-
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រលើកដំបូងនៅកម្ពុជា

ឯកឧត្តម ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងដឹកនាំប្រតិភូជាន់ខ្ពស់ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ លើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះ ឯកឧត្តម ឡយ អូស្ទីន នឹងជួបសម្តែងការគួរសម និងពិភាក្សា ការងារដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ រួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-អាមេរិក ដែលមានជាង៧០ឆ្នាំមកហើយ ជាពិសេសតាមរយៈ ការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលទាំងពីរ។ ដំណើរទស្សនកិច្ចផ្លូវការ ឯកឧត្តម ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងបញ្ជាក់ជាថ្មី នូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិអាមេរិក និងកងយោធរាលខេមរភូមិន្ទក្នុងការសហការជាដៃគូរដ៏សំខាន់…
-
កិច្ចប្រជុំ REF ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលើកឡើងពីវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាស

ភ្នំពេញ៖ ក្នុងសុន្ទរកថាបើកនៃកម្មវិធីកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន REF ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាស ដោយសង្កត់ធ្ងន់លើកត្តាចាំបាច់ចំនួនពីរ៖ ១) ការរៀបចំយន្តការពិគ្រោះយោបល់ជាមួយក្រុមហ៊ុន ឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការគោលនយោបាយជាមួយ ក្រុមហ៊ុនឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការ គោលនយោបាយ សមស្រប និង ២) ការជួយដល់ក្រុមហ៊ុនឱ្យសម្របខ្លួនបានយ៉ាងល្អប្រសើរទៅ នឹងកាលៈទេសៈថ្មីៗ ជាអាទិ៍ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបជាមួយលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការហ្វ្រង់កូហ្វូនី ដើម្បីពិភាក្សាអំពីបេក្ខភាពរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ និង សកម្មភាពនានាដែលកម្ពុជា បានអនុវត្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះ ក្នុងករណីដែលកិច្ចប្រជុំកំពូលនាខែតុលាឆ្នាំ២០២៤ខាងមុខសម្រេចជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបជាមួយ ឯកឧត្តម Olivier CADIC សមាជិកព្រឹទ្ធសភាតំណាងប្រជាជនបារាំងរស់នៅក្រៅប្រទេស ព្រមទាំង បានពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម Franck RIESTER រដ្ឋមន្ត្រីប្រតិភូបារាំងទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ភាពទាក់ទាញ កិច្ចការហ្វ្រង់កូហ្វូនី…
-
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការលីកាដូឱ្យបញ្ឈប់ការឃុំខ្លួនលើកុមារ និងអនីតិជន នៅក្នុងពន្ធនាគារ

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា តុលាការមិនមែនចេះតែសម្រេចឃុំខ្លួនលើបុគ្គលណាមួយ ជាពិសេសទៅលើអនីតិជន និងកុមារតែម្តង វាទាល់តែរកធាតុផ្សំឃើញថា អំពើដែលកុមារ ឬក៏អនីតិជននោះ គឺមានគ្រប់គ្រាន់ក្លាយទៅជាបទល្មើសទើបតុលាការអាចឃុំខ្លួន ដើម្បីបន្តការស៊ើបអង្កេតតទៅទៀតជាដើម។ ការបញ្ជាក់នេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការលីកាដូសូមឱ្យបញ្ឈប់ការឃុំខ្លួនដែលមិនចាំបាច់ លើកុមារ និងអនីតិជន នៅក្នុងពន្ធនាគារ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តុលាការមិនមែនចេះតែសម្រេចឃុំខ្លួនលើបុគ្គលណាមួយ ជាពិសេសទៅលើអនីតិជនកុមារតែម្តង វាទាល់តែរកធាតុផ្សំឃើញថា អំពើដែលកុមារ ឬក៏អនីតិជននោះ គឺមានគ្រប់គ្រាន់ក្លាយទៅជាបទល្មើសទើបតុលាការគេអាចឃុំខ្លួនដើម្បីបន្តការស៊ើបអង្កេតតទៅទៀតជាដើម។ តុលាការក៏ផ្អែកទៅលើចរិតនៃបទល្មើសដែលវាគ្រោះថ្នាក់ដល់សង្គមដល់មូលដ្ឋានដល់សហគមន៍ ដែលមានចរិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយគ្រោះថ្នាក់ទាំងកុមារ និងអនីតិជនខ្លួនឯងថែមទៀតផង ហើយអំពើប្រព្រឹត្តនោះ បើសិនជាមិនឃុំខ្លួនបណ្តោះអាសន្នដោយប្រការណាមួយនោះ វាអាចរាលដាលដល់អនីតិជន ដល់កុមារផ្សេងៗទៀត ហើយនឹងគ្រោះថ្នាក់ដល់អនាគតរបស់កុមារ ឬក៏អនីតិជនដែលប្រព្រឹត្តអំពើនោះថែមទៀតផង បើសិនជាឱ្យនៅក្រៅឃុំ។ អ្នកនាំពាក្យរងរូបនេះបានបន្តថា រាល់កុមារ ឬក៏អនីតិជន ដែលមានអាយុចាប់ពី១៤ឆ្នាំឡើងលើ គឺអាចនឹងទទួលនូវការខុសត្រូវព្រហ្មទណ្ឌ ទទួលនូវការឃាត់ខ្លួន ទទួលនៅការចាទប្រកាន់ ទទួលនៅការឃុំខ្លួនបណ្តោះអាសន្នឈានទៅដល់ការបើកសវនាការ។ លោក ទូច សុឃៈ បានបញ្ជាក់ថា ការសម្រេចរបស់តុលាការក្នុងការឃុំខ្លួនកុមារ ឬអនីតិជននេះ គឺតុលាការផ្អែកទៅលើស្ថានភាពជាក់ស្តែងរបស់សង្គម ឬក៏ការវិវឌ្ឍពីមួយដំណាក់កាលទៅមួយដំណាក់កាលរបស់សង្គមយើងដែរ។ សូមជម្រាបថា កាលពីថ្ងៃទី១…
-
លោក មាជ សុវណ្ណារ៉ា នឹងទៅធ្វើជាប្រធានគណបក្សជំនាន់ថ្មី

ភ្នំពេញ៖ លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សប្រឆាំង នឹងជាមនុស្សជំនិតរបស់លោក កឹម សុខា នឹងទៅធ្វើជាមេដឹកនាំគណបក្សជំនាន់ថ្មី។ តាមកម្មវិធី គណបក្សជំនាន់ថ្មី នឹងរៀបចំប្រារព្ធកម្មវិធីសមាជលើកដំបូងរបស់ខ្លួននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់ AMS ឱ្យដឹងថា សមាជនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសរើសលោក មាជ សុវណ្ណារ៉ា ឱ្យធ្វើជាប្រធានគណបក្សជំនាន់ថ្មី។ ចំណែកអនុប្រធាន ២រូប គឺ. លោក ប៉ាត មុន្នី និងលោក ជឹង វិទ្យាឫទ្ធិ។ សូមជម្រាបថា លោក មាជ សុវណ្ណារ៉ា និងបក្ខពួកជាប់ចោទពីបទ «ដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម» ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោក មាជ សុវណ្ណារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសរយៈពេល២០ឆ្នាំរួចមកហើយចំពោះបទល្មើសនេះ។…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា ស្នើតួកគីឱ្យមើលមកប្រទេសកម្ពុជាជាផ្នែកមួយនៃទីផ្សារដ៏ទូលំទូលាយនៃតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើភាគីតួកគីឱ្យមើលមកប្រទេសកម្ពុជាជាផ្នែកមួយនៃទីផ្សារដ៏ទូលំទូលាយនៃតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង៦៥០លាននាក់ តភ្ជាប់ដោយបណ្តាញកិច្ចព្រម ព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគី រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និង ជាមួយសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅសាធារណរដ្ឋតួកគី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤ ដែលជាទស្សនកិច្ចលើកទី១ នៅក្រៅតំបន់អាស៊ី។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម Hakan FIDAN រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគី ហើយបានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម បណ្ឌិត Numan KURTULMUŞ ប្រធានសភាតួកគី និងឯកឧត្តម Cevdet YILMAZ អនុប្រធានាធិបតី នៃសាធារណរដ្ឋតួកគី។ ឯកឧត្តមក៏បានជួបជាមួយឥស្សរជនមួយចំនួនទៀតរួមមាន ឯកឧត្តមបណ្ឌិត…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការ។ ការអំពាវនាវនេះ ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ចំនួនសរុបប្រមាណ៦៥០នាក់ ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដើម្បីជួយដល់កុមារកម្ពុជា កាលពីនារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រង និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងការជួយព្យាបាលជំងឺដល់កុមារកម្ពុជា ទាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។ ក្នុងនាមជា ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដែលបានចូលរួមគាំទ្រ និងបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» យ៉ាងច្រើនលើសលប់ ក្រោយយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនាខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ភូមិ កសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង២៧១ រាជធានីភ្នំពេញ ក្នុងគោលបំណងបង្កើនការផ្សព្វផ្សាយលើកទឹកចិត្តឱ្យមានការគាំទ្រ និងការប្រើប្រាស់កសិផលខ្មែរកាន់តែទូលំទូលាយថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករដែលខិតខំប្រឹងប្រែងផលិត។ មានប្រសាសន៍នៅក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីពិព័រណ៍បែបនេះជារៀងរាល់ឆ្នាំ ដើម្បីបន្តពូនជ្រុំស្មារតីជាតិនិយម កៀរគរការគាំទ្រដល់កសិផលខ្មែរ ប្រកបដោយមោទនភាពជាតិ។ ជាមួយនេះ លោកជំទាវបណ្ឌិត បានជំរុញទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ ព្រមទាំងបានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាកម្មអាហារ សមាគម និងភោជនីយដ្ឋាននានា ឱ្យចូលរួមកាន់តែច្រើនកុះករ ដោយចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍កសិកម្មនានា ជាដើម។ល។ លោកជំទាវបណ្ឌិត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ដែលជាអ្នកផលិត ឱ្យបង្កើនការយកចិត្តទុកដាក់ គិតគូរដល់ផែនការផលិតកម្មប្រកបដោយនិរន្តរភាព សុវត្ថិភាព និងទីផ្សារ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោក ម៉ានី ផាគីអាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវក្តីរីករាយដែលលោកបានចូលរួមជាមួយព្រះរាជាណាចក្រកម្ពុជា ក្នុងការចែករំលែកនូវបទពិសោធន៍របស់លោកពាក់ព័ន្ធនឹងវិស័យកីឡាប្រដាល់។ លោក ម៉ានី ប៉ាគីអាវ បានគោរពជម្រាបជូនសម្តេចធិបតី ថា កីឡាប្រដាល់គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ដើម្បីអាចកសាងបាននូវអាជីពជាកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បី។ ជាមួយគ្នានេះ លោក ម៉ានី ប៉ាគីអាវក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា លោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗនៃព្រះរាជាណាចក្រកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធន៍ដ៏ច្រើន…
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃបដិសេធចំពោះការផ្សាយរបស់វិទ្យុ អាស៊ីសេរី ដែលថា គ្រួសារសម្តេចក្រឡាហោម ស ខេង កំពុងគ្រប់គ្រងក្រសួងមហាផ្ទៃតាមបែបគ្រួសារនិយម

ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបដិសេធ និងច្រានចោលចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានលើកឡើងថា គ្រួសារសម្តេចក្រឡាហោម ស ខេង កំពុងគ្រប់គ្រងក្រសួងមហាផ្ទៃតាមបែបគ្រួសារនិយម គឺជាការលើកឡើងដែលគ្មានលក្ខណៈវិទ្យាសាស្ត្រ។ ពោលគឺមិនបានគិតអំពីកត្តារួមផ្សំឱ្យបានគ្រប់ជ្រុងគ្រប់ជ្រោយនោះទេ គ្រាន់តែជាសំដីដោយអារម្មណ៍មួយឆ្លៀតយកចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តថា វាជាទម្លាប់របស់អ្នកវិភាគដែលមិនស្ថិតនៅក្នុងក្របខណ្ឌនៃការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នរបស់សមត្ថកិច្ច របស់អាជ្ញាធរ របស់រាជរដ្ឋាភិបាលតែប៉ុណ្ណឹងឯង។ “ពួកគេមិនមែនទើបតែបានតួនាទីហើយមានក្របខណ្ឌនៅពេលដែលឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ទទួលបានតំណែងជាឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេ។ ពួកគេមានក្របខណ្ឌជានគរបាលក្តី ជារដ្ឋបាលស៊ីវិលក្កី មានតួនាទីតាំងពីមុនឯកឧត្តម ស សុខា ចូលមកដឹកនាំក្រសួងមហាផ្ទៃមកម្ល៉េះ។ អ៊ីចឹងមានន័យថា ជាអ្វីដែលគេចូលចិត្តចំណង់ចំណូលចិត្ត និងឆន្ទៈរបស់គេតាំងពីដើមទីមក។ បើយើងយកទាំងអស់នេះ មករារាំងទៅដល់និស្ស័យរបស់មនុស្សចំណូលចិត្តរបស់មនុស្ស ឆន្ទៈរបស់មនុស្ស គឺហៅថាជាការបង្អាក់បន្ទុចទៅដល់ការវិឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍរបស់សង្គមមួយ។ សំខាន់លទ្ធផលបច្ចុប្បន្នឃើញថា មានការកែទម្រង់ ដែលមហាជនក៏ដូចជាអន្តរជាតិ គឺចាប់អារម្មណ៍មកលើការដឹកនាំរបស់ឯកឧត្តម អភីសន្តិបណ្ឌិត ស សុខា”។ អ្នកនាំពាក្យរងរូបនេះបានបន្តថា ប្រសិទ្ធភាពការងាររបស់ក្រសួងមហាផ្ទៃបច្ចុប្បន្ន គឺកំពុងតែមានគុណតម្លៃ ឬក៏គុណផល ដែលថ្នាក់ដឹកនាំក្រសួងតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម កំពុងតែរួមគ្នានៅក្នុងការកែទម្រង់ ពង្រឹងប្រសិទ្ធភាពការងារ អនុវត្តតាមតួនាទីភារកិច្ចបម្រើដល់ប្រជាពលរដ្ឋ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់ការថែរក្សាចីរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិ ឱ្យកាន់តែមានការរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ ប្រវែង៣ ១៥០ម៉ែត្រ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានៅលើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតីបានបន្តថា ជាក់ស្តែង ការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជារួចរាល់ នឹងធ្វើឱ្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូលក្លាយជាបូជនីយដ្ឋានសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា រួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក និងផ្លូវធម៌ ព្រមទាំងបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់វប្បធម៌ជាតិ និងចេះគោរពមាតាបិតា ជាពិសេស ចេះពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិតក្នុងផ្លូវត្រឹមត្រូវ។ ទន្ទឹមនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ នឹងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយលោកតា ក្នុងការស្នាក់នៅ និងសមាទានសីល ព្រមទាំងជាជម្រកសម្រាប់កុមារ យុវជន សិស្ស និស្សិតខ្វះលទ្ធភាព បានប្រើប្រាស់សម្រាប់បួសរៀន និងបន្តការសិក្សា។ ការណ៍នេះជួយលើកកម្ពស់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ប្រជាជនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាពិសេស…