AMS នៅរសៀលថ្ងៃទី១៣ ខែមករានេះថា លោក ខេង យ័ន ដែលជាអតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល ហើយនៅរសៀលនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនសំណុំរឿងរបស់គាត់ និងរូបគាត់ទៅកាន់តុលាការ។ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា “ចំពោះសំណុំរឿងរបស់គាត់ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការនេះគឺមានជាប់ពាក់ព័ន្ធទៅនឹងករណី ចំពោះពីរ ទី១.ពីបទរំលោភអំណាចដែលមានចែងក្នុងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងទី២.ពីបទលាងសម្អាតប្រាក់”។ សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង…

  • ACU បញ្ជូនខ្លួនអតីតអភិបាលក្រុងកែបទៅតុលាការពាក់ព័ន្ធករណីសម្អាតប្រាក់និងរំលោភអំណាច

    ACU បញ្ជូនខ្លួនអតីតអភិបាលក្រុងកែបទៅតុលាការពាក់ព័ន្ធករណីសម្អាតប្រាក់និងរំលោភអំណាច

    ភ្នំពេញ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានមានប្រសាសន៍ AMS នៅរសៀលថ្ងៃទី១៣ ខែមករានេះថា លោក ខេង យ័ន ដែលជាអតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល ហើយនៅរសៀលនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនសំណុំរឿងរបស់គាត់ និងរូបគាត់ទៅកាន់តុលាការ។ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា “ចំពោះសំណុំរឿងរបស់គាត់ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការនេះគឺមានជាប់ពាក់ព័ន្ធទៅនឹងករណី ចំពោះពីរ ទី១.ពីបទរំលោភអំណាចដែលមានចែងក្នុងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងទី២.ពីបទលាងសម្អាតប្រាក់”។ សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប។ ការបញ្ចប់មុខតំណែងនេះ គឺមួយថ្ងៃបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោកខេង យ័ន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ជាមួយនឹងការចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប សម្តេចធិបតី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងតបតាមការអញ្ជើញរបស់លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា នៅក្នុងដំណើរចូលរួមកម្មវិធីនេះ គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដែលអញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត រួមមានៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន…

  • សម្តេចតេជោ ហ៊ុន សែន ចំអកឱ្យលោកអេង ឆៃអ៊ាង៖ បើក្លាហានមិនខ្លាចច្បាប់ ហេតុអ្វីរត់លឿនម្ល៉េះកាល២០១៧

    សម្តេចតេជោ ហ៊ុន សែន ចំអកឱ្យលោកអេង ឆៃអ៊ាង៖ បើក្លាហានមិនខ្លាចច្បាប់ ហេតុអ្វីរត់លឿនម្ល៉េះកាល២០១៧

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចំអកឱ្យលោក អេង ឆៃអ៊ាង ថា បើក្លាហានមិនខ្លាចច្បាប់ ហេតុអ្វីរត់លឿនម្ល៉េះកាល២០១៧ ទាំងខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។ ការចំអករបស់សម្តេចតេជោ គឺតបទៅនឹងសំណេររបស់លោក អេង ឆៃអ៊ាង ដែលបានផ្តាំផ្ញើទៅក្រុមបក្សប្រឆាំងនៅកម្ពុជាកុំឱ្យខ្លាចក្រសួងមហាផ្ទៃ។ មេដឹកនាំក្រុមប្រឆាំងជ្រុលនិយម សម្ងំនៅអាមេរិករូបនេះ បានសរសេរថា បើខ្លាចក្រសួងមហាផ្ទៃគួរលាឈប់ពីនយោបាយ។ តបសារនេះសម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះ «តបលេងបន្តិចចុះ ដើម្បីកុំឱ្យមនុស្សភ្លេចខ្លួននិងជាន់កែងខ្លួនឯង ម្នាក់នេះខំស្រែកពីអាមេរិកប្រាប់បក្សប្រឆាំងក្នុងស្រុកថាកុំខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ។ ចុះបើក្លាហានបែបហ្នឹងម៉េចរត់ចោលស្រុកកាលពីឆ្នាំ២០១៧ នៅពេលដែលខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។ ខំរត់រកងាប់អីកាលពេលនោះនិងមកក្លាហានអីនៅពេលនេះ?»៕