-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតអាមេរិក ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការច្បាប់
ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផលនៃកិច្ចសហ ប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិកក្នុងការផ្លាស់ប្ដូរចែករំលែកព័ត៌មាន ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើសមិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែន។ ការកត់សម្គាល់ប្រកបដោយសុទិ្ឋនិយមដូចគ្នា នេះត្រូវបានបញ្ជាក់ឡើងក្នុងឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត បានបង្ហាញការគាំទ្រ និងអបអរសាទរចំពោះទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា និងអាមេរិក ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដែលក្នុងរយៈពេលកន្លងមកនេះ បានរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើន និងបម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណឯកឧត្តម Patrick Murphy ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងអាណត្តិបេសកកម្មការទូត ដែលកន្លងមក ឯកឧត្តមតែងតែយកចិត្ដទុកដាក់ជំរុញកិច្ចសហការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកលើវិស័យសំខាន់ៗ ជាអាទិ៍…
-
ក្រសួងមហាផ្ទៃព្រមានចំពោះគណបក្សនយោបាយចំនួន៣ ដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ
ភ្នំពេញ៖ ថ្មីៗនេះទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានចេញសេចក្តីអំពាវនាវដល់គណបក្សនយោបាយចំនួន៣ ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ និងមហិច្ឆតានយោបាយស្មោកគ្រោករបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព្រមានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២៩២៤។ សេចក្តីប្រកាសព្រមានរបស់ក្រសួងមហាផ្ទៃ បានបន្តថា ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃសូមព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ពិសេស មាត្រា ៦ថ្មី(ពីរ) ដែលបានចែងអំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះ ចំណុចទី៧ នៃមាត្រានេះបានកំណត់ច្បាស់ថា «ការយល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន» គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលត្រូវបានហាមឃាត់។ ក្នុងន័យដូចគ្នានេះដែរ យោងតាមមាត្រា ៤៤ថ្មី(ពីរ) នៃច្បាប់នេះ បញ្ញត្តិថា គណបក្សនយោបាយដែលប្រព្រឹត្តល្មើស អាចប្រឈមនឹងការផ្អាកសកម្មភាពប្រាំឆ្នាំ ឬប្រឈមមុខនឹងការរំលាយដោយតុលាការ។ ទន្ទឹមនេះ មាត្រា៣៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ បានផ្តល់សមត្ថកិច្ចដល់ក្រសួងមហាផ្ទៃ ក្នុងការចាត់វិធានការដើម្បីផ្អាកសកម្មភាពគណបក្សនយោបាយនោះ ឬប្ដឹងទៅតុលាការ ដើម្បីរំលាយគណបក្សនយោបាយនោះចោល។ ក្រសួងមហាផ្ទៃ ក៏បានអំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥…
-
ឯកឧត្តម ប៉ែន បូណា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្លាំងចំពោះកង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងពីការព្រួយបារម្ភអំពីការចេញចូលផ្លូវទៅកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា ដោយមានការលើកឡើងពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋជាពិសេសអ្នករត់តាក់ស៊ីដែលចេញចូលផ្លូវទៅកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្លាំងចំពោះកង្វល់របស់ប្រជាពលរដ្ឋ និងបានណែនាំឱ្យបង្កើ់តគណៈកម្មាការចំពោះកិច្ចមួយជាបន្ទាន់ដើម្បីសិក្សា និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ។ គណៈកម្មការចំពោះកិច្ចដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមានភាគីអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីបានចុះទៅពិនិត្យទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុនដែលវិនិយោគព្រលានយន្តហោះ គណៈកម្មាការចំពោះកិច្ចក៏បានចរចាបន្ថែមជាមួយក្រុមហ៊ុនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ អំពីតម្លៃដែលបានចរចាគ្នាពីមុន ហើយការចរចាក៏សម្រេចបានលទ្ធផលដូចតទៅ៖ទី១៖ ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ការចូលនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូច និងលើសពី ៧កៅអី ។ សម្រាប់ដល់ទៅ៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។ទី២៖ ក្រុមហ៊ុន ក៏បានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ដើម្បីសម្រួលដល់ការចេញចូលព្រលានយន្តហោះកុំឱ្យបង់ថ្លៃខ្ពស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា នេះគឺជាដំណោះស្រាយមួយដ៏ល្អដែលក្រោមកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែខិតខំជានិច្ចនៅក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕ដោយ៖ពលជ័យរូបភាព៖ Freshnews
-
ក្រសួងមហាផ្ទៃ៖ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសាធារណមតិជាតិ និងអន្តរជាតិថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទួយសិទ្ធិសេរីភាពក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលរហូតមកដល់បច្ចុប្បន្នមានចំនួន៦.២៧៩ ក្នុងនោះសមាគមមានចំនួន២.៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣៥៣២ ត្រូវបានចុះបញ្ជីនិងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ហើយអាចធ្វើសកម្មភាពដោយសេរីស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ វត្តមាននៃសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានធ្វើសកម្មភាពលើវិស័យ ជាច្រើននៅទូទាំងប្រទេស ក្នុងនោះមានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានបំពេញកាតព្វកិច្ចបានខ្ជាប់ខ្ជួន និងមួយចំនួនទៀតមិនបានបំពេញកាតព្វកិច្ចស្រប តាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាននៅឡើយ ទោះបីក្រសួងមហាផ្ទៃធ្លាប់បានដាក់ចេញនូវសេចក្តីជូនដំណឹងអំពីការបំពេញកាតព្វកិច្ច ចំពោះសមាគមនិងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុកចំនួនពីរលើករួចមកហើយក៏ដោយ។ លើមូលដ្ឋាននេះ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួម លើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការពារផលប្រយោជន៍សាធារណៈ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជាមួយអាជ្ញាធរសាធារណៈ ក្រសួងមហាផ្ទៃសូមធ្វើការរំលឹកសារជាថ្មីចំពោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវបំពេញកាតព្វកិច្ច ដូចខាងក្រោម៖១.សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនី ដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរយៈពេលយ៉ាងយូរ៣០ (សាមសិប)ថ្ងៃ គិតចាប់ពី ថ្ងៃចុះបញ្ជី។ ចំពោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលខកខានក្នុងការជូនដំណឹងនាពេលកន្លងមក ត្រូវជូនដំណឹងមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។ ២.សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ…
-
កម្ពុជានិងសហភាពអឺរ៉ុប ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា ដោយឈរលើផលប្រយោជន៍ប្រជាជនជាស្នូល
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្សាន ហ្សារ៉ាឌីល (Jan Zahradil) សមាជិកសភាអឺរ៉ុប និងជាអនុប្រធានទី១ នៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ បានគូសបញ្ជាក់ថា នៅពេលនេះ ជាពេលវេលាដ៏សំខាន់ស្របពេលដែលកម្ពុជានិងសហភាពអឺរ៉ុប ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា ដោយឈរលើផលប្រយោជន៍ប្រជាជនជាស្នូល។ ការបញ្ជាក់នេះ នៅសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួប ឯកឧត្តម និងសហការី នាឱកាសនេះ។ ឯកឧត្តមបានជម្រាបសម្តេចប្រធានរដ្ឋសភា ពីគោលបំណងនៃការមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីចូលរួមក្នុងសិក្ខាសាលាផ្លាស់ប្តូរទស្សនៈ និងកិច្ចសន្ទនាជាមួយសមាជិករដ្ឋសភាកម្ពុជា និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អំពី «កិច្ចសហប្រតិបត្តិការកម្ពុជា និងសហភាពអឺរ៉ុប»។ សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល!
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ពេលទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំរបស់ខ្លួនទៅក្រៅប្រទេស និស្សិតនិងប្រជាពលរដ្ឋនៅឯនាយសមុទ្រតែងតែចេញសារគាំទ្រយ៉ាងកងរំពង ដោយក្តីអំណរសាទរនិងមោទនភាពជាទីបំផុត។ ពេលសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញដល់ និស្សិតនិងប្រជាពលរដ្ឋជាច្រើនពាន់នាក់តែងស្កាត់ទៅទទួលស្វាគមន៍និងជួបជាមួយប្រមុខដឹកនាំប្រទេស។ អ្នកនាំពាក្យរាជរដ្ឋាភិបាកបានបន្តថា ជាក់ស្តែង គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និស្សិតនិងពលរដ្ឋខ្មែរជាច្រើនដែលរស់នៅអឺរ៉ុបបានចេញឃ្លីបវីដេអូអបអរសាទរជាបន្តបន្ទាប់ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង។ ព្រឹត្តិការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលនិងប្រមុខដឹកនាំកម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រថែមទៀត។ ប្រភពដដែលបានបន្តទៀតថា សំឡេងគាំទ្រនេះទៀតសោតមាននិន្នាការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង ក្នុងការបោះឆ្នោតជាតិចុងក្រោយ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ជាង ៨២%ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨៣ ដែលបានទៅចូលរួមបោះឆ្នោត ខណៈដែលចំនួនពលរដ្ឋខ្មែរនៅក្រៅប្រទេសបានងាកមកគាំទ្ររាជរដ្ឋាភិបាលបានកើនឡើងយ៉ាងគំហុកដូចទឹកបាក់ទំនប់។ សុខសន្តិភាព ស្ថិរភាពសង្គម និងនយោបាយ ព្រមទាំងការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រលឿនរហ័ស… សុទ្ធសឹងជាសក្ខីកម្មច្បាស់លាស់មិនអាចប្រកែកបានបញ្ជាក់ពីការដឹកនាំត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត។ សំឡេងគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងជាលំដាប់ឥតឈប់ឈរគឺជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល។ ឧត្តមភាពនេះកំពុងលើកស្ទួយមោទនភាពជាតិខ្មែរក៏ដូចជាកិត្យានុភាពរបស់កម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងទាំងនៅក្នុងផ្ទៃប្រទេសនិងលើឆាកអន្តរជាតិ៕
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប នៃខេត្តកែប
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាលនៃគណៈអភិបាលក្រុងកែប នៃខេត្តកែប ។ការបញ្ចប់មុខតំណែងនេះ ដោយលោក ខេង យ័ន បានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ជាមួយនឹងការចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាលនៃគណៈអភិបាលក្រុងកែប នៃខេត្តកែប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញតេឡេក្រាមថា ថ្ងៃនេះ សម្តេចមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ។ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន៕ដោយ៖ពលជ័យ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនយុវនារីកម្ពុជាទាំងអស់ ឱ្យរក្សាបាននូវព្រំដែនកំណត់ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជន យុវនារីកម្ពុជាទាំងអស់ ឱ្យរក្សាបាននូវព្រំដែនកំណត់ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ហើយរួមគ្នាគោរពច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមលើកកម្ពស់ប្រពៃណី វប្បធម៌ ដើម្បីបន្តលើកតម្កើងអត្តសញ្ញាណជាតិខ្មែររបស់យើងពីមួយជំនាន់ទៅមួយជំនាន់ ស័ក្តិសមជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿងប្រកបទៅដោយមោទនភាព។ ការអំពាវនាវនេះ ក្នុងពិធីបិទសន្និបាតក្រសួងកិច្ចការនារីឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំការសម្របសម្រួល និងការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងការរៀបចំនូវសេចក្តីថ្លែងការណ៍ស្តីពីការបំផុសសហគ្រិន ភាពស្រ្តីក្នុងអាស៊ាន