-
យុវជនសង្គមស៊ីវិលសម្តែងនូវការដឹងគុណដល់វីរភាពសម្តេចតេជោ ហ៊ុន សែន ដែលបានរំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហម ថ្ងៃ៧ មករា ១៩៧៩
ភ្នំពេញ៖ លោក ធូវី សុវណ្ណដារ៉ា ប្រធានយុវជនសង្គមស៊ីវិល ប្រចាំខេត្តតាកែវ នៃសមាគមយុវជនខ្មែរមហានគរ បានសម្តែងនូវការដឹកនាំដល់វីរភាពសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តដែលបានរំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហម ថ្ងៃ៧ មករា ១៩៧៩។ ជាពិសេសគឺសម្តេចតេជោ បានខិតខំប្រឹងប្រែង បូជាសាច់ស្រស់ ឈាមស្រស់ លះបង់កម្លាំងកាយចិត្ត ធ្វើយ៉ាងណាដើម្បីដឹកនាំប្រទេស និងបន្តថែរក្សាស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ ឱ្យខានតែបាន។ លោក ធូវី សុវណ្ណដារ៉ា បានថ្លែងថា ថ្ងៃទី៧ ខែមករានេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់និងជាមូលដ្ឋានគ្រឹះ នៃការបើកសករាជថ្មី ដើម្បីទទួលបានសិទ្ធរស់រានមានជីវិត សម្រាប់ប្រជាជនខ្មែរទាំមូល ក្នុងនាមជាយុវជនយល់ឃើញថា នយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាប្រវត្តិសាស្ត្រមួយដែលកូនខ្មែរ ជាពិសេសសិស្ស និស្សិត បញ្ញវន្ត ត្រូវតែតាមដានប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបន្តថា អ្វីដែលចង់ផ្តោតនោះ គឺក្នុងនាមជាប្រទេសមួយ តំបន់មួយ ដែលមានបញ្ហាសន្តិសុខសង្គម ឬក៏មានសង្គ្រាម ពិតណាស់ប្រទេសរបស់យើងមិនអាចអភិវឌ្ឍន៍បានទេ។ ជាហេតុដែលនាំឱ្យប្រទេសកម្ពុជាក្រោមការដឹកនាំគោលនយោបាយឈ្នះឈ្នះ និងសមាហរណកម្មនានារបស់សម្តេចតេជោ ហ៊ុន សែន…
-
សម្តេចរដ្ឋសភាធិបតី លើកទឹកចិត្តដល់សមាជិកគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកលើកដែកគ្រប់លំដាប់ថ្នាក់ បន្តចុះជាប់ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ ឆ្លើយតបជំនឿទុកចិត្ត មិនឱ្យពលរដ្ឋខកបំណង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលើកដែក បានលើកទឹកចិត្តសមាជិកគណបក្សចុះជួយស្រុកលើកដែកគ្រប់លំដាប់ថ្នាក់ បន្តបម្រើឆ្លើយតបសេវាតម្រូវការ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋឆ្លើយតបនឹងជំនឿទុកចិត្ត កុំឱ្យខកបំណងដែលប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជារហូតមកនិងបន្តបន្ទាប់ទៅអនាគតទៀត។ ការជំរុញនិងលើកទឹកចិត្តនេះ បានលើកឡើងក្នុងឱកាស សម្តេចរដ្ឋសភាធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយលទ្ឋផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។ មានប្រសាសន៍ទៅកាន់សមាជិកចូលរួមប្រមាណ៣០០នាក់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណពីថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនប្រជាពលរដ្ឋនៅស្រុកលើកដែក ក៏ដូចជាប្រជាពលរដ្ឋនៅទូទំាងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សកាលពីខែកក្កដាកន្លងមកនេះ មានរហូតដល់ជាង៨២% ក្នុងចំណោមប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត ដែលជាចំនួនច្រើនលើសលប់ មិនធ្លាប់មានតំាងពីឆ្នាំ១៩៩៣មក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការចូលរួមក្នុងដំណើរការបោះឆ្នោត និងការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាជនបែបនេះ ជាកត្តាសត្យានុម័តជួយឱ្យដំណើរការផ្ទេរអំណាចពីឥស្សរជនថ្នាក់ដឹកនាំជំនាន់មុន មកឥស្សរជនជំនាន់ក្រោយជាអ្នកបន្តវេន បានប្រព្រឹត្តទៅដោយរលូន ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មិនធ្លាប់មានក្នុងរយៈពេលប្រមាណ៥០០ឆ្នាំកន្លងមកនេះ នៅកម្ពុជា។ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ”…
-
សម្តេចធិបតី៖ មូលធនមនុស្ស គឺជាអាទិភាពគន្លឹះទីមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
