-
សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ តាមខ្សែញាក់របស់បរទេស បានបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិត្រូវធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅបំផុត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ទោះបីពេលវេលាបានកន្លងផុតទៅរាប់សិបឆ្នាំហើយក្ដី ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងបានជួបប្រទះពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៨។ គួររំឭកថារដ្ឋប្រហារ ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ តាមខ្សែញាក់របស់បរទេសបានបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិត្រូវធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅបំផុត ដែលបានបំផ្លាញខឿនសេដ្ឋកិច្ច សង្គម ឱ្យវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់ប្រជាជនកម្ពុជាអស់ជិត១លាននាក់។ សម្តេចតេជោបានបន្តថា ជាមួយនឹងការដួលរំលំនៃរបបសាធារណរដ្ឋខ្មែររបស់ពួក លន់ នល់ នាថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនកម្ពុជាសង្ឃឹមថា នឹងបានរស់នៅក្នុងឯករាជ្យ សន្តិភាព សេរីភាព ហើយរួមគ្នាកសាងទឹកដីឡើងវិញ ប៉ុន្តែក្តីសង្ឃឹមនេះត្រូវរលាយសូន្យតែមួយប៉ព្រិចភ្នែក អាស្រ័យដោយពួកប៉ុល ពត ដែលដណ្ដើមបានអំណាចទាំងស្រុង បានអនុវត្តនយោបាយប្រល័យពូជសាសន៍ដ៏ឃោរឃៅបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាក៏ដូចប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត កម្ពុជា ត្រូវបានប្រែក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតដែលក្រាលជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន។ រចនាសម្ព័ន្ធសង្គមជាតិដែលទទួលរងវិនាសកម្មធ្ងន់ធ្ងរដោយសារសង្គ្រាម៥ឆ្នាំរួចមកហើយនោះ ត្រូវបំផ្លាញឱ្យរលាយខ្ទេចខ្ទីដល់ឫសគល់, សិទ្ធិសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនត្រូវបានបំបាត់ចោលទាំងស្រុង ប្រជាជនក្លាយជាទាសករ…
-
សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤ ជាគម្រប់ខួប៤៥ឆ្នាំ ទិវាជ័យជម្នះប្រវត្តិសាស្ត្រកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤នេះ ជាគម្រប់ខួប៤៥ឆ្នាំ ទិវាជ័យជម្នះប្រវត្តិសាស្ត្រកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើប្រជាបានរស់រានមានវេលា រួចផុតទារុណកម្ម និងកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។ ជ័យជម្នះ ៧មករា ជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត ងងឹតបំផុតរបស់កម្ពុជា និងបើកឡើងសករាជថ្មីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកប្រកបដោយជោគជ័យក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្តារ និងកសាងជាតិឡើងវិញពីគំនរផេះផង់រហូតបានចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់ កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។ នេះជាប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីមីទីងរំឭកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤)។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងប្រារព្ធខួបទី៤៥ នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង…
-
ឯកឧត្តម ប៉ែន បូណា៖ ៧មករា ថ្ងៃមួយអត្ថន័យបី
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ថ្ងៃនេះ យើងទាំងអស់គ្នាមានអាយុ៤៥ឆ្នាំហើយ។ សូមកុំភ្លេចថា ខ្មែរយើងមានខួបកំណើត២ គឺខួបកំណើតដែលឪពុកម្តាយយើងបានផ្តល់ឱ្យរៀងៗខ្លួន និងខួបកំណើតរួមដែលយើងរួចផុតពីសេចក្តីស្លាប់នៅថ្ងៃ ៧មករា ១៩៧៩។ សូមអបអរសាទរថ្ងៃកំណើតទី២ដ៏នក្ខត្តឫក្សរបស់ខ្មែរទាំងអស់គ្នា ប្រកបដោយក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព។ ឯកឧត្តម ប៉ែន បូណា បានបន្តថា ទន្ទឹមនឹងនោះដែរ ថ្ងៃនេះ ក៏ជាថ្ងៃរម្លឹកប្រវត្តិសាស្ត្រដ៏ឈឺចាប់ខ្លោចផ្សារបស់យើងពីអតីតកាល។ កម្ពុជា ទឹកដីបាអង្គរដ៏បវរនៃយើងបានធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម រហូតក្លាយជាវាលពិឃាដចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ ៦មករា ១៩៧៩ ដែលបានឆក់យកជីវិតជនជាតិខ្មែរប្រមាណ៣លាននាក់យ៉ាងអយុត្តិធម៌បំផុត។ នេះគឺជារបត់ប្រវត្តិសាស្ត្រដ៏ឈឺចាប់ដែលខ្មែរគ្រប់រូបនិងគ្រប់ជំនាន់ត្រូវកត់ត្រាទុកគ្មានថ្ងៃបំភ្លេចបាននិងបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។ ថ្ងៃនេះដែរ ក៏ជាថ្ងៃដែលយើងរម្លឹកគុណូបការៈដល់វីរជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងយកជីវិតធ្វើដើមទុនដើម្បីផ្តល់កំណើតទី២ឱ្យយើង នាំសុខសន្តិភាព និងការអភិវឌ្ឍន៍ឱ្យយើង។ បើគ្មានថ្ងៃ៧មករាទេ យើងក៏គ្មានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះដែរ។ គ្រប់យ៉ាងដែលយើងមានគឺផ្តើមចេញពីសិទ្ធិរស់រានមានជីវិត។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា នេះគឺជាអត្ថន័យ ៧មករា៖ ថ្ងៃមួយអត្ថន័យបី ពោលគឺ ជាថ្ងៃអបអរខួបកំណើតទី២របស់ខ្មែរ ថ្ងៃចងចាំប្រវត្តិសាស្ត្រខ្មៅងងឹតពីអតីតកាល និងថ្ងៃរម្លឹកគុណូបការៈវីរបុរសដែលបានជួយសង្គ្រោះជីវិតយើងពីជ្រោះមរណៈ៕
-
គណបក្សធម្មាធិបតេយ្យអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបបនប្រល័យពូជសាសន៍
