Category: Politico 360

  • ឯកឧត្តម ហ៊ុន ម៉ានី៖ រាល់ការប្រមាថព្រះមហាក្សត្រ គឺប្រៀបបាននឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូលដែលយុវជនកម្ពុជាមិនអាចទទួលយកបាន

    ឯកឧត្តម ហ៊ុន ម៉ានី៖ រាល់ការប្រមាថព្រះមហាក្សត្រ គឺប្រៀបបាននឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូលដែលយុវជនកម្ពុជាមិនអាចទទួលយកបាន

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា រាល់ការប្រមាថព្រះមហាក្សត្រ ទោះក្នុងទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាន នឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិនអាចទទួលយកបាន។ ក្នុងន័យនេះ មិនថាបច្ចុប្បន្ន និងទៅអនាគត សូមអំពាវនាវដល់យុវជនខ្មែរជំនាន់ក្រោយ បន្តរួមគ្នាការពារ និងសូមចងចាំថាសកម្មភាពចំបងដែលយុវជនកម្ពុជាត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះគឺ ជាតិ ដែលមានប្រជាជាតិ និងប្រជាជន សាសនា និងព្រះមហាក្សត្រ។ ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពអនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការ ស.ស.យ.ក. ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៤ នៅសកលវិទ្យាល័យស្វាយវៀង៕ដោយ៖ពលជ័យ

  • សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប៧៣ឆ្នាំ កម្ពុជាចូលជាសមាជិករបស់អង្គការ UNESCO

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប៧៣ឆ្នាំ កម្ពុជាចូលជាសមាជិករបស់អង្គការ UNESCO

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរខួប៧៣ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (UNESCO)(៣ កក្កដា ១៩៥១-៣ កក្កដា ២០២៤)។ អង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ។ សម្តេចតេជោបានបញ្ជាក់ថា អង្គការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ដែលមានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។ សូមជម្រាបថា កម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១។ ការិយាល័យអង្គការយូណេស្កូនៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១។ ការិយាល័យយូណេស្កូនៅកម្ពុជា ធ្វើការងារនៅក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា (UNDAF) ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិ ដើម្បីជាមធ្យោបាយឆ្ពោះទៅសម្រេចបាននូវរបៀបវាៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០៕ដោយ៖ពលជ័យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤)។ សម្តេចធិបតីបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន៦ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក ចំនួន៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖ ២. បេតិ​កភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ៖​ ៣. បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក៖​ “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”

  • អ្នកនាំពាក្យក្រសួងការពារជាតិច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal

    អ្នកនាំពាក្យក្រសួងការពារជាតិច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal

    ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានមួយចំនួន ដែលបានចោទសួរពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទប្រកាន់លើវត្តមាននាវាយោធា២គ្រឿងរបស់ចិន នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា, អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ចំនួន២ចំណុចដូចខាងក្រោម៖១. នាវាយោធាចិន២គ្រឿងដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានោះ ​គឺទើបតែមកដល់នាថ្មីៗនេះប៉ុណ្ណោះ ដែលជានាវាផ្លាស់ប្តូរវេនជាមួយនឹងនាវាយោធាចិនកន្លងទៅ តាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដើម្បីមកបណ្តុះបណ្តាលជំនាញបច្ចេកទេស អំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា មិនដូចការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ដែលថា នាវានេះ បានចូលចតរយៈពេលជាងកន្លះឆ្នាំនោះឡើយ។២.សូមច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ​មានការបែងចែកតំបន់មូលដ្ឋានសម្រាប់នាវាយោធាចិនផ្សេង និងតំបន់មូលដ្ឋាននាវាយោធាកម្ពុជា។ ការផ្សព្វផ្សាយបែបនេះ ជាជាចេតនាបង្កឱ្យមានកាន់ច្រឡំ ហើយមិនមែនជាការពិតនោះឡើយ។ នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា កំពុងធ្វើការអភិវឌ្ឍជាបន្តន្ទាប់ ដោយក្នុងនោះមានតំបន់ខ្លះកំពុងសាងសង់ តម្រូវឱ្យមានការហាមឃាត់មិនឱ្យមានចេញចូលនោះឡើយ ដែលនេះជាកិច្ចការសម្ងាត់របស់កងទ័ព ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ពលជ័យ