និង ផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដែលទទួលបានការអនុម័តដោយប្រមុខដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ កាលពីខែ វិច្ឆិកា ឆ្នាំ២០២២ កន្លងមកនេះ។ ទន្ទឹមនេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារសម្រេចបានជាច្រើនរបស់ក្រសួងកិច្ចការនារី ជាពិសេស ការអនុវត្តយុទ្ធសាស្រ្តនារីរតនៈយ៉ាងជោគជ័យ តាំងពីដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី ៥ ដែលបានជំរុញឱ្យមានការចូលរួមរបស់ស្រ្តីទំាងក្នុងវិស័យសាធារណៈ និងវិស័យឯកជន…
-
ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើឯកសារមួយចំនួនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ បន្ទាប់ពីបានពិភាក្សា និងពិនិត្យលើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖១.កែសម្រួល និងឯកភាពជាគោលការណ៍លើសេចក្តីណែនាំ ស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។២.កែសម្រួល និងឯកភាពលើខ្លឹមសារឯកសារការពារសន្តិសុខបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានដូចខាងក្រោម៖-សេចក្តីសម្រេច ស្តីពីការអនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត-គំរូប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត-ខិត្តបណ្ណខ្នាត និងប្រព័ន្ធការពារសន្តិសុខនៃការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។៣.ឯកភាពលើឯកសារ ចំនួន ៥ (ប្រាំ) សម្រាប់ធ្វើការជ្រើសរើសសមាសភាពគណៈ-កម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត សរុបចំនួន ១៩៨រូប ដែលជា មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។៤.ក្នុងរបៀបវារៈផ្សេងៗ៖-គ.ជ.ប សម្រេចដាក់ឱ្យប្រើជាផ្លូវការនូវបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិ-រៀបចំការបោះឆ្នោត ឆ្នាំ២០២៤។-គ.ជ.ប បានពិនិត្យ និងសម្រេចលើឯកសារ ចំនួន…
-
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅពួកក្រុមប្រឆាំងជ្រុលនិយមថា៖ “សុខភាព ហ៊ុន សែន បន្តរស់រហូតកម្ចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា ទើបហ៊ុន សែន លាចាកលោកនេះទៅ”
ភ្នំពេញ៖ តាមរយៈបណ្តាញតេឡេក្រាមនៅល្ងាចថ្ងៃទី១១ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុននេះបន្តិចសម្តេចទទួលបានព័ត៌មានថា ពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុសដំណឹងថា សុខភាពសម្តេចមិនល្អមកលាងឈាម មិនដឹងថាត្រឡប់ទៅប្រទេសវិញបានឬអត់។ ដោយសម្តេចបានប្រាប់ទៅពួកអ្នកវិញថា ៖ សុខភាពហ៊ុន សែន បន្តរស់រហូតកម្ចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា ទើបហ៊ុន សែន លាចាកលោកនេះទៅ។ យើងសូមផ្តល់យោបល់ឱ្យ ពួកអ្នកការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្រោយម៉ោង២ល្ងាចថ្ងៃស្អែកទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចនឹងមានវត្តមាននៅកម្ពុជាវិញ សូមពួកជ្រុលនិយមកុំបារម្ភពីសម្តេចធ្វើអីគិតពីខ្លួនឯងទៅល្អជាង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីសម្តេចមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់រាប់អានក្នុងឋានៈជាមិត្តចាស់ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-ជប៉ុន ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ បានឆ្លៀតទទួលសម្តេចនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមអរគុណចំពោះឯកឧត្តម គីស៊ីដាហ្វីមីអូ ដែលនៅបន្តរាប់អានសម្តេចក្នុងឋានៈជាមិត្តចាស់ម្នាក់ និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។ សម្តេចតេជោក៏សូមអរគុណផងដែរដល់មិត្តភ័ក្តិទាំងអស់ដែលមកជួបពិភាក្សាជាមួយសម្តេចពេលសម្តេចស្នាក់នៅទីក្រុងតូក្យូ៕