-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សុខដុមនីយកម្មសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា សុខដុមនីយកម្មសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ តាមរយៈការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ និងការបង្កលក្ខណៈដល់ការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព តាមរយៈការបណ្តុះនូវផ្នត់គំនិត វិជ្ជមាន, មនសិការពលរដ្ឋល្អ និងការចែករំលែកជួយគ្នាទៅវិញទៅមក។ យើងទាំងអស់គ្នា អាចមិនមានទស្សនៈដូចគ្នាទាំងអស់ ប៉ុន្តែអ្វីដែលយើងគួរមានរួមគ្នា គឺជាទស្សនៈជាតិរួមមួយសម្រាប់កម្ពុជា។ នោះគឺសេចក្តីស្រឡាញ់ចំពោះកម្ពុជា ក៏ដូចជាឆន្ទៈ និងសកម្មភាពក្នុងការបង្ហាញភាសាបេះដូងចំពោះសង្គមជាតិ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ចិទអាល់អឺកពើរជ្រៃអណ្ដែត ស្ថិតនៅក្នុងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ពិតមែនតែនៅក្នុងប្រទេសកម្ពុជា បានកំណត់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនបានមើលរំលង ចំពោះសាសនាដទៃទៀតឡើយ។ ក្នុងនោះ សាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនា នៅក្នុងសង្គមជាតិទាំងមូល។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានញ៉ាំងឱ្យបេះដូងប្រជាពលរដ្ឋទាំងអស់ គ្រប់សាសនា គ្រប់គណបក្សនិន្នាការនយោបាយ តម្កល់ផលប្រយោជន៍ជាតិជាធំ…
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ពីចំណាត់ការអនុវត្តច្បាប់ទាក់ទងនឹងសំណុំរឿងឃាតកម្មដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា

អ្នកនាំពាក្យក្រសួងយុត្តិធម៌ គូសបញ្ជាក់ជូនសាធារណជននូវចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារដ៏សាហាវប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងចំណាត់ការក្នុងការអនុវត្តច្បាប់ចំពោះករណីនេះ ដូចខាងក្រោម ៖ទី១-ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ ចំពោះករណីខាងលើនេះ ដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយ “ត្រឹមត្រូវ” និងដោយ “ម៉ឺងម៉ាត់” នៅក្នុងករណីនេះ ពិសេស ធានាថា ជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយម៉ឺងម៉ាត់ និងដោយគ្មានការបន្ធូរបន្ថយណាមួយឡើយ, អ្នកមិនពាក់ព័ន្ធត្រូវទទួលបាននូវយុត្តិធម៌តាមច្បាប់ ហើយជនរងគ្រោះដាច់ខាតត្រូវតែទទួលបានយុត្តិធម៌ ដោយត្រឹមត្រូវតាមច្បាប់។ ទី២-ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មក, នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា ពី ៖ (១)-បទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ, (២)-បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា ២៧…
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ប្រសាសន៍អំពាវនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺជាការណែនាំក្រើនរំលឹកដល់អ្នកសារព័ត៌មាន, អ្នកបង្កើតមាតិកាបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយអំពីភាពចាំបាច់ក្នុងការធានាការលើកកម្ពស់សីលធម៌សង្គម សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ប្រសាសន៍អំពាវនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នេះ គឺជាការណែនាំក្រើនរំលឹកដល់អ្នកសារព័ត៌មាន(អនឡាញជាពិសេស) អ្នកបង្កើតមាតិកាបណ្តាញសង្គម(MMO) និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយអំពីភាពចាំបាច់ក្នុងការធានាការលើកកម្ពស់សីលធម៌សង្គម សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងការថែរក្សាវប្បធម៌ ប្រពៃណីល្អក្នុងការរស់នៅប្រាស្រ័យទាក់ទងគ្នាជាប្រចាំរបស់ប្រជាជនកម្ពុជា។ ការអំពាវនាវនេះគឺជាការក្រើនរំលឹក ដាស់និងពង្រឹងស្មារតីដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្តាញសង្គម(MMO) និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ កុំឱ្យដើរប្រាសចាសពីគន្លងនៃក្រមសីលធម៌វិជ្ជាជីវៈ ក្រមសីលធម៌ក្នុងការរស់នៅក្នុងសង្គម ដែលក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល មានជនមួយចំនួន ក្នុងចំណោមអ្នកទាំងនេះ ដោយសារតែមហិច្ឆតាក្នុងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬស្វែងរកប្រជាប្រិយភាពសម្រាប់ខ្លួនឯង បែរជាភ្លេចខ្លួនទៅបំពានក្រមសីលធម៌បុគ្គល បំពានក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងបំពានក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សព្វផ្សាយនិងចែកចាយព័ត៌មាន តួយ៉ាងប្រភេទព័ត៌មានភ្ជាប់ជាមួយរូបភាពដ៏សាហាវឃោរឃៅដែលប៉ះពាល់ដល់ឯកជនភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មានបំណងធានាសិទ្ធិសេរីភាពដោយលើកកម្ពស់បរិយាកាសសង្គមឌីជីថលប្រកបដោយសុវត្ថិភាព ការគោរពសិទ្ធិបុគ្គលទាំងឡាយក្នុងសង្គម និងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន។ នាពេលកន្លងទៅ ក្រសួងព័ត៌មាន