ភ្នំពេញ៖ ផ្តោតលើចក្ខុវិស័យវែងឆ្ងាយដ៏សំខាន់នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នាថ្ងៃទី១៤ វិច្ឆិកា ២០២៣ សម្រាប់យុវជនចំនួន១លាន ៥សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបាននូវចំណេះជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការបណ្តុះបណ្តាលលើមុខជំនាញចំនួន១០ ក្នុងការសិក្សា។ បច្ចុប្បន្នភាពត្រឹមថ្ងៃទី៤ មករា ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី “TVET 1,5M” សរុបចំនួន ២០ ៣៩៣នាក់ (ស្រីចំនួន ៧ ០០៧នាក់) តាមបណ្តារាជធានី-ខេត្ត ដូចជា ៖-រាជធានីភ្នំពេញ ចំនួន ៧ ៩០៥នាក់ (ស្រី ២ ៥៩៦នាក់)-ខេត្តបាត់ដំបង ចំនួន ២ ៤៩៩នាក់ (ស្រី ១ ០៨៣នាក់)-ខេត្តសៀមរាប ចំនួន ១ ៤២៨នាក់…
-
«ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មី ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី»
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង រវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេសលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីនាពេលថ្មីៗនេះរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា កាលពីខែកញ្ញា ឆ្នាំមុន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះភាពជោគជ័យរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២៣។ ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញ ទៅមក រួមទាំងសន្តិសុខ នយោបាយនិងការពារជាតិ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ កីឡា វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ…
-
ឯកឧត្តម ប៉ែន បូណា៖ ផ្តើមពីថ្ងៃ៧មករា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលបានសាងប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យសម្រាប់កម្ពុជា!
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអោយដឹងថា ទោះបីជា៤៥ឆ្នាំ បានកន្លងផុតទៅហើយក្តី ប៉ុន្តែ ៧មករា ១៩៧៩ នៅតែជាថ្ងៃដែលខ្មែរចងចាំជានិច្ចមិនអាចបំភ្លេចបាន។ តម្លៃដ៏អស្ចារ្យកាត់ថ្លៃមិនបាននៃថ្ងៃ ៧មករា ដែលត្រូវបានចារទុកក្នុងក្រអៅបេះដូងខ្មែរគ្រប់រូបក៏ដូចជាក្នុងទំព័រក្រាំងមាសនៃប្រវត្តិសាស្ត្រកម្ពុជាអមតៈនោះគឺ «សិទ្ធិរស់រានមានជីវិត»។ បើគ្មានថ្ងៃ ៧មករា និងគ្មានការលះបង់របស់សម្តេចតេជោ និងឥស្សរជនគណបក្សប្រជាជនកម្ពុជាទេ ខ្មែរគ្មានសំណាងបានឃើញសង្គមសម័យទំនើបរបស់ខ្លួនដូចសព្វថ្ងៃឡើយ។ មានជីវិតទើបមានអ្វីៗទាំងអស់នេះ។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ការយកជីវិតផ្ទាល់ខ្លួនធ្វើដើមទុនដើម្បីប្តូរយកសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងប្តូរយកសន្តិភាពសម្រាប់ប្រទេសទាំងមូល គឺជាការលះបង់ដ៏ធំធេងគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ វីរភាពដ៏អស្ចារ្យនេះពិតជាស័ក្តិសមណាស់ដែលសម្តេចតេជោត្រូវបានពលរដ្ឋខ្មែរប្រសិទ្ធនាមថា «សម្តេចពុក ពោលគឺជាឪពុកដែលហ៊ានលះបង់ជីវិតដើម្បីកូន។ ជាស្ថាបនិកនិងមគ្គុទេសក៏ឯកនៃសន្តិភាពនិងនយោបាយឈ្នះឈ្នះ ពីព្រោះសម្តេចជាអ្នកធ្វើឱ្យសម្រេចសន្តិភាពតាមរយៈដំណោះស្រាយនយោបាយឈ្នះឈ្នះដ៏ល្អឯកគ្មានពីរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តទៀតថា នៅកម្ពុជា ពេលនិយាយពីការសង្គ្រោះជីវិតពីរបបខ្មែរក្រហម និយាយពីសន្តិភាព និយាយពីនយោបាយឈ្នះឈ្នះ និយាយពីការធានាស្ថិរភាពនយោបាយ និរន្តរភាពសង្គម និងការអភិវឌ្ឍន៍ គេមិនអាចមិននិយាយពីតួអង្គសម្តេចតេជោ ហ៊ុន សែន បានឡើយ។ ថ្មីៗនេះ កម្ពុជាបានទទួលកេរ្តិ៍ឈ្មោះថ្មី ល្បីរន្ធឺមួយទៀតលើពិភពលោកថាជា «ប្រទេសតូចតែបេះដូងធំ» តាមរយៈការជួយសង្គ្រោះជីវិតទេសចរជាងពីរពាន់នាក់នៅលើនាវា Westerdam ដោយប្រើបេះដូងមនុស្សធម៌ ក៏ជាស្នាដៃសម្តេចតេជោ ហ៊ុន សែន។…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតថៃ មានសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនទ្វេឡើង
ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ បានសម្ដែងនូវសេចក្ដីសង្ឃឹមដូចគ្នាថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សាពិគ្រោះយោបល់ ដើម្បីបុព្វហេតុលើបញ្ហាសន្តិសុខតាមព្រំដែន និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។ សាររួមគ្នាជាវិជ្ជមាននេះ បានបង្ហាញនាព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ នាឱកាសដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្ដម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងនៅតាមព្រំដែន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កត់សម្គាល់ថា វត្តមានរបស់ឯកឧត្ដមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ជាបេសកកម្មដ៏មានសារៈសំខាន់រួមចំណែក ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ…
-
ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការអនុវត្តវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការលើកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានផ្តល់អនុសាសន៍ឱ្យមានការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដោយបានសង្កត់ធ្ងន់លើការអនុវត្តវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការលើកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈការកែលំអប្រព័ន្ធជ្រើសរើសមន្ត្រីស៊ីវិល ការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលមានអភិបាលរាជធានី ខេត្តជាសមាជិកផងដែរ។ ការផ្តល់អនុសាសន៍នេះរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងភាពរីករាយ និងមានប្រសាសន៍ថា អង្គសន្និបាតនាពេលនេះ ជាព្រឹត្តិការណ៍មួយដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់បានមកជួបជុំគ្នា និងរួមគ្នាធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលលើគ្រប់វិស័យដែលរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ ក៏ដូចជាការស្វែងយល់ពីបញ្ហាប្រឈម ដំណោះស្រាយ និងកាលានុវត្តភាព ដោយដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ក្នុងគោលដៅចូលរួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់។ សមិទ្ធផលដែលក្រសួង-ស្ថាប័ន និងរដ្ឋបាលគ្រប់ថ្នាក់សម្រេចបានកន្លងមក គឺជាការឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ…
-
ជ័យជម្នះ ៧មករា ១៩៧៩៖ ទំព័រប្រវត្តិសាស្ត្រមាសក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា
ភ្នំពេញ៖ ៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) បានកន្លងផុតទៅហើយ ចាប់តាំងពីថ្ងៃដែលប្រជាជនកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏ឃោរឃៅ ដឹកនាំដោយប៉ុល ពត ដែលបន្សល់ទុកនូវ “ស្លាកស្នាម” ដ៏ធំសម្បើម មិនដែលជាសះស្បើយជារៀងរហូត ឈឺចាប់ និងលងបន្លាចគ្រប់ៗគ្នា។ ទំព័រមួយក្នុងចំណោមទំព័រសោកនាដកម្មបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក្នុងសតវត្សទី២០ ត្រូវបានលើកឡើង។ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រាជធានីភ្នំពេញ – បន្ទាយដ៏រឹងមាំចុងក្រោយរបស់រដ្ឋាភិបាល លន់ នល់ (របបសាធារណរដ្ឋខ្មែរ) បានដួលរលំ បញ្ចប់សង្គ្រាមស៊ីវិលដ៏យូរលង់ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរទាំងអាយុជីវិត និងទ្រព្យសម្បត្តិ ក្នុងរយៈពេលប្រាំឆ្នាំបានកន្លងផុតទៅ។ ចាប់តាំងពីឧត្តមសេនីយ៍ លន់ នល់ បានទម្លាក់ប្រមុខរដ្ឋ នរោត្តម សីហនុ (១៨ មីនា ១៩៧០)។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានត្រេកអរជាខ្លាំង និងបានសម្រុកចូលតាមដងផ្លូវដើម្បីស្វាគមន៍កងទ័ពរំដោះដែលចូលមកកាន់កាប់ទីក្រុងភ្នំពេញ ព្រោះពួកគេយល់ថា សង្គ្រាមបានបញ្ចប់ សន្តិភាពត្រូវបានស្ដារឡើងវិញ ហើយនឹងលែងមានសំឡេងគ្រាប់បែក និងគ្រាប់កាំភ្លើងទៀត លាយឡំនៅក្នុងខ្លួននៃជីវិតប្រចាំថ្ងៃ។ ប្រជាជនកម្ពុជាបានស្រមៃចង់បានជីវិតដ៏សុខសាន្ត និងសុភមង្គល ដែលពួកគេបានរង់ចាំជាយូរមកហើយ។ ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តនោះ…
-
លោក សួន សេរីរដ្ឋា៖ ៧ មករា ១៩៧៩ គឺមានតម្លៃជាប្រវត្តិសាស្ត្រ និងជាថ្ងៃដែលផ្តល់កំណើតទី២របស់ប្រជាជនកម្ពុជា
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការរណ៍នយបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា បានថ្លែងបញ្ជាក់ថា ៧ មករា ១៩៧៩ គឺមានតម្លៃជាប្រវត្តុសាស្ត្រ ជាថ្ងៃរំដោះអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីគុកឥតជញ្ជាំង ឱ្យរួចផុតពីរបបកាប់សម្លាប់រង្គាលដែលបានធ្វើទារុណកម្ម និងដាក់គុកប្រជាពរដ្ឋខ្មែរមួយប្រទស។ បើគ្មានថ្ងៃ៧ មករា ១៩៧៩ ទេ គឺកម្ពុជាគ្មានថ្ងៃនេះទេ។ បើសិនជាអត់មានការរំដោះដោយកងកម្លាំងបដិវត្តន៍សង្គ្រោះជាតិប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន រួមទាំងយុទ្ធមិត្តដទៃទៀតនាពេលនោះទេ តើមកដល់ថ្ងៃនេះ ប្រទេសកម្ពុជាមានប្រជាពលរដ្ឋដែលនៅសេសសល់ប៉ុនាន? ឬក៏នៅសល់តែដីទទេទេ?។ ដូច្នេះការរំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហម ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃដែលផ្តល់កំណើតទី២ ជូនដល់ប្រជាជនកម្ពុជាទាំងអស់គ្នា ទាំងក្មេងទាំងចាស់ ទាំងប្រុសទាំងស្រី ហើក៏ជាថ្ងៃផ្តល់នូវពន្លឺសេរីភាព ជាថ្ងៃដែលផ្តល់នូវសិទ្ធិរស់រានមានជីវិត ជាថ្ងៃដែលផ្តល់នូវអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដល់ប្រជាជនកម្ពុជា។ លោក សួន សេរីរដ្ឋា បានបន្តថា ជាខ្មែរ ជាកោសិកានៃប្រទេសកម្ពុជាមួយរូប យើងត្រូវគោពដឹងគុណថ្ងៃ៧ មករា ១៩៧៩ ដែលជាថ្ងៃរំដោះអាយុជីវិតប្រជាជនកម្ពុជា ជាថ្ងៃរំដោះអាយុជីវិតរបស់យើ។…
-
យុវជនសង្គមស៊ីវិល៖ ថ្ងៃទី៧ ខែមករា គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះ នៃការបើកសករាជថ្មី
លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ រួមលោក ឈួន ផាន់នី អភិបាលនៃគណៈស្រុកទ្រាំង បានថ្លែងថា ថ្ងៃទី៧ ខែមករា គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះ នៃការបើកសករាជថ្មី ដើម្បីទទួលបានសិទ្ធិរស់រានមានជីវិត សម្រាប់ប្រជាជនខ្មែរទាំងមូល ក្នុងនាមជាយុវជនយល់ឃើញថា នយោបាយឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាប្រវត្តិសាស្ត្រមួយដែលកូនខ្មែរ ជាពិសេសសិស្ស និស្សិត បញ្ញវន្ត ត្រូវតែតាមដានប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបន្តថា អ្វីដែលចង់ផ្តោតនោះ គឺក្នុងនាមជាប្រទេសមួយ តំបន់មួយដែលមានបញ្ហាសន្តិសុខសង្គម ឬក៏មានសង្គ្រាម ពិតណាស់ប្រទេសរបស់យើងមិនអាចអភិវឌ្ឍន៍បានទេ។ ជាហេតុដែលនាំឱ្យប្រទេសកម្ពុជាក្រោមការដឹកនាំគោលនយោបាយឈ្នះឈ្នះ និងសមាហរណកម្មនានារបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានខិតខំប្រឹងប្រែង បូជា សាច់ស្រស់ឈាមស្រស់ លះបង់ កម្លាំងកាយចិត្ត ធ្វើយ៉ាងណាដើម្បីដឹកនាំប្រទេស បង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ ស្មារតី ស្រឡាញ់ជាតិ មាតុភូមិ និងបន្តថែរក្សាស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិឱ្យខានតែបាន។ ប្រធានក្រុមយុវជនសង្គមស៊ីវិល បានបន្តទៀតថា បណ្តាលក្រុមយុវជនខេត្តក្រុងនានា…