-
លោក លឹម ជាវុត្ថា ឆ្លើយតបទៅក្រុមប្រឆាំងនៅក្រៅប្រទេស៣នាក់ ដែលជជែកគ្នានិយាយបែបឆ្កួតឡប់ៗអំពីកម្មវិធីផ្ញើសារ CoolApp !

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp បានឆ្លើយតបទៅក្រុមប្រឆាំងនៅក្រៅប្រទេស៣នាក់ ដែលជជែកគ្នានិយាយបែបឆ្កួតឡប់ៗអំពីកម្មវិធីផ្ញើសារ CoolApp ! ដោយលើកឡើងថា៖១៖ ការនិយាយរបស់អ្នកទាំង៣ គឺមិនបានសិក្សាស្វែងយល់ និងមិនយល់អ្វីទាំងអស់ពីក្រុមហ៊ុន CoolApp បែរជានាំគ្នាមកនិយាយបែបញុះញង់ ! កម្មវិធី CoolApp គឺផលិតឡើងដោយក្រុមហ៊ុនឯកជនឈ្មោះ CoolApp Co., Ltd មិនមែនដូចអ្នកថា CoolApp ផលិតឡើងដោយក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍នោះទេ !២៖ អ្នកទាំង៣នាក់ សូមមេត្តាចូលទៅមើលក្នុង App Store & Google Play វាបង្ហាញឈ្មោះក្រុមហ៊ុន CoolApp. Co.Ltd. (ខ្ញុំ Screen Shot ជូន កុំឱ្យពិបាកចូលមើល)៣៖ CoolApp ប្រើប្រាស់ប្រព័ន្ធបំបែកទៅជាកូដ (Encryption) ដូច WhatsApp និង Telegram. មិនអាចមានជនណាម្នាក់ចូលមើលបានឡើយ សូម្បីតែម្ចាស់ក្រុមហ៊ុនក៏ដោយ ! ចំណុចនេះខ្ញុំបានបញ្ជាក់តាមបណ្តាញផ្សព្វផ្សាយច្រើនដងរួចហើយ !៤៖…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤១,៨១%

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅល្ងាចថ្ងៃទី៣០ ខែមិថុនា នេះថា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ សម្រេចបាន និងទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤១,៨១%ហើយ ខណៈដែល «ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៥៥,៨៣%ហើយ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកសម្តេចធិបតី…
-
សហភាពពលកម្មជាតិកម្ពុជាស្នើសុំទៅស្ថានទូតអាមេរិកពិចារណាលើរបាការណ៍ញុះញ៉ុងឱ្យមានការរើសអើងរបស់សង់ត្រាល់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សហភាព ពលកម្មជាតិកម្ពុជា បានដាក់ញ្ញត្តិជូនស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាចំពោះរបាយការណ៍មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់។ សហភាពពលកម្មជាតិ កម្ពុជា (NLC)ស្នើសុំទៅស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា គួរពិចារណាលើរបាការណ៍ញុះញ៉ុង ឱ្យមានការរើសអើង លាបព៌ណនាំឱ្យមានការបែកបាក់ធ្ងន់ធ្ងរ បំផ្លិចបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងគោលបំណងបង្កឱ្យមានអស្ថេរភាព និងនាំឱ្យខាតប្រយោជន៍បងប្អូនកម្មករ និយោជិត និងសង្គមជាតិយើងទាំងមូល របស់អង្គការសង់ត្រាល់នេះបន្តទៀត។ សហភាពពលកម្មជាតិកម្ពុជា (NLC) សង្កេតឃើញថា មានសហព័ន្ធសហជីព និងអង្គការមួយចំនួនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អង្គការសង្គមស៊ីវិល ដែលទទួលជំនួយពីបរទេស និងបម្រើនយោបាយឱ្យជន បរទេសខិលខូចមួយចំនួននៅពីក្រោយខ្នងទៀតផងដែរ ហើយពួកគេតែងញុះញ៉ង់ឱ្យសហព័ន្ធសហជីពទាំងនោះ បង្កើតនូវរូបភាព ឬបញ្ហាផ្សេងៗ ដែលពួកគេចង់បានដើម្បីបង្កាច់បង្អួចបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯងលើឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងធ្វើឱ្យបងប្អូនកម្មករនិយោជិតយើងជួបនូវហានិភ័យបាត់បង់ការងារខាតបង់លុយកាក់ទៀតផង។ សហព័ន្ធសហជីព និងអង្គការបែបនេះ ទើបគេឱ្យឈ្មោះថា សហព័ន្ធសហជីព និងអង្គការឯករាជ្យដែលទទួលស្គាល់ដោយក្រុមគេមួយក្តាប់តូចប៉ុណ្ណោះ៕ដោយ៖ពលជ័យ
-
បើមិនកែប្រែរបាយការណ៍៖ មេដឹកនាំសហភាពពលកម្មជាតិកម្ពុជាព្រមានប្តឹងលុបឈ្មោះសង់ត្រាល់