និងអ្នកនាំពាក្យរបស់ក្រសួងក៏ធ្លាប់បានណែនាំផងដែរអំពីផលវិបាកនៃការផ្សព្វផ្សាយ រាប់បញ្ចូលការចែករំលែកព័ត៌មានតាមបណ្តាញសង្គមផងដែរ ដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ រូបអាសអាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សាយ៉ាងចំហរស្រស់ៗដោយមិនមានបិទបាំងត្រឹមត្រូវតាមបទដ្ឋានវិជ្ជាជីវៈក្នុងការផ្សាយព័ត៌មាន ឬប្រភេទរូបភាពផ្សេងទៀតដែលប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ ប្រពៃណីល្អរបស់ជាតិ ដល់សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំឱ្យអ្នកសារព័ត៌មានលុបចោលនូវការលេចធ្លាយវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំឱ្យអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនសង្គម អ្នកផលិតមាតិកា និងMMO ទាំងអស់លុបចោលនូវការលេចធ្លាយវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ។ ការស្នើនេះ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមបានបង្ហោះវីដេអូសកម្មភាពអតីតឧកញ៉ា ស្រី ស៊ីណា ចូលបាញ់ជនរងគ្រោះនៅក្នុងផ្ទះ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅប៉ុន្មាននាទីមុននេះ មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយបន្ត។ សូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ត និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន។ ការផ្សព្វផ្សាយពីរូបភាពនេះ ជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ គឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ដូច្នេះ ខ្ញុំសូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយ និងការចែកចាយបន្តនូវវីដេអូឃ្លីបទាំងអស់នោះ។ សូមបងប្អូនទាំងអស់មេត្តាទទួលនូវការគោរព និងស្រឡាញ់រាប់ពីខ្ញុំ និងសូមចូលរួមទប់ស្កាត់ការចែកចាយឃ្លីបវីដេអូទាំងនេះ! ក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមដួងវិញ្ញាណក្ខន្ធប្អូនស្រីប្អូនប្រុសទាំង២រូប បានទៅកាន់សុគតិភព៕ដោយ៖ពលជ័យ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្ត និងបង្ហាញពីឆន្ទៈដ៏មោះមុត ដោយតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់សូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញានិងពិធីសារនានា សូមធ្វើការប្តេជ្ញាចិត្ត និងបង្ហាញពីឆន្ទៈដ៏ មោះមុតបំផុត ដោយតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចទស្សនវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀន លែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។ នេះបើយោងតាមសារសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតីបានបន្តថា សម្រាប់ឆ្នាំ២០២៤ នេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្ម គ្រឿងញៀន (UNODC) បានកំណត់ឱ្យមានការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគលើការបង្ការ គឺជាការចាំបាច់» (The Evidence is clear: Invest in Prevention) ក្នុងគោលបំណងបន្តលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន តាមរយៈការជំរុញ និងលើកទឹកចិត្តជនគ្រប់រូប គ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាននៃសង្គម ឱ្យចូលរួមកាន់តែសកម្មថែមទៀត ជាពិសេសលើការងារផ្សព្វផ្សាយ…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលអាចសម្រេចបាននូវក្តីសង្ឃឹមជូនប្រជាជនកម្ពុជា និងរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញជូនប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏រឹងមាំ និងជាគណបក្សតែមួយគត់ដែលអាចសម្រេចបាននូវក្តីសង្ឃឹមជូនប្រជាជនកម្ពុជា និងរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញជូនប្រទេសជាតិ។ ឯកឧត្តមក៏បានកោតសរសើរដល់សមាជិក សមាជិកា ទាំងអស់ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន។ ការបញ្ជាក់នេះ ក្នុងឱកាសនៃពិធីប្រកាសបញ្ចូលសមាជិកគណបក្ស និងប្រកាសតែងតាំងគណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈកម្មធិការសាខាគណបក្ស នៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា គណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈបានរួមចំណែកយ៉ាងធំធេងក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។ កន្លងមក ក្រៅពីការចូលរួមយ៉ាងសកម្មក្នុងការងារបក្ស និងការងារមូលដ្ឋាន ដែលគាំទ្រដល់គោលនយោបាយធំៗជាអាទិភាពរបស់គណបក្ស សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានចូលរួមយ៉ាងសកម្មក្នុងការពង្រឹងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជន រួមទាំងការបន្តជំរុញការកែទម្រង់ដើម្បីអភិបាលកិច្ចល្អ។ សកម្មភាពទាំងនេះត្រូវបានមើលឃើញ ជាក់ស្តែងតាមរយៈការចូលរួមក្នុងកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ និងការចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងសមិទ្ធកម្មស្ថាប័ន រួមទាំងការអនុវត្តប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មជាដើម។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា ការចូលរួមក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ របស់សមាជិក សមាជិកាទាំងអស់ គឺជាការធានាដល់ការកសាងបាននូវរដ្ឋបាលសាធារណៈមានសមត្ថភាព ខ្លាំង…
