Category: Politico 360

  • ឯកអគ្គរដ្ឋទូតហ្វីលីពីន៖ សម្តេចតេជោ គឺជាកម្លាំងមគ្គុទេសន៍បង្ហាញផ្លូវដល់អាស៊ាន និងបានរួមចំណែកយ៉ាងច្រើនដល់ការវិវត្តរបស់អាស៊ាន

    ឯកអគ្គរដ្ឋទូតហ្វីលីពីន៖ សម្តេចតេជោ គឺជាកម្លាំងមគ្គុទេសន៍បង្ហាញផ្លូវដល់អាស៊ាន និងបានរួមចំណែកយ៉ាងច្រើនដល់ការវិវត្តរបស់អាស៊ាន

    ភ្នំពេញ៖ លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អស់រយៈពេលជាង៤២ឆ្នាំ ដែលលោកជំទាវបម្រើការងារនៅក្នុងក្រសួងការបរទេសហ្វីលីពីន លោកជំទាវតែងបានតាមដានរាល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងនោះលោកជំទាវ តែងបានកោតសរសើរ និងស្ញប់ស្ញែងចំពោះក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោ មានចំពោះសហគមន៍អាស៊ាន។ លើសពីនោះ សម្តេចតេជោ គឺជាកម្លាំងមគ្គុទេសន៍បង្ហាញផ្លូវដល់អាស៊ាន និងបានរួមចំណែកយ៉ាងច្រើនដល់ការវិវត្តរបស់អាស៊ាន។ ការបញ្ជាក់នេះ ក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ លោកជំទាវអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ហ្វីលីពីន ដែលកាន់តែរីកចម្រើន និងរឹងមាំនាពេលកន្លងមក តាមរយៈជំនួបជាបន្តបន្ទាប់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ គឺជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ម៉ាកូស ក្នុងឆ្នាំ២០២២, ជំនួបរវាងសម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា និងចុងក្រោយបំផុតថ្មីៗនេះក្នុងឆ្នាំ២០២៤ គឺជំនួបរវាងសម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី នៅទីក្រុងមែលប៊ន។ លោកជំទាវអគ្គរដ្ឋទូត…

  • ក្មួយបង្កើតលោកបណ្ឌិត កែម ឡី អំពាវនាវដល់ក្រុម​ប្រឆាំងជ្រុលនិយមឱ្យបញ្ឈប់យករូបលោកបណ្ឌិត កែម ឡី ដើម្បីកេងចំណេញនយោបាយនិងបំផ្លើសបំភ្លៃការពិត

    ក្មួយបង្កើតលោកបណ្ឌិត កែម ឡី អំពាវនាវដល់ក្រុម​ប្រឆាំងជ្រុលនិយមឱ្យបញ្ឈប់យករូបលោកបណ្ឌិត កែម ឡី ដើម្បីកេងចំណេញនយោបាយនិងបំផ្លើសបំភ្លៃការពិត

    ភ្នំពេញ៖ លោក ធូវី សុវណ្ណដារ៉ា ក្មួយបង្កើតលោកបណ្ឌិត កែម ឡី និងជាប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសង្គមស៊ីវិលសាខាខេត្តតាកែវ បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងសារព័ត៌មានបរទេសមួយចំនួន សុំកុំយកគ្រប់រូបភាពរបស់លោកបណ្ឌិត កែម ឡី ដើម្បីកេងចំណេញផ្នែកនយោបាយ និងប្រើប្រាស់រូបភាពដើម្បីបំផ្លើសបំភ្លៃការពិត។ ការអំពាវនាវនេះ បានធ្វើឡើងខណៈដែលខួប៨ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី ឈានជិតមកដល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ លោក ធូវី សុវណ្ណដារ៉ា បានអំពាវនាវ និងទទូចម្តងហើយម្តងទៀតដល់ក្រុមប្រឆាំងជ្រុលនិយមសុំកុំយករូបភាពលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក ដើម្បីយកទៅធ្វើជាឈ្នាន់នយោបាយ និងដើម្បីកេងចំណេញនយោបាយ។ ជាពិសេសនាពេលបច្ចុប្បន្ននេះ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន មេក្លោងចលនាខុសច្បាប់បានយករូបភាពលោកបណ្ឌិត កែម ឡី ដើម្បីយកទៅផ្សព្វផ្សាយក្នុងការកេងចំណេញ និងវាយប្រហារមកលើរាជរដ្ឋាភិបាល។ សារព័ត៌មាន ឌឹ ខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ដែលតែងតែយករូបភាពលោកបណ្ឌិត កែម ឡី យកទៅវាយប្រហារមកលើរាជរដ្ឋាភិបាល។ លោក…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៤)

    សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៤)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៤)។ សម្តេចធិបតីបានបញ្ជាក់ថា តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” ​សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង​នៅ​ចុងសតវត្សរ៍​ទី​៦ ដល់សតវត្សរ៍ទី៨ ក្នុង​រជ្ជកាល​ស្តេចឥសាន​វរ្ម័ន ដោយបែង​ចែក​ជា​បី​ក្រុម​សំខាន់ៗ រួមមាន៖ ​ទី១. ក្រុម​ប្រាសាទសំបូរ(ខាងជើង) ទី២​. ក្រុម​ប្រាសាទកណ្តាល​(ប្រាសាទតោ) និងទី៣. ​ក្រុម​ប្រាសាទ​ខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ)។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា នាថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ។ “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”

  • ក្រុមយុវជនសង្គមស៊ីវិលលាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ

    ក្រុមយុវជនសង្គមស៊ីវិលលាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ

    ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានធ្វើសន្និសីទសារព័ត៌មានដើម្បីលាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការយុវជនសង្គមស៊ីវិល។ ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤កន្លង សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន១០នាក់ ដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ ហេតុការណ៍នេះ បានធ្វើឱ្យក្រុមយុវជនសង្គមស៊ីវិល ពិតជាមានការភ្ញាក់ផ្អើល និងមានក្តីអាណិតអាសូរជាពន់ពេកចំពោះយុវជនជំនាន់ក្រោយដែលចាញ់កលជនបរទេស ប៉ុន្តែច្បាប់ គឺជាច្បាប់ បុគ្គលណាសាង បុគ្គលនោះទទួល។ ក្រុមយុវជនសង្គមស៊ីវិល បានបន្តថា ផ្ទុយមកវិញនៅក្រោយពីវាំងននខ្មៅនៃសកម្មភាពក្រុមយុវជនធ្វើចលនាជ្រុលនិយមទាំងនេះ គឺមានដើមចមអ្នកនៅពីក្រោយ ដោយពួកគេបានប្រើនូវមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមចំពោះយុវជនខ្មែរ ឱ្យងប់លង់ជាមួយពួកគេ។ ដូច្នេះដើម្បីលាតត្រដាង និងបង្ហាញការពិតឱ្យកាន់តែច្បាស់ សូមជម្រាបជូនសាធារណៈជន ពិសេសអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មេត្តាជ្រាបថា ក្រុមយុវជនសង្គមស៊ីវិល នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី៖«លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»។ គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្កាទោសមេក្លោង និងសកម្មជនចលនាខុសច្បាប់មាតាធម្មជាតិ ចំនួន១០នាក់ ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ នឹងរួមគំនិតក្បត់…

  • រដ្ឋមន្ត្រីការបរទេសជប៉ុនគាំទ្រចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា និងបន្តគាំទ្រតទៅទៀត

    រដ្ឋមន្ត្រីការបរទេសជប៉ុនគាំទ្រចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា និងបន្តគាំទ្រតទៅទៀត

    ភ្នំពេញ៖ លោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន បានគាំទ្រចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា និងបន្តគាំទ្រតទៅទៀត ដែលពីមុនមកជប៉ុនបានតែងតែរួមរស់នៅជាមួយប្រជាជនកម្ពុជា។ ដោយលោកជំទាវបានបញ្ជាក់ថា ការបោះឆ្នោត គឺជាការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ការគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាពីសំណាក់រដ្ឋមន្ត្រីការបរទេសជប៉ុន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ និងស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា ជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅទីស្ដីការ គ.ជ.ប នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបចប់ថា ទទួលបានការស្នើសុំពីភាគីជប៉ុន ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបជាមួយលោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន។ ឯកឧត្តមបន្តថា ជាកិច្ចស្វាគមន៍ ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនរដ្ឋមន្ត្រីការបរទេសជប៉ុនអំពីប្រសិទ្ធភាព នៃជំនួយជប៉ុនមកលើដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា និងបានរម្លឹកអំពីសមទ្ធិផលនានាដែលភាគីជប៉ុនបានផ្តល់មកឱ្យប្រទេសកម្ពុជា ក្នុងនោះការផ្តល់នៅម៉ាស៊ីផ្ទុកទិន្នន័យ គឺមានសារៈសំខាន់ និងមានប្រសិទ្ធភាពបំផុតក្នុងការធ្វើឲ្យបញ្ជីបោះឆ្នោតកាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកនាំពាក្យ គ.ជ.ប បានបន្តទៀតថា ឯកឧត្តម…

  • ប្រមុខការទូតជប៉ុនកោតសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន

    ប្រមុខការទូតជប៉ុនកោតសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន

    ភ្នំពេញ៖ ប្រមុខការទូតជប៉ុន លោកជំទាវ KAMIKAWA Yoko បានកោតសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ជាពិសេសចំពោះស្នាដៃដ៏ធំធេងរបស់សម្ដេចក្នុងដំឡើងកម្រិតទទំនាក់ទំនងរវាងប្រទេសទាំងពីរដល់កម្រិតខ្ពស់។ លោកជំទាវមានមោទនភាពជាខ្លាំងចំពោះទំនាក់ទំនងទ្វេភាគីយ៉ាងស្អិតរមួតរវាងកម្ពុជា និងជប៉ុនលើគ្រប់វិស័យ។ ការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ រដ្ឋមន្ត្រីការបរទេសជប៉ុន ជម្រាបជូនសម្តេចតេជោ អំពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការបស់លោកជំទាវជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការថ្មីរវាងកម្ពុជា និងជប៉ុន និងប្រធានបទបច្ចុប្បន្នភាពតំបន់ និងសកល។ លោកជំទាវបានបញ្ជាក់ពីបំណងចង់ឱ្យកម្ពុជា បន្តនិរន្តរភាពនៃការរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់៣ រួមមាន ទី១ វិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ដូចជា ទឹកស្អាត ប្រព័ន្ធចម្រោះទឹកកខ្វក់ ទី២ វិស័យឌីជីថលដែលវិវត្តឥតឈប់ ដូចជា ប្រព័ន្ធ5G សន្តិសុខអ៊ីនធឺណិត (cyber security)…។ល។ ទី៣ ការតភ្ជាប់សមុទ្រ ដូចជា កិច្ចសហប្រតិបត្តិការផែសមុទ្រ។ លោកជំទាវ បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យសេដ្ឋកិច្ច និងបង្ហាញពីបំណងចង់ផ្សព្វផ្សាយពីសក្កានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីអាចទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុនបន្ថែមទៀតមកកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានលើកឡើងផងដែរពីការយកចិត្តទុកដាក់របស់ជប៉ុនលើវិស័យបោសសំអាតមីន។…

  • កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់

    កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់

    ក្នុងឱកាសនៃជំនួប លោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវរដ្ឋមន្ត្រី ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីភាពរីកចម្រើននៃទំនាក់ទំនងជប៉ុន-កម្ពុជា ដែលប្រកបដោយភាពជឿទុកចិត្តគ្នាទៅវិញទៅមក ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតដល់ពេលបច្ចុប្បន្ន។ សម្រាប់អនាគតកាល រាជរដ្ឋាភិបាលជប៉ុននឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ KAMIKAWA Yoko និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣ ព្រមទាំងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួបនេះដែរ សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាក្នុងការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី តាមអភិក្រមថ្មី លើវិស័យជាច្រើន រួមមាន៖ (១) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធសង្គម តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់, ការជំរុញការអភិវឌ្ឍលើវិស័យឌីជីថល និងសន្តិសុខសាយប៊័រ…