  • ឯកឧត្តម ប៉ែន បូណា៖ សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ

    ឯកឧត្តម ប៉ែន បូណា៖ សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ

    ឯកឧត្តម ប៉ែន បូណា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មានការភាន់ច្រឡំ ឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ(ឬមតិរិះគន់) និងការបំពានច្បាប់ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ តាមពិតគ្មានអ្វីពិបាកយល់ទេ ដូច្នេះសូមបែងចែកឱ្យច្បាស់ ហើយសូមកុំយកសេរីភាពបញ្ចេញមតិមកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់។ ឯកឧត្តម ប៉ែន បូណា បានបន្តថា ដើម្បីយល់ដឹងពីបញ្ហានេះឱ្យច្បាស់ សូមលើកយកប្រការមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគេទទួលស្គាល់និងអនុវត្តទូទាំងពិភពលោក៖មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។ មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។ មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះ និងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្តេចធិបតីបានរម្លឹកថា សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល១៨ឆ្នាំ ឬ ៦អាណត្តិមកហើយ។ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា សមាគមបានរកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ ។ ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជួយគាំពារជីវភាពសិល្បករចាស់ជរា ឬបាត់បង់សមត្ថភាពសម្តែង ក៏ដូចជាចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ដោយ៖ពលជ័យ

  • មេដឹកនាំសម្ព័ន្ធសហជីពជាតិ ស្នើក្រសួងមហាផ្ទៃពិនិត្យភាពមិនប្រក្រតី និងសកម្មភាពរបស់ “សង់ត្រាល់” ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករ និងភាពស្អាតស្អំរបស់កម្ពុជា

    មេដឹកនាំសម្ព័ន្ធសហជីពជាតិ ស្នើក្រសួងមហាផ្ទៃពិនិត្យភាពមិនប្រក្រតី និងសកម្មភាពរបស់ “សង់ត្រាល់” ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករ និងភាពស្អាតស្អំរបស់កម្ពុជា

    នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានដាក់ញ្ញត្តិជូនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំអន្តរាគមន៍ពិនិត្យភាពមិនប្រក្រតីលើរបាយការណ៍ឧបសគ្គរារាំងភាពជាតំណាងសេរីភាពសហជីពនៅកម្ពុជា និងសកម្មភាពទាំងអស់របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករនិយោជិតទូទាំងប្រទេស និងភាពស្អាតស្អំរបស់កម្ពុជា។ លោក ហ្វា សាលី បានស្នើសុំក្រសួងមហាផ្ទៃពិនិត្យរាល់សកម្មភាពជ្រៀតជ្រែកការងារសហជីព ឬនៅពីក្រោយ នៃការចងក្រងសហជីពតាមមូលដ្ឋាន ដែលបានធ្វើកន្លងមក ដែលផ្ទុយពីលក្ខន្តិកៈអង្គការសមាគមដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងស្នើកោះអញ្ជើញតំណាងសហជីពការពារសិទ្ធិកម្មករ តាមមូលដ្ឋានទាំងនោះមកផ្តល់ព័ត៌មាន ស្វែងរកការពិតពី ប្រភពនៃការចង់ក្រងសហជីព និងការជ្រោមជ្រែងផ្នែកហេរិញ្ញវត្ថុ។ ប្រធានសម្ព័ន្ធសហជីពជាតិ ស្នើដល់ឯកឧត្តមរដ្ឋមន្ត្រី មេត្តាពិនិត្យឡើងវិញរាល់សកម្មភាពទាំងអស់ និងរបាយការណ៍ស្តីពី FoA របស់អង្គការមួយនេះ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕ដោយ៖ពលជ័យ

  • សំណុំប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់៖ តុលាការប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន

    សំណុំប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់៖ តុលាការប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន

    ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្កាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិ ចំនួន១០នាក់ ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់ ដោយដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីបើកសវនាការចំនួន៥លើក។ មេក្លោង និងសកម្មជនមាតាធម្មជាតិ ទាំង១០នាក់ ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមានដូចជា៖ ១. ឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន ២. ឈ្មោះ យឹម លាងហ៊ី ៣. ឈ្មោះ ស៊ុន រដ្ឋា (ស្រី) ដាក់ពន្ធនាគារ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល នឹងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។ ចំណែកសកម្មជន ៧នាក់ផ្សេងទៀតដាក់ពន្ធនាគារ ៦ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ រួមមាន៖ ១. ឈ្មោះ ឡុង គន្ធា ភេទ ស្រី អាយុ ២៣ ឆ្នាំ…

  • លោក សួន សេរីរដ្ឋា៖ អ្នកដែលរំលោភច្បាប់ គឺក្រុមពួកក្បត់ជាតិ ៣ជំនាន់ និងបក្ខពួកទេ មិនមែនរាជរដ្ឋាភិបាល មិនមែនគណបក្សប្រជាជនកម្ពុជាឡើយ

    លោក សួន សេរីរដ្ឋា៖ អ្នកដែលរំលោភច្បាប់ គឺក្រុមពួកក្បត់ជាតិ ៣ជំនាន់ និងបក្ខពួកទេ មិនមែនរាជរដ្ឋាភិបាល មិនមែនគណបក្សប្រជាជនកម្ពុជាឡើយ

    ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងប្រាប់ AMS ថា ចំពោះការលើកឡើងរបស់ក្រុមអ្នកដែលប្រឆាំងរត់ចោល ស្រុកនៅក្រៅប្រទេស គឺឆ្លុះបញ្ចាំងអីពីអ្វីដែលពួកគេទាំងអស់គ្នានោះ កំពុងតែអនុវត្តតែម្តង។ ឧទាហរណ៍ថាពាក់ព័ន្ធនឹងការរំលោភច្បាប់របស់កម្ពុជា សួរថា អ្នកណារំលោភច្បាប់របស់កម្ពុជា ច្បាប់ដែលរដ្ឋសភាបានអនុម័តរួចហើយ? មកដល់ពេលនេះមិនត្រូវបានពួកគេយកទុកជាច្បាប់ និងបានកំពុងរំលោភនឹងបំផ្លាញច្បាប់របស់កម្ពុជា ដែលត្រូវពួកគេ និងក្រុមមេអ្នកនយោបាយរត់ចោលស្រុកបានកំពុងតែរំលោភបំពាន គឺរំលោភបំពានមើលងាយប្រមាថអង្គចេស្តារព្រះមហាក្សត្រ ដែលបានការពារដោយរដ្ឋធម្មនុញ្ញ។ អ្នកដែលរំលោភច្បាប់ អ្នកដែលបំផ្លាញសាសនា អ្នកដែលប្រមាថអង្គចេស្តារព្រះមហាក្សត្រ រដ្ឋច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា គឺក្រុមទណ្ឌិតរត់ចោលស្រុក ឬក្រុមពួកក្បត់ជាតិ ៣ជំនាន់ និងបក្ខពួក មិនមែនរាជរដ្ឋាភិបាល មិនមែនគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែកាន់អំណាចដឹកនាំប្រទេស ដើម្បីដឹកនាំការអនុវត្តច្បាប់ ពង្រឹងការអនុវត្តច្បាប់ឱ្យកម្ពុជាក្លាយទៅជាប្រទេសមាននីតិរដ្ឋ។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបញ្ជាក់ថា “អ្វីដែលពួកគេលើកឡើងទាំងអស់នឹង គឺវាឆ្លុះបញ្ចាំងអំពីទង្វើរបស់ពួកគេផ្ទាល់។ អ្វីដែលពួកគេកំពុងតែបំពានច្បាប់របស់កម្ពុជា មិនគោរពនូវអ្វីដែលជាច្បាប់ដែលរដ្ឋសភាបនាអនុម័តរួចហើយ។ ឥឡូវយើងមើលក្រុមប្រឆាំងដែលសន្តិវង្សរបស់ពួកគេនៅក្នុងប្រទេសវិញ បើទោះបីជាទៅបង្កើតគណបក្សពីរបីនៅក្នុងប្រទេសក៏ដោយ ក៏ពួកគេនៅតែបន្តវប្បធម៌មិនគោរពច្បាប់របស់កម្ពុជាដែរ។ ឧទាហរណ៍នៅពេលដែលមានគ្នីគ្នាគេ ក្រុមបក្ខពួករបស់គេប្រព្តឹត្តខុសច្បាប់ ហើយត្រូវបានច្បាប់ចាប់យកមកអនុវត្តទោស ដើម្បីរង់ចាំការកាត់ទោសពីតុលាការ ពួកគេបាននាំគ្នាធ្វើបាតុកម្មតវ៉ាទាមទារឱ្យដោះលែងឱ្យនៅក្រៅឃុំ និងឲ្យទម្លាក់ចោលការចោទប្រកាន់ គឺថាអ្វីដែលពួកគេទាមទារទាំងអស់នេះ គឺសុទ្ធតែជាការបំពានច្បាប់ មិនគោរពច្បាប់ទាំងអស់ ពីព្រោះកម្ពុជាមួយដែលមានប្រព័ន្ធប្រជាធិបតេយ្យ គោរពច្បាប់…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើឯកអគ្គរាជទូតថ្មីប្រទេសម៉ាឡេស៊ី​លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរ និងជំរុញការវិនិយោគ ពាណិជ្ជកម្ម