-
សហភាពសិទ្ធិកម្មករកម្ពុជា ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់ «សង់ត្រាល់»

ភ្នំពេញ៖ សហភាពសិទ្ធិកម្មករកម្ពុជា បានដាក់លិខិតស្នើសុំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យការអនុវត្តសកម្មភាពនិងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់«សង់ត្រាល់» ដែលធ្វើសកម្មភាពមិនស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន។ ការស្នើនេះ បានធ្វើឡើងតាមរយៈលិខិតដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថា កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជា នៅតែប្រឈមឧបសគ្គរារាំងហើយថា សង់ត្រាល់ បានធ្វើការសម្ភាសន៍ ដោយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់ តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោមសហជីពចំនួន១៤ នេះ មាន សហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជី ខ្មៅដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពេញការងាររបស់ពួកគេ ហើយក៏បានទាមទារឱ្យគ្រប់ភាគីពាក់…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយស្ថិតក្នុងប្រពន្ធ័ “ ជីវភាពនៃប្រព័ន្ធតូអង្គតែមួយ “ ដែលជាគោលការណ៍ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា មានន័យថា ក្រសួង ស្ថាប័ន នៅក្រោមរាជរដ្ឋាភិបាល គឺបំពេញការងារមិនជាន់គ្នានោះទេ ហើយបម្រើឱ្យគ្នាទៅវិញទៅមក ដើម្បីឈានទៅសម្រេចគោលនយោបាយរួមតែមួយរបស់យើង, អនុស្សរណៈដែលក្រសួងទាំងពីរបានចុះហត្ថលេខានាឱកាសនេះ គឺជាការបង្កើននូវកិច្ចសហប្រតិបត្តិការថ្មីមួយនៅក្នុងចំណោមក្រសួង ស្ថាប័ន ចំណុះរាជរដ្ឋាភិបាល ដើម្បីរួមសហការគ្នាក្នុងការផ្សព្វផ្សាយនូវព័ត៌មានពាក់ពន្ធ័បេសកកម្ម គោលនយោបាយរបស់ក្រសួង សកម្មភាព ផែនការ និងសមិទ្ធិផលផ្សេងៗដែលក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចបានក្នុងរយៈពេលកន្លងមក ហើយជាការផ្តល់ព័ត៌មានជាប្រចាំដល់ប្រជាពលរដ្ឋបានដឹង។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា ក្នុងឱកាសអញ្ជើញចុះហត្ថលេខាលើលើអនុស្សរណៈនៃការយោគយល់ជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាលបានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណពីការធ្វើទំនើបកម្មនៃស្ថាប័នរដ្ឋឱ្យក្លាយទៅជាស្ថាប័នសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្លាំង បម្រើប្រជាជនឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណពីការធ្វើទំនើបកម្មនៃស្ថាប័នរដ្ឋឱ្យក្លាយទៅជាស្ថាប័នសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ បម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែល្អប្រសើរ។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានដាក់ចេញនៅវិធានការគន្លឹះសំខាន់ៗ ទៅតាមវិស័យអាទិភាព និងរៀបចំបង្កើតនៅយន្តការអភិវឌ្ឍន៍ដើម្បីដោះស្រាយបញ្ហាប្រឈម និងការធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការឆ្លើយតបទាន់ពេលវេលា ដែលនិងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជម្រុញការអភិវឌ្ឍវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ជាក់នេះ ក្នុងសិក្ខាសាលាស្តីពី «ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន » នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តថា ជាក់ស្តែងនៅក្នុងកិច្ចប្រជុំលើកទី២ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានជំរុញឱ្យបានការរៀបច និងអនុវត្តការពិនិត្យឡើងវិញនៃរចនាសម្ព័ន្ធ និងការវិភាគមុខងាររបស់ក្រសួងស្ថាប័នត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ក្រសួងស្ថាប័នមិនត្រូវបានអនុញ្ញាតឱ្យធ្វើការជ្រើសរើសមន្ត្រីរាជការឡើយក្នុងករណីមិនបានអនុវត្តការពិនិត្យឡើងវិញនៅរចនាសម្ព័ន្ធនិងការវិភាគ។…
-
សម្តេចធិបតី៖ ថ្ងៃទី២១ ខែមិថុនា គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលអតីតយុទ្ធជន និងប្រជាពលរដ្ឋបានប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា

តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់ គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ គ្រប់ស្រទាប់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ យើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិមួយក្តាប់តូចឃុបឃិតជាមួយបរទេស បានបង្កសង្គ្រាមវិនាសកម្មនិង របបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញសង្គមសេដ្ឋកិច្ចឱ្យខ្ទេចខ្ទីដល់ឫសគល់ ថែមទាំងបានបន្សល់ទុក នូវអតីតយុទ្ធជនដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលីមរណៈជាច្រើន។…