  • រដ្ឋមន្ត្រីការបរទេសជប៉ុនជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកជាមួយសម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន

    រដ្ឋមន្ត្រីការបរទេសជប៉ុនជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកជាមួយសម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាការងារជាមួយលោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីជំនួបជាមួយសម្តេចធិបតី , លោកជំទាវ KAMIKAWA Yoko បានអញ្ជើញទៅចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ក្រោយជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, លោកជំទាវ KAMIKAWA Yoko នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបទេស នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីកិច្ចប្រជុំចប់ នឹងមានពិធីចុះហត្ថលេខា និងសន្និសីទកាសែតរួមផងដែរ។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…

  • អគ្គលេខាធិការរងអង្គការសហប្រជាជាតិ៖ ជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព គឺជាគំរូដ៏ល្អ

    អគ្គលេខាធិការរងអង្គការសហប្រជាជាតិ៖ ជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព គឺជាគំរូដ៏ល្អ

    ក្នុងឱកាសនៃជំនួប លោកអគ្គលេខាធិការរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកអគ្គលេខាធិការរង បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែក និងការគាំទ្រដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ លោកក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីចូលរួមធានានូវសុខសន្តិសុខ និងសុវត្ថិភាព ដល់បណ្ដាប្រទេសដទៃទៀត ដែលការណ៍នេះគឺជាគំរូដ៏ល្អមួយសម្រាប់ បណ្ដាប្រទេសផ្សេងទៀតជុំវិញពិភពលោក។ ភាពជោគជ័យនេះក៏ទទួលបានផងដែរ នូវការសាទរ និងការគាំទ្រពីបណ្ដាប្រទេសនានាជាច្រើន។ ជាមួយគ្នានេះ លោកអគ្គលេខាធិការរង ក៏បានកោតសរសើរជាពិសេស ចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានអនុវត្តការងារយ៉ាងសកម្ម និងប្រកបដោយវិន័យខ្ពស់។ លោកអគ្គលេខាធិការរង ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ផងដែរថា អង្គការសហប្រជាជាតិបន្តការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកិច្ចសហប្រតិបត្តិការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសដែលកំពុងមានជម្លោះ និងអសន្តិសុខ។ ព្រមជាមួយគ្នានេះ លោកអគ្គលេខាធិការរង ក៏បានគូសបញ្ជាក់អំពីការគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខ។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកអគ្គលេខាធិការរង និងបានសម្ដែងនូវការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់នៅថ្ងៃនេះថា ក្នុងរយៈពេលជាង១០ខែកន្លងទៅនេះ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗ ព្រមទាំងវឌ្ឍនភាពល្អប្រសើរជាច្រើន ទាំងនៅតាមបណ្តាការដ្ឋានកែទម្រង់ និងទិសដៅការងារផ្សេងទៀត។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងវិធានការគន្លឹះទាំង៥ កំពុងត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងបានផ្តល់ផលប្រយោជន៍យ៉ាងវិជ្ជមានដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅក្នុងបរិការណ៍ដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា កម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខណៈដែលស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក៏ត្រូវបានពង្រឹងតាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា វឌ្ឍនភាពដ៏ល្អប្រសើរទាំងនេះ មិនអាចសម្រេចបានឡើយ ដោយគ្មានការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវពីគ្រប់តួអង្គពាក់ព័ន្ធ។ ក្នុងន័យនេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីម្ចាស់ការ និងបុរេសកម្មរបស់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ដែលបាននិងកំពុងរួមគ្នាអនុវត្តការងារ នៅក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ សម្តេច សង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព ដើម្បីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការកសាងសមិទ្ធផលជូនជាតិមាតុភូមិក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ៕ដោយ៖ពលជ័យ