គណបក្សធម្មាធិបតេយ្យ បានធ្វើលិខិចូលរួមអបអរសាទរយ៉ាងក្លៀវក្លាប្រកបដោយសេចក្តីសោមនស្សរីករាយជាអនេកចំពោះ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ដែលជាទិវាមហាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ខៀវ សំផន, អៀង សារី គឺជាថ្ងៃសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ បញ្ចប់សម័យកាលដ៏ខ្មៅងងឹត ហើយបើកឡើងនូវទំព័រសករាជថ្មី គឺសករាជឯក រាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ គណបក្សធម្មាធិបតេយ្យ ក្នុងឱកាសដ៏ថ្លៃថ្លានេះ សូមសម្តែងនូវសេចក្តីគោរពដឹងគុណដ៏ស្មោះចំពោះគំរូវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដែលបានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ក្នុងការរំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លងមកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលជា បន្តបន្ទាប់ដោយរក្សាបាននូវស្ថិរភាពនយោបាយ សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីដ៏រឹងមាំ និងការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនទៅមុខជានិច្ច។ គណបក្សធម្មាធិបតេយ្យ បានសម្ដែងនូវភក្ដីភាពអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា និងសូមប្ដេជ្ញាចូលរួមរក្សាការពារនូវសមិទ្ធផលដែលជាស្នាដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក អគ្គមគ្គុទ្ទេសក៍ឯក បិតាសន្តិភាពឱ្យបានគង់ឋិតថេរចិរកាលតទៅ៕ដោយ៖ពលជ័យ
-
ស្មារតី ៧មករា ស្ថិតនៅជានិច្ចក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា
កាលពី៤៥ឆ្នាំមុន នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ កម្លាំងមហាសាមគ្គីជាតិនៃប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ បើកឡើងនូវទំព័រសករាជថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា។ មហាជ័យជម្នះនេះ បានក្លាយជាទិវានៃការចងចាំ និងការគោរពដឹងគុណសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូបគ្រប់ជំនាន់។ ថ្ងៃនេះ ប្រជាជនកម្ពុជាមានក្តីសប្បាយរីករាយយ៉ាងក្រៃលែងប្រកបដោយមោទភាព ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ក្នុងបរិយាកាសដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងដំណាក់កាលនៃការបោះជំហានទៅមុខ ប្រកបដោយភាពក្លៀវក្លា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ទិវានេះ ក៏បានប្រារព្ធឡើងក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាទើបតែបញ្ចប់ដោយជោគជ័យ នូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នោះ គឺមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៩-១០ ធ្នូ ឆ្នាំ២០២៣។ ៤៥ឆ្នាំ បានកន្លងផុតទៅ គឺជារយៈពេលវែងបង្គួរមួយនៃប្រវត្តិសាស្ត្រកម្ពុជា ប៉ុន្តែនៅក្នុងដំណាក់កាលនេះ ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍កម្ពុជា (បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា) និងអតីតរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បន្ទាប់មកជារដ្ឋកម្ពុជារហូតមកបច្ចុប្បន្ន ជាព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសក៏ដឹកនាំដ៏ឆ្នើមបានធ្វើឲ្យមាតុភូមិកម្ពុជា ត្រូវបានសង្គ្រោះចេញផុតពីរបបប្រល័យពូជសាសន៍ ឆ្លងកាត់នូវការលំបាកសព្វបែបយ៉ាង ដែលជាផលវិបាកនៃរបបដ៏យង់ឃ្នងនោះ ឆ្ពោះមកកាន់ដំណាក់កាលនៃសុខសន្តិភាព ការបង្រួបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។ ក្នុងរយៈពេល ៤៥ឆ្នាំ អ្វីៗបានផ្លាស់ប្តូរដោយស្មានមិនដល់…
-
គណបក្សពន្លឺថ្មីអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា និងសូមប្តេជ្ញារក្សាការពារនូវសមិទ្ធផលដែលជាស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ គណបក្សពន្លឺថ្មី បានសម្ដែងនូវភក្ដីភាព អបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា និងសូមប្តេជ្ញារក្សាការពារនូវសមិទ្ធផលដែលជាស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯក បិតាសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ គណបក្សពន្លឺថ្មី ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ដល់ ៧មករា ឆ្នាំ២០២៤ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់ក្នុងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានបើកឡើងនូវទំព័រសករាជថ្មីនៃកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំគណបក្សពន្លឺថ្មី បានសម្តែងនូវសេចក្តីគោរពដឹងគុណដ៏ស្មោះ ចំពោះគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកម្មជាប្រវត្តិសាស្រ្តប្រកបដោយជោគជ័យ ដ៏ត្រចេះត្រចង់ក្នុងការរំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា សម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលជាបន្តបន្ទាប់ដោយរក្សាបាននូវ សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីដ៏រឹងមាំ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខជានិច្ច។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃគណបក្សពន្លឺថ្មី…
-
គណបក្សម៉ូលីណាកា សម្តែងនូវការដឹងគុណចំពោះគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន រំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីការកាប់សម្លាប់ក្នុងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍
ភ្នំពេញ៖ គណបក្សម៉ូលីណាកា ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ដល់ ៧មករា ឆ្នាំ២០២៤ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់ក្នុងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានបើកឡើងនូវទំព័រសករាជថ្មីនៃកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំគណបក្សម៉ូលីណាកា បានសម្តែងនូវសេចក្តីគោរពដឹងគុណដ៏ស្មោះ ចំពោះគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកម្មជាប្រវត្តិសាស្រ្តប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ក្នុងការរំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា សម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលជាបន្តបន្ទាប់ដោយរក្សាបាននូវ សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីដ៏រឹងមាំ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខជានិច្ច។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃគណបក្សម៉ូលីណាកា សូមសម្តែងនូវភក្តីភាព អបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា និងសូមប្តេជ្ញារក្សាការពារនូវសមិទ្ធផលដែលជាស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គទេសក៍ឯក បិតាសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍៕ដោយ៖ពលជ័យ
-
ខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩៖ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ សម្តែងនូវការដឹងគុណចំពោះគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ដល់ ៧មករា ឆ្នាំ២០២៤ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់ក្នុងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានបើកឡើងនូវទំព័រសករាជថ្មីនៃកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំគណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ បានសម្តែងនូវសេចក្តីគោរពដឹងគុណដ៏ស្មោះចំពោះគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកម្មជាប្រវត្តិសាស្រ្តប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ក្នុងការរំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា សម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលជាបន្តបន្ទាប់ដោយរក្សាបាននូវ សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីដ៏រឹងមាំ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខជានិច្ច។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃគណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ សូមសម្តែងនូវភក្តីភាព អបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា និងសូមប្តេជ្ញារក្សាការពារនូវសមិទ្ធផលដែលជាស្នាដៃរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គទេសក៍ឯក បិតាសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍៕ដោយ៖ពលជ័យ
-
គណបក្សខ្មែរអភិរក្សសម្តែងនូវការដឹងគុណចំពោះគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកម្មជាប្រវត្តិសាស្រ្តប្រកបដោយជោគជ័យក្នុងការរំដោះប្រទេសជាតិ
ភ្នំពេញ៖ គណបក្សខ្មែរអភិរក្ស ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ដល់ ៧មករា ឆ្នាំ២០២៤ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់ក្នុងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានបើកឡើងនូវទំព័រសករាជថ្មីនៃកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែរអភិរក្ស នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំគណបក្សខ្មែរអភិរក្ស បានសម្តែងនូវសេចក្តីគោរពដឹងគុណដ៏ស្មោះ ចំពោះគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកម្មជាប្រវត្តិសាស្រ្តប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ក្នុងការរំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា សម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលជាបន្តបន្ទាប់ដោយរក្សាបាននូវ សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីដ៏រឹងមាំ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខជានិច្ច។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃគណបក្សខ្មែរអភិរក្ស សូមសម្តែងនូវភក្តីភាព អបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា និងសូមប្តេជ្ញារក្សាការពារនូវសមិទ្ធផលដែលជាស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គទេសក៍ឯក បិតាសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍៕ដោយ៖ពលជ័យ
-
គណបក្សកម្លាំងប្រជាធិបតេយ្យចេញសេចក្តីថ្លែងការណ៍អបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៤
ភ្នំពេញ៖ គណបក្សកម្លាំងប្រជាធិបតេយ្យ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ដល់ ៧មករា ឆ្នាំ២០២៤ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់ក្នុងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានបើកឡើងនូវទំព័រសករាជថ្មីនៃកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ បានសម្តែងនូវសេចក្តីគោរព ដឹងគុណដ៏ស្មោះចំពោះគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកម្ម ជាប្រវត្តិសាស្រ្តប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ក្នុងការរំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាពបង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា សម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលជាបន្តបន្ទាប់ដោយរក្សាបាននូវ សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីដ៏រឹងមាំ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខជានិច្ច។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃគណបក្សកម្លាំងប្រជាធិបតេយ្យ សូមសម្តែងនូវភក្តីភាពអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា និងសូមប្តេជ្ញារក្សាការពារនូវសមិទ្ធផលដែលជាស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គទេសក៍ឯក បិតាសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍៕ដោយ៖ពលជ័យ