ភ្នំពេញ៖ លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងករណីអង្គការសង់ត្រាល់ ពុំធ្វើការកែប្រែខ្លឹមសារនៅក្នុងរបាយការណ៍របស់ខ្លួនតាមការទាមទាររបស់មេដឹកនាំសហជីពជាច្រើននោះទេ គឺមេដឹកនាំសហជីពតំណាងកម្មករ គ្រប់វិស័យនឹងពិចារណាដាក់ពាក្យបណ្តឹង ទៅតុលាការលុបឈ្មោះអង្គការសង់ត្រាល់ចេញពីបញ្ជីនៅក្នុងក្រសួងមហាផ្ទៃនិងសហជីព នៅកម្ពុជា។ ការបញ្ជាក់នេះ បន្ទាប់ពីសហភាពពលកម្មជាតិកម្ពុជា ដាក់ញ្ញត្តិជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ស្នើសុំជួយពន្លឿនបើកការសើបអង្កេត និងមានចំណាត់តាមការផ្លូវច្បាប់ចំពោះអង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា( សង់ត្រាល់ )។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះដែរ សហភាពពលកម្មជាតិកម្ពុជា បានដាក់ញ្ញត្តិដោយឡែកមួយទៀតស្នើសុំទៅស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា គួរពិចារណាលើរបាការណ៍ញុះញ៉ុង ឱ្យមានការ រើសអើង លាបពណ៌នាំឱ្យមានការបែកបាក់ធ្ងន់ធ្ងរ បំផ្លិចបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងគោលបំណងបង្កឱ្យមានអស្ថេរភាព និងនាំឱ្យខាតប្រយោជន៍បងប្អូនកម្មករ និយោជិត និងសង្គមជាតិទាំងមូលរបស់អង្គការសង់ត្រាល់នេះបន្តទៀត៕ដោយ៖ពលជ័យ
-
សហភាពពលកម្មជាតិកម្ពុជា ដាក់ញ្ញត្តិជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំជួយពន្លឿនបើកការសើបអង្កេត និងមានចំណាត់តាមការផ្លូវច្បាប់ចំពោះសង់ត្រាល់

-
មេដឹកនាំបណ្តុំអង្គការសមាគមសង្គមស៊ីវិលអំពាវពាវឱ្យប្រជាពលរដ្ឋចូលរួមលើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលឱ្យអស់ចេញពីកម្ពុជា

ភ្នំពេញ៖ មេដឹកនាំបណ្តុំអង្គការសមាគមសង្គមស៊ីវិលបានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូបគួរមានមនសិកាជាតិនិយមជាធំ កុំចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមជ្រុលនិយម និងសូមកុំចូលរួមរាល់សកម្មភាពដែលបង្ហាញពីភាពបែកបាក់សាមគ្គីជាតិ តាមការញុះញង់របស់ក្រុមនយោបាយជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាចង់បង្ករភាពវឹកវរដល់សង្គមជាតិខ្លួនឱ្យសោះ ហើយចូលរួមលើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលឲ្យអស់ចេញពីកម្ពុជា។ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានឃើញសកម្មភាព អំពីការបង្ករភាពវឹកវរដល់សង្គមជាតិ របស់ក្រុមជ្រុលនិយមនាពេលកន្លងមក។ ការរៀបចំយុទ្ធសាស្រ្តបំបែកបំបាក់កម្លាំងស្មារតីជាតិនិយម សាមគ្គីជាតិ គឺដោយសារពួកគេមានមហិច្ឆតាអប្បិយហួសពីព្រំដែន ដែលប្រទេសកម្ពុជាកំពុងតែមានសេចក្តីសុខក្សេមក្សាន្ត និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាការពិតណាស់ការដឹកនាំប្រទេសដើម្បីឱ្យមានការអភិវឌ្ឍន៍ និងជឿនលឿន តែងតែមានការអនុវត្តច្បាប់ ចំពោះជនណាដែលបង្កររឿងផ្ទុយនឹងច្បាប់គួរតែទុកឱ្យច្បាប់ជាកំណត់។ បើការរស់នៅក្នុងប្រទេសដែលគ្មានច្បាប់ ជនបំពានច្បាប់ចេះតែកើតមាន តើយើងអាចបើកភ្នែកមើលប្រទេសជាតិរបស់ខ្លួនក្នុងភាពវឹកវរបានដែលឬទេ? ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់ការឈ្លានពានពីបរទេស បែកបាក់សាមគ្គីផ្ទៃក្នុង ដោយការសាបព្រោះមនោគមន៍វិជ្ជានយោបាយខ្មៅកខ្វក់ លាបពណ៌ ញុះញង់ បំបែកបំបាក់ រហូតដល់កម្ពុជាសឹងបាត់បង់ប្រទេសទាំងមូល នេះគឺជាមេរៀន និងប្រវត្តិសាស្រ្តដែលកូនខ្មែរបានដឹងយ៉ាងច្បាស់។ លោក ហេង សំណាង បានបន្តឱ្យដឹងថា ដូចនេះហើយ កម្ពុជាត្រូវបានចាប់ផ្តើមកសាងឡើងវិញចាប់ពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ មកដល់ពេលបច្ចុប្បន្ននេះ។ «ពិតណាស់សន្តិភាពពិបាករកទៅហើយ កាន់តែលំបាកគឺរក្សាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍ» ការបូជាសាច់ស្រស់ឈាមស្រស់ របស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ដើម្បីបុព្វហេតុជាតិ និងបូរណភាពទឹកដី និងអធិបតេយ្យភាពពេញលេញ បច្ចុប្បន្នកម្ពុជា ក្លាយជាប្រទេសស្មើមុខស្មើមាត់នៅលើសាកលលោក។ ទង្វើសម្ដែងការប្រឆាំងជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួន…
-
អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់អំពីជំហររបស់កម្ពុជាលើ “ការយល់ដឹងរួមប្រាំមួយចំណុចស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន”