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើឯកអគ្គរាជទូតថ្មីប្រទេសម៉ាឡេស៊ី​លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរ និងជំរុញការវិនិយោគ ពាណិជ្ជកម្ម

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន(Shaharuddin Bin Onn)ឯកអគ្គរាជទូតថ្មី ប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា លើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាកម្ពុជាកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែសកម្មនិងស៊ីជម្រៅឡើងថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរនិងសហគមន៍អាស៊ាន ផងដែរ។ ជាមួយគ្នានេះសម្តេចប្រធានរដ្ឋសភា បានស្នើដល់ឯកអគ្គរាជទូតជួយជំរុញបន្ថែមដល់ការវិនិយោគ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្នែកបច្ចេកវិទ្យាដល់យុវជនកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបើកទ្វារចំហស្វាគមន៍ ឯកឧត្តមឯកអគ្គរាជទូត និងសហការីគ្រប់ពេលវេលានៅក្នុងការសម្របសម្រួលនិងធ្វើកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរឹងមាំនៃប្រទេសទំាងពីរដែលមានជាង៦០ឆ្នាំមកនេះ ឱ្យកាន់តែរឹងមាំថែមទៀតនៅលើគ្រប់វិស័យ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងដែលរាជរដ្ឋាភិបាលប្រទេសទំាងពីរបានឯកភាពគ្នា ជាពិសេសនៅក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីដើមឆ្នាំ២០២៤នេះ ដែលបានបង្ហាញពីការបន្តទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី មិនដាច់រយៈពីថ្នាក់ដឹកនាំចាស់ មកថ្នាក់ដឹកនាំថ្មី។ ចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា សភាប្រទេសទំាងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាជាច្រើននៅក្នុងក្របខណ្ឌពហុភាគី ប៉ុន្តែនៅមានកម្រិតនៅក្នុងក្របខណ្ឌទ្វេភាគី…