Category: Politico 360

  • មេដឹកនាំសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា៖ អង្គការសង់ត្រាល់លូកដៃកកូរកកាយរឿងសហជីព ក្នុងចេតនាបំបែកឆ្នាំងបាយកម្មករនិយោជិតក្នុងវិស័យកាត់ដេរ

    មេដឹកនាំសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា៖ អង្គការសង់ត្រាល់លូកដៃកកូរកកាយរឿងសហជីព ក្នុងចេតនាបំបែកឆ្នាំងបាយកម្មករនិយោជិតក្នុងវិស័យកាត់ដេរ

    ភ្នំពេញ៖ “ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» កំពុងជ្រៀតជ្រែកការងាររបស់សហជីព ធ្វើរបាយការណ៍មិនឆ្លុះបញ្ចាំងពីការពិត ផ្សព្វផ្សាយព័ត៌មានមិនល្អ ញុះញង់ បំបែកបំបាក់ មានចេតនាឈប់ឱ្យមានការបញ្ជាទិញផលិតផលវាយនភណ្ឌ ស្បែកជើង កាបូប និងផលិតធ្វើដំណើររបស់កម្ពុជា ដែលជាការបំបែកឆ្នាំងបាយកម្មករ ”។ នេះជាការបញ្ជាក់របស់លោក ហ៊ុយ សម្បត្តិ ប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ លោក ហ៊ុយ សម្បត្តិ បានបញ្ជាក់ថា អង្គការសង់ត្រាល់ បានទទួលជំនួយពីបរទេសមួយឆ្នាំៗរាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែមិនបានយកលុយនោះមករួមចំណែកជួយកម្មករនិយោជិត ឱ្យមានភាពល្អប្រសើរឡើងនោះទេ។ ផ្ទុយទៅវិញ អង្គការនេះបានធ្វើសកម្មភាពលើសដែនកំណត់របស់ខ្លួន ចូលមកជ្រៀតជ្រែកកិច្ចការសហជីព ចេញរបាយការណ៍ មានចរិតនយោបាយ លម្អៀង គ្មានយុត្តិធម៌ មិនឆ្លុះបញ្ចាំងការពិតនៃកម្មករនិយោជិតនៅកម្ពុជា។ អង្គការនេះមិនដែលមើលឃើញពីវឌ្ឍនភាព ដែលរាជរដ្ឋាភិបាលសម្រេចបានឡើយ។ អង្គការសង់ត្រាល់ និយាយធ្វើម៉េចឱ្យតែកម្ពុជាអាក្រក់លើឆាកអន្តរជាតិ និយាយធ្វើម៉េចឱ្យតែម្ចាស់ជំនួយ អ្នកបញ្ជាទិញ និងម្ចាស់ម៉ាកយីហោ ដកឥវ៉ាន់ឈប់ឱ្យកម្មករធ្វើ។ បើមិនធ្វើតាមសង់ត្រាល់ សង់ត្រាល់ប្តឹងទៅអ្នកបញ្ជាទិញ ម្ចាស់ជំនួយ ម្ចាស់ផ្លាកយីហោ ថាកម្ពុជាមិនល្អ អ៊ីចេះ១ អ៊ីចេះ២ ដល់ពេលគេដកអីវ៉ាន់ទៅ…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យលោក រស់ សារ៉ុម ធ្វើការផ្លាស់ប្តូរឈ្មោះ “គណបក្សខ្មែរសន្តិភាព”

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យលោក រស់ សារ៉ុម ធ្វើការផ្លាស់ប្តូរឈ្មោះ “គណបក្សខ្មែរសន្តិភាព”

    ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យលោក រស់ សារ៉ុម តំណាងស្ថាបនិកគណបក្សខ្មែរសន្តិភាព ត្រូវធ្វើការផ្លាស់ប្តូរឈ្មោះ “គណបក្សខ្មែរសន្តិភាព” ដោយសារឈ្មោះគណបក្សដែលបានស្នើសុំបង្កើតនេះ ធ្វើឡើងដោយគ្រាន់តែកែសម្រួលបន្តិចបន្តួចឈ្មោះគណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ រួចហើយ។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ដោយឡែក លោក រស់ សារ៉ុម បានឱ្យដឹងថា “ឈ្មោះផ្លូវការយើងបានត្រៀមរួចយូរមកហើយ គណបក្សនយោបាយថ្មីមួយ នឹងត្រូវបង្កើតឡើងឆាប់ៗ ជាចលនានយោបាយ«ផ្លូវកណ្តាល ស្តាំនិយម កើតចេញពីក្រុមចលនាខ្មែរសន្តិភាព មានបាវចនា ការពារ សមធម៌ វឌ្ឍនភាពសង្គម ធានាការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌”។ សូមជម្រាបថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក រស់ សារ៉ុម តំណាងស្ថាបនិក បានដាក់ពាក្យស្នើសុំបង្កើត “គណបក្សខ្មែរសន្តិភាព” ទៅក្រសួងមហាផ្ទៃ៕ដោយ៖ពលជ័យ

  • សម្តេចធិបតី៖ គុណភាពនៃការអប់រំ បណ្តុះបណ្តាល ជាគន្លឹះក្នុងការធានាបាននូវគុណភាពធនធានមនុស្ស ដែលជាកត្តាកំណត់នូវសមត្ថភាពក្នុងការអភិវឌ្ឍ និងប្រកួតប្រជែងប្រកបដោយចីរភាពរបស់ប្រទេសជាតិ

    សម្តេចធិបតី៖ គុណភាពនៃការអប់រំ បណ្តុះបណ្តាល ជាគន្លឹះក្នុងការធានាបាននូវគុណភាពធនធានមនុស្ស ដែលជាកត្តាកំណត់នូវសមត្ថភាពក្នុងការអភិវឌ្ឍ និងប្រកួតប្រជែងប្រកបដោយចីរភាពរបស់ប្រទេសជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គុណភាពនៃការអប់រំ បណ្តុះបណ្តាល ជាគន្លឹះក្នុងការធានាបាននូវគុណភាពធនធានមនុស្ស ដែលជាកត្តាកំណត់នូវសមត្ថភាពក្នុងការអភិវឌ្ឍ និងប្រកួតប្រជែង ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ទន្ទឹមនេះ ឱកាសក្នុងការទទួលបាននូវការអប់រំប្រកបដោយគុណភាព ជាកត្តាជួយកាត់បន្ថយគម្លាតនៃខួរក្បាល និងសមត្ថភាពរបស់បុគ្គលគ្រប់រូប។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែ​​មិថុនា ឆ្នាំ២០២៤។ សម្តេចធិបតីបន្តថា ក្នុងន័យនេះ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាមិនត្រឹមតែជួយសម្រួលដល់និស្សិតអាចសិក្សាពីចម្ងាយ និងពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅឧត្តមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជានិន្នាការសកលនៃការរៀបចំដំណើរការសិក្សាក្នុងយុគសម័យបរិវត្តកម្មឌីជីថល ដែលអាចផ្តល់ឱកាសដល់និស្សិតប្រើប្រាស់នូវធនធានសិក្សាឌីជីថលដ៏សម្បូរបែបយ៉ាងទូលំទូលាយ ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការផ្ទាល់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះ បណ្ដាញសាកលវិទ្យាល័យនេះ ក៏នឹងផ្តល់លទ្ធភាពដល់សាកលវិទ្យាល័យជាសមាជិក អាចចែករំលែក និងប្រើប្រាស់ធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សារួមគ្នា ដើម្បីផ្តល់សេវាសិក្សាពេញមួយជីវិត ពង្រីកអត្រាចូលរៀននៅឧត្តមសិក្សា និងកាត់បន្ថយគម្លាតនៃគុណភាពរវាងនិស្សិតនៅរាជធានី ខេត្ត និងជនបទ ក្នុងរយៈពេលវែង ផងដែរ។ សម្តេចធីបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និង កីឡា ​បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរេសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្ស​ប្រកបដោយគុណភាពខ្ពស់…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងសារក្នុងវេទិកា UN Public Service នៅសាធារណរដ្ឋកូរ៉េ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងសារក្នុងវេទិកា UN Public Service នៅសាធារណរដ្ឋកូរ៉េ

    វេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិបានចាប់ផ្តើមជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយពិធីបើកបានប្រព្រឹត្តដោយអនុសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ និងអគ្គលេខាធិការរងសម្រាប់កិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ព្រមទាំងមានការចូលរួមថ្លែងសុន្ទកថាគន្លឹះដោយ ឯកឧត្តម បាន គីម៉ូន (Ban Ki-moon) អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។ ទន្ទឹមនេះ ក្នុងឱកាសនៃពិធីទទួលទានអាហារល្ងាចក្នុងថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ត្រូវបានអញ្ជើញផ្តល់កិត្តិយសឡើងថ្លែងសារជូនដល់ថ្នាក់ដឹកនាំមកពីបណ្តាប្រទេសផ្សេងៗ និងអង្គពិធីទាំងមូល។ មានប្រសាសន៍ជូនដល់ប្រតិភូអន្តរជាតិទាំងអស់ ដែលបានចូលរួមក្នុងវេទិកាសាធារណៈ របស់អង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា “តាមរយៈការចូលរួមក្នុងការប្រជុំ និងកម្មវិធីអមនានា ប្រតិភូកម្ពុជាទទួលបានធាតុចូលជាច្រើន ក៏ដូចជាបានចូលរួមពិភាក្សាបំផុសគំនិត ស្វែងរកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ហើយចែករំលែកចំណេះដឹង បទពិសោធទាំងនោះជូនគ្នាទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមដោយបានលើកទឹកចិត្តដល់អ្នកចូលរួមក្នុងវេទិកាទាំងមូលឱ្យប្រើប្រាស់វេទិកានេះ ឱ្យអស់ពីលទ្ធភាពក្នុងការចែករំលែក និងសិក្សារៀនសូត្រ ដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក ក្នុងគោលដៅអភិវឌ្ឍឧត្តមភាពកិច្ចការសេវាសាធារណៈឱ្យបានកាន់តែប្រសើរ។” សូមជម្រាបជូនផងដែរថា វេទិកា UN Public Service ត្រូវបានរៀបចំឡើងរយៈពេល៣ ថ្ងៃដោយមានជាសិក្ខាសាលាផ្សេងៗពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សានិងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនូវចំណុចខ្វះខាតទាំងឡាយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សានិងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនូវចំណុចខ្វះខាតទាំងឡាយ

    តាមរយៈបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់សម្តេច បន្ទាប់ពីសម្តេចបានបង្ហាះសារទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើង ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះ ឱ្យម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត។ សម្តេចធិបតីបានបន្តថា សម្តេចបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែលខ្ញុំពិនិត្យឃើញថា យោបល់របស់ ដារា គឺមានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ។ ផ្អែកលើការលើកយោបល់នេះ និងស្របពេលដែលក្រសួងយុត្តិធម៌ បាននិងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ សម្តេចបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។ សម្តេចធិបតីបានបញ្ជាក់ថា យើងមិនអាចផ្ដន្ទាទោសជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង…

  • ក្រសួងមហាផ្ទៃកំពុងពិនិត្យមើលសំណើរបស់សហជីពដែលស្នើសុំពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់ “សង់ត្រាល់”

    ក្រសួងមហាផ្ទៃកំពុងពិនិត្យមើលសំណើរបស់សហជីពដែលស្នើសុំពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់ “សង់ត្រាល់”

    ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កំពុងតែពិនិត្យមើលសំណើសុំអន្តរាគមន៍​របស់សហជីពជាច្រើនដែលបានដាក់ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់» ដែលធ្វើសកម្មភាពមិនស្របតាមច្បាប់ ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះថា បន្ទាប់ពីក្រសួងមហាផ្ទៃបានទទួលលិខិតស្នើសុំឱ្យឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អន្តរាគមន៍ពិនិត្យពីសកម្មភាព និងការគាំទ្រហិរញ្ញវត្ថុផ្សេងៗទៅលើមជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់«សង់ត្រាល់» គឺខាងជំនាញរបស់ក្រសួងមហាផ្ទៃបានទទួល និងកំពុងពិនិត្យទៅលើសំណូមពរនៃលិខិតនោះ ធៀបនឹងលក្ខន្តិកៈដែលចែង ហើយក៏ធៀបទៅនឹងច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលផងដែរ ហើយមកដល់ពេលនេះ កំពុងតែស្ថិតនៅក្នុងក្របខណ្ឌជំនាញកំពុងតែដំណើរនីតិវិធី និងពិនិត្យនៅខ្លឹមសារ។ សូមជម្រាបថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សហភាពសិទ្ធិកម្មករកម្ពុជា បានដាក់លិខិតស្នើសុំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ…

  • សម្តេចធិបតី អំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យ និងអនុវត្តច្បាប់ លើករណីឃាតកម្មបង្កឡើងដោយជនល្មើស ស្រី ស៊ីណា ឱ្យបានត្រឹមត្រូវ

    សម្តេចធិបតី អំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យ និងអនុវត្តច្បាប់ លើករណីឃាតកម្មបង្កឡើងដោយជនល្មើស ស្រី ស៊ីណា ឱ្យបានត្រឹមត្រូវ

    តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ដូចករណីការចាត់វិធានការលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃនោះដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យ និងអនុវត្តច្បាប់ លើករណីឃាតកម្មបង្កឡើងដោយជនល្មើសឈ្មោះ ស្រី ស៊ីណា ឱ្យបានត្រឹមត្រូវ និងស្នើឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត លើប្រព័ន្ធយុត្តិធម៌កម្ពុជា។ សម្តេចធិបតីបានសរសេរយ៉ាងដូច្នេះថា៖ «ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសឱ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។ រាជរដ្ឋាភិបាល នីតិកាលទី៧…

  • ថ្ងៃទី២ កក្កដា៖ តុលាការប្រកាសសាលក្រមផ្តន្ទាទោសសកម្មជនមាតាធម្មជាតិលើសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់

    ថ្ងៃទី២ កក្កដា៖ តុលាការប្រកាសសាលក្រមផ្តន្ទាទោសសកម្មជនមាតាធម្មជាតិលើសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់

    ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមផ្តន្កាទោសសកម្មជនមាតាធម្មជាតិ ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ នឹងរួមគំនិតក្បត់ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ការកំណត់ថ្ងៃប្រកាសសលក្រមនេះ បានធ្វើឡើងបន្ទាប់បើកសវនាការជំនុំជម្រះចំនួន០៥លើក។ជនជាប់ចោទនៅក្នុងសំណុំរឿងនេះ មានដូចជា :១. ឈ្មោះ ស៊ុន រដ្ឋា ភេទ ស្រី អាយុ ២៧ឆ្នាំ២. ឈ្មោះ ឡុង គន្ធា ភេទ ស្រី អាយុ ២៣ ឆ្នាំ៣. ឈ្មោះ យឹម លាងហ៊ី ភេទ ប្រុស អាយុ ៣២ឆ្នាំ៤. ឈ្មោះ ថុន រដ្ឋា ភេទ ប្រុស អាយុ ២៩ឆ្នាំ៥. ឈ្មោះ ភួន កែវរស្មី ភេទ ស្រី អាយុ ២០ឆ្នាំ៦. ឈ្មោះ លី ចាន់ដារ៉ាវុត ភេទ…

  • សហភាពសហជីពកម្ពុជាពន្លឺកម្មករ ដាក់ញ្ញត្តិជូននាយកអង្គការ USAID ស្នើធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាដល់សង់ត្រាល់

    សហភាពសហជីពកម្ពុជាពន្លឺកម្មករ ដាក់ញ្ញត្តិជូននាយកអង្គការ USAID ស្នើធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាដល់សង់ត្រាល់

    នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ សហភាពសហជីពកម្ពុជាពន្លឺកម្មករ ដាក់គោរពជូននាយកអង្គការ USAID ប្រចាំកម្ពុជា ស្នើធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាដល់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» និងសូមណែនាំឱ្យពួកគាត់ធ្វើ សកម្មភាពប្រកបដោយតម្លាភាព និងស្របតាមតាមលក្ខខន្តិក:របស់ខ្លួនជាពិសេសឱ្យស្របតាមច្បាប់របស់កម្ពុជា។ សហភាពសហជីពកម្ពុជាពន្លឺកម្មករ បានជម្រាបជូននាយកអង្គការ USAID ថា កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជានៅតែប្រឈម ឧបសគ្គរារាំងហើយថា សង់ត្រាល់បានធ្វើការសម្ភាសដោយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុង រោងចក្រចំនួ ១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោមសហជីពចំនួន១៤នេះ មានសហជីពចំនួន១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ បំពេញការងាររបស់ពួកគេ ហើយក៍បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករ-និយោជិត និងសហជីព។ យើងខ្ញុំយល់ឃើញថាខ្លឹមសារនៃរបាយការណ៍ខាងលើនេះវាមិនបានឆ្លុះបញ្ចាំងពីការពិតនិងមិន មានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល។ ជាពិសេសរបាយការណ៍នេះ មានចរិតនយោបាយ និងញុះញុង លាបពណ៌ ឱ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា។ ក្រៅពីនេះ អង្គការសង់ត្រាល់ជាអង្គការដែលបានចុះបញ្ជីកា…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ តាំងពីដើមរៀងមកសាសនាឥស្លាមបានចូលរួមចំណែកជាមួយសាសនាដទៃទៀត ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេសការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់រូប

    ឯកឧត្តម ហ៊ុន ម៉ានី៖ តាំងពីដើមរៀងមកសាសនាឥស្លាមបានចូលរួមចំណែកជាមួយសាសនាដទៃទៀត ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេសការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់រូប

    ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា តាំងពីដើមរៀងមកសាសនាឥស្លាមបានចូលរួមចំណែកជាមួយសាសនាដទៃទៀត ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេស ការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់រូប។ តាមរយៈការអប់រំទូន្មានទាំងអស់នេះ សាសនាឥស្លាមក៏បានចូលរួមចំណែកក្នុងការធានានូវភាពសុខសាន្ត ភាពសុខដុមនៃសង្គមការពារ អភិរក្ស វប្បធម៌ ប្រពៃណី និងបុព្វហេតុសង្គមជាតិជារួមផងដែរ។ ការបញ្ជាក់នេះ ក្នុងសម្ពោធវិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ក្នុងន័យនេះ និងជាបន្តបន្ទាប់ ការពង្រឹងតួនាទី ភារកិច្ចរបស់គណៈអ៊ីម៉ាំ ហាកឹម តួន និងម៉ាស្ជិត ស៊ូរ៉ាវ ព្រមទាំងសាលាបង្រៀនសាសនា ពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់ការប្រតិបត្តិជំនឿសាសនា និងការរួមចំណែកចូលរួមអភិវឌ្ឍសហគមន៍ឥស្លាម និងសង្គមជាតិ។ ដូច្នេះហើយទើបថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលតែងតែបង្កបរិយាកាសល្អ និងយកចិត្តទុកដាក់លើកកម្ពស់វិស័យសាសនាឥស្លាមតាមរយៈការចូលរួមអភិវឌ្ឍន៍ និងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនសម្រាប់បម្រើសាសនាឥស្លាមជាបន្តបន្ទាប់។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សមិទ្ធផលដែលយើងទាំងអស់គ្នាមើលឃើញនាពេលបច្ចុប្បន្ន មិនអាចកើតឡើងដោយឯកឯងបានទេ…