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបទៅនឹងការសាកសួររបស់អ្នកសារព័ត៌មានអំពីជំហររបស់កម្ពុជាលើ “ការយល់ដឹងរួមប្រាំមួយចំណុចស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” (Six-Point Common Understanding on Political Settlement of the Ukraine Crisis) ដែលបានលើកឡើងរួមគ្នាដោយសាធារណរដ្ឋប្រជាមានិតចិន និងប្រេស៊ីល នៅថ្ងៃទី២៣ ឧសភា ឆ្នាំ ២០២៤។ ទាក់ទងករណីខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ដូចតទៅ៖កម្ពុជាគាំទ្រ “ការយល់ដឹងរួមប្រាំមួយចំណុច ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” របស់ចិន និងប្រេស៊ីល ដោយខ្លឹមសារនៃឯកសារនេះសមស្រប ឆ្លើយតបសភាពការណ៍ជាក់ស្តែង ដែលត្រូវសង្កត់ធ្ងន់លើអាទិភាពចំពោះមុខចំនួន៤គឺ (១) ទប់ស្កាត់កំណើនភាពតានតឹង និងបង្កបរិយាកាសអំណោយផលដល់ការសន្ទនា ដែលចាំបាច់ត្រូវមានការចូលរួមពីអ៊ុយក្រែន និងរុស្ស៊ី (២) បញ្ចៀសការធ្លាក់ដុនដាបកាន់តែខ្លាំងនូវវិបត្តិមនុស្សធម៌ (៣) បញ្ចៀសវិបត្តិនុយក្លេអ៊ែរ និង(៤) បង្កើនការខិតខំលើកកម្ពស់សន្តិសុខស្បៀង ថាមពល និងស្ថិរភាពខ្សែច្រវ៉ាក់ផ្គត់ផ្គង់៕ដោយ៖ពលជ័យ
-
បើសង់ត្រាល់មិនកែសម្រួលរបាយការណ៍ និងមិនបង្ហាញភស្តុងតាង៖ មេដឹកនាំសម្ព័ន្ធសហជីពជាតិព្រមានចាត់វិធានការតាមផ្លូវច្បាប់

ភ្នំពេញ៖ សម្ព័ន្ធសហជីពជាតិ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់លើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់សង់ត្រាល់ និងបុគ្គលឈ្មោះ ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារសង់ត្រាល់ បើសិនជាមិនធ្វើការកែតម្រូវរបាយការណ៍របស់ខ្លួន និងមិនបង្ហាញភស្តុតាងក្នុងការចោទប្រកាន់លាបពណ៌មកលើសហជីព។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ថា បើសិនជាមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (ហៅថា សង់ត្រាល់) គ្មានភស្តុតាងបង្ហាញច្បាស់លាស់ក្នុងការចោទប្រកាន់មកលើសហជីពនោះទេ គឺខាងសម្ព័ន្ធសហជីពជាតិ នឹងមានវិធាការផ្លូវច្បាប់លើបុគ្គលឈ្មោះ ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារសង់ត្រាល់តែម្តង ពីព្រោះមិនអាចទុកឱ្យសង់ត្រាល់ធ្វើរបាយការណ៍ស្រមោលបែបនេះបានតទៅទៀតទេ។ ការបញ្ជាក់នេះ នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ លោក ហ្វា សាលី បានបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងនាមខ្ញុំជាស្ថាប័នឯករាជ្យមួយ គឺខ្ញុំទទូចហើយទទូចទៀតឱ្យគាត់ (សង់ត្រាល់) កែតម្រូវទៅលើរបាយការណ៍របស់គាត់ ហើយចំពោះបុគ្គលដែលតែងតែប្រមាថមើលងាយថា សហជីពក្លែងក្លាយ សហជីពរណបរដ្ឋាភិបាល សហជីពខ្មៅ សហជីពលឿងអីនោះ គឺខ្ញុំនឹងពិនិត្យមើលឡើងវិញថា គួរតែចាត់វិធានការប្តឹងបុគ្គលនោះ ឬយ៉ាងម៉េច? ហើយយើងទុកឱកាសឱ្យសង់ត្រាល់ធ្វើការកែប្រែ តែបើសិនមិនមានការកែប្រែយើងនឹងពិនិត្យបន្ថែមទៀត។ យើងព្យាយាមមើលទៅលើកំហុសអចេតនា ឬក៏ឱ្យគាត់បង្ហាញភស្តុតាង។ បើសិនជាមកដល់ពេលនេះ គាត់គ្មានភស្តុតាងបង្ហាញជូនខាងយើង ក៏ដូចជាសហជីព គឺយើងអាចនឹងមានវិធានការផ្លូវច្បាប់ប្តឹងគាត់តែម្តង…
-
សម្ព័ន្ធសហជីពជាតិ៖ របាយការណ៍របស់ សង់ត្រាល់ គឺមិនមានប្រភព និងភស្តុតាងច្បាស់លាស់

ភ្នំពេញ៖ ឆ្លើយតបទៅនឹងរបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (ហៅថា សង់ត្រាល់) កាលពីពេលកន្លងទៅ សម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ថា របាយការណ៍របស់សង់ត្រាល់ គឺមិនមានប្រភព និងភស្តុតាងច្បាស់លាស់ត្រង់ចំណុចថា តំណាងសហជីពមកពីកន្លែងការងារចំនួន១០ ក្នុងចំណោម ១៤ បានរាយការណ៍ថា ពួកគេបានជួបការរារាំង ឧបសគ្គក្នុងការអនុវត្តសិទ្ធិសេរី ភាពរបស់ពួកគេ (សេរីភាពភាពសហជីពសមាគម FOA) ថែមទាំងមានការបំភិតបំភ័យផ្ទាល់មាត់ ការគំរាមកំហែង ការយាយី និងការដាក់ក្នុងបញ្ជីខ្មៅ ដែលជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់ពួកគេក្នុងការបំពេញមុខងាររបស់ខ្លួន។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបន្តថា បើយោងតាមច្បាប់ សហជីពបុគ្គល ឬសហជីពដែលទទួលរងនូវការគំរាមកំហែង ការយាយី ការរារាំងមិនឱ្យអនុវត្តសិទ្ធិរបស់ខ្លួន មានសិទ្ធិប្តឹងទៅក្រសួងការងារ ឬតុលាការបាន ប៉ុន្តែមកទល់នឹងពេលនេះ ក្រសួងការងារមិនដែលទទួលពាក្យបណ្ដឹងពីសហជីពណាមួយឡើយចំពោះបញ្ហាខាងលើ នេះសរបញ្ជាក់ឱ្យឃើញថា របាយការណ៍ របស់ CENTRAL មិនមានភស្តុតាង និងប្រភពច្បាស់លាស់ លើសពីនេះទៅទៀត ពួកគាត់អាចប្តឹងករណីនេះទៅតុលការបានពីបទព្រហ្មទណ្ឌ។ មួយវិញទៀត ប្រសិនបើមានបណ្ដឹងពិតមែន ហើយក្រសួងមិនដោះស្រាយជូនសហជីព CENTRAL គួរតែ លើកយកបញ្ហានេះមកសួរនាំក្រសួងការងារ ហើយបើក្រសួងការងារមិនបានដោះស្រាយទើបគាត់អាចយកទៅចុះផ្សាយបាន ។…
-
សម្តេចតេជោ៖ គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្ដល់ផលចំណេញយ៉ាងធំដល់កម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមកើតចេញពីមនសិការ និងឆន្ទៈរបស់ កម្ពុជាសុទ្ធសាធ ដែលនឹងផ្ដល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ។ ការបញ្ជាករបស់សម្តេចតេជោ ក្នុងមិទ្ទីងអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។ ពិធីនេះប្រារព្ធធ្វើឡើងនៅវិមាន ៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចតេជោបានមានប្រសាសន៍បន្តថា ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯក-រាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ។ ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន